Home Blog Page 942

តារាសម្តែងរូបសង្ហា ប៊ឺរី បោះពាក្យយ៉ាងខ្លីក្រោយផ្ទុះរឿងអាស្រូ.វបញ្ចប់ស្នេហាជ្រើសយកលុយនិងការងារ

0

តារាសម្តែងរូបសង្ហា ប៊ឺរី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមក្រោយពីអ្នកចម្រៀងជូឌី ចេញមកបង្ហាញការឈឺចាប់ជុំវិញសម្ព័ន្ធភាពជាមួយលោកបង្ហាញថាលោកជ្រើសរើសយកលុយនិងការងារជាធំស្របពេល ប៊ឺរី កំពុងបង្ហាញភាពសិ្នទ្ធស្នាលជាមួយអ្នកជំនួញ ម៉ាដាម ដា។ ភាពចម្រូងចម្រាសនេះកំលោះសង្ហាស្រាប់តែបានបោះពាក្យយ៉ាងខ្លីថា «ជាមនុស្សស្ងៀមស្ងាត់មិនចូលចិត្តតបត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH0VUIlymUEp798w4T8fGsmXKTS4RCSw5ditu8HBw1FqiZRpxRsjcrXM4x4U-nRzXg3NHkWZN9OW-1FbquQwChyr89Huz4RSoObELsBjZGxbByvztpkRaB6n29CM77HNZh4GUUnQAiBBTdi_qxlioSbs0JxJprdoPnzY3q0MuAJ1HYtdWj5EF8eaxG2RIw/s2048/image_2024-08-01_14-47-18.png

វាបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមបន្ទាប់ពីគណនីទិកតុកមួយឈ្មោះថា Ju Dīī ដែលជាអ្នកចម្រៀងមួយរូបបានបង្ហោះវីដេអូខ្លីមួយដោយដាក់ព្រាលៗប៉ុន្តែគេបានដឹងថាជារូបរបស់តារាសម្តែង ប៊ឺរី ខណៈអ្នកទាំងពីរមានសម្ព័ន្ធភាពស៊ីជម្រៅជាមួយគ្នា។ ទន្ទឹមនឹងវីដេអូដែលបានចែករំលែក ជូឌី បានសរសេរខ្លឹមសារដែរថា « ១ឆ្នាំមកនេះ មានតែយើងពីរនាក់ទេដែលយល់ពីគ្នាច្បាស់ ដឹងពីគ្នាគ្រប់រឿង តែដោយសារតែការងារ និងលុយចុងក្រោយបងថា បងគ្មានជម្រើសទេ»។ មុននឹងការបង្ហោះវីដេអូនេះ អ្នកចម្រៀងរូបនេះបានបង្ហាញវីដេអូយំសោកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIFt_nWA7Zj6b-Mjn0iHrkhDkMzgIQ67M1mdEPvCuAINDSk7nYVxYAB4JalNOJx1lVHdAqwHGnFRgWP8rQ8Ym_uKuazO6I6hgs-tvRIh2wTnIbQPH8uxt6wUi4NM5EH-jM7S3yqBImihyNkurHhw0-CmRwVypIKMelOrxvFiP_whRnG5Z6V5IFXx29bpiE/s1662/image_2024-07-31_14-25-29.png

ការបង្ហោះនេះបានក្លាយជារឿងដ៏រសើបយ៉ាងខ្លាំងព្រោះមួយរយៈចុងក្រោយនេះអ្នកគាំទ្របានឃើញតារាសម្តែង ប៊ឺរី បានក្លាយជាងអ្នកតំណាងផលិតផលរបស់ ម៉ាដាម ដា ដែលជាអ្នកជំនួញដ៏ល្បីល្បាញនិងទើបតែបែកបាក់ស្នេហា៨ឆ្នាំបង្ហាញការស្និទ្ធស្នាលធ្វើឱ្យមានការលើកឡើងជាច្រើនជុំវិញទំនាក់ទំនងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOtxraYJ0sljvywKl0ww6vgTSGUim7QfjLbU9cwjq3xvT9BXulAy1wYm-soL0Jj6blbCLmtk02pg3kletBgYBKxPzUjO9oemEDkLlXC5aoTodvG2ZBubhA44qI6nbDdby_QdheVrnxeZYeW-zGxWHcJq0kFGGK6b4qRbeA9Kb0BU85WCVWAiohG26Qa-b0/s1280/image_2024-08-01_14-47-20.png

បន្ទាប់ពីការបង្ហោះរបស់ ជូឌី ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ទៅកាន់តារាសម្តែង ប៊ឺរី ដូចគ្នា និងមានការជជែកវែកញែកយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT96AdqRFH9Pq77kWotziAeEN28R6Hgxhyh06cUXP7vHmdZHDKwtORCetQxZe3d4qIuYxW1v0ypofcHGvgetc0G0UN1uKPlO_2iv5x4MAqiJNlwyGO-koSUUTiR89mocfEXR0WSWMjK3e03VHUE43_rARKu43FeGIrUad2WIWdLkoHQMc4Hkr4YNmVCG6d/s2048/image_2024-07-31_14-25-27.png

នៅរសៀលថ្ងៃទី១ សីហា តារាសម្តែង ប៊ឺរី បានបោះពាក្យយ៉ាងខ្លីទៅលើភាពចម្រូងចម្រាសនេះថា «ត្រឹមជាក្មេងតូចម្នាក់ដែលស្ងៀមស្ងាត់ មិនចូលចិត្តតបត»។ ងាកទៅកាន់បណ្តាញសង្គមទិកតុករបស់ ជូឌី ដែលបានបង្ហោះវីដេអូពី ប៊ឺរី ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរប៉ុន្តែគេបានឃើញជំនួសមកវិញនូវវីដេអូដែលបង្ហាញពីការឈឺចាប់របស់នាង៕

ប៊ី សុធារី ធ្វើឱ្យជនបរទេសចាប់អារម្មណ៍យ៉ាងខ្លាំងខណៈកំពុងថតផ្សព្វផ្សាយប្រាសាទអង្គរវត្ត

0

ប៊ី សុធារី Miss Grand Cambodia 2024 បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រជាពិសេសសម្រស់បវរកញ្ញាឯករូបនេះក៏ទទួលបានការចាប់អារម្មណ៍ដូចគ្នាពីសំណាកជនបរទេសក្នុងពេលដែលកញ្ញាកំពុងថតផ្សព្វផ្សាយតំបន់ទេសចរណ៍នៅខេត្តសៀមរាប។ បវរកញ្ញារូបនេះបានសន្ទនាជាមួយភ្ញៀវបរទេសដែលមកលេងប្រាសាទអង្គរវត្ត ប្រកបដោយស្នាមញញឹមនិងបានជម្រាបទៅកាន់ទេសចរអន្តរជាតិថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Grand International ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnYjafuxYsX16caqQtse3ueyzHLo3GCJS_ochMl0TlK_BZJnF-OUlIk_mS00idnJm4wAHsRdkU-MgnHFDJDLewg_SYR8JOD9PzXTvff4U8IPpkR_fdpyB9TvpNQjCAn7nLqm-PmxAQG5D3kO6Xsogm9Xjgu0D3f2R4nlIW9NqJHvz82LeBg49GXRkbFIIk/s2048/453647872_461031400067400_3239914494609233518_n.jpg

