ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet មានការរីកចម្រើនខ្លាំងជារយៈពេលមុនការឆ្លងរាតត្បាតឆ្នាំ ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១៣,១ លាននាក់នៅលើជើងហោះហើរចំនួន ៧០.១៥៤ ដោយសុវត្ថិភាពក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio5XQib5qhRNCa5aHmA8mfjOeodjgdq_fi_Ps2BSe8jSvstpQ4cNNOzyY3HFwvpQ3G2aYI1dO001D5Njafsd3y66z-3W3s1bfJLmXjBOwGdzLg0A-ICk7K7VMTKwvA897nNJarkPSRKKBVJPD2OjO0X2T0oIHNUj0P-NYdXGR85jPE8U9fI_WlLl7GvmcS/s1920/Photo_3_Vietjet_launches_the_Hanoi_Melbourne_and_Sydney_routes_in.jpg

សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤ (Q2/2024) ក្រុមហ៊ុន Vietjet បានចេញរបាយការណ៍ប្រាក់ចំណូលពីការដឹកជញ្ជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៥,១២៨ ទ្រីលានដុង (ប្រហែល ៦០១ លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៥១៧ ប៊ីលានដុង (ប្រហែល ២០,៥៧ លានដុល្លារអាមេរិក) ដែលកំណើនពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន ២៣% និង ៦៨៣%។

ក្នុងរយៈពេលប្រាំមួយខែ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើងដល់ ៣២,៨៩៣ ទ្រីលានដុង (ប្រហែល ១,៣ ប៊ីលានដុល្លារ) កើនឡើង ៣១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញមុនបង់ពន្ធសម្រាប់រយៈពេលនេះមានចំនួន ១,១៧៤ ទ្រីលានដុង (ប្រហែល ៤៦,៧៧ លានដុល្លារអាមេរិក) កើនឡើង ៦៩០% បើធៀបនឹងឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iOQ9vodjozt77L2ugd-K6Z8eDVjw4wUVayGtE_VMGqgPiQy4ZDumwUnLZI3bdFpG6f5S0Ft3tfJdqmziSIte-5uEcfN-MSFIMK3pTSrXV0Tam7M4BWL1wpxT620EoDnQQdeC1uHvQ8ZEQ4BwO56IIah10RyrL1Z7V2M-yEPEdOaA6cwgKSMXlGttG83/s1600/Photo_2_Vietjet_grows_its_fleet_with_new_generation_A330neo_aircraft.jpg

ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន Vietjet សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ មានចំនួនសរុប ៣៤,០១៦ ទ្រីលានដុង (ប្រហែល ១,៣៥ ប៊ីលានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធសរុបចំនួន ១,៣១១ ទ្រីលានដុង (ប្រហែល ៥២ លានដុល្លារអាមេរិក) ដែលមានការកើនឡើង ១៥% និង ៤៣៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញបានលើសពីគោលដៅនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ចំនួន ២១% ។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet មានចំនួនជាង ៩១,៧៥៥ ទ្រីលានដុង (ប្រហែល ៣,៦៥ ប៊ីលានដុល្លារអាមេរិក)។ កម្រិតបំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះគឺស្ថិតនៅកម្រិត ២ ដែលទាបជាមធ្យមភាគជាមួយក្រុមហ៊ុនពិភពលោកទូទៅស្ថិតនៅកម្រិត ៥ នៃតម្លៃក្រុមហ៊ុនរបស់ខ្លួន ។ សាច់ប្រាក់ និងសមមូលសាច់ប្រាក់នៅចុង Q2/2024 ត្រូវបានរាយការណ៍ថាមានចំនួន ៤,១ ទ្រីលានដុង (ប្រហែល ១៦៣,១៨ លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwFG5BMteI6RFcwB-uAuoZRdQ-2toyDWl8FpCJGSGQyFhtIF1gwvciywOkYyXBTNs6S6eNnd7zXfGIOxmnmCx8urBtqHGQaj3XJF8k9bipXXgbYlTZlA_3pat6RSNaD_NJwuTzEDcdgyeZU2bIO0T0Q5dc00X34WMHXKuXLeuzImEoIcxD_4ii2wwuyre1/s1600/vietjet-aircraft-1704439900039.jpg

ការពង្រីកជើងហោះហើរអន្តរជាតិឈានមុខគេ

ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើររបស់ខ្លួនប្រមាណជាង ១៤៩ ផ្លូវហោះហើរនៅទូទាំងប្រទេសវៀតណាមនិងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ផងដែរ។

ផ្លូវថ្មីរួមមានការភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ស៊ីអាន កោះភូកុក ជាមួយទីក្រុងតៃជុង និងទីក្រុងកៅសុង និងទីក្រុងហូជីមិញជាមួយទីក្រុង វៀងច័ន្ទ។ Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេ ដែលមានជើងហោះហើរតភ្ជាប់ពីប្រទេសវៀតណាមនិងកូរ៉េខាងត្បូង ហើយថែមទាំងបានបន្ថែមផ្លូវហោះហើរថ្មីចំនួនពីរគឺពីទីក្រុងហាណូយទៅកាន់ទីក្រុងមែលប៊ន និងទីក្រុងស៊ីដនីដែលនាំឱ្យចំនួនសេវាកម្មហោះហើរសរុបរវាងប្រទេសវៀតណាម និងអូស្ត្រាលីកើនឡើងដល់ប្រាំពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx5iehjRRPt8SrPhtKBGzZYMjU9LNAqryJ-BUXU3Q4sPYqYavPJlRpAWL7X2AcHqroNOr6bO4Gdu1anG3XqgVsDVGu4KCjqxdQQkLrAWS1vJO9UlApRdQG3HcV2wrpDJFZtgP-MTrZdNvTTBZH5kTk3RXtLRcCVh6JIIpQhkrN3RgfsOTXG2MiZmrcxJRd/s1600/vja330aircraft-1684210053664.jpg

កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមផ្លូវហោះហើរសៀមរាប-ហាណូយដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់អាស៊ីនៃខេត្តសៀមរាបក្នុងប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់វៀតណាម។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ក៏ផ្តល់ឱ្យកម្ពុជា និងអ្នកធ្វើដំណើរមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។

ការរីកចម្រើននៃកងនាវាអាកាសចរណ៍ដ៏ទំនើប និងកាត់បន្ថយការបំភាយឧស្ម័នកាបូន

ប្រតិបត្តិការយន្តហោះជាង ១០៥ គ្រឿង (រួមទាំងយន្តហោះ Vietjet ប្រទេសថៃ) ជាមួយនឹងចំនួនអ្នកដំណើរកើនឡើងជារៀងរាល់ឆ្នាំក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្មអន្តរទ្វីប និងអភិវឌ្ឍកងនាវាអាកាសចរណ៍ថ្មីទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbU7MVDEbapTMYdyfWUiRIQExeojD34VHzK4LPJYibE2Ylvrx-_1NU9ZyQjWsFHSZxCkjDNmW3uszdo3FSF9fOaPFAjt7IrECpY3uaJfwzLG5F874TbO6hJh_4CmRcL4xloV_sp4bwsJAdJOCeXmL_-WcDHhnk_WDn2g3hS3mtHp-jq15msMoYqzxMA4/s1701/Vietjet%E2%80%99s_regional_state_of_the_art_aircraft_maintenance_center.jpg
ដោយប្រកាន់យកនូវយុទ្ធសាស្ត្រ ចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សអាកាសចរណ៍តាមស្តង់ដារអន្តរជាតិ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet (VJAA) បានក្លាយជាដៃគូរបណ្តុះបណ្តាលរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ (VJAA) បានបណ្តុះបណ្តាលអាកាសយានឹកជាង ៤៣.០០០ នាក់ក្នុងវគ្គសិក្សាចំនួន ៣.៨៩៨ រួមទាំងអ្នកបើកយន្តហោះ និងវិស្វករយន្តហោះ (CRS)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនេះក៏បានដាក់ឱ្យដំណើរការនូវកាប៊ីនយន្ដហោះពិសោធន៏ទី ៣ ដោយពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកបើកយន្តហោះអន្តរជាតិឈានមុខគេក្នុងតំបន់ និងបានចូលរួមជាមួយសាកលវិទ្យាល័យនានាដើម្បីផ្តល់ជូននូវវគ្គសិក្សាតម្រង់ទិសអាជីពសម្រាប់អាកាសយានិក និងណែនាំអំពីឱកាសការងារនៅក្រុមហ៊ុន Vietjet ផងដែរ។

ក្រុមហ៊ុន Vietjet បានត្រួសត្រាយការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពដោយមានគោលដៅក្លាយជាក្រុមហ៊ុនអាកាសចរណ៍បៃតងដែលឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងសកម្មភាពដែលទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZfMA0xrSTP74UYcEyP-d7-j43-cYFVgoUbH9M1y80udyJIi6Y0lFLko8tTJx3X4UO2MxBwCJmAmnTkRrnveGRTjUYkN1ER4mYkUqUEaBVEgdn08YWCkYfIyHhTYokD_VmbMOdPhadoZ7x9QY_XxsoFqdDt5myTSqhG0HftZpAiRi70CS673PyRZ7E1E/s1912/a330-at-han-1688956488605.jpg

ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួន ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើការបញ្ជាទិញយន្តហោះ A330neo ជំនាន់ថ្មីចំនួន ២០ ដែលមានតម្លៃ ៧,៤ ប៊ីលានដុល្លារអាមេរិកនៅឯពិព័រណ៍ Farnborough International Airshow ក្នុងខែកក្កដា ឆ្នាំ ២០២៤ ពីក្រុមហ៊ុន Airbus។

ឆ្នាំ ២០២៤ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងការអភិវឌ្ឍយ៉ាងទូលំទូលាយជាមួយនឹងបណ្តាញអន្តរជាតិកម្រិតមធ្យមដ៏ធំរបស់ខ្លួនដោយត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុងស្រុក ខណៈពេលដែលកំពុងរៀបចំបន្ថែមទៀតសម្រាប់ផ្លូវហោះហើរអន្តរជាតិបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy3unufbCJ4MB6gyTn9HUP8-w26SSvKhZL93bK7ZBwzw7rS1-iklxWr-gZmwYtFWu6OZPyov8Qh3LAZpu7wtGYJcnBpfvkNIqm-uF2gQrVK1hV8wbs3j2c4TwWIQlDC8dliHch6Ush8338n0OUKrSQjgAmL91AB-jlijOfE8HwVDieOTiL6xUkl36EJh4/s1800/vietjet-cabin-crew-1698652856007.jpg

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066