Home Blog Page 94

ជីវិតជាមួយនឹងតន្រ្តី វណ្ណដា វិនិយោគឧបករណ៍ភ្លេងបន្ថែម

0

មិនសូវជាបង្អួតសម្ភារៈនិយមប៉ុន្មាននោះទេប៉ុន្តែ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ឃើញថាលោកវិនិយោគទៅលើឧបករណ៍តន្រ្តីឬរបស់របរទាក់ទងនឹងការផលិតចម្រៀងរបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា បានបង្ហាញពីឧបករណ៍ភ្លេង ព្យាណូ និង Saxophone ហើយមើលទៅតារាចម្រៀងរូបនេះពិតជារីករាយជាមួយរបស់ថ្មីនេះយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdcR8NbZPCYKUVO7-MdvRJzo5IUMBcUT_A5-jXE1gZpa_yNiBb2oy-6GjqZCPZQAIpIvr02Hfhb6V02uCdrqjuyRzZLH2LISD2takOhB2dYJ-zB7wiHWRLB3WH6am1duLdm82wawhZgT4shDIPGQ6sFzhyphenhyphenbO_OUX1ognkmIvaqczDVYgsiThC6aN3c0YpL/s1759/image_2026-01-30_10-09-01.png
នៅយប់ថ្ងៃទី២៩ ខែមករា វណ្ណដា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួនជាមួយនឹងពាក្យពេចន៍ក្នុងន័យថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេរហូតដល់អ្នករៀនវា ដោយភ្ជាប់ជាមួយនឹងនិមិត្តសញ្ញាភ្លេងចំនួនពីរគឺ ព្យាណូ និង Saxophone។ នេះទំនងជា វណ្ណដា កំពុងសិក្សាឧបករណ៍ភ្លេងទាំងពីរនេះបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhATFl8DDXhwxyvFEpGR5uPsuV1CjF_9gXF95R8bnhSq4M6nep-FIYjR7IPS2Vxwuih2t3EdXbKGPSuaeOylU-EWfnHdvp9J_PF5WE-ko9CRp01KDW0aadBGHoMuTDe6DUwua17V1zNAhZ8_d9I1gH_Nq4-lckCxBPDDWZio0p-FuMf_5nTTCAJgHfit_DN/s1759/image_2026-01-30_10-09-02%20(2).png

ការទិញសម្ភារៈភ្លេងនេះដែរបានបញ្ជាក់ថា វណ្ណដា គឺវិនិយោគទៅលើតន្រ្តីដែលជីវិតរបស់លោកបានផ្សារភ្ជាប់ជាមួយនឹងវាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ កន្លងមកតារារ៉េបរូបនេះក៏បានចំណាយទឹកប្រាក់យ៉ាងក្រាស់សម្រាប់ការទិញ Mic មកពីស្រុកក្រៅផងដែរ។ ទឹកចិត្តអ្នកស្រលាញ់តន្រ្តីត្រូវបានមើលឃើញយ៉ាងច្បាស់ពីក្នុងខ្លួនរបស់ វណ្ណដា ដែលលោកតែងតែវិនិយោគហើយក៏ទទួលបានផលមកវិញដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNIuRMkPOh7r9q4cnn-thyphenhyphenYqDKjtfvsE-Pi1finPiBreviST2xRhiPRF4mBSpNgVQ7j0OLpNroiF0SC6zeF-E-QKNIEusDdaMMuP9x2hi4H0qSqNZMlDtjOJEq1xDk5bNCNGSqybWrD2NuQuLrB6OZIkN4jrpO6Ez6YCiFSfEet_00RpmMZzGnr9qV7Kz/s1759/image_2026-01-30_10-08-58.png
ក្រៅពីការចាប់អារម្មណ៍ជាមួយនឹងឧបករណ៍ភ្លេង វណ្ណដា ក៏ត្រូវបានទស្សនិកជនសរសើរចំពោះម៉ូតសក់ថ្មីរបស់លោកដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixBTMHa0gsBdJVOraFuTJGiMNDnPr-NxztQkqDiz98BqsbLoe8TUe-HZiSmxj-iCihfuMQzS2sh-qPeN0qXM__RQnmClnS1YuyU-Z-NqMsk_UWDWQ7rgPdzUePdSvrJwvtbe2NtTaojmJT5wnOt5noWWLGjhTBm4c4kAxF_YbXZXZ04MtJ176Jzq62Dws8/s1759/image_2026-01-30_10-09-02.png

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃកំណើតរបស់ វណ្ណដា កាលពីថ្ងៃទី២២ មករា តារារ៉េបរូបនេះបានផ្តល់ជាកាដូសម្រាប់ហ្វេនៗរបស់ខ្លួនជាមួយនឹងបទថ្មីមានចំណងជើងថា «NEON LIGHT»។ មកទល់នឹងព្រឹកថ្ងៃទី៣០ ខែមករា បទនេះមានអ្នកស្តាប់លើសពី ៨៥៣ K Views នៅលើឆាណែលយូធូប៕

កម្ពុជាបណ្ដេញជនជាតិមីយ៉ាន់ម៉ាដែលពាក់ព័ន្ធនឹង Online Scam ជាង ៧០០នាក់ចេញពីប្រទេស

0

(ភ្នំពេញ) ៖ ជនជាតិមីយ៉ាន់ម៉ាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោ.កតាមអនឡាញ និងគ្មានលិខិតឆ្លងដែនចំនួន ៧២៩នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនតាមយន្តហោះពិសេសទៅប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd7vYjP9oUekp7d-vUJfu7pR6o5ZhjDCo5yxZq0_BipHA8MhgxTwittvtVm3yRAejEPHnBC6c44tzIaHI-tQwT2CoJJFbkJsRrVZ8SP2llT6TOkcCYxAumlC2ao3_ckKk-CBlGtGGBPKN9aibKNDipmJkmGLOd_cxxXF_84I7r4p5xzHH4HiRdCk_0oJPi/s1280/photo_2026-01-30_08-40-31.jpg

នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីធ្វើការបណ្តេញជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgogDjG0vl_Q7i-CA-EPWwn2fTgXOCE7NbseLxabH35IuBfkZD1FIHs6BYTlRQFeC6444dwyUBGta6qTk9M-8tee206JqWqgCl9W9uDQ4ZD9ZZTuODXXSbzkNmR-U7Uv96da_R6BmdabTRmH_XhYWxy_S8mk5kXpKV5F5I9vUTQ78_0q-ssKtk69VL4d7w0/s1280/photo_2026-01-30_08-40-32.jpg

តាមការបញ្ជាក់ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អានសៀវភៅជួយអ្នកទទួលបានសុខភាពល្អ និងមានអាយុវែង

