ជឿជាក់ថា ប្រិយមិត្តអ្នកស្តាប់ប្រាកដណាស់ ថានឹងធ្លាប់បានឮទឹកដមសំឡេងយ៉ាងពិរោះរណ្តំរបស់តួអង្គគំនូរជីវចល ស្ពតពាណិជ្ជកម្មធំៗ និងសំឡេងក្នុងខ្សែភាពយន្តខ្មែរ ថៃជាដើម។ ប៉ុន្តែយ៉ាងណាមិញ ប្រហែលជាមនុស្សភាគតិចណាស់បានស្គាល់អំពីម្ចាស់សំឡេងរូបនេះ។
ថ្មីនេះ នៅលើបណ្តាញសង្គម Tik Tok មនុស្សម្នាហាក់មានការចាប់អារម្មណ៍ខ្លាំងទៅលើស្រ្តីមា្នក់ដែលមានឈ្មោះថា អ៊ីវ ថាវុធ គឺជាម្ចាស់ទឹកដមសំឡេងដ៏ល្បីល្បាញរូបនោះ។ បើទោះជាគាត់មានវ័យរៀងជ្រេបន្តិចក្តី ប៉ុន្តែគាត់គឺអាចបត់បែនសំឡេងបានស្ទើរតែគ្រប់ទម្រង់ និងជាច្រើនសំឡេងក្នុងពេលតែមួយ ដែលមនុស្សភាគច្រើនស្ទើរតែមិនជឿ។
យោងតាមការបង្ហោះរបស់គាត់ ដែលតែងតែមានវត្តមានស្ថិតនៅក្នុងបន្ទប់ថតសំឡេងមួយកន្លែង។ ក្នុងនាមជាអ្នកបញ្ចូលសំឡេងអាជីពមួយរូប ទើបស្តតពាណិជ្ជកម្ម ខ្សែភាពយន្តធំៗ ព្រមទាំងគំនូរជីវចលល្បីៗ មិនអាចមើលរំលងទឹកដមសំឡេងយ៉ាងពិរោះរណ្តំ និងផ្អែមស្រទន់របស់គាត់បានឡើយ។
តាមរយៈស្នាដៃរបស់គាត់មួយចំនួននាពេលកន្លងមក ខណៈក៏ផ្ទុះខ្លាំងនៅក្នុងចំណោមយុវវ័យលើបណ្តាញសង្គម Tik Tok នោះគឺឃ្លានៅក្នុងរឿងគំនូរជីវចលកុលាបប៉ៃលិន ដែលអ្នកបញ្ចូលសំឡេងតួអង្គឃុននារី គឺជារូបគាត់នេះសោះ «បានហ្ហើយៗ! ឈប់និយាយថ្លង់ណាស់ ទៅដេក, ហ៊ឹម មនុស្សឆ្កួត»។ បន្ថែមពីនេះ គាត់ក៏ធ្លាប់បានបញ្ចូលសំឡេងឲ្យខ្សែភាពយន្តខ្មែរល្បីៗកាលពីជំនាន់មុនជាច្រើនទៀត ដូចជារឿងទុំទាវ រឿងទាសករស្នេហ៍ជាដើម។
យ៉ាងណាមិញ បន្ទាប់ពីបានបង្ហាញមុខអ្នកបញ្ចូលសំឡេងជើងចាស់រូបរូបនេះហើយ បានធ្វើឲ្យមហាជនគ្រប់ៗរូបអត់សរសើរមិនបាន ហាក់សឹងតែមិនគួរឲ្យជឿ រហូតដល់ដល់មានអ្នកចង់សុំហាត់រៀនបញ្ចូលសំឡេងពីគាត់ទៀតផង៕
@thavuthiv តួឃុននារីចាស????❤️???????? #fyp #fy #foryou #foryoupage #viral #khmer #បញ្ចូលសម្លេង #កុលាបប៉ៃលិន #reels










