ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះ មានតម្លៃ១៧០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។
បើតាមប្រសាសន៍សម្តេចតេជោហ៊ុន សែន បានលើកឡើងថា គម្រោងព្រែកជីហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍សំខាន់ចំនួន៤ រួមមាន៖
- ព្រែកជីហ្វូណនតេជោជាផ្លូវដឹកជញ្ជូនក្នុងស្រុកដ៏សំខាន់តភ្ជាប់ទៅសមុទ្រ ដែលមានកម្រៃសេវាដឹកជញ្ជូនទាប។ ជាផ្លូវដឹកជញ្ជូនប្រទាក់ក្រឡារវាងផ្លូវគោកនិងផ្លូវទឹក ដែលទាក់ទាញអ្នកវិនិយោគអោយមកធ្វើធុរៈកិច្ច។
- ព្រែកជីហ្វូណនតេជោនឹងក្លាយទៅជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតីនៃកម្ពុជា ដែលមានខេត្តកណ្តាល តាកែវ កំពត និង កែប ឆ្លើយតបការខ្វះទឹក ហើយផ្តល់លទ្ធភាពអោយកសិករអាចធ្វើស្រែបានពី២ទៅ៣ដងក្នុង១ឆ្នាំ។
- ព្រែកជីហ្វូណនតេជោ នឹងជួយរំដោះទឹកជំនន់នៅទិសនិរតីនៃកម្ពុជា ។
- ព្រែកជីហ្វូណនតេជោ នឹង ជួយបង្កើតវារីវប្បកម្មកាន់តែប្រសើរ។











