Home Blog Page 953

ត្រឹមមួយពព្រិចភ្នែកសោះ! មហាសេដ្ឋី Bernard Arnault បានបាត់បង់ប្រាក់រហូតដល់ ២០ ពាន់លានដុល្លារ

0

សហរដ្ឋអាមេរិក៖ ស្ថាបនិកក្រុមហ៊ុនយក្សប្រណីត LVMH គឺលោក Bernard Arnault បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងមហាសេដ្ឋីទាំងអស់នៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ដោយធ្លាក់ចុះរហូតដល់ ២០ ពាន់លានដុល្លារអាមេរិក។
យោងតាមស្ថិតិពី Bloomberg ទ្រព្យសម្បត្តិរបស់ម្ចាស់អាណាចក្រទំនិញប្រណីត LVMH Bernard Arnault បានថយចុះចំនួន ២០ ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំមក ដែលនេះគឺជាការថយចុះដ៏ធំបំផុតនៅលើពិភពលោក គ្មានមហាសេដ្ឋីណាធ្លាក់ចុះទ្រព្យសម្បត្តិច្រើនជាង Bernard Arnault នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcHjov8gC5vmlmNFoPWUO_37iX_dt1DLthzFiIfX8UWoPcu-nxhc4SENH84E0G10lRnEUmufUPCUA0M8XQMiFqeuJHkIZiArP5JO97NryfUvqH0H_hn5puwDNThy2EsowoTId9iBS4Ts1ZO2lYvlTAFGBs7n4ho9CXlmXmmO5cB4FPAZJYyjQl5h-TK9Dz/s5206/image_2024-07-30_13-37-20.png

បច្ចុប្បន្នមហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសុទ្ធត្រឹមតែ ១៨៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះបានធ្វើឱ្យលោកបាត់បង់តំណែងជាអ្នកមានបំផុតនៅលើផែនដី។ កាលពីមុន Bernard Arnault ធ្លាប់ជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេលេខមួយនៅលើពិភពលោក ខណៈ Elon Musk លេខពីរ និងស្ថាបនិក Amazon លោក Jeff Bezos ឈរនៅលេខបី ប៉ុន្តែនៅពេលនេះមហាសេដ្ឋីវ័យ ៧៥ ឆ្នាំរូបនេះក៏បានធ្លាក់មកលេខ ៣ វិញ។ មូលហេតុដែលទ្រពសម្បត្តិរបស់លោកបានធ្លាក់ចុះច្រើនបែបនេះគឺដោយសារតែភាគហ៊ុន LVMH បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ១៤% ក្នុងរយៈពេល ៦ ខែកន្លងទៅ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីការខកចិត្តនៃលទ្ធផលអាជីវកម្មនៅត្រីមាសទីពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJkfC0x6n6x7aaILhTd6z38vJb_ZIrRlovTD1YvrJOLyBQv2j281VczfsTMmZN4Vx0jyrYU8G32bgp6_S4dTQITSGjlaKw4SpS1ur8efGqlw6sKuPwQ5VyWmNuwyyuMzg8FDAFQO7KdQYMcZWeQL2_SOSiP6cyT1t_-6tEzAG5XAdVBqBLJCeoTbsOthrZ/s1000/image_2024-07-30_13-37-36.png

សព្វថ្ងៃម៉ាកយីហោប្រណីតកំពុងប្រឈមមុខនឹងការលំបាកដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះគឺជាទីផ្សារអ្នកប្រើប្រាស់ដ៏សំខាន់នៃឧស្សាហកម្មទំនិញប្រណីតពិភពលោក។ សញ្ញានៃការធ្លាក់ចុះដ៏ច្រើនបែបនេះក៏បានមកពីសាជីវកម្មទំនិញប្រណីតផ្សេងទៀតគឺ Burberry Group (UK) និង Richemont (ស្វីស) ផងដែរ។ នៅក្នុងត្រីមាសទី ២ ប្រាក់ចំណូលរបស់ Richemont នៅក្នុងប្រទេសចិនបានថយចុះ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែ “ទំនុកចិត្តអ្នកប្រើប្រាស់ទាប”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3i_jo8Z50fItkKb7dLtgO8hnhsroR8-LwYBJomwVdFpGcM199oO4l7LhAx8YoNvvjPz1PBLppJU1gLFTaxyc3UsfU-SYZfao01syPTyoXKIKiC1bqSFegtT1jXLbHR3wmSGANr8RW55-zCqRSs3qVsY0iWutwtCPhvuqXcQVQT7GFyCkVYnqw11tURdO/s1828/image_2024-07-30_13-38-06.png

ទោះជាយ៉ាងណា LVMH នៅតែជាក្រុមហ៊ុនប្រណីតធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះមានម៉ាកសំលៀកបំពាក់ល្បីៗ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម។ នៅឆ្នាំ ២០២១ LVMH បានទិញក្រុមហ៊ុនគ្រឿងអលង្ការ Tiffany & Co ក្នុងតម្លៃជិត ១៦ ពាន់លានដុល្លារ។ នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងធំបំផុតក្នុងឧស្សាហកម្មប្រណីតក្នុងពិភពលោក។ បច្ចុប្បន្ន Arnault គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន LVMH ដែលលោកមានកូន ៥ នាក់សុទ្ធតែធ្វើការនៅ LVMH ទាំងអស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_N2vpDLUrTr9mtcU0KTjusB2De_E10vMR5RgCLqH2K6JPxbFDxI8yH-lXwsrrZgrPw4ldOsr0OvpRej7MSlH5Jk8kJIDkuhJXYgKMBNvRKgpqTKU4o_GGrKR0W4eBy1p7pvFZyLGfTawEw9Bon4XxVzcHG0lf_v7vy3a8FG6oIhocIRkMEnH3O_izm_d/s2048/image_2024-07-30_13-37-54.png

ដូនទ្រី ទំនប់ដ៏ទំនើប និងធំសម្បើមមួយ ត្រៀមលេចរូបរាងនៅខេត្តបាត់ដំបង

0

ទំនប់​ដូនទ្រី​ ដែលមានទីតាំងស្ថិតក្នុង​ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានពលរដ្ឋនៅស្រុករុក្ខគីរីនិង​ស្រុកមោងឫស្សី ចាត់ទុកជាសមិទ្ធិផលដ៏ល្អឯកមួយ មិនធ្លាប់មានពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKau29dwGSu1GHTTOynme6_E9HDOsMIUg8cpjej3Xpw7iFnlb9b5G5Y_-6anYqs-hscLUFy6tjSDggpTxtJbnVRE76upuC47J1ZjveF4SHrlgtWmxVGwT-TCrdqjpHRHo6F0OtJHfCOGj0cEkB5kxv9BC5FuOqdTH0YD2Z1EqR6hHu7EtUBRdqKXbmZeU5/s1024/image_2024-07-30_13-20-09.png

