ចិត្តសឿងមិនធម្មតា! បើទោះជាបានដឹងហើយលឺហើយថាការធ្វើនាវាចរណ៍តាមផ្លូវទឹកនៅតំបន់មជ្ឈិមបូព៌ាប្រឈមនឹងហានិភ័យខ្លាំងយ៉ាងណា ក៏ប្រទេសថៃ នៅតែអនុញ្ញាតឲ្យកប៉ាល់ខ្លួនធ្វើដំណើរឆ្លងកាត់តាមតំបន់នោះដើម្បីដឹកជញ្ជូនទំនិញដដែរ ដោយគ្រាន់តែព្រ.មានឲ្យក្រុមហ៊ុននាវាចរណ៍ថៃទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់តែប៉ុណ្ណោះ។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី ១៤ ខែមីនា បានឲ្យដឹងថា អាជ្ញាធរនៅក្នុងប្រទេសថៃបានចេញការព្រ.មានដល់នាវាថៃដែលកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ា ជាពិសេសនៅជុំវិញច្រកសមុទ្រហ័រមូស ដោយសារតែហានិភ័យនៃ «មីនបណ្ដែតទឹក» របស់កងទ័ពជើងទឹកអ៊ីរ៉ង់ត្រូវបានដាក់ពង្រាយកាន់តែច្រើនឡើង ហើយគ្រាប់ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនពាណិជ្ជកម្ម ជាពិសេសនៅជិតច្រករបៀងដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រ។.jpg)
ការជូនដំណឹងនេះធ្វើឡើងនៅពេលដែលជម្លោះដែលរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានគំរាមកំហែងដល់ផ្លូវពាណិជ្ជកម្មផ្លូវសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ខណៈដែលសកម្មភាពយោធាបានកើនឡើងកាន់តែខ្លាំង និងរីករាលដាលនៅទូទាំងតំបន់។
ស្របពេលដែលការធ្វើនាវាចរណ៍មានឆ្លងកាត់ផ្លូវទឹកនៅមជ្ឈិមបូព៌ាមានសភាពគ្រោះថ្នាក់ លោក Paraj Ratanajaipan អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានជំរុញឲ្យប្រតិបត្តិករកប៉ាល់ទាំងអស់ បន្តការដឹកជញ្ជូនទំនិញតាមនាវាដោយអនុវត្តតាមពិធីសារសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុត ហើយថែមទាំងអះអាងថា កងទ័ពជើងទឹកនឹងបន្តតាមដាននិងវាយតម្លៃស្ថានភាព ហើយនឹងចេញសេចក្តីព្រមានបន្ថែមជាបន្ទាន់ ប្រសិនបើចាំបាច់។

នៅក្នុងការថ្លែងសុន្ទរកថាមួយ លោក Paraj បាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលគឺធានាសុវត្ថិភាពរបស់នាវិកថៃ និងកាត់បន្ថយការរំខានដល់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃក្នុងអំឡុងពេលវិបត្តិមជ្ឈិមបូព៌ាដែលកំពុងកើនឡើង។ .jpg)
គួររម្លឹកផងដែរថា កាលពីថ្ងៃពុធទី១១ខែមីនា នាវាដឹកទំនិញ Mayuree Naree ដែលដោតទង់ជាតិថៃបានរងការវាយប្រហារ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា បណ្ដាលឲ្យនាវិកចំនួន ២០នាក់ ត្រូវបានជួយសង្រ្គោះ ខណៈ ៣នាក់ បាត់ខ្លួននៅក្នុងសមុទ្ររកមិនទាន់ឃើញ។ .jpg)
ក្រោយកើតមានហេតុការណ៍ដ៏រន្ធ.ត់នេះ ក្រសួងការបរទេសថៃបានទាមទារឲ្យអ៊ីរ៉ង់ធ្វើការសុំទោស ប៉ុន្តែត្រូវបានអ៊ីរ៉ង់ច្រានចោលដោយបញ្ជាក់វិញថា ការណ៍ដែលបា.ញ់នាវាថៃខាងលើនោះ គឺដោយសារតែនាវានោះមិនអើពើនឹងការព្រ.មានរបស់ខ្លួន ហើយបើកបរចូលតំបន់ហាមឃាត់ដោយខ្លួនឯង៕