0

ការអានសៀវភៅអាចមានឥទ្ធិពលជាងអ្វីដែលយើងគិត ពីព្រោះមានការស្រាវជ្រាវជាច្រើនរបស់សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស បង្ហាញថា ការអានសៀវភៅជាប្រចាំនឹងជួយឱ្យមនុស្សចាស់អាយុកាន់តែវែង កាត់បន្ថយការតានតឹងផ្លូវចិត្ត ខួរក្បាលចងចាំបានល្អ ការពារជំងឺវង្វេងវង្វាន់ រាងកាយបានសម្រាក និងកាត់បន្ថយអារម្មណ៍ឯកា ពីព្រោះសៀវភៅដើរតួនាទីជាមិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh96WTbyO406zMdkV_PvJVXJS-uXdYezTIbWm_TdbnXzoVpMZq6gNaPK4YIkHhV1ZsUex_e-ToOODQJQdzrokV0ifKxWk5r7C6Q-gUcvTR24S3QBhMJV9dmcNg9_woChKbC51XTYWaq1EvpRsK5MHyZmAHKvV9xiayiMtltU3nEf4Dl5bQoz74SOCTxAkxy/s1280/photo_2026-01-30_09-46-18.jpg
បើតាមអ្នកព្យាបាលផ្លូវចិត្តនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដែលបានស្រាវជ្រាវអំពីទំនាក់ទំនងរវាងការអានសៀវភៅ និងអាយុរបស់មនុស្ស គឺនៅពេលអានសៀវភៅ យើងនឹងស្ថិតក្នុងស្ថានភាពមួយដូចការធ្វើសមាធិ ហើយវានឹងជួយការពារផលប៉ះពាល់សុខភាពផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpWkQofJti5C18SBZwn0WP5aIs1FrLTDIgh5QRRhsMU9900Qm8BxVhSa4Gs0whCZszd-QhEsLMshHZbA2LvDs2H1LhywD4CVpUSv_1P5-amaxdpeNaIYckOLqS3_zFm89-hEoujmyR_WY-OgQ1wy7D9-qioEKWP3Yq5tRIrsBZrxkR3T3n4QvbxSbxs40Q/s1280/photo_2026-01-30_09-46-19%20(2).jpg

ការស្រាវជ្រាវមួយទៀតរបស់សាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក ស្តីពីទំនាក់ទំនងរវាងការអានសៀវភៅ និងអាយុរបស់មនុស្ស ដែលការស្រាវជ្រាវនេះចំណាយពេលរហូតដល់១២ឆ្នាំ ដើម្បីតាមដានមនុស្សចាស់អាយុចាប់ពី៥០ឆ្នាំឡើង ចំនួន៣,៦៣៥នាក់ បង្ហាញថា អ្នកអានសៀវភៅជាប្រចាំនឹងមានអាយុវែងជាងមុនជាមធ្យម ចំនួន២៣ខែ បើធៀបជាមួយអ្នកមិនបានអានសោះ ប៉ុន្តែកម្រិតការសិក្សា ប្រាក់ចំណូល ការធ្លាក់ទឹកចិត្ត និងសមត្ថភាព មិនពាក់ព័ន្ធនឹងអាយុវែងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUb6lIIjKZVqeC_AmOvLAL4eBhDi_zZbbNnWsHQQtMEOpn21CfHGhenaEeOvZuJFf-raxcjDiFGZkDzJh_wnuU_gVIJ7LZZz1sMnv5e3fxH2zhDbhMUEd7NaOVQND5gB6_CuFb3Ep28z4Ii9MjwuwPP8ILDWgSZz9ygbYPdqKwl96Vp4iCniAfZJ0IVo0J/s1200/photo_2026-01-30_09-46-19.jpg

សាស្ត្រាចារ្យចិត្តវិទ្យាមកពីសាកលវិទ្យាល័យ York ប្រទេសអង់គ្លេស លើកឡើងថា សៀវភៅអាចជួយកាត់បន្ថយអារម្មណ៍ឯកាបាន ដោយវាដើរតួនាទីជាមិត្តភក្តិរបស់យើង ។ បច្ចុប្បន្ន ភាពឯកាជាកត្តាហានិភ័យធ្ងន់ធ្ងររួមចំណែកដល់ការស្លាប់មុនអាយុ ហើយវាដូចគ្នានឹងការជក់បារី ឬជំងឺធាត់ ខណៈអ្នកអានដែលចូលរួមជាក្រុមនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ឬបង្កើនទំនាក់ទំនងក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ4UH7l4TVLQPNZVxd9bfmrxqbljKbK7-eOULijLAA0xib7unBFaueIOFYHV9LGwQ-W-sx2Dak7R_dp_w0vKXywLSxKYZNjEfbImN1sv_PaYnGTABXdODVIEWPTBxkWXY1-EAe70pxGbgeeXGSik_O-KoGt3iV8MNCZ7Q0kdIRAjSSnruhJxOifeAfh4Qi/s1200/photo_2026-01-30_09-46-18%20(2).jpg
ការស្រាវជ្រាវផ្សេងទៀតដែលចំណាយពេលរហូតដល់១៤ឆ្នាំ និងផ្សព្វផ្សាយកាលពីឆ្នាំ២០២០ បង្ហាញថា មនុស្សចាស់ដែលបានអានសៀវភៅទៀងទាត់នឹងអាចការពារជំងឺវង្វេងវង្វាន់ ច្រើនជាងអ្នកមិនអានសៀវភៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc0T2dMSnyY2eS5BakBx8QxC1SauUy9NpqK_G6deohshGpkCQKxc4oVhMkwCVIPmoOU92xinSSEYkibf6472vmerHtGzce011BKgWHFwpiZatY_zxBcXn_4p_xwjoAEVoqgcxFFIl0h1NaY573JIp0NqXg2V-xE1NGJGki3r4sz7Y-z6bafg7slTfOX94t/s1000/photo_2026-01-30_09-46-18%20(3).jpg

ការស្រាវជ្រាវចុងក្រោយ ដែលផ្សព្វផ្សាយក្នុងទស្សនាវដ្តី JAMA Neurology គឺការអាន និងសរសេរ មានទំនាក់ទំនងជាមួយការចងចាំរបស់ខួរក្បាល ការអានដូចគ្នានឹងការអង្គុយសមាធិយ៉ាងស្ងាត់ស្ងៀម ។ វាកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងជួយឱ្យកាន់តែអាយុវែង ពីព្រោះភាពតានតឹងផ្លូវចិត្តធ្វើឱ្យមនុស្សឆាប់ចាស់ រំខានដំណេក ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងប៉ះពាល់សរសៃឈាមបេះដូង ។ ហេតុនេះ គួរអានសៀវភៅដើម្បីឱ្យប្រព័ន្ធប្រសាទមានតុល្យភាពឡើងវិញ ជួយជំរុញខួរក្បាល និងរាងកាយបានសម្រាក ៕

