Home ព័ត៌មានជាតិ អង្រួនបេះដូងហ្វេនៗ! ខ្សែភាពយន្តខ្នាតធំមួយរបស់ឥណ្ឌូណេស៊ី នឹងរួមសម្តែងពី ល្អហួស ជាតួឯកខ្មោ.ច

អង្រួនបេះដូងហ្វេនៗ! ខ្សែភាពយន្តខ្នាតធំមួយរបស់ឥណ្ឌូណេស៊ី នឹងរួមសម្តែងពី ល្អហួស ជាតួឯកខ្មោ.ច

62
0

គ្រាប់ពេជ្រកម្ពុជា ល្អហួស បន្ទាប់ពីលេចធ្លាយដំណឹងថា មានផលិតកម្មភាពយន្តរបស់ឥណ្ឌូណេស៊ីជាច្រើន បានដាក់ពាក្យដណ្តើមគ្នាចង់បាននាងទៅសម្តែងក្នុងខ្សែភាពយន្តរៀងៗខ្លួនហើយ ខណៈការបញ្ជាក់ជាថ្មីបានឲ្យដឹងថា នាងកំពុងត្រៀមខ្លួនហោះទៅឥណ្ឌូណេស៊ី និងស្នាក់នៅទីនោះរយៈពេល ២០ ថ្ងៃ ដើម្បីត្រៀមសម្តែងខ្សែភាពយន្តខ្នាតធំលំដាប់ថ្នាក់អន្តរជាតិ ជាមួយនឹងតួឥណ្ឌូណេស៊ីល្បីៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHQo5tjwcVn0Ace3GTEv3VncP2z5mkWoNOXi_onLGSKAmhiqibmQjC19zR_ZDAuolYPs3Rmkgx1SGLHhakT_0vdUfpHXu1Fsvbhmt91zBsUGx6y0EC3mv1i-cL9Ah6sS3vn4cpslM5Uds1vBjp7gCyl7ps9Kx45H-V1bbQ77KzkxDLUgTJkW3M4ksDu8EC/s2048/IMG_2947.JPG

បវរកញ្ញាវ័យក្មេងកម្ពុជាមួយរូប ដែលកំពុងតែទទួលបាននូវភាពលេចធ្លោទាំងក្នុងនិងក្រៅប្រទេស គឺ យុវតី ជូរី ល្អហួស ម្ចាស់ជ័យលាភី Miss Preteen International 2024 ដែលមិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែគឺជាក្មេងស្រីម្នាក់ ដែលពោរពេញដោយទេពកោសល្យខ្ពស់ ចេះទាំងច្រៀង រាំ សម្តែង (ទាំងបុរាណនិងសម័យ) ព្រមទាំងជាម្ចាស់ប្រេនមួយរូបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd5Y8HQ8NAO55dMa0uWSbPLvZbkoPnhgQZD27ZpqQs8B5h7a2VcIw3dNRSFi1EwYPoGoCDF5-Aa2RfpxG0qmswF1zX4OEIw1pH7xwbKsax4ka58vGxDp2q8njFi7Zu8z3DDoERcqsYI5UjjtKL3fI1JAdsZ7VUf4ogMCf91zHBnnsnCsOaJ7l5l8SFt-QK/s960/IMG_2948.JPG

យោងតាមការបញ្ជាក់របស់ លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload កាលពីថ្ងៃទី ២៨ ខែកក្កដានេះ បានឲ្យដឹងថា«Laor Hours ល្អហួស នឹងត្រូវចំណាយពេលថតភាពយន្តឥណ្ឌូនេស៊ីចំនួន ២០ ថ្ងៃ នៅទីក្រុង Jakarta ជាមួយតួល្បីៗរបស់ឥណ្ឌូនេស៊ី។ គាត់នឹងលេងជាតួខ្មោចឥណ្ឌូនេស៊ី នៅរឿងខ្នាតធំសម្រាប់ទីផ្សារឥណ្ឌូនេស៊ី និងអន្តរជាតិ។ គាត់នឹងក្លាយជាតារាសម្តែងខ្មែរដំបូង ដែលបានថតជាតួឯកក្នុងភាពយន្តអន្តរជាតិ ស្របពេលដែលឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនជិត ៣០០ លាននាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7_YYttIBdb1mkZO5ZV_GQ0Ow7H5EKs1eg_XrIhIwPf_L4CPjW6DLKYEBoqSi258jGl41CzYYmbrm2Xq81avXsrnHzaXzMqcn_pupIhKhepNaij6ReUv3m5u74obJI2kka6RSujFtmrtVyn7R3ltMqeIfpBQdT0XwirVvd6vQ6xjOVHvlNbu9cMoim4zrV/s2048/IMG_2949.JPG

គួរបញ្ជាក់ដែរថា ល្អហួស ក្នុងវ័យ១៦ឆ្នាំ ជាបវរកញ្ញាវ័យក្មេងកម្ពុជា បានគ្រងម្កុដពីកម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិ Miss Preteen 2024 និងទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមជនជាតិខ្មែរនិងជនបរទេស ខណៈនាងបានបញ្ជាក់ថា «នាងនឹងចូលប្រឡូកក្នុងវិស័យ Miss Grand នាឆ្នាំ២០២៧» ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn7VgYtEPZa588j4rlbernyJmswyYqASPjUat6RWMXQalG4u7r7L7GErgpG42OqofQ9Mz6v3YPXM3id0VWNFiEH1HRpKMVKePQxHnTmyg73FN7FIIZfNmneO-pFc_WvJUSk2ZPqyX6lXym3_kGGgNYTQ64Ndm0cmg98bTWZOTZz_wBBtL4UE91JeKrlMiq/s2532/IMG_2925.PNG