បច្ចុប្បន្នទំនប់នេះ សម្រេចការសាងសង់បាន៨០ភាគរយជាងហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥ ក្រោយចំណាយពេល៩០ខែ ផ្តើមចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc6PF_RPwHjeQnpg-k0rsbQqHxirKujxFn243StMM_QpfmB01MZOc4Ut12Ly4YyTDkKctAcEUr6Je4N85X4Vv-e2T4GNFqQ_ZLyOxEdJVOETqJLBS-uimHt0TeAJcXnikMW5T-ij-q3fnAxPLPb-xqMlue_ZjBSq8ekyXTJf55j-3Kx26AkaO81cSxf7e3/s960/image_2024-07-30_13-20-24.png

ទំនប់​ដូនទ្រី​​​​មានលទ្ធភាព​ផ្គត់​ផ្គង់​ទឹក លើ​ផលិតផល​កសិកម្មបាន​ប្រមាណ ៣៣ ០០០​ហិក​តា​នៅរដូវវស្សា និងប្រមាណ​ ៤ ៥០០ ហិកតា នៅរដូវប្រាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF5SRMGTElyEL3c0PqxTzoCfHV-JiIMq9m0MQ7Q-t08IAuimCZYtdAdEaYggtP7CGlYlpb5F_5PwkA8ZpXF-F3EAE8LO-JPI9ESGs7O1wF91RNXfoESbcItojO-S-jvudAnRFlh1kq2Ph5Irp5EkFh952acmg4dqOfcEBNVliNcid349hZBhT63eHCpZFy/s1024/image_2024-07-30_13-20-40.png

ទំនប់នេះ ជា​ប្រភេទ​ទំនប់ស្នូលដី ថ្មបំពេញ ខ្នងលើទទឹង ៨ម៉ែត្រ​ ​​កម្ពស់​៦០ម៉ែត្រ​ពីបាតទំនប់ និងមានប្រវែង ៦៥៤ម៉ែត្រ និងសំណង់បង្ហៀរ​ធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ​ ដែល​អាច​ដោះ​ទឹកបាន ៨៥០ ម៉ែត្រគូប​/វិនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjob3QDCVcENf4aUpILS4st05qKffSB3jpHNUn6tr3uGXmgJyl9Qn8-vwzSLdfMsc32u_xpSFcMbh0o4jYZ0-KQ_xg4JQW5v_DhAzQKdrNo9c-YJuCCuoBBSiHE52dPxZIpsaRJIBKOBlFOx8iBfKft5HK_6wX9A4BFS3It9QLfn56t5DUUQ1X4kFRMuN2j/s960/image_2024-07-30_13-20-29.png

ដោយឡែក រូងទូនេលពង្វៀងទឹក មានរាងជា​ក្រចក​ជើងសេះ អង្កត់ផ្ចិត ៤ម៉ែត្រ​ ប្រវែង ៤៦២ម៉ែត្រ​​។ រីឯសំណង់​គ្រប់​គ្រង​ទឹក ជាប្រភេទ​សំណង់​ប៉ម​មាន​ទ្វារ​ទឹក​ច្រើនថ្នាក់​ មានទ្វារទឹកចំនួន ៥ ក្នុងនោះ​ ទំហំ​ ២,២ម x ២,២ម ចំនួន​ ៤ទ្វារ​ និងទំហំ​ ៤ម x ៤ម ចំនួ​ន​ ១ទ្វារ​ និង ស្ពានសម្រាប់​ឆ្លងទៅប៉មគ្រប់គ្រងទ្វារទឹក ប្រវែង ៥៥ម៉ែត្រ​ ទទឹង ៣ម៉ែត្រ​៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzkxWCcmOVcMo_D72LIctxY4yxgXeMtCNmtLiYZoxEsFITJ-Ks_cwO7CaGI7cdYSYqqppXD09DFVGRbr5P4CgWiTpnf9P7c5wE-H_3HWpvSPuIXdeHqVmfaR_RvhYocOEAR8skcH3-6-Wk3JZQC5ju6srlanWXHi2aY3JI00rL3ci0w4quMym6yY4s7rI/s960/image_2024-07-30_13-20-46.png

កុំភ្លេចជួយគាំទ្រ! ល្ងាចនេះ អត្តពលិកកម្ពុជាម្នាក់ នឹងចេញប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក២០២៤

0

នាល្ងាចនេះ អត្តពលិកកម្ពុជា កីឡាករ កូសុងដីឡាបរ៉ារ៉ង់ អង់គ្វីន ម៉ាតាំងក្លូឌ នឹងចេញប្រកួតក្នុងវិញ្ញាហែលទឹកសេរី១០០ម៉ែត្រ នៅវេលាម៉ោង ៥ល្ងាចម៉ោងនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLAUNSPTF_ZFSslgGBiQR16cSDeY2Sy6b2uq5YaeaS_NJLUS7HoGxjlVlEbIvsuNzfTjZ_kILuJAQRPhvb0E-KMPxmuDH3rYaARy757QYOEmQO04q1YdHpUz3AMz1aWykQ8oFBVcNI_eLjYVUl1VLYshv13oK7mFw_wOeeQUYT1PqMKC7oWoFEzriYFsve/s1267/image_2024-07-30_13-15-20.png

ដោយឡែកកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា នឹងត្រូវប្រកួតនៅថ្ងៃទី៣ ខែសីហា ម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសាហែលទឹកសេរី៥០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiirkwh93oC5iiyjuUlD-G1x4DA4otCJ-F_zEPMLisNU25Iiut0qmsens0vcuyAv9-j_n5GIQoUapZLa5mgcqK51mDKtZMOAWS9kMhuAwuX-gnSCAlIMqBwWLDDp3GHcnbBR2a-Hc3rq3lwBm_KMf0JDJ4a_H90b69lx4PqsBDLHRUEmPlo_gXq4CjQLKMN/s1280/image_2024-07-30_13-15-40.png

រីឯកីឡាករ ឈុន ប៊ុនថន ត្រូវប្រកួតថ្ងៃទី៧ ខែសីហា ម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl60NsBEenY5UFOYrdM6V0JDpWj2op0CCKSQPNbZmWXK6QJlv5RbBlta-a0_vUNQUtfy2nlrRV4JjlJcC-r5V7ITs2VF-RYxr326wCQBz4IW4MN4VIEm6wrTVFvGvbYroW2eXZrWgxvlE7FAAkZIzOImpUZyZaKzGt3aY_ZZ7Kkmkh1LljteBFb7rMPIjQ/s900/image_2024-07-30_13-15-56.png

