តារាសម្តែងហុងកុង Rosina Lam បានទម្លាយប្រាប់ទស្សនិកជនថាតារាសម្តែង Chen Xiao ឬទស្សនិកជនស្គាល់ថាជាយ៉ាងគួ២០១៤ កំពុងស្ថិតនៅក្នុងស្ថានភាពមិនសប្បាយចិត្តក្នុងពេលមានវិបត្តិអាពាហ៍ពិពាហ៍ខណៈកំពុងមានមានគម្រោងរឿងថ្មី។ អ្នកទាំងពីរគឺមិត្តភក្តិល្អរៀននៅសាលាតែមួយខណៈរយៈ១៥ឆ្នាំហើយទើបពួកគេមានឱកាសសម្តែងជាមួយគ្នាលើកដំបូង។
តាមប្រភពព័ត៌មានក្នុងស្រុកជាច្រើនកាលពីខែ មិថុនា កន្លងមកនេះបានរាយការណ៍ថាតារាសម្តែងចិន Chen Xiao បានដាក់ពាក្យលែងលះភរិយា Michelle Chen ហើយបានចាកចេញពីផ្ទះ។តារាសម្តែងទាំងពីររូបនេះគឺជាតួអង្គយ៉ាងគួរ សៀវឡុងនី២០១៤។ ទោះយ៉ាងណា រឿងនេះបានស្ងាត់មកវិញបន្ទាប់ពីគេបានឃើញ Michelle នៅពាក់ចិញ្ចៀនដដែល ខណៈដែលស្វាមីនាងបានបន្តថតរឿង និងសហការជាមួយតារាសម្តែង Rosina Lam ។
ក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ តារាសម្តែង Rosina Lam បាននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ Chen Xiao ថាលោកមិនសប្បាយចិត្តទេ។ តារាស្រីរូបនេះបានចូលរួមកម្មវិធីជប់លៀហអាហារពេលល្ងាចជាមួយតារាផ្សេងទៀតដែលពួកគេបាននិយាយអំពីការចូលរួមក្នុងរឿងភាគចិនថ្មី។
Rosina Lam និង Chen Xiao អ្នកទាំងពីរមកពី Central Academy of Drama នេះ ជាលើកដំបូងដែលពួកគេបានសហការគ្នាក្នុងរយៈពេល ១៥ ឆ្នាំចាប់តាំងពីបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៩។
ការចេញមុខរបស់នាងស្របពេលដែលមិត្តរួមសាលាកំពុងមានបញ្ហាគ្រួសារតារាសម្តែងរូបនេះនាងបានបង្ហាញប្រាប់អ្នកកាសែតថា អ្នកទាំងពីរនិយាយគ្នាតែពីរឿងការងារប៉ុណ្ណោះ ក្នុងនាមជាមិត្តភក្តិល្អ នាងមិនបានជីកសួរបញ្ហាស៊ីជម្រៅលើជីវិតអាពាហ៍ពិពាហ៍របស់ Chen Xiao ឡើយ។
តារាសម្តែងទាំងពីរដួងនេះមានទំនាក់ទំនងល្អជាលក្ខណៈឯកជន នៅពេលដែល Rosina ឈ្នះពានជាតារាសម្ដែងឆ្នើមរបស់ TVBកាលពីឆ្នាំ២០២១ ភាពចម្រូងចម្រាសបានកើតឡើងដើម្បីគាំទ្រមិត្តភក្តិរបស់ខ្លួន Chen Xiao បានចាប់ផ្តើមមានជម្លោះជាមួយអ្នកលេងអ៊ីនធឺណិត៕










