តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាលោក ទេព រិន ដារ៉ូ បានកោតសរសើរទៅកាន់តារាសម្តែង ខាត់ វៃហាំង ដែលជាសិល្បករជំនាន់ក្រោយថា តែងតែគោរពដល់សិល្បកររៀមច្បងហើយនេះជាភាពគំរូមួយ។ ឃើញការសរសើររបស់រៀមច្បងដូចនេះ ខាត់ វៃហាំង បានពោលថា លោក ទេព រិនដារ៉ូ ជាវីរៈតារាសម្តែងក្នុងបេះដូងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRi6h9I4_EJcjRpyUGh7Y-vQ3PkY_mHj_Z5Ovr3YFQB8NcXOm63dTFbD1FsjriL3WQ5dHEdPrgpQ2HCFFY3FgljaexabYQrqY4Bhlr-QZXVJ4Qttp9BQsOGTdfmu8d7pNlrwZMTG4yEuhmll7sKEWuFnzoYe_64MgET0AlCqF98-SlkNSnqNSqeMlsV0i/s960/image_2024-07-30_14-16-25.png

ជឿជាក់ថាទស្សនិកជនក្មេងចាស់ប្រុសស្រី ពិតជាស្គាល់តារាសម្តែងដ៏មានប្រជាប្រិយលោក ទេព រិនដារ៉ូ មិនខានទោះបីជាប្រឡូកអាជីពសិល្បៈអស់រយៈពេលជាច្រើនទសវត្សរ៍ក្តីប៉ុន្តែប្រជាប្រិយភាពរបស់តារាសម្តែងជើងចាស់រូបនេះនៅតែត្រូវប៉ាន់ទីផ្សារមិនថាជាភាពយន្តខ្នាតធំ រឿងភាគ កិច្ចសម្ភាសន៍នានា រួមទាំងសម្តែងក្នុងរឿងខ្លីប្រូម៉ូតផលិតផលជាដើម។ ដ្បិតតែមានវ័យជ្រេក្តី ប៉ុន្តែភាពសង្ហារបស់លោក ទេព រិនដារ៉ូ នៅតែអាចរក្សាបាននិងត្រូវប៉ាន់ដើរតួឪពុករបស់តួឯកប្រុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZCwnFfr1qPW_UdfhyphenhyphenfcL9WUNKrVDsUjR03GSiLwNfpIzPKCwuR0sEGl1NWdqCMaYl06Gq01ANNE7NJ8pmQ4HbiqBlfSL8jE9YO2QCrPzb2aNSgC1wviTiHgNrbCyxAlqwqSCD9VsDuOyZ3v_p7oz0JiD_kE0n7bpdakQf5yBUClx8f86SO7BBUELwNFy3/s960/image_2024-07-30_14-16-26.png
មិនត្រឹមតែមានទេពកោសល្យខ្ពស់ក្នុងអាជីពសម្តែង និងភាពល្អមិនចេះរញ៉ៃមានរឿងអាស្រូវនៅលើបណ្តាញសង្គមលោក ទេព រិនដារ៉ូ តែងតែទទួលបានការគោរពស្រលាញ់ពីសិល្បករជំនាន់ក្រោយចាត់ទុកលោកជានិមិត្តរូប។ ថ្មីៗនេះលោក ទេព រិនដារ៉ូ បានសរសើរសិល្បករជំនាន់ក្រោយម្នាក់គឺជាតារាសម្តែង ខាត់ វៃហាំង ដែលជាសិល្បករគំរូមួយរូបគោរពរៀមច្បង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzR1aHpjYpoaEI0rUDghTUDCUrVZfaJkFzvT5as9l5j06p4fPMD1hyjDPN1486G2HfDdKj7xE4g-kz_1b49065frR3gI9k1wBk5jn8nokFud1i4D9Asz770nLZ0Ek3SyiyXBdiaJHIA1k6SAZk7N7_FwYhnSQIEAA2a9GnSTuzb5U_vVki_BAj_OLDe8ZC/s1962/image_2024-07-30_14-16-29.png

លោក ទេព រិនដារ៉ូ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនៅយប់ថ្ងៃទី២៩ កក្កដា ថា «អរគុណណាស់ ក្មួយ ខាត់ វ៉ៃហាំង ដែលតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំ តែងតែផ្តល់ការគោរពនិងភាពស្និទ្ធស្នាលដល់សិល្បកររៀមច្បងដូចជារូបខ្ញុំជាដើម គឺជាគំរូដ៏ល្អមួយ។ សូមជូនពរឱ្យក្មួយទទួលបានជោគជ័យក្នុងអាជីពរបស់ក្មួយ សំណាងល្អក្នុងជីវិតនិងជាពិសេសសុខភាពល្អ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLEZ7UrvQhu9oPEucoOUDhgzGchX_9EMI3ErQ93wKdCCoOWXEVKXXH3LKlpvQTABqsVYk39m_mTLsJLZB_xaZYNE0QdKU8jAKw_u8L8dPpSz_xEkt3pebQh3XwnIBpTmHv5ifpqC7RRtKMi_g7aSAEhEpmbzusiyuSw5Y5nrBx6Mn4CglHKui2-bMw5Yxv/s1903/image_2024-07-30_14-16-30.png

ទទួលបានការសរសើរពីរៀមច្បងដូចនេះតារាសម្តែង ខាត់ វៃហាំង បានបង្ហាញដែរថាលោក ទេព រិនដារ៉ូ ជាវីរៈតារាសម្តែងក្នុងបេះដូង។ វៃហាំង បានចែករំលែកការបង្ហោះរបស់លោក ទេព រិនដារ៉ូ ភ្ជាប់មកជាមួយចំណងជើងថា «វីរៈតារាសម្ដែងក្នុងបេះដូង និង ជាទីគោរពស្រលាញ់»។ គួរបញ្ជាក់ថា តារាសម្តែងប្រុសទាំងពីរដួងនេះធ្លាប់បានសម្តែងរឿងជាមួយគ្នាជាច្រើនទាំងរឿងភាគនិងភាពយន្តខ្នាតធំ៕