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ ប្រព្រឹត្តិទៅបាន៤ថ្ងៃហើយ បើរាប់ពីថ្ងៃបើកកម្មវិធីមក ដោយជប៉ុនកំពុងឈរលើគេជាប្រទេសទទួលបានមេដាយច្រើនជាងគេចំនួន១២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw0LmLRIQDMa66NiONwBO-uBhOd9CB0IAmNBxAXET2YnvJxLXtq-0ujtDrEDQ0hKtMwC3GaznXSkjZWVygGeXnZin0YjWkIx4hZTIq2MrDeYffL4eUYTTNOi8XVUXddNaJu5YJLFrpNRfUzlYpEvTZL7Ui4vYyHq4kl9DMFrwAzH4X90rUjzSiIvSMVEh-/s1000/image_2024-07-30_13-15-14.png

ឃុំខ្លួន អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារម្នាក់ ពីបទពុករលួយ

0

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ក្រោយអង្គភា ប្រឆាំងអំពើពុករលួយ រកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទពុករលួយ។

ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ជាអគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើសុីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។

បច្ចុប្បន្នជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារម១៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9pcrAJpxENVsZGoFSR65AVbPm5XMc6bwt5BluyicM69bkuxE8NoKBOSKxrW3wRCp49zawH5vDAxAFWuCtCyjlMBdVauw3tGm-HANl0C8tZHXGBkS2nvdZ3r_-3gk8nm0uarTegKaoyaAIPXAP5DtgTIg0VKopAeEvZXTmrI-XXWA8TMPYnASuod0gkDP/s1118/fn-2024-07-29-18-32-32-0.jpg

 

ឥណ្ឌូណេស៊ីចាត់វិធានការក្តៅលើអ្នកលក់ សា.ច់ឆ្កែ អាំងនៅកោះបាលី

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរឥណ្ឌូណេស៊ីបានចាត់វិធានការក្តៅលើអ្នកលក់ សា.ច់ឆ្កែ អាំង ចំនួន៣នាក់នៅកោះបាលី ព្រមទាំងដកហូត សា.ច់ឆ្កែ អាំងចំនួន៥០០ចង្កាក់ និងសា.ច់ឆ្កែ ឆៅជាង៥០គីឡូក្រាម ។ អាជ្ញាធរបញ្ជាក់ថា ពួកគេនឹងជាប់ពន្ធនា.គារ ដោយសារល្មើសនឹងច្បាប់ហាមលក់ សា.ច់ឆ្កែ នៅកោះបាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSch4nqwIsCfCqpXCgIp9Z2V7HSQuLiyfFxVFbbKrt_Y-7CZqrNbEO2_SRCDr5aZYsArIJH1ZMbxvhTqasyIz5SG7j8ujFCrndK5eGJGfZR_WSf7RkBsPHrcG2LMJng3GHygsNfD7vYwqDTKx-z98QEjjRg3lZ9TAi8pIg6stFcGohm5Y-4UOx11MgEQ1i/s1280/photo_2024-07-30_11-28-35.jpg

សារព័ត៌មាន Straits Times និង AFP រាយការណ៍ថា អាជ្ញាធរនៅកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនអាជីវករលក់សាច់ឆ្កែ ចំនួន៣នាក់ ព្រមទាំងដកហូតសាច់ឆ្កែឆ្អិន ចំនួន៥០០ចង្កាក់, សាច់ឆៅរាប់រយគីឡូក្រាម និងសម្ភារៈផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYypOwL25umPKeogGUxQnDQm7txB3qRisVXZakgA7IH2nsuci02Gype-s1Bq8nXIMXzV33Z0K_nRqBlloQVF9JDrdcDOFIj1VMvExyj33XGRJyKnAURK2MDOs7nZLQjPMj3ghDljiBEXxvi4aiMXl06LZSRdKJuoI3b6Ek7SQTAISFuHgGzmHdT4c9NKAP/s1280/photo_2024-07-29_14-19-50.jpg

អាជ្ញាធរកោះបាលីនិយាយថា កោះបាលីបានអនុវត្តច្បាប់ហាមលក់សាច់ឆ្កែ តាំងពីឆ្នាំ២០២៣ មកម៉្លេះ ហើយអ្នករំលោភច្បាប់នេះនឹងជាប់ពន្ធនាគាររយៈពេល៣ខែ ព្រមទាំងត្រូវពិន័យជាប្រាក់ចំនួន៣.០៧៥ដុល្លារអាមេរិក ។ ប៉ុន្តែនៅតំបន់ផ្សេងទៀតរបស់ប្រទេសឥណ្ឌូណេស៊ី អាចលក់សាច់ឆ្កែបាន ។

លោក Deva Nyoman Rai Thammadi ប្រធានការិយាល័យសណ្តាប់ធ្នាប់សាធារណៈរបស់កោះបាលីនិយាយថា ក្រោយការត្រួតពិនិត្យទីតាំងលក់សាច់ឆ្កែនៅចុងខែកក្កដា ឆ្នាំ២០២៤ ឃើញថា មានអ្នកលក់សាច់ឆ្កែ ចំនួន៣នាក់ បានរំលោភច្បាប់ ។ ហេតុនេះ អាជ្ញាធរបានដកហូតសាច់ឆ្កែអាំង៥០០ចង្កាក់ពីអ្នកលក់ម្នាក់ និងសាច់ឆ្កែឆៅ៥៦គីឡូក្រាមពីអ្នកលក់ផ្សេងទៀតនៅស្រុកចេមប្រាណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0fFezmEv1EnUfeqgHpMrCOy84XRO2fsx6wWOLmdARqcI_lscfA1xRr2Lupi-jHPtO1B0twipX1n5OWxATYXC_fDbc4gXQ2ZtBmDj2GZX8ug1yR2QUt1HjnR73Z1ravdoDUjmxObf-j4qZFMo7VTmHuRvgmJZP41wovWSxgiyOGl56FvmW85iyyPvRvlNn/s1200/image_2024-07-30_11-48-31.png

