Home តារាជាតិ តារាចម្រៀង ពេជ្រ សោភា បង្ហាញទស្សនីយភាពដ៏ត្រជាក់ភ្នែក

តារាចម្រៀង ពេជ្រ សោភា បង្ហាញទស្សនីយភាពដ៏ត្រជាក់ភ្នែក

10
0

តារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីសម្តែងបទចម្រៀង «មកុដស្រ្តី» អមមកជាមួយនឹងទស្សនីយភាពបង្ហាញពីវប្បធម៌ខ្មែរនៃរបាំអប្សរា និង ល្ខោនខោល ជាមួយនឹងសិល្បករ សិល្បការិនីបុរាណចំនួន៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3mSRaa5aCwLB1U_vgYhn-WrB5q_kXlrUMCxEPxqWR466PwUynSIzhpXVf30DEIIjXxqwlOCNIdUFSRX8piXuWSgMZQz6dDsXBhRkW8jpr6HKyVii0vKXNE9Ca0X48saR4rPx9eABzB66DfB0YW9EVXoIvC4-iC7E5xv0hFnEobuOJsgfvAgh3WeSIRoqT/s2048/image_2026-03-16_14-17-54%20(2).png

នៅយប់ថ្ងៃទី១៤ ខែមីនា កម្មវិធី The Amazing Star រដូវកាលទី១នាំមកជូនជាពិសេសដោយ ស្រាបៀរ GANZBERG-IDOL Strawberry Drink តែទឹកឃ្មុំ FRESHY បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដោយម្ចាស់ជ័យលាភី គឺបានទៅលើ នួន ស្រីនាង អតីតលំដាប់រងទី៣ Miss Cambodia 2024។ ជាមួយនឹងការបង្ហាញរបស់បេក្ខនារីដែលចូលរួមប្រកួតក្នុងកម្មវិធីនេះក៏មានតារាកិត្តិយសអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា និង កញ្ញា សុខ សីឡាលីន បានចូលរួមបង្កើនបរិយាកាសកាន់តែរំភើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE-bATwSVGqWfjS6FV-Intrh6Xs7igmLmSs15qN8gU2rSRv5q-z9nPQJ1xFZrRuZm7CLt8fAb1whiNloTcLhYZMDLzU8QFQa7ZZk-EFkVZZz7GkOmJM_v9JW1-D0xkkTfZ9wS6nuu8ZNA5MkaYiuMypnpTxjslnOCXATMQ6AEDQu1ucImRTj1wJjcbwBB0/s1440/image_2026-03-16_14-17-57.png

ការសម្តែងរបស់តារាចម្រៀង ពេជ្រ សោភា ដែលមានចំណងជើងថា «មកុដស្រ្តី» បូករួមជាមួយនឹងផ្ទាំងទស្សនិយភាពធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សិល្បករ សិល្បការិនីចំនួន៥០នាក់បានសម្តែងរបាំអប្សរា និងល្ខោនខោលដោយមានស្វាទាំង១៩ពណ៌និងម៉ូតសក់អប្សរាគ្រប់ម៉ូតនៅលើឆាក។ ទស្សនីយភាពដ៏ពិសេសនេះបានធ្វើឱ្យទស្សនិកជនបញ្ចេញមតិសរសើរជាច្រើនហើយអ្នកដែលស្រលាញ់វប្បធម៌ពិតជាយល់ច្បាស់នៃការសម្តែងដ៏ត្រជាក់ភ្នែកនេះឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNzD8cOpJIwZ-6dVedqw6OHWAAq2ibHdY2GrOflEZgrNSaNIPgDd-8L4OxG1eOEN1nqZwOK6of6azplBrtUXfctNyV8DbYIUKPX1Se1QebZNxHs4i3KHMvkbWwPspPVB9VZsTWLGSJTw6Y0ieoQ4PpH51JVAdb13wWtE3iMGr0TXhHmjzAmpGo-P5y9tm/s1440/image_2026-03-16_14-17-55.png

ក្រៅពីចំណេញខាងវប្បធម៌បង្ហាញទៅកាន់អ្នកជំនាន់ក្រោយ សិល្បករ សិល្បការិនីផ្នែកបុរាណក៏នឹងទទួលបានប្រាក់កម្រៃពីការសម្តែងដែលបច្ចុប្បន្នពុំសូវទូលំទូលាយដូចសិល្បៈសម័យផងដែរ៕