ចាប់តាំងពីបានក្លាយជា Miss Grand Cambodia 2024 មកបវរកញ្ញា ប៊ី សុធារី មិនបានធ្វើឱ្យបណ្តាញសង្គមស្ងប់ស្ងាត់នោះទេតែងតែបង្ហោះរូបថ្មីៗសកម្មភាពផ្សេងៗជូនអ្នកគាំទ្រជានិច្ចដូចតាមការសន្យារបស់នាងកន្លងមក។ មិនត្រឹមតែសកម្មភាពរបស់បវរកញ្ញារូបនេះប៉ុណ្ណោះទេ ងាកទៅកាន់អ្នកគាំទ្រនាងវិញគឺដុតដៃដុតជើងស្រុះគ្នាតែម្តងក្នុងការជួយឱ្យ ប៊ី សុធារី មានអ្នកតាមដានច្រើននៅលើ IG តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizNHvg9Z6cj4AKf5RWmqeAMUEjc0GSPdGSrpayBZwxX6e3pVkvODxt5fok12nPIINsT2tfgro1gIBTmhXE0aKjopUdP1177G027PL2I3QHd_aypCK6kbaUKmKvIeWDDuyIP89fe2vd3xKnF4QJpJwLBOXgAkH4TeDyB8ZB_zoee_oLLiteNmdsbt0AIs22/s2048/453654565_461031860067354_5981237698342616819_n.jpg

ជាមួយគ្នានេះដែរ គ្រាន់តែមានការប្រកាសជាផ្លូវការពីស្ថាប័ន MGI ក្នុងដំណើរដែលប្រទេសកម្ពុជានិងប្រទេសថៃបានសហការគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International 2024 ជាលើកដំបូងភ្លាម ប៊ី សុធារី និងក្រុមការងារមិនបង្អង់យូរទៅខេត្តសៀមរាបតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSdWzOXYeNfaaUpAyozmloQBdfUPHFOgCa82iPvn385mTf0VUXX7_F5wJqOuRM3fyPqJhBbj5GKxRbLEDGwp1w9xmEowEHti098C4MXjm_PMTX3AUZX5N_IdhRjbPxBMJJ-K2g-ly8pqmcXo8hO_Sr_USqJf3qmkEnhGt_UhyphenhyphenZEBcn3wbJIvhKaL9BHa9l/s1280/photo_2024-08-01_12-21-47.jpg

ថ្មីៗនេះ ប៊ី សុធារី បានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនក្នុងពេលដែលកញ្ញា បានស្លៀកឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាតជាមួយមកុដតម្លៃ១លានដុល្លារនិងកាន់ទង់ជាតិប្រទេសកម្ពុជាមានផ្ទៃប្រាសាទអង្គរវត្តនៅពីក្រោយយ៉ាងស្រស់ស្អាតជាទីតាំងដ៏អស្ចារ្យគ្មានពីរនៅលើពិភពលោក។ ក្នុងពេលដែល ប៊ី សុធារី កំពុងថតការផ្សព្វផ្សាយពីតំបន់ទេសចរណ៍មួយនេះភ្ញៀវបរទេសដែលបានមកលេងកម្សាន្តនៅប្រាសាទអង្គរវត្តចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងដោយបានបង្ហាញការស្រលាញ់ចូលចិត្តមកកាន់ ប៊ី សុធារី ជាបវរកញ្ញាប្រចាំប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqWdw6TMNVMYLZkXchr5GVaVNqKA60B6czehcU1lscvF47_dRSHCy0PvMPtvvVpSeC0HspOEriIbaSPZWEmlj0Z0e-oS7JPqitYi0aAH-yNk3-KZwzMC7SIta86Ay0_cqZVFqtzzb5Kw-GUuEaFbf0rTMLYipi_7sAp-2_QXMafwqm8JoXR94M0jYKBQcZ/s2048/453845898_461031763400697_592533610676714950_n.jpg

ទទួលបានការចូលចិត្តពីសំណាកជនបរទេសដូចនេះ ប៊ី សុធារី ក៏បានសន្ទនាជាមួយភ្ញៀវបរទេសប្រកបដោយទឹកមុខសប្បាយចិត្តថែមទាំងលើកតម្កើនកម្ពុជាមួយកម្រិតទៀតក្នុងជម្រាបថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Grand International នាខែតុលា ខាងមុខ។

បើតាមការបង្ហាញចំណាប់អារម្មណ៍របស់លោកស្រី អ៊ឹម សុគន្ធា ក្នុងការរៀបចំការប្រកួតកម្មវិធីលំដាប់សាកលនេះនឹងសង្ឃឹមថាជាចំណែកមួយជួយវិស័យទេសចរណ៍កម្ពុជាដោយស្នើសុំគ្រប់ក្រសួងពាក់ព័ន្ធជួយជ្រោមជ្រែង៕

រដ្ឋបាលខេត្តកណ្តាល ច្រានចោលករណីដែលថា “បង្គោលព្រំដែនវៀតណាមបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ”

0

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយ វីដេអូ ក្រោមចំណងជើងថា “បង្គោលព្រំដែនវៀតណាមបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-96DuyGvISs3Racf5iN0c641zaaWCkDbmEGfG31uputT08S8vAjUmQkSQ2Hm8algdlkErxNBjo-sV_4pW8HvaZVJJj0Bsx_6bMygI70wZimZ0pVrgn96ucd00_Mf7OFoPbdl1eKzDAXz0Jz9Hi68HKuRF6JPV6buDVTLAnMWYo4RZ_Wtxo5nRIxr-WgI/s1080/453881888_911669767664027_713947655740604085_n.jpg

តបទៅនឹងការផ្សព្វផ្សាយព័ត៌មានខាងលើ រដ្ឋបាលខេត្តកណ្តាល សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុង និងធ្វើការបំភ្លឺដូចខាងក្រោម៖