អាជ្ញាធរបានធ្វើការព្រមានអ្នកលក់សាច់ឆ្កែម្នាក់ ដោយសារពុំធ្លាប់លក់ពីមុន ខណៈអ្នកលក់សាច់ឆ្កែ២នាក់ទៀត ធ្លាប់បានប្រព្រឹត្តខុសម្តងហើយម្តងទៀត ។ ហេតុនេះ អាជ្ញាធរក៏បានបញ្ជូនអ្នកលក់សាច់ឆ្កែ ទាំង២នាក់ទៅឱ្យតុលាការកាត់ទោសតាមច្បាប់ និងត្រៀមឡើងតុលាការនៅខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnJEOz8AyIR646U5dxxN9jmsdUlZ70f7FY180v86G9wPnGr07x0frQDtIgPbNtDTTcR-W1D2ZiMg7TMoJXSienrH0IGzoy_qAx2rmgcPqzQUnw_L0oshvPDaqbIhH9Vse4pJ6Szk07TbgW-1Db5t-nXU9456OtrcQHyBY8LKfAYxM9q4njVggF5oxi19YI/s1920/image_2024-07-30_11-47-59.png

គួរបញ្ជាក់ថា មានប្រទេសតិចតួចប៉ុណ្ណោះនៅលើពិភពលោក ដែលអនុញ្ញាតឱ្យពលរដ្ឋអាចលក់សាច់ឆ្កែ និងឆ្មាបាន ប៉ុន្តែយុទ្ធនាការប្រឆាំងនឹងការលក់ ឬបរិភោគសាច់ឆ្កែ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ។ ហេតុនេះ ធ្វើឱ្យទីក្រុងមួយចំនួន រួមទាំងទីក្រុង Semarang របស់ឥណ្ឌូណេស៊ី បង្កើតច្បាប់ហាមឃាត់ការលក់សាច់ឆ្កែ និងឆ្មា កាលពីប៉ុន្មានឆ្នាំមុន ៕

មិនធម្មតា! អត្តពលិកម្នាក់នេះបានបង្កើតកំណត់ត្រាសម្រាប់ការលើកវត្ថុធ្ងន់បំផុតក្នុងលោក

0

បរទេស៖ អត្តពលិកជនជាតិកាណាដាម្នាក់ឈ្មោះ Gregg Ernst បានបង្កើតកំណត់ត្រាសម្រាប់ការលើកវត្ថុធ្ងន់បំផុតដែលមានទម្ងន់សរុប ២,៤២២ គីឡូក្រាម ជាប់ឈ្មោះជាបុរសដែលខ្លាំងបំផុតក្នុងលោក។
នេះបើយោងតាមការចុះផ្សាយរបស់ Live Science កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ថាកាលពីមុនពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលនៅពេលដែលកីឡាករលើកទម្ងន់ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Eddie Hall បានលើកទម្ងន់រហូតដល់ ៥០០ គីឡូក្រាមក្នុងព្រឹត្តិការណ៍ World Powerlifting Championships ឆ្នាំ ២០១៦ ដោយលោក Hall គឺជាមនុស្សដំបូងគេដែលបានបំបែករបាំងទម្ងន់ ៥០០ គីឡូក្រាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwwnKQC4Lk136e3jfk_70dOEpqYSgRVKMSUluK6a0Liio7DBzmsjCpC8z779Enp-gK68ttWc8ILzY8zeoYftUthbthWJCJwVK7Jk-AW2APp56G5hX1PPyxStDL-AWle2OvUeHCokDWJLryl6OJv6ldXZjG6851b_-3vskhQnzUF3OdkvHjklX_k0Zyb0JC/s1280/image_2024-07-30_10-52-35.png

បន្ទាប់មកនៅឆ្នាំ ២០២០ ក៏មានអ្នកលើកទម្ងន់ជនជាតិអ៊ីស្លង់ម្នាក់ឈ្មោះ Hafþór Júlíus Björnsson បានបង្កើតកំណត់ត្រាសម្រាប់ការលើកទម្ងន់ ៥០១ គីឡូក្រាមដោយជោគជ័យ។ ប៉ុន្តែទន្ទឹមនឹងនេះដែរ កំណត់ត្រាសម្រាប់វត្ថុធ្ងន់បំផុតមិនធ្លាប់មានក៏បានទៅលើអត្តពលិកជនជាតិកាណាដាវិញគឺលោក Gregg Ernst ដែលលោកបានលើករថយន្តពីរជាមួយអ្នកបើកបរនៅខាងក្នុងដោយមានទម្ងន់សរុប ២,៤២២ គីឡូក្រាម។ ទោះជាយ៉ាងណាទម្ងន់ប៉ុននេះ នៅមិនទាន់ឈានដល់កម្រិតអតិបរមានៃកម្លាំងសាច់ដុំនៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCFL8lsFz6de8TUYZmHvNNnyaPvQJzf4uZdrz265rFZyDTN8kCqf4SswXWFYdD5W19FbCeNCoPW_o8y29DNHhsmLBa24lq9ebliLQe773PFLUydwKzR2mSH8FaDXYA2jOY0_YWTs52Yuu00XxEDGSzcrhYj5GMVHuB5WZuDro0silLZMhDq22g0Sm5qww1/s2100/image_2024-07-30_10-51-01.png

លោក E. Todd Schroeder សាស្ត្រាចារ្យផ្នែកព្យាបាលកាយសម្បទានៅសាកលវិទ្យាល័យ Southern California ដែលសិក្សាពីវិធីបង្កើនកម្លាំង និងម៉ាសសាច់ដុំបាននិយាយថា យើងមានការលំបាកក្នុងការវាស់ស្ទង់សមត្ថភាពសាច់ដុំអតិបរមារបស់មនុស្សម្នាក់ៗ ប៉ុន្តែយើងជឿថាមនុស្សអាចមានកម្លាំងខ្លាំងជាងនេះទៀតក្នុងការលើកទម្ងន់។ លោក E. Todd បានបន្តទៀតថា មធ្យោបាយតែមួយគត់ដើម្បីកំណត់កម្លាំងសាច់ដុំរបស់មនុស្សម្នាក់ៗគឺតាមរយៈការហ្វឹកហាត់ជាបន្តបន្ទាប់។ ដូច្នេះរាងកាយ សមត្ថភាពរបស់មនុស្សក្នុងការទទួលទម្ងន់គឺអាស្រ័យលើ actin និង myosin ដែលជាប្រូតេអ៊ីនពីរអនុញ្ញាតឱ្យសាច់ដុំចុះកិច្ចសន្យាជាមួយគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxdJB3KKXXMDg2GBbsLiCVgo9nx-U86cEAbNFBd54IJqLjJ87KHqI8Y_n4NcIIGFUxoBRgOaR2Qz1sNB9-8GoV-beOrlUaY6Fsjf9g-IRGl3fFldZqq9VeOUUzXY6ZcXrhUpX39Xx1dns9XEkPNgbvexJLSfDt7dvIuUjRLrxKp7nHkAubxLcV1avHw_fS/s1500/image_2024-07-30_10-51-28.png