ផ្ទុះការភ្ញាក់ផ្អើល Ahyeon លេងបទចម្រៀង N.John

0

អ្នកគាំទ្រវិស័យ K-Pop មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរសៀលថ្ងៃទី២៩ ខែមករា នេះបន្ទាប់ពីតារាចម្រៀង Ahyeon សមាជិកក្រុមចម្រៀង BABYMONSTER លេងបទចម្រៀង «Pop out» របស់ N.John។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDy_38d3lXyDvpnMbw17x6w1kMreXw0tEEywuj-sBzZA7R5owiZ5XXAIhF0wiYz2DkFPAqT3WcbjFt0P6D5H5BYHZeJC04il0E89vt8qmtOapqZPnhLz8LCGWtsCHlu8hL5wIfBY1XvyTzz8F-FUjGAUXlSY4wjfnfsaLj8H1fxKecKrVmhwFi1z1lBh6A/s1918/image_2025-12-17_16-10-11.png
នៅលើគណនីទិកតុកផ្លូវការរបស់ BABYMONSTER ដែលមានអ្នកតាមដាន១១.២លាននាក់ គេបានឃើញ Ahyeon សមាជិកដែលល្បីជាងគេនៅក្នុងក្រុមបានបញ្ចេញក្បាច់រាំនៃបទចម្រៀង «Pop out» របស់ N.John យ៉ាងគួរឱ្យស្រលាញ់។ បន្ទាប់ពីបានឃើញ Ahyeon រាំបទចម្រៀងរបស់កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ បែបនេះហើយអ្នកគាំទ្រកម្ពុជាជាច្រើនជាពិសេសគឺអ្នកគាំទ្រវិស័យ K-Pop បានចូលទៅខម្មិនបង្ហាញការស្រលាញ់និងមានភាពភ្ញាក់ផ្អើលមកជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAYGLaXAd8P7kdL-oE7eEwk6ABPdhiJ7PzmCC4v4bk3WuXDv738OnTrZ3Tmi4Yil1FUevOhqx2aI37zxRBdIXDg0ktf0cdsWBUwu7wy6ChZ_mauO6KSR6JsLueWYU849epAtJVTmMQaeen3miOXjtV50PrUgKAvKp5x4nxb7hN6lsVMC2czOQVlWeZr9Od/s2048/image_2026-01-29_15-55-09.png

តាមការកត់សម្គាល់របស់អ្នកគាំទ្រនេះគឺជាលើកពីរហើយដែលអ្នកគាំទ្របានឃើញតារា Kpop ល្បីឈ្មោះបានលេងបទចម្រៀងរបស់សិល្បករខ្មែរ។ ក្រៅពី Ahyeon កាលពីឆ្នាំ២០២២ ក្រុម TREASURE ដែលត្រៀមមកសម្តែងនៅកម្ពុជាខាងមុខនេះក៏ធ្លាប់លេងបទ «ប៉ាក់ពុងវ៉ុង» របស់លោក ងួន សុបិន ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Rov0-F3Fc0IwzM-Bf7IABcRdlk2A-MHHYOeSY613NFWhmhZdGXxcEj0rQmFmGcKvPHIMOnNihGarKl7qQ_bugvdwH86Lz_WOyMg6XqApZpibRYIZ7W5_I1ubnq_7cmOAmQJCWpxHBOOVgv56bc9bfvfbW75hmvwlTZp4L_2rNiERuMbURVI-xXIyBN_0/s1477/image_2026-01-29_15-55-11.png
បន្ទាប់ពីសមាជិក BABYMONSTER លេងបទចម្រៀង N.John ទស្សនិកជនជឿថាបទចម្រៀង «Pop out» នឹងកាន់តែល្បីសុះសាយជាងមុនទៅទៀតពីព្រោះតារាចម្រៀងរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងអាជីពkpop ជំនាន់ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg78XzSV1Aelh_X0GazQLoP1cCkaX7tsBO8hb0Xu1WtMABvehJpQ6WIosl5B8_zjxVumO5-DPJKPUNh4rKi2-HnR-xgssJmaG7UhKAFLnYd__548onJF6pB7PgfUZsLGlZzTpBxFo13jtybat0y_vomRhPiYhfIgY_Bjy97oEqahsXo2CwRoIKSljpenBok/s1506/image_2025-12-17_16-10-12%20(2).png
«Pop out» ជាបទនៅក្នុងអាល់ប៊ុម LA LA LAND ដែលបានចេញជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការដែល Ahyeon លេងបទរបស់ N.John គេជឿថាអ្នកមួយចំនួននឹងផ្លាស់ប្តូរគោលជំហរវិញបន្ទាប់ពីការតស៊ូរបស់ N.John ចាប់ផ្តើមហុចផលមកបណ្តើរៗហើយ៕

អ៊ីរ៉ង់សម្ញែងរូងមីស៊ីលក្រោមទឹកដ៏មានឥទ្ធិពល ចំពេលកំពុងតានតឹងជាមួយសហរដ្ឋអាមេរិក

0

ប្រទេសអ៊ីរ៉ង់បានបើកបង្ហាញជាសាធារណៈនូវមូលដ្ឋានទ័ពក្រោមទឹកថ្មីមួយ ដែលមានទីតាំងនៅក្រោមឈូងសមុទ្រពែរ្ស ជាមួយនឹងការសម្ញែងពីនាវា អាវុ.ធ និងមីស៊ីលទំនើបៗច្រើនប្រភេទ ហើយនិយាយថាខ្លួនអាចនឹងធ្វើច្រកសមុទ្រ Hormuz ក្លាយជាតំបន់លែងមានសម្រាប់ការដឹកជញ្ជូន ប្រសិនបើវាត្រូវបានវា.យប្រហារដោយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ The Arab News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwHttudC4RB5gq8kKTiNU_RkA9FZmRZQ_xr4nGDVjyF_ftS_DoKPi3_5Vj2GRBXKi5UqGZKKMhf6H_LgkSD-YmOxkawaLFUuXrquM6Gk3Xg-8aQbDARi6ItoIaV7nRLHRKAnX_IBUWKbD2TpCXcRv7XdxiZ5F2M5k4MkaDcaKU0HheTgUifRPmPeWt4x_Y/s1280/photo_2026-01-29_14-25-06%20(4).jpg
យោងតាមវីដេអូ និងសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ មូលដ្ឋានទ័ពនេះរួមមានទូកល្បឿនលឿន និងយានជំនិះកងទ័ពជើងទឹកផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីបា.ញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្លូវរូងក្រោមដីលាតសន្ធឹងរាប់រយម៉ែត្រពីក្រោមផ្ទៃទឹក។ មេដឹកនាំយោធារដ្ឋបានពិពណ៌នាអំពីស្មុគស្មាញនេះថា វាជាកន្លែងអាថ៌កំបាំងមួយក្នុងចំណោមកន្លែងជាច្រើនផ្សេងទៀត ដែលបង្ហាញពីសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការការពារដែនទឹក និងឆ្លើយតបទៅនឹងការគំរាមកំហែងពីរដ្ឋដទៃមកលើខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizaZ3YYskZmGddQpmnIfnbqskUFiY_mvUUAzp3mkQt6mI3NvA0TyceTPX-0fAiKeaF0bB1sLJSvh-kLNpreJBYLMIh8qD2203JehYBIgXFtn8M8bcFIX6vbhUIVjcJdP99bKoXtezXcBIudybHM1wOI1VKp-FVkgG5r8QG8MNlzDh4QhfB7q-zpQuAIm_s/s1280/photo_2026-01-29_14-25-06.jpg

មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Alireza Tangsiri បាននិយាយថា ផ្លូវរូងសម្រាប់មីស៊ីលទាំងនេះ ត្រូវបានត្រៀមទុកសម្រាប់ទប់ទល់នឹងកងកម្លាំងកងទ័ពជើងទឹកអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ ដោយវាមានផ្ទុកមីស៊ីលរាប់រយគ្រាប់ ដែលអាចបា.ញ់បានចម្ងាយឆ្ងាយជាង 1,000 គីឡូម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Q0gsC81VqOWoVHgMazcszdfilOHlQO44OqGGqLBRwAQgpyKNCHtUuY3x-UKI-zYnSdqAsFRt1Rlr03PIwgA_aPl3UI6nr2UaBPS5tFykRv6ceWYLN-y7TXEPMk1FEpoiK5Sw-E1Tl7PoH9TyhkWj0kPcUuXANmTVBh8-ZF2FKFcuRt8Kv1FWty98ar4C/s1080/photo_2026-01-29_14-25-06%20(2).jpg
គួរឲ្យដឹងថា ការបង្ហាញទីតាំងនេះកើតឡើងចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ជាពិសេសជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ មន្ត្រីអ៊ីរ៉ង់បានបង្ហាញថា ការសាងសង់មូលដ្ឋានយោធា រួមទាំងមូលដ្ឋានក្រោមទឹកនេះ មានបំណងទប់ទល់នឹងការគំរាមកំហែងនៅក្នុងតំបន់ និងដើម្បីការពារផ្លូវទឹកយុទ្ធសាស្ត្រដូចជាច្រកសមុទ្រ Hormuz ដែលជាច្រកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYk_m81m0Jlztw2CMGz19MktQalcUdJ-SafY4TDKRappGihh5bxTRqd0KcEvGSq0AGV6PDmdTh7BvbPdIAsAEG7muvXrvtlcLhZZHovOPgYYJOJeHRcq_5ZPdM8eq5Y2Jnhe4G9iYVyLeXU3hGXMgaxLM9ObUaz-7bWjT5c6jbFPRlq-33Y55SuB2qiabr/s1080/photo_2026-01-29_14-25-06%20(3).jpg
ជាមួយគ្នានេះដែរ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា «អ៊ីរ៉ង់មិនចង់បានសង្គ្រាមទេ» ប៉ុន្តែខ្លួនបានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារណាមួយ។ សេចក្តីថ្លែងការណ៍របស់ទីក្រុងតេអេរ៉ង់បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តណាមួយរបស់អាមេរិក ចាប់ផ្តើមសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ នោះផលវិបាកអាចពង្រីកហួសពីទីក្រុងតេអេរ៉ង់ រហូតដល់តំបន់ និងទីផ្សារសកលលោកកាន់តែធំ៕

ឥណ្ឌានឹងហាមយុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមព្រោះបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត

0

ប្រទេសឥណ្ឌា ៖ ឥណ្ឌានឹងសាកល្បងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត ដែលការហាមឃាត់នេះ គឺយកគំរូតាមអូស្ត្រាលី ប្រសិនបើអនុវត្តជោគជ័យ ឥណ្ឌានឹងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCLCVB5vSSFWLJChyphenhyphenQ8HmjNIPZuYx4MUzXKybb7pZ8yGsjdiVbrY-NJlabkUgJdvn3J8Ir3P-RiIsc8iZ0tmF8tRa5EGTNWZloSeqXHNXp8MQOn2t3bdiazPSw8ZAilW72smU273yu6wt9A_Ptl173YQNyxSKn8speLIJ-aMDeuWo8uQiDN5ikQQTV5FC9/s1080/photo_2026-01-30_08-45-31%20(2).jpg

រដ្ឋ Goa ជារដ្ឋទេសចរណ៍ និងរដ្ឋ Andhra Pradesh នៅភាគខាងត្បូងប្រទេសឥណ្ឌា គ្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ដោយសារបារម្ភពីផលប៉ះពាល់កាន់តែខ្លាំងលើសុខភាពផ្លូវចិត្តយុវជន ។ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌាបានប្រើប្រាស់អ៊ីនធើរណេត ស្មើជាង១ពាន់លាននាក់ ក្នុងនោះអ្នកប្រើប្រាស់កម្មវិធី YouTube, Google និងបណ្តាញសង្គម X គឺជាយុវជនអាយុក្រោម១៦ឆ្នាំ ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ទោះជាប្រទេសឥណ្ឌាពុំទាន់មានច្បាប់គ្រប់គ្រងបណ្តាញសង្គម ហើយរដ្ឋាភិបាលឥណ្ឌាពុំទាន់ជំរុញឱ្យបង្កើតច្បាប់នាពេលឆាប់ៗ ប៉ុន្តែរដ្ឋ Goa និងរដ្ឋ Andhra Pradesh គ្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ដែលនេះបង្ហាញនូវការប្តេជ្ញាចិត្តដោះស្រាយបញ្ហាយុវជនញៀនបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7LaF5cWbucpO3N5QKYBZ5OisKvAJZfvPO5VZSRFlcYMvjHJy1afMOLgnUX0ZgZC_0Vcv21BAJ4Poj7blfpqwSE1I8h3GPxCFoKf8Ujw9aUaHLuO2rG3vlcJ_Zb7pPEZTjXrFnvyaiSD5HQRLmdlrK1q9Pdbf3WRJRg4pLz1GKCkaIWbPprlDoMTNR8vwf/s800/photo_2026-01-30_08-45-31%20(3).jpg

