ការលើកយកប្រធានបទអំពីសារៈសំខាន់នៃអង្ករនិងតម្លៃស្រូវរបស់ JAYX បានក្លាយជាប្រធានបទពិភាក្សាយ៉ាងច្រើនសូម្បីតែឯកឧត្តម ហ៊ុន ម៉ានី ក៏ចាប់អារម្មណ៍និងកោតសរសើរយុវជននេះដូចគ្នា។ ទោះជាយ៉ាងណា ប្រូលីន ដែលគេស្គាល់ថាជាអ្នកធ្វើ Reaction មួយរូបបានចោទប្រកាន់ JAYX Diss Track ក្រសួងរហូតដល់ វីតូ ដែលជា Captain បានចេញឆ្លើយតបភ្លាមៗ។

Vito ដែលជាសិល្បករនិងជាអផលិតករនៅពីក្រោយបទល្បីៗរបស់ វណ្ណដា និងសិល្បករជាច្រើនទៀតបានបង្ហោះឆ្លើយតបទៅកាន់ Bro Lin Reaction ថា «នេះជាអ្វីដែលខ្ញុំតបទៅគាត់ :បងនិយាយមានបានប្រើខួរក្បាល 10 20% ដែរឬអត់? មួយបទដែលខ្ញុំជាគ្រូបានដាក់ប្រធានបទទៅឱ្យ JAYX នេះគឺមានគោលបំណងចង់លើកស្ទួយអោយតម្លៃស្រែស្រូវនិងកសិករ ហើយនិងចង់ដាស់ស្មារតីប្រជាជនជុំវិញពិភពលោកឱ្យបានយល់ពីតម្លៃស្រែស្រូវនិងកសិករដូចគ្នា»។ 
វីតូ ឆ្លើយតបទៅកាន់អ្នក Reaction រូបនេះទៀតថា «បងស្តាប់ទៅមួយបទនេះបើបងចេះស្តាប់ភាសាខ្មែរស្គាល់ឧបករណ៍តន្ត្រីខ្មែរប្រហែលបងមិនប្រើពាក្យ Diss to kasoung អញ្ចឹងទេ។ ហើយឈ្មោះ Bro Lin ហ្នឹងល្មមប្តូរចេញទៅចាស់ហើយកុំឱ្យក្មេងហៅ Bro ច្រើនពេកណាមួយពាក្យខ្មែរអត់មានពាក្យ Bro ហ្នឹងទេអរគុណ។ហើយអ្វីដែលខ្ញុំទទួលបានមកវិញគឺ : គេថាគេហើយណុងហ ហាហាមនុស្សចាស់អាចនិយាយពាក្យហ្នឹងមកបានដែរ ? បើបងនិយាយល្អបងមិនលុបខំមិនចោលទេ»។
ក្រោយពី វីតូ បានចេញមកប្រតិកម្មចំពោះសំណេររបស់ ប្រូលីន ដែលចោទប្រកាន់ JAYX Diss Track ក្រសួងនេះហើយបានធ្វើឱ្យអ្នកបណ្តាញសង្គមពិភាក្សាយ៉ាងច្រើន។
ងាកទៅកាន់ JAYX វិញបានបញ្ជាក់ទៅកាន់អ្នកធ្វើ Reaction រូបនេះថា «ខ្ញុំសរសេរចម្រៀងលើប្រធានបទស្រែស្រូវចង់លើកស្ទួយនិងឱ្យតម្លៃ កសិករ និង Story ខ្លះៗរបស់ខ្ញុំ ខ្ញុំអត់បាន Diss ក្រសួងទេបង បងស្ដាប់ហើយគិតពីអត្ថន័យបទនេះម្ដងទៀតណាបង»៕