ប្រូតេអ៊ីនទាំងនេះត្រូវបានរៀបចំនៅក្នុងប្រភេទផ្សេងគ្នានៃសរសៃសាច់ដុំ ហើយសមាមាត្រម៉ាសសាច់ដុំ និងសរសៃសាច់ដុំ គឺអាស្រ័យលើរបបនៃការបណ្តុះបណ្តាល ក៏ដូចជាកត្តាជីវសាស្ត្រ ដូចជាហ្សែន និងភេទ ដោយជាទូទៅម៉ាសសាច់ដុំកាន់តែធំ កម្លាំងកាន់តែច្រើនដែលអ្នកអាចផលិតបាន។ ហេតុនេះការលើកទម្ងន់ត្រឹម ២,៤២២ គីឡូក្រាមនៅមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយទេ ទោះជាយ៉ាងណាបច្ចុប្បន្នអត្តពលិកជនជាតិកាណាដា Gregg Ernst គឺជាបុរសខ្លាំងបំផុតក្នុងលោក ដោយសារមិនទាន់មាននរណាម្នាក់អាចបំបែកកំណត់ត្រាសម្រាប់វត្ថុធ្ងន់បំផុតនេះទេ៕

ចំនួនភ្ញៀវទេសចរដែលចូលរួមព្រឹត្តិការណ៍អូឡាំពិកបានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន

0

បរទេស៖ ចំនួនជើងហោះហើរទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងមានការថយចុះខ្លាំងរហូតដល់ ៦០% ឯណោះ ដោយសារតម្លៃសំបុត្រខ្ពស់ពេក ធ្វើឱ្យអ្នកទេសចរអស់អារម្មណ៍ក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិក។
នេះបើយោងតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា ចាប់តាំងពីថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិកមក ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិហាក់មិនសូវចាប់អារម្មណ៍ចូលរួមព្រឹត្តិការណ៍អូឡាំពិកក្នុងទីក្រុងប៉ារីសប្រទេសបារាំងនោះទេ ដោយសារតម្លៃសំបុត្រខ្ពស់ ហើយអ្នករៀបចំកម្មវិធីភាគច្រើនផ្តោតតែលើចំនួនមនុស្សដែលមានសំបុត្រចូលរួមប៉ុណ្ណោះ ដោយមិនអើពើនឹងចំនួនអ្នកទស្សនាផ្សេងទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXRT3wZUXZ2FALrkgP1CtzKJm2sBtXtmN8yk8qPZz_7kbsoP4fBhOZXQKcul_NhD1sHzCJjdZWwyYLph9s3-I8XrfRQS-20y79c0gmWbS4EyDfPFlFbG89cFxiOkbBGLl3sRLY5CEXlb4vrAWbEB4g3K68hdvlwL8wRNZ4iKd2kEiTeTUJLiAjo8xOjVYW/s1020/image_2024-07-30_10-44-13.png

បើយោងតាមអ្នករៀបចំកម្មវិធីបាននិយាយថា កីឡាអូឡាំពិកគឺសម្រាប់អត្តពលិក និងអ្នកចូលរួមដែលពាក់ព័ន្ធប៉ុណ្ណោះ មិនមែនសម្រាប់ភ្ញៀវទេសចរនោះទេ ដែលនេះផ្ទុយពីការគិតរបស់អ្នកជំនាញ ខណៈកាលពីមុនពួកគេធ្លាប់បានព្យាករណ៍ថា រដ្ឋធានីរបស់ប្រទេសបារាំង ប្រាកដជាមានការរីកចំរើនផ្នែកទេសចរណ៍ ទោះជាយ៉ាងណានៅពេលបើកព្រឹត្តិការណ៍ជាផ្លូវការស្រាប់តែមិនសូវមានភ្ញៀវទេសចរទៅវិញ។ ប្រធានអ្នកវិភាគនៃក្រុមហ៊ុនស្រាវជ្រាវអាកាសចរណ៍ OAG John Grant បាននិយាយថា “វាជាកំហុសមួយសម្រាប់ទីក្រុងម្ចាស់ផ្ទះអូឡាំពិក ដែលមិនស្វាគមន៍ភ្ញៀវទេសចរឱ្យមកចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdDhi_q0C2AjemqaaWRUazobjZobYfT0vgUJ-GwoskwMk6YYThXpL3M2F4WPRz88LeNJvvfr5c16I2-162uQ1uqJGxoewtLfB0nBvYgdQNDPT7kFnUFR_VTfacXI6j_o0Kz9mV43Jo_uhti39U16QP63m00TCZcc5kf1sjbRJ8YKcPGm9X6BJ2FrHNiuxw/s4095/image_2024-07-30_10-44-36.png