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Rohan Khaunte គឺមន្ត្រីកំពុងសិក្សាពីច្បាប់របស់អូស្ត្រាលីយ៉ាងលម្អិតពាក់ព័ន្ធនឹងការហាមឃាត់យុវជនប្រើប្រាស់បណ្តាញសង្គម ដើម្បីឈានដល់ការហាមឃាត់យុវជនឥណ្ឌាជាផ្លូវការ ។ រដ្ឋ Goa នឹងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ប្រសិនបើការហាមឃាត់មានប្រសិទ្ធភាព រដ្ឋ Goa ដែលមានមនុស្សរស់នៅប្រមាណ១លាន ៥សែននាក់ នឹងក្លាយជារដ្ឋដំបូងគេដែលហាមឃាត់យុវជនប្រើប្រាស់បណ្តាញសង្គម ។

ដូចគ្នានេះ រដ្ឋ Andhra Pradesh មានមនុស្សរស់នៅជាង៥៣លាននាក់ នៅភាគខាងត្បូងប្រទេសឥណ្ឌា ក៏គ្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមដែរ ដោយការបង្កើតគណៈកម្មការមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជជែកគ្នារយៈពេល១ខែ អំពីការហាមយុវជនប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីឈ្វេងយល់ពីច្បាប់អូស្ត្រាលីពាក់ព័ន្ធនឹងការហាមនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCRF9Li-Zb3L1ps00h9pWlcCQz1sebtMVIkIO0ClMC2JFLMoDhtN9-0PhQgrHlS9vc_3MuAW1ocbY65t3gupP8UYxF9QOQFbaRP9E5IDfygG1ujeqv58ImyomOCzic6qIWrKNbvU_r6IIKhB-0G7-HiK9o3r0EqTwuoGhqEvWm0GUWhNrgbxvitmqKo7yc/s600/photo_2026-01-30_08-45-31%20(4).jpg
រដ្ឋទាំងពីរគ្រោងហាមយុវជនប្រើប្រាស់បណ្តាញសង្គមដោយសារបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត គឺទទួលបានការគាំទ្រពីក្រុមហ៊ុន Meta ដែលតម្រូវឱ្យឪពុក-ម្តាយត្រួតពិនិត្យការប្រើប្រាស់បណ្តាញសង្គមរបស់កូនៗ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា ការហាមមិនឱ្យយុវជនប្រើប្រាស់បណ្តាញសង្គមមួយចំនួន គឺមិនអាចការពារបានទាំងអស់ទេ ពីព្រោះពួកគេបានប្រើប្រាស់កម្មវិធីអ៊ីនធើរណេតជាមធ្យម ប្រមាណ៤០កម្មវិធីក្នុង១សប្តាហ៍ ។ រីឯក្រសួងព័ត៌មានឥណ្ឌា ព្រមទាំងបណ្តាញសង្គម X និង Google មិនបាននិយាយអ្វីទេ ពាក់ព័ន្ធនឹងការហាមឃាត់នេះ ។

រដ្ឋ Goa និងរដ្ឋ Andhra Pradesh មានគម្រោងហាមយុវជនប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីអូស្ត្រាលីអនុម័តច្បាប់ហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម ដែលធ្វើឱ្យគណនីរបស់យុវជនអូស្ត្រាលីត្រូវបានបិទរហូតដល់៤លាន ៧សែនគណនី ។ ការហាមឃាត់របស់អូស្ត្រាលីធ្វើឱ្យប្រទេសជាច្រើនត្រៀមអនុម័តច្បាប់ហាមដូចគ្នាដែរ ដូចជា ៖ បារាំង ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលឆ្លុះបញ្ចាំងពីមេដឹកនាំប្រទេសនានារឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមរបស់យុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2v_EVoT34ZfyR1m451cxGbM1AhBD5YtGXcV5uN1kgNqiqwBkzZ-8LBiGoCG2z_mSjwuWqeB2Sf_85GhfKGhpVH77Bg6MTph5Cp935sAWqB534QMSZNNvvBoZAhRK-UzPO5V5EC3DyN_snpB5OyYjcb7xhGkUfN1X6p6L0eb8GkIMjz3al7bKNixCtCYf-/s690/photo_2026-01-30_08-45-31.jpg

ថ្មីៗនេះ រដ្ឋសភាជាតិបារាំងបានអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីការហាមឃាត់កុមារ និងក្មេងជំទង់អាយុក្រោម១៥ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម ដោយសារបារម្ភពីផលប៉ះពាល់សុខភាពផ្លូវចិត្ត ។ វិធានការនេះនឹងហាមឃាត់ការចូលប្រើប្រាស់ និងទស្សនា TikTok, Snapchat និង Instagram សម្រាប់យុវជនអាយុក្រោម១៥ឆ្នាំ ដែលជាការជំរុញគោលនយោបាយរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីការពារយុវជនពីការចំណាយពេលច្រើនលើអ៊ីនធើរណេត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig2mGSbdN4XRL7xzQBQZ05-bHlOHY2AwHAFDT-1D52Qul1KUBTDvgO4kNNuC3nNhQzQyGmKJ3ELPUUvfYPtaJYxGOhuvWwkXd-9rBwvEs0-tHyfiZdmkak0zUTKeeyLe6uN8n_bohd3WOt_bVy29EQVZR9UJF0NMknrh92aGgtY_OuaoQmt4o73picDDQB/s1280/photo_2026-01-30_08-45-32.jpg