១. បង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ដែលគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយនោះ មានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុង សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (អតីតស្រុកកោះធំ) ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបាន ឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយ ដោយខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកនៃ ទន្លេបាសាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDiLJhItshq-6i0w_cI2Mb96AAalTrebSuHmckFxRnApvzNJzOK3KucMzgqAPkmnncGXwKvAyvFykFtB1zUop24LH019ySI1WlLAbC-1Sz4CrV1VR1pCulhvJOSl_786DISMlkY4JB2p8FhWGLcwZlG0ROjtoLyxSBSval44zH5Is6CUU-lR1YPbHARVvu/s1080/453484977_911669834330687_3623244421716978122_n.jpg

២. ជាលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេ ឬផ្លូវទឹក ភាគីទាំងពីរ(កម្ពុជា-វៀតណាម) ត្រូវបោះបង្គោលព្រំដែនភ្លោះនៅសងខាងទន្លេ ឬផ្លូវទឹកនោះ ដោយបង្គោល មួយត្រូវបោះនៅមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងវៀតណាម។ ខ្សែព្រំដែន នៅកំណាត់នេះ គឺដើរតាម «បន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹក (Thalweg-ផ្លូវទឹកដែលអាចធ្វើនាវាចរណ៍ បាន) * ស្របតាមគោលការណ៍ច្បាប់អន្តរជាតិនិងការអនុវត្តជាអន្តរជាតិ ដូចមានចែងក្នុងប្រការ១ នៃសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDWniXDZ5PqlGPgQTiZTTz5IWPeL7vS8FObXPardQunBRsU9GGyW7eHQmDOc8QTFMIXBOqdQkcpLRd9uEnTS2_eUNzMalF2jYM1Z_EFhXHnixP1EaqDIMFnAGol08hJyB2M8afVEM_CsAja3nd3sslNGwvgckuSo1V4I3VfgpRA1LqZ-B0hu9-4ml_DL3l/s1080/453485134_911669854330685_6691287053688997283_n.jpg

៣. ជាក់ស្តែងបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ជាបង្គោលមួយក្នុងចំណោមបង្គោលភ្លោះ ទាំងពីរ(បង្គោលលេខ 245/4(1) និងបង្គោលលេខ 245/4(2)) ដែលត្រូវបោះនៅសងខាងច្រាំងទន្លេ បាសាក់ គឺបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ត្រូវបោះនៅមាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងទឹកធំកមកកម្ពុជា រីឯបង្គោលព្រំដែនលេខ 245/4(2) ត្រូវបោះនៅមាត់ច្រាំងម្ខាងទៀតនៃទន្លេបាសាក់ស្ថិតក្នុងទឹកដីវៀតណាម ចំពោះខ្សែព្រំដែនគឺដើរតាមបន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹកទន្លេបាសាក់ ដែលស្ថិតនៅចមួយប្រមាត ៨៧ម៉ែត្រ ពីបង្គោលព្រំដែនលេខ 245/4(1) (ខ្សែព្រំដែនពុំមែនស្ថិតនៅចំទីតាំងបង្គោលនោះទេ)៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlK5_-ovkz-sd_azLrgiRBtla_0BEmUytRl26he6CZD1VpAjPrhQ_JWFXqCt0zIwN9B-AB7HEgBkXzN7Stp6skSfyVAzYpwfgNxByyJxXV_IQrx7cbMNw3O1sMSutoLkj7udH9SrfD2lU3JKsyEDsO8R6zZcTU9h4PxGIytpF7_Il6dsj2lIuzlsviw6t7/s1080/453412085_911669827664021_897119640173959401_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibyzT5TVTLAx2Fv_6pK4tc7vzznzG4m2CvhyYtCthc_5wMK49PPjRqHy3Ds8W9pm0wluu0fjWwQU0iGMlk0yyz04hEfvq2BPYT42zSE-rNRM7zwL5UsdY8xE24cYFAmfA3KbF6lflGn5QIwDaF5MLdu14x3Tk30UtNyTsB6BeQ0jukmRHuHQfOyql2IomN/s1280/453513550_911669897664014_3297872496549255273_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3zo-Vcg6g5OnGSjthogL50Ru6sa1dTjWCHfvEmFGIDQFqfTFyYnxrDanDYlFdpRsQ8syRnA12fzBeBa9uOQsOqQh0fWV0kepTe9irCM5QpfH98LrESp4G8za-BHnSBdl77jiZLv06UamrxNam2l7jJCMBho6jdwPeGqGXS5QU5vUNLlaXbnhe3SRNpZQ0/s1280/453750032_911669864330684_7680325910309973818_n.jpg 

 

បន្ថយ​ឋានន្តរសក្ដិ​ ផ្កាយ២ម្នាក់ ក្រោយឆបោកប្រាក់៥មុឺនដុល្លាររត់ការចូលក្របខណ្ឌ​

0

លោកឧត្ដមសេនីយ៍ទោ ផ្កាយ២ អេង សាវឿន ជាអនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានបន្ថយឋានន្តរសក្ដិ មកនៅត្រឹមថ្នាក់ ពលបាលត្រី (ដោយ១ជាន់)ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

ការបន្ថយឋានន្តរសក្ដិនេះ បន្ទាប់នៅដេីមឆ្នាំ ២០២៤ លោកឧត្ដមសេនីយ៍ទោ អេង សាវឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឆបោកប្រាក់ ៥ម៉ឺនដុល្លារ ពាក់ព័ន្ធរត់ការចូលក្របខណ្ឌនគរបាលជាតិ ដោយរត់ការមិនបានសម្រេច ហេីយមិនឱ្យលុយទៅជនរងគ្រោះវិញ ទេីបជនរងគ្រោះប្ដឹង។

បច្ចុប្បន្ន លោកឧត្ដមសេនីយ៍ទោ អេង សាវឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងជាប់ពន្ធនាគារ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOVQZzXEgvQ18u5QXw1DFzDRL-2GnTCe9TqB8bWil2hHF3FckvwOy7kGDyEDphIBJ9ic4xBctB2YyWvCdXFf92_kClAs4ejpd2XBqzWoCtqnQWKMgczSqt2CbjHUrIa43sHqIzPtdgVgY9DYdMutVbnbcRX2-qqsACKzYLIPGNYxV7EJohX4ghKcGJNm9A/s960/453514233_911654854332185_5722004143130173049_n.jpg 

ស្ថិតក្នុងវ័យជិត ៤០ ឆ្នាំ! Sandara Park សមាជិក 2NE1 នៅតែមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ

0

Sandara Park គឺជាសមាជិកច្បងដ៏លេចធ្លោរម្នាក់នៅក្នុងក្រុម 2NE1 ទោះបីជាមានវ័យជិត ៤០ ឆ្នាំក៏ដោយ ក៏នាងនៅតែមានសម្រស់ស្រស់ស្អាតមិនចាញ់តារា K-pop ជំនាន់ក្រោយនោះទេ។ តារាចម្រៀង តារាសម្តែង និងជាពិធីការនីទូរទស្សន៍របស់កូរ៉េខាងត្បូងដ៏ល្បីល្បាញរូបនេះ បានចែករំលែកពីរូបមន្តថែសម្រស់របស់នាងឱ្យទៅអ្នកគាំទ្រដើម្បីអនុវត្តតាម ដែលនាងបាននិយាយថា អាថ៌កំបាំងសម្រស់គឺសាមញ្ញបំផុតដោយអ្នកគ្រាន់អនុវត្តវិធីដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiozoaJxZpR8diP2BHbpoEthqeI5XujHlDPiIu8BnIIuNb9C5YQx1CadGTvukugIXaBKXrEQ3qaa216_-ns254KzHoqY_4nYJWb6f4yNUlooU-f6TCWifgdb7w4xlOg89qMIHPNbapBx8TlAGG_N2PIJ48WPahRJyIAo-eTMDYAZQ87yEikxT-OOKUR_lO-/s1280/photo_2024-08-01_16-09-04.jpg

១.គេងឱ្យបានគ្រប់គ្រាន់៖ Sandara ធ្លាប់ចែករំលែកថា នាងអាចគេងយ៉ាងហោចណាស់ ១០ ម៉ោងក្នុងមួយថ្ងៃដើម្បីជួយឱ្យចិត្តរបស់នាងសម្រាក និងត្រៀមខ្លួនចាប់ផ្តើមសម្រាប់ថ្ងៃថ្មី។ ការគេងប្រកបដោយគុណភាពតែងតែត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយដែលជួយឱ្យរាងកាយបង្កើតថាមពលឡើងវិញ និងរក្សាស្បែកឱ្យក្មេងជាងវ័យ និងភ្លឺថ្លា។ នេះក៏ជា “គន្លឹះ” នៃស្មារតីស្រស់ស្រាយ និងស្បែកស្អាត មានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtTKWSPNgwqfgXi_pQclPtMv-ApcVNrxjcmoz7mAV7ZCvlVEHTMXsTfxTlJe3pB6K9LtJsQMqD8xYo7NgMB1i9uWC1SWYAtCkOOChZQNE39truNXU5icN24WptTf4sUELEzRnDncm9_jYnwqmJslAgoxNB717-1B_aXOoGYr4V7SqTKpfI4gilm1y0pAaY/s920/photo_2024-08-01_16-09-03.jpg

២.ផឹកទឹកឱ្យបានច្រើន៖ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះបាននិយាយថា នាងតែងតែផឹកទឹកយ៉ាងហោចណាស់ ១.៥ លីត្រក្នុងមួយថ្ងៃ ដើម្បីធានាថារាងកាយរបស់នាងមិនខ្វះជាតិទឹក និងដើម្បីរក្សាស្បែករបស់នាងឱ្យទន់ និងមានសំណើម។ ជំនួសឱ្យការផឹកកាហ្វេ ឬភេសជ្ជៈផ្សេងៗ តារាស្រីរូបនេះនឹងផ្តល់អាទិភាពដល់ការផឹកទឹកចម្រោះនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់នាង ដើម្បីរក្សាស្បែករបស់នាងឱ្យភ្លឺថ្លា សជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqeIu4E8wWFuDwb5Y0GWdeeC0oqiVle3dvq7qOSY6FIKIgM6FM6B-n9COYFfj7OFYl6o6XQZOgvbMCfyraQtkdGmk1dlTxlvMXbSgKyki_DRkU1qXoT-oUi4xQ_DtgwDTluDMAC0jXdxcRrz5aoxs0AIG0RJQRW6zZnM6rytjlSOfhDGxqshMuPJRgM6W8/s981/photo_2024-08-01_16-09-02.jpg

៣.បិតរបាំងមុខជាប្រចាំ៖ ជារឿយៗ Sandara តែងតែអនុវត្តរបាំងមុខជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ ១០-១៥ នាទីដើម្បីឱ្យស្បែកមុខរបស់នាងសម្រាកនិងស្រូបយកសារធាតុចិញ្ចឹមចាំបាច់។ នេះជាជំហានមូលដ្ឋានដើម្បីមានស្បែកដែលមានសុខភាពល្អ និងការតុបតែងមុខបែបធម្មជាតិ។ ដូច្នេះអ្នកអាចសាកល្បងអាថ៌កំបាំងទាំងនេះបាន ដើម្បីដឹងពីភាពខុសគ្នានៃស្បែករបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6rvYB7uEQvS_3IdIA7VZdlY8GfFwzCK0MCwhhbOsbWGpwTxKs2p-Yb00tXOEouQwy7_ISzDkklzfQ-EvhdQ8GWSF4ZX1I3xEfJ_3zR6JBOjl0WsSCfoOXz2FZRybNayqfSkdXI20vWoOUKDHgTPp5ZrO9zL_naRtc2L2Zbgeeoo9Do17KugN5jAR9poHu/s1104/photo_2024-08-01_16-09-02%20(2).jpg

៤.លាបឡេជារៀងរាល់ថ្ងៃ៖ នាងក៏លាបឡេជាប្រចាំដើម្បីផ្តល់សំណើមគ្រប់គ្រាន់ដល់ស្បែករបស់នាងពីខាងក្នុងយ៉ាងជ្រៅ។ ក្រៅពីនេះ ស្ព្រាយបាញ់សារធាតុរ៉ែដែលផ្តល់សំណើមគឺជា “ដៃគូ” មិនអាចខ្វះបានរបស់ Sandara ដែលវានឹងជួយឱ្យស្បែករបស់នាងមានសំណើមភ្លាមៗ៕

ហេតុអ្វីពលរដ្ឋឥណ្ឌាភាគច្រើននិយមបន្ទោរបង់នៅកណ្តាលវាល ?