ទោះជាយ៉ាងណាលោក Grant បានបន្តថា មិនត្រឹមតែទីក្រុងប៉ារីសប៉ុណ្ណោះទេ កន្លងទៅទីក្រុងផ្សេងទៀតដូចជាទីក្រុងឡុងដ៍ Athens និង Atlanta នៅពេលពួកគេធ្វើជាម្ចាស់ផ្ទះ សុទ្ធតែបានឃើញការថយចុះនៃចំនួនភ្ញៀវទេសចរក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិក។ ហេតុនេះព្រឹត្តិការណ៍អូឡាំពិកមិនដែលសម្រេចនូវអ្វីដែលប្រទេសម្ចាស់ផ្ទះរំពឹងទុកនោះទេ។ កាលពីថ្ងៃទី ២៥ ខែកក្កដា ក្រុមហ៊ុន Air France បានប្រកាសថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះពី ១៦០ ទៅ ១៨០ លានដុល្លារក្នុងត្រីមាសទី ៣ ដោយសារតែតម្រូវការអ្នកដំណើរមិនល្អទៅកាន់ទីក្រុងប៉ារីសនៅរដូវក្តៅនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnm-vfoV4XBRTtlNT-w46FYazdo-p8mUAgaBAkTqkt7TcnUuR-hTsz0SK5Cs3EVFjq3BhIZzO4u51rujE9Cis7IUOnE_EV6JYFgSnnSjAIHSWuyeQ5YBPYxn4SiMid3kjFAmKYakDNS0dYMDbw-Wb5buwn5f7xMd6C8-cOcFF2DGHvNAEYRbEyNbze_dOJ/s1280/image_2024-07-30_10-44-44.png
ក្រុមហ៊ុនអាកាសចរណ៍ Air France បានបន្ថែមថា ចរាចរណ៍ទៅ និងមកពីទីក្រុងប៉ារីសកំពុងធ្លាក់ចុះបើប្រៀបធៀបទៅនឹងទីក្រុងធំៗផ្សេងទៀតនៅអឺរ៉ុប ដែលបង្ហាញពី “ភ្ញៀវទេសចរកំពុងជៀសឆ្ងាយពីទីក្រុងប៉ារីស”។ ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក៏កំពុងព្យាករណ៍ថានឹងខាតបង់រហូតដល់ ១០០ លានដុល្លារអាមេរិកផងដែរ ដោយសារតែការថយចុះចំនួនអ្នកដំណើរទៅកាន់ប្រទេសបារាំងក្នុងអំឡុងពេលកីឡាអូឡាំពិក។ ទន្ទឹមនឹងនេះសណ្ឋាគារជាច្រើនក៏កំពុងមានអារម្មណ៍ថាមានការធ្លាក់ចុះចំនួនភ្ញៀវដែរ ដោយសារបន្ទប់ទំនេរច្រើនមិនសូវមានអ្នកកក់។ ដូច្នេះបើយោងតាមការព្យាករណ៍ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិគឺបានថយចុះរហូតដល់ ៦០% ក្នុងរដូវក្តៅនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwtRpmqTCVVfMWoEXzuTfelMQui-vnm3K82tcGzW0CCccfxYACVFcv7PcLgRytEmpZPP1EMtTFWcLdF-60OtOzVeIhyphenhyphenrb0M8cJq9k0Cj5t0iG2tppGDVgAwCZpwgmbzy5GNzyBjK8-EvzNeGBdxEI_LSvqoOgCmGYAb6q5YdLR4YYkY-XW5VmOn6cT-Uzw/s1600/image_2024-07-30_10-44-53.png

«វត្តភ្នំរាប»និង«ភ្នំទឹកធំ»តំបន់ទេសចរណ៍ថ្មីស្រឡាងស្ថិតជាប់ព្រំដែនវៀតណាម កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន!

0

តំបន់ទេសចរណ៍ថ្មីស្រឡាងមួយស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម បាននឹងកំពុងបង្ហាញខ្លួន បង្អួតសម្រស់ទៅកាន់ភ្ញៀវទេសចរគ្រប់ៗរូប ព្រោះនៅទីនោះ មានល្អាងភ្នំ និងស្ពានឬស្សីវែងជាងគេលំដាប់ទី២ នៅកម្ពុជា ប្រវែង៧០០ ម៉ែត្រព័ទ្ធជុំវិញល្អាង ក៏ដូចជាទីអារាមវត្តភ្នំរាប ស្ថិតនៅក្បែរនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixOKJn_808dtPW1qPk2Jhho8B1iCT8Ktxk7CaxJhUUn97CJadEMIsoQ4pCqG3YlitHxUIh9iHr0Nh1_CZDHPpe9l-5QNyFCj-6yK2ekSiY2BDoLEDmz_9v20MMgknPYp24N-qoxbx_4RyNMYLemE0gMmnQV8YdZ5HZ-d5TN5SzeE3cK84dC8syHTmIAJc/s1280/940cf722dec1ea631693d8c4529a0362.jpg

វត្តភ្នំរាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ្ធមកពីគ្រប់ទិសទី ខណៈនៅក្បែរគ្នានោះ ក៏រួមមានតំបន់ទេសចរថ្មីមួយដែលត្រូវបានគេស្គាល់ថាជា«ភ្នំទឹកធំ» ដែលទើបតែបង្កើតឡើងអំឡុងឆ្នាំ២០២៣ ជាប្រភេទល្អាងភ្នំធម្មជាតិព័ទ្ធជុំវិញទឹកបឹង និងស្ពានឬស្សីប្រវែង៧០០ម៉ែត្រដ៏ស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFvB0HRZfijq6KOa_Gna3wAtzrrRpSFd04tvTDvFuQQsfloSjrZ0JoOR_rQMKKdr2pSH_oE90WWE3gU_XeRsrY9Tv4TvxsRKf-t17W21cmUFeNT5u3w9ofuzfvbr96gJcDVoSw4o7tvYGd488sAxzcW5JwTFmwaKafh1-WTVyNzkTmxwqab1FdRKaePnI/s1280/b42e18d42eaecc8f8e3592f38635ce28.jpg

តំបន់ទេសចរណ៍«ភ្នំទឹកធំ» ក្រោមគំនិតផ្តួចផ្តើមរបស់ ព្រះភិក្ខុ សិត ដាវី ព្រះចៅអធិការវត្តភ្នំរាប ដែលព្រះអង្គមានសង្ឃដីកាថា ការបង្កើតតំបន់សហគមន៍រមណីយដ្ឋានធម្មជាតិនេះឡើង គឺក្នុងគោលបំណងលើកកម្ពស់ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលស្ថិតនៅជាប់នឹងព្រំដែនប្រទេសវៀតណាម ដែលបន្ថែមពីនេះ ពុទ្ធបរិស័ទ្ធក៏ទទួលបាននូវសេចក្តីជ្រះថ្លាពីការសាងបុណ្យចម្រើនកុសលនៅឯទីអារាមវត្តភ្នំរាបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN3uk_Cq-UuLZZ5Md4YeC5e7SUcXR0HyOOtGhYQC3cyChuq4maa3VnR9V31sY-0B2YrLODp_nlq64KG06mKpnrYp_DMkvdeQA-AOw1wsKrBZ9_WbE2xkWi0lafc5IDkGaNtU9NDyB_s_IGpDQ-7gBahnNyng22lWwY3FwhKjdXh5fYEd_fbPxT9zh7EAI/s2048/360104042_248516857942950_6986536857811533780_n.jpg

នៅតំបន់ទេសចរណ៍«ភ្នំទឹកធំ»មានចម្ងាយប្រមាណតែ៥០០ម៉ែត្រប៉ុណ្ណោះទៅកាន់ព្រំដែនប្រទេសវៀណាម ខណៈនៅទីនោះ អ្នកទាំងអស់គ្នាគឺអាចចូលទស្សនាដោយឥតគិតថ្លៃ រួមជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ការជិះទូកកម្សាន្តចូលទៅកាន់រូងភ្នំ ការឡើងភ្នំ ឬធ្វើដំណើរឆ្លងកាត់ស្ពានឬស្សី មើលទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជុំវិញនោះជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBBqRVlAeT602cDnsbK6Dxe06VPW9MgjE5w0ZjZlde71wp7B9qJCiCDIxFFH6kzAjvaYERyT224xY1NKhLj2XnmkWwAv7dcIwyKHitK2i8npcn8VGUrFK8bUk15OE4eDmTCC171SYaV6lJbQvOaZLyxj2GLi87dkKRg_3tt8eLj0keM9UOUSej0qumkYA/s1280/fn-2021-02-03-13-06-35-0.jpg