ទូច ស្រីល័ក្ខ ដាច់ចិត្តបង្ហោះសំពះសុំសប្បុរសជនឱ្យជួយជីវិតតារាចម្រៀង យូ ឌីស្កូ

0

តារាចម្រៀងនិងសម្តែងជើងចាស់ យូ ឌីស្កូ អតីតសមាជិកក្រុមរៃមាសតោមាស បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលសាជាថ្មីក្រោយឃើញរូបភាពលោកស្គមស្គាំងត្រូវបញ្ជូលទៅសង្គ្រោះនៅឥណ្ឌាព្រោះតែជាតិពុលឡើងខ្លាំង។ កំពុងស្ថិតនៅក្នុងដំណាក់កាលលាងឈាមថវិកាមិនគ្រប់គ្រាន់ អ្នកនាង ទូច ស្រីល័ក្ខ ដាច់ចិត្តសំពះសុំឱ្យសប្បុរជនជួយជីវិតលោក យូ ឌីស្កូ ខណៈក្តីសង្ឃឹមមានតែ៥០%ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6gTwGWcWa9DLelegD79hQ1N6J-90q_CXZ0WmpPDp2ZE-XME8r5Oq1sVMHIrUKp0fAWz1YnIi82An0Jjlu70QJMeRlq04_3bFpg7WUuD_lYDBhGCjykD_-V_4DLYBPsszhgjIDBKMJ_FguSELlgXOiA2gG5BciV_0KIaq23PCc_MV7OBD1SgsHs9R_tv8r/s2048/image_2026-01-29_15-08-32.png
បន្ទាប់វះកាត់ក្រលៀនបានដោយជោគជ័យកាលពី៨ឆ្នាំមុននិងបានវិលមកបម្រើអាជីពសិល្បៈវិញ នៅដើមឆ្នាំ២០២៦នេះស្រាប់តែទទួលដំណឹងថាលោក យូ ឌីស្កូ បានជួបប្រទះបញ្ហាសុខភាពម្តងទៀតដោយសារតែជាតិពុលកើនឡើងខ្ពស់។ តាមរយៈសំណេររបស់តារាចម្រៀង ទូច ស្រីល័ក្ខ បង្ហោះនៅថ្ងៃទី២៩ ខែមករា នេះបានឱ្យដឹងថា « អារម្មណ៍របស់ខ្ញុំក្តុកក្តួលណាស់មួយយប់គេងមិនលក់ដោយសារបានដឹងថាបងយូឌីស្កូត្រូវបញ្ជូលទៅប្រទេសឥណ្ឌាបន្ទាន់ដោយសារជាតិពុលឡើងខ្លាំងកំរិតធ្ងន់សំលេងបងបានប្រាប់ថាល័ក្ខអូនបងគ្មានអ្វីទៀតទេសល់តែ៥០ភាគរយនៃក្តីសង្ឃឹមនៅពេលនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBiaNON6prmp_MCtjkchpfBRzHLf78s46IkwkOKcOjtMGA6si6tia5OtOh2qEhqkDLQEFZ8k9xvDd8KTANqqdUcx1fzVYUy-dt3UxOKUEkXr19IvNuvVFuquxxXwsB9NSwdma345q8TKGWEuFE4FEi9HVrQg9qLYXfxYEkITUzFnFJn8avUqEsND0_o8mj/s2048/image_2026-01-29_15-08-25%20(2).png

តារាចម្រៀងរូបនេះបន្តថា «ខ្ញុំមិនអាចឈរមើលបងដោយដង្ហើមហត់មួយនេះបានទេ។ ខ្ញុំនឹងលើកដៃសុំពីមិត្តភ័ក្រ្តនិងរាប់អានខ្ញុំដូចគ្នាឱ្យជួយសង្គ្រោះបងម្នាក់តិចៗ។ នេះជាការដើររកជំនួយើកទី២របស់ខ្ញុំសំរាប់បងពេលវេលាលឿនពេកហើយកំពុងលាងឈាមប្រាក់មិនគ្រប់គ្រាន់។ សំលេងយំរបស់បងកំពុងដក់ក្នុងខួរក្បាលរបស់ខ្ញុំហើយពាក្យថាជួយបងផងអូន គាត់គ្មានឱពុកម្តាយទេកំព្រា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmNj7roj9G4JoXfHHQNTIeqgwNQkqSytRz7rr0QOqu1k0uJxmzw7ZCyK8-jIhmdVNdrs-QSFY_hgKdOQZQXfIq-h3FAzMVzzUkD5MCdplv5ZtiDD2ZLhdN03HmfH0sYH4cXlHbEGdNWBzIMmXq6f6pENfKGF2AIBl6GLtYstd3pwfGllUBF-0MSD8oQQ-U/s2048/image_2026-01-29_15-08-27.png

បន្ទាប់ពីបង្ហោះសំណេរ អ្នកនាង ទូច ស្រីល័ក្ខ បានចេញវីដេអូមួយទៀតនិយាយទាំងអារម្មណ៍ក្តុកក្តួលលាយឡំដោយទឹកភ្នែកទាក់ទងនឹងស្ថានភាពរបស់លោក យូ ឌីស្កូ ដែលអ្នកទាំងពីរគឺជាដៃគូចាស់ជាមួយគ្នា៕

យ៉ា រ៉ូណា អ្នកគ្រប់គ្រង ហ្សេដេស រងការចោ.ទប្រកាន់ថា ជំពាក់លុយមិនសង

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគណនីហ្វេកប៊ុកមួយឈ្មោះថា «LEN Daily Care» បានអះអាងថា យ៉ា រ៉ូណា ដែលជាអ្នកគ្រប់គ្រង ហ្សេដេស ជំពាក់លុយមិនសងដោយ សន្យា៣ខែសងប៉ុន្តែ៧ខែហើយមិនទាន់សងនៅឡើយ។ ជុំវិញការចោទប្រកាន់នេះគេពុំទាន់ឃើញ យ៉ារ៉ូណា ចេញបកស្រាយនៅឡើយទេ ខណៈគណនីរបស់នាងបាន Locked Profile ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQXeHAc7ZGnXqEH18aFuUeQj2-VwzkKAbr9IrKyrXcupO4qWMARTsAz5sMGmBHrcjBESS9PW3tY_Upz-33ynnVBdp6t9SZFXJC0Sjw-HR1UIXMc0Ih75t4WIONehedHpcHNmEapHz_r2_i4luUBhAay9LEbNInh-r6HrHYUQVknmXi50hBRIAceODEHF6B/s1366/image_2026-01-29_11-21-30.png
នៅយប់ថ្ងៃទី២៨ ខែមករា «LEN Daily Care» បានបង្ហោះរូប យ៉ារ៉ូណា ជាមួយនឹងខ្លឹមសារថា«ជំពាក់លុយគេអត់សងទុកលុយហាយសូរ ខំជួយស្មានតែមនុស្សល្អត្រឹមត្រូវ កាលមកខ្ចីសុំអង្វរឱ្យយើងជួយព្រោះវាពិបាកខ្លាំង។ ជួយម្ដងទៅគេគម្រាមខ្លាំងណាស់ ជួយទៅយកលុយសងគេព្រោះយើងការថោកយកទៅសងគេការថ្លៃ ហើយជំពាក់យើងតែម្នាក់ព្រោះយើងការថោក ហើយបើយើងព្រមឱ្យខ្ចីសន្យាបង់ឱ្យរាល់ខែមិនឱ្យពិបាកទេ។ គណនីនេះបានចោទប្រកាន់មកកាន់ យ៉ារ៉ូណា ថាបើសិនជាខ្លួនមានការបង់យឺតអាចគិតថ្លៃផាកពិន័យមួយថ្ងៃ២ដុល្លារផ្សេងទៀតឱ្យតែព្រម។ អ្នកទាំងពីរបានព្រមព្រៀងគ្នាដោយសុំខ្ចីតែ៣ខែសងវិញព្រោះត្រូវបង្វិលលុយរាល់ខែ ប៉ុន្តែពេលទល់ពេលនេះ៧ហើយមិនព្រមសងសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiap9e7RH2xEKgUu_99i9TIjUlYPgivIZXWvwwJx-6EQcyJ-hy16Al89nJbRWjDH9ZvUbI7Ze6nwQMnB_E7qvUsaV2GvKnTjMEIxJESBCIDQKqSe_eM2aCuQohYi605s5nayTO4YN4NeVHzdyUwL-wqrkLkb5fZdPLD-GhQfEpKWZNa0YsqCHT3YigDGgDx/s1804/image_2026-01-29_11-21-30%20(2).png