0

ប្រទេសឥណ្ឌា ៖ ឥណ្ឌាជាប្រទេសមួយដែលចំនួនពលរដ្ឋមាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidpUsDilQCR83TzfIXLge4Pe2XyfvrJkX6BPveMl9hm0fIpBjZboGBrJoceiPwSSDClduyA3OwLTO5VvwcZmuB_rpmK4CdXKtEDRba-iXWEEpKY5gInCppfWzXua3DFfYqmsv3VvM3P-gm_YXtxKvjSY8PHnOjZI0JK5rwoQOjUzoPsxPVsM1dg4SQrmPC/s2048/image_2024-08-01_16-17-43.pngនទូរស័ព្ទដៃប្រើប្រាស់ លើសចំនួនពលរដ្ឋមានបន្ទប់ទឹកប្រើប្រាស់ ឬពលរដ្ឋជាងពាក់កណ្តាលរបស់ឥណ្ឌា នៅតែមានទម្លាប់បន្ទោរបង់កណ្តាលវាល ។ ពលរដ្ឋឥណ្ឌាភាគច្រើនមានគំនិតចាក់ឫសតាំងពីមកយូរថា ការមានបន្ទប់ទឹកក្នុងផ្ទះជារឿងអពមង្គល និងកខ្វ.ក់ យ៉ាងខ្លាំង ។

វាបានក្លាយជាបញ្ហាជាតិដែលរដ្ឋាភិបាលឥណ្ឌាព្យាយាមដោះស្រាយ ដោយការចំណាយប្រាក់ធ្វើបន្ទប់ទឹក, ជួលពលរដ្ឋឱ្យប្រើបន្ទប់ទឹក, រិះគន់អ្នកមិនប្រើបន្ទប់ទឹក, អប់រំពីអនាម័យ និងធ្វើគ្រប់វិធីដើម្បីឱ្យពលរដ្ឋប្រើប្រាស់បន្ទប់ទឹកជំនួសទីសាធារណៈ ។ ការមិនប្រើបន្ទប់ទឹកបានធ្វើឱ្យប៉ះពាល់សុខភាព ហើយពេលខ្លះ ធ្វើឱ្យពួកគេគ្មានឱកាសស្វែងរកគូអនាគតផងដែរ ។

ភូមិតូចមួយនៅរដ្ឋ Uttar Pradesh អ្នកភូមិបាននាំគ្នាឈរជាក្បួន ព្រមទាំងមានសំឡេងតន្ត្រី ដើម្បីទទួលស្ត្រីម្នាក់ឈ្មោះ ពៀន កាបាទី ដែលនាងបានត្រឡប់មកផ្ទះស្វាមីវិញ ។ ពេលស្វាមីចេញមកទទួលនៅមុខផ្ទះ នាងក៏ប្រាប់ស្វាមីថា ត្រូវការបន្ទប់ទឹក ។ ករណីនេះបានល្បីល្បាញនៅឥណ្ឌាកន្លងមក ក្រោយពីនាងរត់ចេញពីផ្ទះស្វាមី ដោយសារគ្មានបន្ទប់ទឹកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-KuPHtnfvpWVBoR3PsKwheMicMZDqUVIi0vbjbxNvafnBBqe1FbSEnPkPEklbpN9EH-l5vK_TXQAMayn76pj4gBpznDxu6lS95_mrf9lqsEuXgdXNaAFG03oZAJ7cUdpe_TvecfP-BI5MaSC-lpFLqxHRrPkip4qixZx4VmMAz9o95ZaRihvg6VwKtS-w/s1200/image_2024-08-01_16-19-03.png

ពលរដ្ឋឥណ្ឌាជាច្រើននាក់សរសើរពីភាពក្លាហានរបស់នាង ហើយអង្គការផ្សេងៗបានលើកឡើងពីករណីរបស់នាង ដើម្បីអប់រំឱ្យពលរដ្ឋឥណ្ឌាមានអនាម័យ ។ លើសពីនេះ គេក៏បានយករឿងរ៉ាវរបស់នាងដែលបានរត់ចេញពីផ្ទះស្វាមីដោយសារគ្មានបន្ទប់ទឹក ទៅផលិតជាភាពយន្តទៀតផង ។ បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិឱ្យដឹងថា ពលរដ្ឋឥណ្ឌាភាគច្រើននិយនបន្ទោរបង់កណ្តាលវាល ។

លោក អាន់តូមិអូ កូតឺរេស លេខាធិការអង្គការសហប្រជាជាតិនិយាយថា ៖ «ការបញ្ឈប់បន្ទោរបង់នៅកណ្តាលវាល គឺជាប្រធានបទសំខាន់ដើម្បីដោះស្រាយបញ្ហាអនាម័យ ។ វាកំពុងគំរាមកំហែងជីវិតរបស់ក្មេងៗ និងធ្វើឱ្យពួកគេចុកពោះ ខ្វះខាតអាហារ និងអាយុខ្លី ។ ហេតុនេះ ខ្ញុំសូមឱ្យឥណ្ឌាឈប់បន្ទោរបង់នៅកណ្តាលវាល ហើយវាជាបញ្ហាចម្បងដែលរដ្ឋាភិបាលឥណ្ឌាគួរយកចិត្តទុកដាក់ ។ ខ្ញុំសូមសរសើរអង្គការនានាដែលមានគម្រោងច្បាស់លាស់ និងមានថវិកាដោះស្រាយបញ្ហានេះ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinahekYRbsqlOOd3zNbLVZH135wZVLvk8oa5eKo6R3cVedqPdZU2-tRW5qkMYTgmiNSbTc2rbTEBYRQtoTHt3yM2zPpxHPqh3UBGXKC3ly-HrFsmOaf2E2GzsvuiVEygObAjg0-Z2dQApU_j6QZPlfmJRSiqe9HOEX5CfUxux02pJCy-SJJevhfoFM_B5S/s2048/image_2024-08-01_16-19-22.png

ពលរដ្ឋនៅប្រទេសនានាចាំបាច់ត្រូវតែប្រើបន្ទប់ទឹក ប៉ុន្តែពលរដ្ឋឥណ្ឌាពុំប្រើបន្ទប់ទឹកគ្រប់គ្នាទេ ដោយសារភាពក្រីក្រ និងគិតថា ពុំចាំបាច់ ព្រោះខ្ជះខ្ជាយប្រាក់ ។ រីឯមូលហេតុមួយទៀតធ្វើឱ្យពួកគេនិយមបន្ទោរបង់កណ្តាលវាល ជាពិសេស អ្នករស់នៅជនបទជឿថា ការមានបន្ទប់ទឹកក្នុងផ្ទះ គឺមានភាពអពមង្គល និងកខ្វក់ ។ ហេតុនេះ ការបន្ទោរបង់ឆ្ងាយពីផ្ទះរាប់រយម៉ែត្រ គឺល្អជាងមានបន្ទប់ទឹកក្នុងផ្ទះ ហើយពួកគេក៏បានយកទឹកម្នាក់១ធុងចេញពីផ្ទះទៅបន្ទោរបង់ខាងក្រៅ ។