បន្ថែមពីនេះ ក៏មានការលក់ម្ហូបចំណីអាហារពីបងប្អូនប្រជាពលរដ្ឋសហគមន៍ទីនោះ ដែលភ្ញៀវទេសចរអាចធ្វើការទិញ យកទៅអង្គុយបរិភោគនៅលើកញ្ចុះ ខណៈក៏ទទួលបាននូវអារម្មណ៍បែបធម្មជាតិស្រស់ស្រាយ បរិយាកាសស្ងប់ស្ងាត់ល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii_UomUgKpoktGOtOHGholr3WoydjPLsiaxDaR5BxZiCTkV7s0SJIRo5KDadl6_AOOAp66wMn6yHXUtAIDakxOuuNlEBQ2T-wOiqbFR_zayMGulvrQ7nmmb5xVLvEFhOW_IiX6tUtuGpzw2xyJuxuQAjNKM6aO3D268vSUz5NHLms020gFzrINababldg/s2048/359766401_248516834609619_5927842462302228484_n.jpg

គួរបញ្ជាក់ផងដែរថា ស្ពានឬស្សីដែលវែងជាងគេលំដាប់ទី១ នៅកម្ពុជាគឺត្រូវបានគេស្គាល់ថាជាស្ពានកោះប៉ែន ប្រវែង ៧៧៩ម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ចាមផងដែរ៕

អង្រួនបេះដូងហ្វេនៗ! ខ្សែភាពយន្តខ្នាតធំមួយរបស់ឥណ្ឌូណេស៊ី នឹងរួមសម្តែងពី ល្អហួស ជាតួឯកខ្មោ.ច

0

គ្រាប់ពេជ្រកម្ពុជា ល្អហួស បន្ទាប់ពីលេចធ្លាយដំណឹងថា មានផលិតកម្មភាពយន្តរបស់ឥណ្ឌូណេស៊ីជាច្រើន បានដាក់ពាក្យដណ្តើមគ្នាចង់បាននាងទៅសម្តែងក្នុងខ្សែភាពយន្តរៀងៗខ្លួនហើយ ខណៈការបញ្ជាក់ជាថ្មីបានឲ្យដឹងថា នាងកំពុងត្រៀមខ្លួនហោះទៅឥណ្ឌូណេស៊ី និងស្នាក់នៅទីនោះរយៈពេល ២០ ថ្ងៃ ដើម្បីត្រៀមសម្តែងខ្សែភាពយន្តខ្នាតធំលំដាប់ថ្នាក់អន្តរជាតិ ជាមួយនឹងតួឥណ្ឌូណេស៊ីល្បីៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHQo5tjwcVn0Ace3GTEv3VncP2z5mkWoNOXi_onLGSKAmhiqibmQjC19zR_ZDAuolYPs3Rmkgx1SGLHhakT_0vdUfpHXu1Fsvbhmt91zBsUGx6y0EC3mv1i-cL9Ah6sS3vn4cpslM5Uds1vBjp7gCyl7ps9Kx45H-V1bbQ77KzkxDLUgTJkW3M4ksDu8EC/s2048/IMG_2947.JPG

បវរកញ្ញាវ័យក្មេងកម្ពុជាមួយរូប ដែលកំពុងតែទទួលបាននូវភាពលេចធ្លោទាំងក្នុងនិងក្រៅប្រទេស គឺ យុវតី ជូរី ល្អហួស ម្ចាស់ជ័យលាភី Miss Preteen International 2024 ដែលមិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែគឺជាក្មេងស្រីម្នាក់ ដែលពោរពេញដោយទេពកោសល្យខ្ពស់ ចេះទាំងច្រៀង រាំ សម្តែង (ទាំងបុរាណនិងសម័យ) ព្រមទាំងជាម្ចាស់ប្រេនមួយរូបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd5Y8HQ8NAO55dMa0uWSbPLvZbkoPnhgQZD27ZpqQs8B5h7a2VcIw3dNRSFi1EwYPoGoCDF5-Aa2RfpxG0qmswF1zX4OEIw1pH7xwbKsax4ka58vGxDp2q8njFi7Zu8z3DDoERcqsYI5UjjtKL3fI1JAdsZ7VUf4ogMCf91zHBnnsnCsOaJ7l5l8SFt-QK/s960/IMG_2948.JPG

យោងតាមការបញ្ជាក់របស់ លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload កាលពីថ្ងៃទី ២៨ ខែកក្កដានេះ បានឲ្យដឹងថា«Laor Hours ល្អហួស នឹងត្រូវចំណាយពេលថតភាពយន្តឥណ្ឌូនេស៊ីចំនួន ២០ ថ្ងៃ នៅទីក្រុង Jakarta ជាមួយតួល្បីៗរបស់ឥណ្ឌូនេស៊ី។ គាត់នឹងលេងជាតួខ្មោចឥណ្ឌូនេស៊ី នៅរឿងខ្នាតធំសម្រាប់ទីផ្សារឥណ្ឌូនេស៊ី និងអន្តរជាតិ។ គាត់នឹងក្លាយជាតារាសម្តែងខ្មែរដំបូង ដែលបានថតជាតួឯកក្នុងភាពយន្តអន្តរជាតិ ស្របពេលដែលឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនជិត ៣០០ លាននាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7_YYttIBdb1mkZO5ZV_GQ0Ow7H5EKs1eg_XrIhIwPf_L4CPjW6DLKYEBoqSi258jGl41CzYYmbrm2Xq81avXsrnHzaXzMqcn_pupIhKhepNaij6ReUv3m5u74obJI2kka6RSujFtmrtVyn7R3ltMqeIfpBQdT0XwirVvd6vQ6xjOVHvlNbu9cMoim4zrV/s2048/IMG_2949.JPG

