នាឡិកា, អំបោស និងកញ្ចក់ គឺជាវត្ថុដែលយើងតែងតែឃើញក្នុងផ្ទះនីមួយៗ ។ បើតាមក្បួនហុងស៊ុយជឿថា វត្ថុទាំង៣នេះមានឥទ្ធិពលដល់លាភសំណាង និងទ្រព្យសម្បត្តិក្នុងគ្រួសារ ហើយត្រូវទុកដាក់វត្ថុទាំងនេះឱ្យត្រូវតាមទីតាំងរបស់វា ដើម្បីចៀសវាងជួបសំណាងអាក្រក់ ឬបាត់បង់ទ្រព្យសម្បត្តិ ឬមាសប្រាក់ ។

១-នាឡិកា ៖ គេជឿថា បើបានព្យួរនាឡិកានៅទីតាំងត្រឹមត្រូវ វានឹងជួយឱ្យម្ចាស់ផ្ទះអាចទាក់ទាញភាពរីកចម្រើន រុងរឿង ការងាររលូន និងបើកផ្លូវឱ្យទ្រព្យសម្បត្តិចូលផ្ទះ ។ ហេតុនេះ យើងគួរតែកុំព្យួរនាឡិកានៅទីតាំងដូចខាងក្រោម ៖

*កុំព្យួរនាឡិកានៅទល់មុខទ្វារចូលផ្ទះ ៖ កុំព្យួរនាឡិកានៅទីនេះឱ្យសោះ ដោយសារវាធ្វើឱ្យថាមពលល្អៗត្រូវបានបណ្តេញចេញក្រៅ ។
*កុំព្យួរនាឡិកានៅចំហៀងគ្រែក្នុងបន្ទប់គេង ៖ សំឡេងរបស់នាឡិកានឹងរំខានដល់ដំណេកម្ចាស់ផ្ទះ ហើយធ្វើឱ្យយើងមានអារម្មណ៍រសាប់រសល់ពិបាកគេងលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmxEOmpyHzTjFcHRU_-39kmSQ_cRT3MtGjCv6kP3u7-s0bTTAEj-hDlRa5u1om_a4Zs8ybtAXNweZdclkEEEuvY1aLyNCMZG7WQWJ3hiqA28xdHJyo1EBGo9LS8vIYA2g335QnFJZaBODbOPa6vCC9JLdZ-NoBqPTkkfawTqrBS7WKuYB3M1PDed48sSE/s1601/image_2024-08-03_16-20-23.png

២-កញ្ចក់ ៖ កញ្ចក់ជាវត្ថុមានន័យស៊ីជម្រៅតាមក្បួនហុងស៊ុយ ។ ការដាក់កញ្ចក់ក្នុងទីតាំងត្រឹមត្រូវមិនត្រឹមតែធ្វើឱ្យទីធ្លាទូលាយប៉ុណ្ណោះទេ ប៉ុន្តែគេជឿថា វានឹងជួយបង្កើនថាមពលវិជ្ជមានទ្វេដងឯណោះ ហើយវាផ្តល់ផលល្អដល់ការងារ និងសុខភាពម្ចាស់ផ្ទះផងដែរ ។ ប៉ុន្តែពុំគួរដាក់កញ្ចក់នៅទីតាំងខាងក្រោមនេះ ៖

*កុំដាក់កញ្ចក់ទល់មុខទ្វារចូលផ្ទះ ៖ ទ្វារចូលផ្ទះជាចំណុចទទួល និងស្រូបយកថាមពលវិជ្ជមានចូលផ្ទះ ។ ហេតុនេះ ការដាក់កញ្ចក់នៅបរិវេណនេះនឹងជំរុញឱ្យថាមពលវិជ្ជមានទាំងអស់ចេញក្រៅ ។
*កុំដាក់កញ្ចក់ទល់មុខជណ្តើរ ៖ នៅបរិវេណនេះចាត់ទុកថា ជាកំហុសយ៉ាងធ្ងន់ធ្ងរ ពីព្រោះគេជឿថា ជណ្តើរមានថាមពលមិនស្ថិតស្ថេរ ។ បើដាក់កញ្ចក់នៅបរិវេណនេះ បានន័យថា នឹងបង្កើនថាមពលអវិជ្ជមានទ្វេដង ។
*កុំដាក់កញ្ចក់ទល់មុខគ្រែ ៖ ការដាក់កញ្ចក់ទល់មុខគ្រែមានពន្លឺចាំងដល់គូស្វាមី-ភរិយាដោយផ្ទាល់ វានឹងធ្វើឱ្យបែកបាក់គ្រួសារ លែងលះ ឬឈ្លោះប្រកែកគ្នា ។ លើសពីនេះ នៅបរិវេណនេះបានបង្កើតថាមពលអវិជ្ជមានទៀតផង ដែលពុំល្អសម្រាប់សុខភាព និងលុយកាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSpEjH97_szOkYzJqKTm0W-ukdzYW9fHO1KUcR_JtvKWlNAw64SYKIdYER3l58ZjIv9YkzwTxirjbqumnzq5KTJy4-VyWqEct0HXtjKp35IF43q-Qx1De_aaCn26EirwePzPWt6C_oqNeQPEcNxyj2_090_ikgEq4Sc-GIKcROd42lHrn5lQisE1Hl7L41/s1500/image_2024-08-03_16-20-43.png

៣-អំបោស ៖ ក្រៅពីវាបានសម្អាតភាពកខ្វក់ហើយ តាមក្បួនហុងស៊ុយជឿថា អំបោសបានជួយបណ្តេញថាមពលអវិជ្ជមាន ឬរឿងមិនល្អចេញពីផ្ទះ ។ ហេតុនេះ ការទុកអំបោសនៅទីតាំងត្រឹមត្រូវជារឿងសំខាន់ណាស់ ។ យើងពុំគួរដាក់អំបោសនៅបរិវេណខាងក្រោមនេះទេ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់គ្រួសារ រួមមាន ៖

*កុំដាក់អំបោសនៅក្បែរទ្វារចូលផ្ទះ ៖ បរិវេណនេះនឹងរារាំងដល់ការហូរចូលទ្រព្យសម្បត្តិមកក្នុងផ្ទះ ហើយវានឹងប៉ះពាល់លាភសំណាងរបស់ម្ចាស់ផ្ទះ ។
*កុំដាក់អំបោសក្នុងបន្ទប់ទទួលភ្ញៀវ ៖ បរិវេណនេះនឹងធ្វើឱ្យថាមពលអវិជ្ជមានសាយភាយពេញផ្ទះ និងប៉ះពាល់លាភសំណាងទាំងអស់ក្នុងគ្រួសារ ។
*កុំដាក់អំបោសក្នុងផ្ទះបាយ ៖ វាមិនត្រឹមតែប៉ះពាល់ដល់ការចម្អិនអាហារ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវានឹងនាំមកនូវថាមពលអវិជ្ជមានដល់គ្រួសារ និងការសាមគ្គីទៀតផង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidEhuRuN7BOO2YUQzl-6TB_XU5HXzdg-Y5cKNInOP1HBmd7-iZdqbjRyTwmH9-fQTHEusRvL_z0rbCuZu3wUmBNHKkNOFd7FK7OG55sCL3hee8EVKO1WSjDa3mhmgPh32HpOlHneS_zEEsd_A4BgP8LUzOHKC68Nj3OWv12ZuAGKfHKIL7z6kxbLSQwEb/s3333/image_2024-08-03_16-21-08.png