ចំណែកអ្នករស់នៅក្នុងទីក្រុងបានមកបន្ទោរបង់ក្នុងទន្លេ, ប្រឡាយ, បឹង ឬសងខាងផ្លូវរថភ្លើង ខណៈអ្នកខ្លះទៀតបន្ទោរបង់ដាក់ថង់ផ្លាស្ទិក រួចហើយបោះចោល ។ ប៉ុន្តែការបន្ទោរបង់កណ្តាលវាលធ្វើឱ្យក្មេងៗស្លាប់ជាច្រើន ជាពិសេស ក្មេងអាយុក្រោម៥ឆ្នាំ ។ លាមក ជាអាហារដ៏ល្អសម្រាប់សត្វល្អិត និងមេរោគ ហើយពេលភ្លៀងធ្លាក់មក វានឹងនាំលាមកទឹកនេះទៅក្នុងទឹក និងបណ្តាលឱ្យឈឺពោះ ។ រីឯស្ត្រីវិញតែងរងនូវការចាប់រំលោភ ពេលពួកនាងទៅបន្ទោរបង់កន្លែងស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZwWXMmxkDs8l22Bi1I5lzeyKHiJkCsuxRqwZesfgINXTszZ8Xu0hp7YU8AlZLNuLHtQvY0vQB5BFXdJ8SbuVn0ZBuYvJk32NmeNvckOa-p_VNvMqLGNve2ucaxLuaTv9h4HI3Z6Btfk7GTtgD26x-C9yhHlvy4puMjIPI6gTUwd2kaTF5vFbdk-rndth1/s1104/photo_2024-08-01_15-27-43.jpg

បច្ចុប្បន្ន នារីជនបទនៅឥណ្ឌាពុំព្រមរៀបការទេ បើផ្ទះកូនកំលោះគ្មានបន្ទប់ទឹក ។ ហេតុនេះ មុននឹងរៀបការ កូនកំលោះត្រូវតែមានឯកសារបញ្ជាក់ថា ផ្ទះរបស់ខ្លួនមានបន្ទប់ទឹកប្រើប្រាស់ ពីព្រោះស្វាមីល្អពុំគួរបណ្តោយឱ្យភរិយាទៅបន្ទោរបង់ក្រៅផ្ទះទេ ។ ប្រុសៗនៅជនបទបានចាប់ផ្តើមធ្វើបន្ទប់ទឹក ដើម្បីកុំឱ្យសមាជិកគ្រួសារមានគ្រោះថ្នាក់ពេលទៅបន្ទោរបង់ខាងក្រៅ ។

នៅឆ្នាំ២០១៤ ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសសាងសង់បន្ទប់ទឹកនៅទូទាំងប្រទេស និងផ្តល់ប្រាក់ឱ្យគ្រួសារក្រីក្រធ្វើបន្ទប់ទឹក ដើម្បីលុបបំបាត់ការបន្ទោរបង់នៅទីសាធារណៈ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHOD5ftog1bA4oadB1MZH_EISsYgUzONdgyJhhh0T7msgzHGQ86xXCZruQV5c2AxVt-4_aMyo1WjZuyf9YhHYpEDwflpUenm4MubHEpXtXaAwX0Ej_9ibetKEMTQfS76TccfB8MiGnav8zdXK9keem7jR-qS8-T_PcefE1ofr-FZjDwk1PmOA-ImiBoxL/s976/photo_2024-08-01_15-27-44.jpg

ភ្នំដ៏ធំមួយនេះនឹងស្រុតចូលទៅក្នុងមហាសមុទ្រនាពេលអនាគត

0

អ្នកវិទ្យាសាស្ត្របានវិភាគថា នៅពេលអនាគតភ្នំដ៏ធំមួយដែលមានឈ្មោះថា Akerneset នៅភាគខាងលិចប្រទេសន័រវេស នឹងធ្លាក់ចូលទៅក្នុងសមុទ្រខាងក្រោម បណ្តាលឱ្យមានរលកយក្សស៊ូណាមិដ៏កាចសាហាវបំផុតនៅលើផែនដី នេះបើយោងតាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ភ្នំ Akerneset ស្ថិតនៅភាគខាងលិចប្រទេសន័រវេស គ្របដណ្តប់ដោយស្លែបៃតង និងរុក្ខជាតិស្មៅ បាននឹងកំពុងស្រុតចុះបន្តិចម្តងៗជាច្រើនទសវត្សរ៍មកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghD51sTzKWqbqqRwYmif-rLSEYyzS5PkBwRgtIekfKpum3vygW6mnY1u3ZPvoexNkDzpKrpDbmPVBIwQL1sQbKG7RalmmMGhsj3U2fu3xZWEnxQjigo0huGqYpH_xv9k5eWamrBmcpyqX8AoDXtH70kWtuzRjLyAUM5-x4YB8NEpAg5QhKP-DGElQ_XjfS/s2000/image_2024-08-01_16-14-37.png

យោងតាម AFP ជម្រាលភាគខាងកើតនៃភ្នំបានបាត់បង់ ១០ សង់ទីម៉ែត្រក្នុងមួយឆ្នាំៗ ត្រូវបានអ្នកជំនាញសន្មត់ថា ភ្នំនេះនឹងធ្លាក់ចូលទៅក្នុងសមុទ្រនាពេលអនាគតក្នុងរយៈពេល ១០០-២០០ ឆ្នាំខាងមុខ។ ភូគព្ភវិទូ Lars Harald Blikra ដែលបានត្រួតពិនិត្យអស់រយៈពេល ២០ ឆ្នាំនៅឯការិយាល័យថាមពល និងធនធានទឹកនៃប្រទេសន័រវេស បានរកឃើញថា “ច្រាំងទន្លេទាំងមូលរលុង និងរំកិលខ្លាំង ដែលអាចបណ្តាលឱ្យមានការដួលរលំដ៏ធំមួយ”។ លើសពីនេះថ្មដែលបាក់ពីភ្នំធំៗ នឹងធ្លាក់ចូលឈូងសមុទ្រ បណ្តាលឱ្យមានរលកយក្សស៊ូណាមិដ៏កាចសាហាវបំផុតនៅលើផែនដី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbsulok_RhyphenhyphencIF17bsNlYk7gI4vH-fpeyhmgZ1Jc5JhckLzrmSCLrQ7WdIh7bLlYwZEzzdl0h-0xAPEL2XfTfuIS2FCQH0e36ASsuNvtR0XBZWiAK5x1B5VqgI1HaXtcS1VWKqQO7IXSytB8_i3ea_dlT04yIDURqXGECP8q3wT-smUYZzNq_nGBUpqMcb/s3072/image_2024-08-01_16-14-44.png

