ពលរដ្ឋមួយចំនួន នៅតែច្រឡំពីការប្រើប្រាស់ពាក្យ “រាជធានី” និង “រដ្ឋធានី” ឱ្យត្រូវតាមអត្ថន័យ ដោយអ្នកខ្លះយល់ឃើញថា ពាក្យនេះមានន័យដូចគ្នា។
ពាក្យ “រាជធានី” និង “រដ្ឋធានី” ជាពាក្យ២ផ្សេងគ្នា និងមានអត្ថន័យខុសគ្នា។
ចំពោះ”រាជធានី” គេប្រើទៅលើប្រទេសមានក្សត្រទ្រង់រាជ្យគង់នៅ ជាក់ស្តែងដូចកម្ពុជា មានស្តេចគង់នៅ ហេតុដូច្នេះយើងប្រើប្រាស់ “រាជធានីភ្នំពេញ”។
ដោយឡែក “រដ្ឋធានី” គេប្រើសម្រាប់ប្រទេសឥតមានក្សត្រទ្រង់រាជ្យ។ ឧទាហរណ៍៖ ឥណ្ឌូណេស៊ី មានរដ្ឋធានីតាំងទីនៅ ទីក្រុងហ្សាកាតា៕
		
	