គួរបញ្ជាក់ដែរថា ល្អហួស ក្នុងវ័យ១៦ឆ្នាំ ជាបវរកញ្ញាវ័យក្មេងកម្ពុជា បានគ្រងម្កុដពីកម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិ Miss Preteen 2024 និងទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមជនជាតិខ្មែរនិងជនបរទេស ខណៈនាងបានបញ្ជាក់ថា «នាងនឹងចូលប្រឡូកក្នុងវិស័យ Miss Grand នាឆ្នាំ២០២៧» ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn7VgYtEPZa588j4rlbernyJmswyYqASPjUat6RWMXQalG4u7r7L7GErgpG42OqofQ9Mz6v3YPXM3id0VWNFiEH1HRpKMVKePQxHnTmyg73FN7FIIZfNmneO-pFc_WvJUSk2ZPqyX6lXym3_kGGgNYTQ64Ndm0cmg98bTWZOTZz_wBBtL4UE91JeKrlMiq/s2532/IMG_2925.PNG

Park Bom ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍និងរំពឹងទុកថានាងនឹងផ្លាស់ប្តូររូបរាងមុនពេលបង្ហាញខ្លួនជាក្រុម

0

អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះការផ្លាស់ប្តូររូបរាងរបស់តារាចម្រៀង Park Bom ខណៈដែលនាងត្រៀមវិលត្រលប់មកវិញជាមួយក្រុម 2NE1។ ការសម្លឹងមើលមុខរបស់នាងបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សជាច្រើនបានកត់សម្គាល់ថានាងហាក់ដូចជាបានយកមកវិញនូវរូបរាងពីដើមរបស់នាងមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTYAKfTo6B2MABmd48dALeW4INFM9idVH-IREcHHLJ41rQRHhxrAm4_j-N-XiLfq4OR-q1_qp_hl18RiPz6NgU424gjStekNnCFN-QV8V-nZ9-jdufQe-T_XDSIMi2J_NOtzISKdChPVOZyT6EBUMkZEwcUmZgL7P9RzYGtyhEGhnQVfmNBB1zcb5pldP8/s2048/image_2024-07-29_15-31-39%20(2).png

វីដេអូខ្លីមួយបង្ហាញពី Park Bom ដែលត្រូវបានបង្ហោះដោយ CL កាលពីថ្ងៃទី២៧ កន្លងទៅនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញអ៊ីនធឺណិត។ នៅក្នុងវីដេអូនោះ Park Bom ពាក់វ៉ែនតាពណ៌ខ្មៅនិងសម្លៀកបំពាក់ពណ៌ខ្មៅ បង្ហាញរាងស្ដើងគួរឱ្យកត់សម្គាល់។ ថ្វីដ្បិតតែរយៈពេលខ្លីក៏ដោយ ប៉ុន្តែវត្តមានដ៏ឡូយរបស់នាង និងសម្រស់ដែលមិនអាចប្រកែកបានបានទាក់ទាញអ្នកគ្រប់គ្នា។ អ្នកនិយមលេងអ៊ីនធឺណែតបានកត់សម្គាល់ឃើញការផ្លាស់ប្តូររូបរាងរបស់ Park Bom យ៉ាងឆាប់រហ័ស ដោយមានមតិជាច្រើនថានាងហាក់ដូចជាទទួលបានភាពស្រស់ស្អាតដែលនាងមានក្នុងអំឡុងឆ្នាំសកម្មរបស់ 2NE1 ។ កាលពីមុន Park Bom ត្រូវបានអ្នកគាំទ្រកោតសរសើរចំពោះជើងស្រឡូន និងរូបរាងកាយដ៏ល្អរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLKL8pj_roX1-DLyrgwFAOzcq6_blggCBH2jzFOiFGljkXxz9ANZIPJN4zPJ6PEtSoE3MlTt_X9n4pzgSaSgCxG6JYYd1HI72dJndrI3gKtnwzBikrndTCBzrxnncaUy7vgrwyHznhSCbuBH8znYZKHrJ_FAfHWiPmAnuWao6AThfWhvhKL8y2xNmAEgt0/s2048/image_2024-07-29_15-31-38.png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឡើងទម្ងន់ដ៏គួរឱ្យកត់សម្គាល់របស់ Park Bom បានបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីសុខភាពរបស់នាង និងការរំពឹងទុកថា វាគឺដោយសារតែការញ៉ាំច្រើនពេកដែលទាក់ទងនឹងភាពតានតឹង។ យ៉ាងណាមិញ នាងបានធានាដល់អ្នកគាំទ្រដោយការសម្រកទម្ងន់ដោយជោគជ័យតាមរយៈការតមអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCzwjSiTHj4rMvy54TTO8V-9BdNgY2uiczCofxXUt3x1Eny9u_-Wpi8VG_ChaaHhx3J6kUXwD8Lecz41H3WzQe2v6vB21FV5TS2VvGRmvU79tZ7bki_MwROmD3vMA1jhti34588_niCf1W5SxBwnwuM5pngF-0R5txVCFQ3hrJJcrT1icA7R2CMxb7u_j-/s2048/image_2024-07-29_15-31-39.png

ការផ្លាស់ប្តូរទម្ងន់ និងការមើលឃើញរបស់ Park Bom បានក្លាយជាប្រធានបទក្តៅក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។ ឥឡូវនេះ ជាមួយនឹងរូបរាងស្ដើងរបស់នាងបានបង្ហាញឱ្យឃើញ មានការចាប់អារម្មណ៍ និងរំភើបកាន់តែខ្លាំងឡើងអំពីរបៀបដែលនាងនឹងបង្ហាញខ្លួននៅលើឆាកវិលត្រលប់របស់ 2NE1 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc9Z4KxBktTV3tBiVeGNWlkI63ZO4BLLXyfBq9ZFiwCJqI4MleVq04F-0Wacu8OPxv1L86zQO4LAc889BEuoI4dUXn17QbFJDGVnE0w6nXm59IlqIAffUEvdcbESpBN8zDn_YaNjjdtmJGfvK8ezuNTQYRWuPitjgh-Ei3SjHBX2zuut8P0lk3iubq0r66/s1440/image_2024-07-29_15-31-40%20(2).png

គួរបញ្ជាក់ថាក្រុម 2NE1 គ្រោងនឹងប្រារព្ធខួបលើកទី ១៥ របស់ពួកគេជាមួយនឹងការត្រលប់មកវិញនូវក្រុមពេញលេញ។ ពួកគេនឹងធ្វើការប្រគំតន្ត្រីផ្ទាល់ខ្លួន ក្នុង ទីក្រុងសេអ៊ូលនៅថ្ងៃទី៥-៦ ខែតុលា ឆ្នាំ២០២៤។ នេះជាការវិលត្រលប់មកជាក្រុមបន្ទាប់ពី2NE1ផ្អាកសកម្មភាពក្រុមអស់រយៈពេល៨ឆ្នាំ៕