អង្គការបេះដូងជប៉ុន កំពុងជួយសាងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារព្យាបាលជំងឺមហារីកកុមារឥតគិតនៅក្នុងខេត្តកណ្តាល។
លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា(Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុន និងជាវេជ្ជបណ្ឌិតឯកទេស វះកាត់ជំងឺកុមារ បានឱ្យដឹងថា៖”មន្ទីរពេទ្យថ្មីនេះ នឹងត្រូវបានសាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ មាន១០០បន្ទប់ ក្នុងនោះមាន ៤បន្ទប់ ជាបន្ទប់វះកាត់ដែលប្រើរយ:ពេល ១៥ខែក្នុងការសាងសង់ ហើយគ្រោងនឹងបើកដំណើរការ នៅខែតុលា ឆ្នាំ២០២៥”។
លោកលោកវេជ្ជបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា៖”អង្គការបេះដូងជប៉ុនទទួលបានការជួយជ្រោមជ្រែងយ៉ាងកក់ក្តៅដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជារហូតមកដល់ពេលនេះ”។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារនេះ ចំណាយប្រមាណ១៣លានដុល្លារ មានអគារមានទំហំ ៨ពាន់ម៉ែត្រការ៉េ កម្ពស់៣ជាន់ ១០០បន្ទប់ ជាមួយបន្ទប់វះកាត់ចំនួន ៤ គ្រែសម្រាកសរុបចំនួន ២០០ ដោយប្រើប្រាស់បុគ្គលិកប្រមាណ១០០នាក់៕