ដូច្នេះតំបន់ដែលស្ថិតនៅជ្រុងខាងក្នុងបំផុតនៃឈូងសមុទ្រភូមិ Hellesylt និង Geiranger ប្រទេសន័រវេសនឹងមានហានិភ័យខ្ពស់បំផុត។ យោងតាមរបាយការណ៍ ភ្នំ Akerneset ក៏ជាភ្នំដែលគ្រោះថ្នាក់បំផុតក្នុងលោកផងដែរ។ លោក Einar Arve Nordang អភិបាលក្រុង Stranda ដែលទើបតែងតាំងថ្មីបាននិយាយថា “ការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់តូចមួយ ដោយសារហានិភ័យនៃការបាក់ដី គឺជាសុបិន្តអាក្រក់សម្រាប់អភិបាលក្រុង”។ ទោះជាយ៉ាងណាយើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់គ្រោះមហន្តរាយដែលអាចនឹងកើតឡើងនាពេលអនាគត។ ទោះបីជាការសិក្សាបង្ហាញមកបែបនេះក្តី ក៏អ្នកជំនាញបច្ចុប្បន្នកំពុងស្វែងរកមធ្យោបាយដើម្បីពន្យារពេលគ្រោះមហន្តរាយ ដោយពួកគេបានរកឃើញថា យើងចាំបាច់ត្រូវប្រើប្រាស់ថវិការច្រើនដើម្បីផលិតឧបករណ៍ទំនើបៗ ក្នុងគោលបំណងទប់ស្កាត់គ្រោះមហន្តរាយនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvTvuTxgD2i4efTPeDRv4RaIEgVTrOJIHRD1nI_hfk7zvzlFKenSaTrPMwwAhPrVJFG0i092q-Nwv5RlLPcW0cxEa-z_JiHyTnojim_ELlb2obmzNBT0c4B70VJAFUdoTH1WKadlO7CfEbWRYtd7CrvyB-QZkiXDtaLUHjKgiTKjJBT7XymgGMOtJwVIoc/s2000/image_2024-08-01_16-14-55.png

ប៉ុន្តែវាមានភាពស្មុគស្មាញ និងថ្លៃណាស់ ព្រោះឧបករណ៍ទាំងអស់ត្រូវដឹកតាមឧទ្ធម្ភាគចក្រ។ លោក Sverre Magnus Havig ប្រធាននាយកដ្ឋានថាមពល និងធនធានទឹកបាននិយាយថា ប្រសិនបើយើងអាចបង្កើតឧបករណ៍ទាំងនោះបាន ប្រតិបត្តិការបែបនេះគឺអាចពន្យាពេលយ៉ាងសំខាន់នូវពេលវេលាដែលភ្នំនេះដួលរលំ។ លោក Havig បានបន្តថា “ជំនួសឱ្យហានិភ័យនៃការបាក់ដីដែលកើតឡើងក្នុងរយៈពេលមួយរយឆ្នាំ ឬពីររយឆ្នាំ វាអាចកើតឡើងក្នុងរយៈពេលរហូតដល់ ១,០០០ ឆ្នាំ” ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEg4Hgpc1PjiAZ1PMKVtw5y8nROeKBElduO0NQWFI6TfePdU1v2fEpNY-cfpzHuT7uQCYvgUn06Vtu5xk9-LFp1OoX6uyimoR2_UtG_peFxlkfSDU6t9FmLixoCxJgvZ-9KwRySQmCajxUvTTaInhE87KWkE3EaV92Tb1Yu5o5eEQRG_VubwgcO1xJQLyP/s1920/image_2024-08-01_16-15-12.png

ប្រាសាទអង្គរវត្ត ក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់គូរស្នេហ៍ថត Pre Wedding និងការផ្សព្វផ្សាយ!

0

ថ្មីៗនេះ បន្ទាប់ពីសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតិឲ្យសាធារណជនទូទៅ អាចធ្វើការថតរូបផ្សព្វផ្សាយនៅម្តុំបរិវេណអង្គរដោយពុំចាំបាច់ស្នើសុំ ទើបបណ្តាលឲ្យមហាជនជាច្រើនបានសម្តែងនូវការត្រេកអរជាពន់ពេក ជាពិសេសគឺនៅក្នុងចំណោមគូរស្នេហ៍ដែលគ្រោងនឹងថត Pre Wedding ក៏ដូចជាសិល្បករ សិល្បការី influencer ល្បីៗ ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvB4t_slQaZvHQ1PR_oOhL8DBsvhycNjtYGshHJrk96RlrtcQO3GpvYaBtntlbPxlEvkFMtiLQEkw4YE-qaIyQnsotxbtlClxHW-4f7R8ggD7WTwLa0H069PaWYv086h8S07bQqnzC5eFzL-Hs8R1UCFkVjyGuFQzjAb3N_7pbHyR5ReLUqiSvuSFTd-m1/s1440/275617893_4895595643860867_7051872468072098676_n.jpg

សេចក្តីប្រកាសពីការកែប្រែថ្មីរបស់អាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីនេះ បានអនុញាតិឲ្យសាធារណៈជន ពេលមកកម្សន្តនៅម្តុំបរិវេណអង្គរ អាចធ្វើការថតផ្សព្វផ្សាយបង្ហោះនៅលើបណ្តាញសង្គមនានា ដោយមិនចាំបាច់ស្នើសុំដូចពីមុននោះទេ។ ម៉្យាងវិញទៀត ចំពោះការថតរូបក្នុងឈុតសម្លៀកបំពាក់សម្អាងការ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិក៏អាចប្រព្រឹត្តទៅបានដូចគ្នាដែរ លើកលែងតែការប្រើប្រាស់ដ្រូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiSsANR2xqCO13UW8jyEHZYuH75aYAwc9AJUcDPVM-z8s4KjalVNThaQHGthCfsJVKMUwaJqu2oCuleA_63rKoZ-Y479BOWVdLXa9wJqUheahUK_XKLSBg2jNquScZVtmOvcGsaV3oqnAdl9EVlAQU0sL0OF7aqqMZ9NjJ0hpd0-NtoknHpuwLrhjGIF1y/s1280/image_2024-08-01_15-42-33.png

យ៉ាងណាមិញ បើក្រឡេកមកមើលគូរស្នេហ៍ជាច្រើននៅក្នុងអំឡុងពេលនេះ ក៏បាននាំគ្នាសម្រុកទៅថត Pre Wedding នៅម្តុំបរិវេនប្រាសាទអង្គរវត្តខ្មែរព្រោងព្រាត ដើម្បីត្រៀមនៅក្នុងថ្ងៃកម្មវិធីរៀបអាពាហ៍ពិពាហ៍ពួកគេ បន្ទាប់ពីពិធីចូលទានវស្សាបានបញ្ចប់។ លើសពីនេះទៅទៀត អំឡុងពេលថ្មីនេះ សិល្បករ សិល្បការី អ្នកសម្តែង Influencer ល្បីៗជាច្រើននៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ បានលេចវត្តមាននៅលើទឹកដីអង្គរ ក្នុងការប្រម៉ូតផ្សព្វផ្សាយយ៉ាងពេញទំហឹងគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPyCKYBpa1pobGdkDEfd9gq-YS3h-7ywn9FBjkB4YmTTlA6NUHhbacbq7vXrK6ivoiNL4YQ-TQWB5L4yy9cH2nJyw6QzGkrHESOibQyaehMv_xw3_4XYMDO4zXrY7CR4r0yb23c1PdUP40ZT09O-LdLRfz1eWIeSvDFH9ZTilwmsUPsPTUFO73FmoLSLjC/s750/image_2024-08-01_15-43-06.png