គណនីនេះបានលាតត្រដាងថា យ៉ារ៉ូណា បានបង់ឱ្យខ្លួនបានតែ១ខែគត់ខ្ចីតាំងពីខែ06 2025 មកដល់ឥឡូវ ឆាតទៅទារផងអីតែមិនខ្វល់។ លើសពីនេះទៅទៀត គណនី «LEN Daily Care» ចោទប្រកាន់ថា យ៉ារ៉ូណា ធ្វើចរិតសម្តីឡូយខ្លាំងដាក់ម្ចាស់បំណុលដោយបញ្ជាក់ថាមានសំឡេងផងដែរ។ គណនីនេះថែមទាំងនិយាយថា អ្នកគ្រប់គ្រងសិល្បកររូបនេះគ្មានលុយសងខ្លួនប៉ុន្តែទៅទិញទូរសព្ទទំនើប ឱ្យសង្សារបង្ហោះពេញបណ្តាញសង្គម តែមិនព្រមសងគេ ជាពិសេស ថែមទាំងត្រៀមលុយជួលមេធាវីទៀត។គណនីខាងលើនេះបានសង្កត់ធ្ងន់ចុងក្រោយថា «នឹកឃើញកាលលំបាករត់មកឱ្យគេជួយអត់គួរដឹងបុណ្យដឹងបាបផង។ កុំភ្លេចដើរតាមខនសឺតរហូតត្រៀមខ្លួនជួបគ្នាផង មានទាំងសាក្សីមានទាំងអ្នកធានា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsF4pnZxQ2A3ACut6pcw7ctSNNRQIHZSON4BNlvlixjfxKHxPQg4fCaES5ESnXo_GW7uf24SkYC6VjeflLW59TZ16umQJDLJbEnUs6F1EMWJQut17qDr7V2nvSJmD-AvLyWBRBBMuTFLpg-GR2GSJx6EAQXtCO997C1xIGvkf8lsM57Q0_vZ2lUJgAnZ4U/s829/image_2026-01-29_11-17-28.png

ការបង្ហោះចោទប្រកាន់ជំពាក់លុយគេមិនសងតែធ្វើខ្លួនហាយសូរនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើល។ ជុំវិញការចោទប្រកាន់នេះដែរ យ៉ា រ៉ូណា នៅមិនទាន់មានការឆ្លើយតបណាមួយទេគិតត្រឹមរសៀលថ្ងៃទី២៩ ខែមករា ខណៈនាងបាន Locked Profile របស់ខ្លួន៕

តារាសម្តែងកំពុងឡើងកូដ Shin Eun Soo និង Yu Seon Ho មានទំនាក់ទំនងស្នេហា

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងអ្នកតំណាងមកពី Management SOOP ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Shin Eun Soo និង Hiin Entertainment ដែលជា ក្រុមហ៊ុនគ្រប់គ្រងរបស់ Yu Seon Ho បាននិយាយថា «វាជាការពិតដែលថាតារាទាំងពីររូបកំពុងណាត់ជួប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Ehzqghf7jpZQjBDnkw1z4x4kDUa_dP8_VSg7SikReWCs4JZ1pb9SJ6JFPZIDcDhXXVSoo7rViMoEBZsj56R8Uo_6ciYUtf2gHRxped3MzTsZlKOo7GEPo6VSZAzEFUlq4RLmu50DQxUorOrYAhhccOUi6A6eiXDeOf3U6828QM4qNJBcu3YDEXCOpdAs/s1347/SnapInsta_to_502572822_18359243119197663_7600088731293124102_n_1.jpg

Shin Eun Soo និង Yu Seon Ho ដែលកើតនៅឆ្នាំ ២០០២ ដូចគ្នា បានចាប់ផ្តើមទំនាក់ទំនងរបស់ពួកគេនៅក្នុងខែធ្នូ ឆ្នាំ២០២៥។ តារាសម្តែងទាំងពីររូបត្រូវបានគេរាយការណ៍ថាបានជួបគ្នាតាមរយៈមិត្តភក្តិក្នុងវិស័យកម្សាន្ត។ បន្ទាប់ពីចំណាយពេលជាមួយគ្នា និងជជែកគ្នា ពួកគេបានអភិវឌ្ឍអារម្មណ៍ចំពោះគ្នាទៅវិញទៅមកបន្តិចម្តងៗ ហើយបានសម្រេចចិត្តបន្តទំនាក់ទំនងស៊ីជម្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTpU_yj_6NiZgcSps3SFNLh3Ozf1u2LD3HAMlcVsjoI3gmYrW3c6ogjtbhGLOCf_TGD3VgDSL9FtxBOrPGNd-lNhgW5EMcP4tazwis_G33f1xwW2U05VCfQv1OvTsYowXVd7t5ySeY2YXdn3_eMCbYKwPuc1fax80M0I6z48cZEJt_2aFr1wVPOJjXIoJf/s1439/SnapInsta_to_540545327_18148367905401046_8538143378636843561_n.jpg

ដំណឹងនៃការណាត់ជួបរបស់ Shin Eun Soo និង Yu Seon Ho បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម ដោយទទួលបានការឆ្លើយតបវិជ្ជមានជាច្រើនពីអ្នកទស្សនា។ អ្នកគាំទ្រភាគច្រើនបានសម្តែងការគាំទ្ររបស់ពួកគេ ដោយនិយាយថាអ្នកទាំងពីរនៅក្មេង មានរូបភាពបរិសុទ្ធ និងស្ថិតក្នុងដំណាក់កាលស្ថិរភាពនៃអាជីពរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-HHqvJbV2oYpxwmgOE15Vd-AzMyp9KTq2nn6wwkJ-WGIZjynB_rPA3-TwgUcA7bw_GasR_dK7_VxF6a9FnRGdWKzakO1b_mhSyml62VPkRsQviUxg0DgIOXuTVQPe9i23_6IyZTLIeIkHjm52x0TQ3QluRlKFSXmV8EbAwYA4-lNgfnL_Fk30Bue7Fic4/s1402/SnapInsta_to_541657510_18148367764401046_2319773220437161168_n.jpg

Shin Eun Soo គឺជាមុខមាត់ដែលទស្សនិកជនធ្លាប់ស្គាល់តាមរយៈគម្រោងទូរទស្សន៍ និងភាពយន្តជាច្រើន។ ថ្មីៗនេះ នាងបានដើរតួជាតួឯកស្រីក្នុងរឿងកំប្លែងបែបមនោសញ្ចេតនា «Love Untangled» ដែលចេញផ្សាយនៅលើ Netflix ក្នុងឆ្នាំ ២០២៥។ ខ្សែភាពយន្តនេះទទួលបានការវាយតម្លៃវិជ្ជមានជាច្រើនពី Shin Eun Soo ចំពោះការសម្តែង និងរូបភាពធម្មជាតិរបស់នាង ដែលស័ក្តិសមនឹងប្រភេទរឿងភាគយុវវ័យ។ Yu Seon Ho ក៏ជាតារាសម្តែងវ័យក្មេងដ៏មានកេរ្តិ៍ឈ្មោះម្នាក់ផងដែរ។ លោកសកម្មទាំងក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMonnjMBARVy2RXFaJ8ITLrslSzoZFUcLSGR5Cz4QwS2g8S-qy5AwvSe2xaAQvtjs78i15EZbOeVEeN8SVxqGJePv-rdTHDsNzCB8kDXdOHWa9Yq6CAdJ4XEpsf6d546vuoQ1vad30I87DP2TdPiRktjoRpbLdYHng_bb4gdeRzcpFUyHwSly9JHLLASqv/s2048/image_2026-01-29_11-38-30.png

ការពិតដែលថាក្រុមហ៊ុនគ្រប់គ្រងទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងនេះបង្ហាញពីតម្លាភាព និងភាពបើកចំហរក្នុងរបៀបដែលពួកគេដោះស្រាយជីវិតឯកជនរបស់សិល្បករ។ ក្នុងចំណោមប្រជាប្រិយភាពកាន់តែខ្លាំងឡើងរបស់តារាកូរ៉េវ័យក្មេង ទំនាក់ទំនងរបស់ Shin Eun Soo និង Yu Seon Ho ត្រូវបានចាត់ទុកថាជាគូស្នេហ៍ថ្មីដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ៕

ក្ដៅៗ យន្តហោះយោធាថៃ១គ្រឿងបានធ្លា.ក់ឆេះនៅខេត្តឈៀងម៉ៃ បណ្ដាលឲ្យពីឡុត២នាក់ស្លា.ប់

0

ខេត្តឈៀងម៉ៃ ៖ យន្តហោះ AT-6 របស់កងទ័ពអាកាសថៃចំនួន១គ្រឿង សុខៗស្រាប់បានធ្លាក់ក្នុងអំឡុងពេលហាត់សមយោធានៅខេត្តឈៀងម៉ៃ បណ្ដាលឲ្យពីឡុតពីរនាក់បានស្លា.ប់ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35ZmZoxMsCz7d44fcv7vdVy5YydX6nCZMsHq6EoiiFL1WnbcBOV1_Jc2Jt91xESJZjN_wizMDgcpIS7Zs1I-VrVYc2dYJWKkhM9j8g1icyHLP-_HO9JPwqgw8XoCSgwm30EntAp09Uykdml5WDSvo2c6cYt37byXUP0gH_YnH4BD6ujFB3EaDRN5XK-HZ/s1280/photo_2026-01-29_13-29-40.jpg
នៅម៉ោង ១០:៣០ ព្រឹក ថ្ងៃទី ២៩ ខែមករា អ្នកយកព័ត៌មានបានទទួលដំណឹងពីកងទ័ពអាកាសថៃថា យន្តហោះយោធាប្រភេទ AT-6 មួយគ្រឿង បានធ្លាក់នៅភូមិ Ban Huai Fang ស្រុក Chom Thong ខេត្តឈៀងម៉ៃ ជិតស្រុក Ban Hong ខេត្ត Lamphun នៅខណៈពេលកំពុងបំពេញបេសកកម្មហោះហើរហ្វឹកហាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVXmdOUrfIrtaZ4jv3vUB02lRj0q0SmcvkBDeTv8-37AoOmWOs3PKsy0ptu8iO1J0XFaQiTCkplgyuSTudkUMVcLzyZzEOO8upB5Ag1lvi7HEnbCzc-Oqyj_VlCHVYKAmXzZ16iReSIDiXqt_wvVLB9eO2AUZP04GAcC5AVi-vd3-ez_YalEP6rgqegVWb/s1280/photo_2026-01-29_13-29-40%20(2).jpg

ភ្លាមៗអាជ្ញាធរបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេត ហើយរបាយការណ៍បឋមបានបង្ហាញថា អ្នកបើកយន្តហោះពីរនាក់នៅលើយន្តហោះនោះបានស្លា.ប់ រីឯយន្តហោះស្ថិតក្នុងសភាពខូចខាតទាំងស្រុងដោយត្រូវភ្លើងឆាបឆេះក្រោយធ្លាក់ដល់ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsz1-qqbuH4ILlpI0quhf-Nlp7LC88myEhMydFOmMZAZTAmqlxjnMIEHeLny46daMelWksTMde2X5k-5YY8lJ9_Y3bfCOtcGBFZpaxFUX9n7a5SW7e3xSeZ9H5vBw7GWVghLDpMVrGPfKckuBxQHgZvk82eDQ5632TzA99nhdZ8hNpBTtP429kCqanbCFH/s931/photo_2026-01-29_13-29-41.jpg

របាយការណ៍ពីកន្លែងកើតហេតុក៏បានបង្ហាញដែរថា ក្នុងអំឡុងពេលបំពេញបេសកកម្មហោះហើរហ្វឹកហាត់ យន្តហោះនេះបានបាត់បង់ការគ្រប់គ្រង និងបន្ទាប់មកត្រូវបានគេដឹងថាវាបានធ្លាក់នៅតំបន់សហគមន៍ដាច់ស្រយាលមួយដែលពិបាកទៅដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjND-yS9jWG1zQ-27NAFqo5hyphenhyphenheP-YsmLyAoNd3B9H_Okpulo8RdyGusl2BevyhjJLV_RC6I_ou17M4q9z5-HRMZz2XyqnlTh_tM9eJta7GFFNoKGXWXgNUmuhiqq0ueBH19RjgWATDKpFQzCAJ8Zu_Yx-G1Ijhac6azN-PNtoY_a3Yt-YqKHcvHfPDQNYN/s1200/photo_2026-01-29_13-29-41%20(2).jpg

បច្ចុប្បន្នអាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍ និងបើកការស៊ើបអង្កេតដើម្បីរកមូលហេតុលម្អិតនៃគ្រោះថ្នាក់នេះ ព្រមទាំងដើម្បីវាយតម្លៃលើការខូចខាតបន្ថែមទៀតផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមការងារជាច្រើនត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផ្ទាល់ ដើម្បីសម្របសម្រួលដំណើរការធ្វើកំណត់ហេតុ និងដឹកជញ្ជូនសា.កស.ពត្រឡប់មកផ្ទះវិញ៕