ក្នុងនោះក៏មានការផលិតវីដេអូខ្នាតធំ សម្តែងរបាំអប្សរាពីយុវតីជូរី ល្អហួស នាំចំពីមុខប្រាសាទអង្គរវត្ត, វីដេអូបង្ហាញពីវប្បធម៌ក្រុងអង្គររបស់លោក Rick KH ជាដើម ដែលត្រៀមនឹងបញ្ចេញឆាប់ៗនេះ។ ទាំងនេះ គឺជាការបង្ហាញពីទឹកចិត្តស្រលាញ់សម្បត្តិវប្បធម៌អរិយធម៌ខ្មែរក្នុងចំណោមកូនខ្មែរគ្រប់ៗរូប ចង់ថែរក្សា អភិរក្សបេតិកភណ្ឌដ៏មានតម្លៃ ក្នុងប្រទេសកម្ពុជាយើងឲ្យបានគង់វង្សស្ថិតស្ថេរ ក៏ដូចជាការផ្សព្វផ្សាយពីទឹកដីអច្ឆរិយខ្មែរទៅកាន់ពិភពលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw-D_mfcYIIM0Oc9TXUtcUr-Jqoeixw9BbzSQQYIYWMB-km7PSx_Sj35fyLLB44eduZ32cbxe_OUjRJXfhvVoI5_lEstdk-dJD4pZ2FoWlpGQHeLIgrIS87dp_vTEcUxrjtWxfLRGFtIzuGETcZNlSSddRcKzlQerm6k2Jnq2q1WB0d5hcM8nrjfokxsbZ/s907/Screenshot%202024-08-01%20154402.png

ទិញក្ការមឈូសមកតម្រៀបពេញផ្ទះ ព្រោះជឿថាមានសំណាងល្អ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានស្ត្រីម្នាក់ជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីមួយកន្លែងនៅខេត្តកំពែងពេជ្រ ប្រទេសថៃ បានទិញក្តារមឈូសថ្មីៗចំនួន៣៩ មកដាក់តម្រៀបពេញផ្ទះធំរបស់ខ្លួន ។ នាងបញ្ជាក់ថា ការធ្វើបែបនេះដើម្បីឱ្យទេវតាតាមថែរក្សារូបនាង និងសមាជិកគ្រួសារទាំងអស់ ហើយនាងក៏បានពិភាក្សាបញ្ហានេះជាមួយព្រះសង្ឃផងដែរ ប៉ុន្តែជនជាតិថៃផ្សេងទៀតនិយាយបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT5feifLJ45QPn5PPfiRELLLoxnPdstMk06XGfJz2qwQk41b6bQtiTZ2fASwh1XEgZG66PE1YBOLXCv4oBK-PkjF7AiWKcv6axPBiiDwAobaULnXwL-4cbaY8f-QsrARuNvYmAshfQX6kmOiTlBkDbsuJ-g6pbYlfxHXlktoBS3yYctMXjT1M6YcnGaxNO/s640/photo_2024-08-01_14-08-24.jpg

នារីខាងលើឈ្មោះ អ៊ីសារី ឡៅហាផិផាត់ អាយុ៣៩ឆ្នាំ រៀបរាប់ថា នាងបានទិញក្តារមឈូសថ្មីៗចំនួន៣៩ ដើម្បីឱ្យត្រូវគ្នានឹងអាយុរបស់នាង ។ នាងបាននិមន្តព្រះសង្ឃមកសូត្រធម៌ដើម្បីប្រាប់ម្ចាស់ទឹក ម្ចាស់ដី និងឧទ្ទិសបុណ្យកុសលឱ្យម្ចាស់កម្មពៀរផងដែរ ។ នាងជឿថា វាជាការរំដោះគ្រោះ និងបណ្តេញគ្រោះចង្រៃឱ្យចេញពីជីវិត ព្រមទាំងនាំមកនូវសំណាងល្អដល់សមាជិកគ្រួសារទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0WIgwaAhgxjoIrdCngvODJ6Vo4GAyb59EH1z0CmLNqTxaWoxsm2ma0nCVkn537CVQnEm8loHjmGnkcQlu_b8j34B5vVrlgeDDUS_zLPoooTepNk7cjKttx-KbGGs2YsHIj4EJOkxFXe-CCTelpKUz3sv-J7b_7Y6zn3QdY_4v4Fv8d_CLtVW-SUXZKCj/s600/image_2024-08-01_15-36-58.png
នាង អ៊ីសារី បន្តថា មនុស្សភាគច្រើនអាចគិតថា ការយកក្តារមឈូសមកទុកក្នុងផ្ទះបែបនេះ គឺជារឿងអពមង្គលយ៉ាងខ្លាំង និងនាំងមកនូវរឿងរ៉ាវមិនល្អ ។ ប៉ុន្តែនាងបានពិភាក្សាជាមួយព្រះសង្ឃក្នុងវត្តដែលនាងគោរពរួចហើយ ព្រះសង្ឃមានសង្ឃដីកាថា ការបរិច្ចាគក្តារមឈូសនឹងបានបុណ្យកុសលច្រើនបំផុត ។ ប៉ុន្តែត្រូវយកក្តារមឈូសទាំងនេះមកធ្វើពិធីក្នុងផ្ទះ ដើម្បីឱ្យទេវតាតាមថែរក្សាយើង ហើយម្ចាស់ទឹក ម្ចាស់ដី ក៏បានដឹងឮ និងទទួលបុណ្យពីយើង ។

នាងបន្តថា នាងរីករាយក្នុងការបរិច្ចាគក្តារមឈូសទាំងនេះទៅឱ្យអ្នកក្រីក្រ និងមូលនិធិផ្សេងៗ ។ ហេតុនេះ បើអ្នកណាម្នាក់ ឬវត្តណាមួយត្រូវការក្តារមឈូស អាចទំនាក់ទំនងមកនាងបានតាមរយៈទូរស័ព្ទ ។ បើពិបាកមកទទួលក្តារមឈូសដោយខ្លួនឯង នាងនឹងបញ្ជូនក្តារមឈូសដឹកតាមរថយន្តទៅឱ្យដល់កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8EgFTiCTdvlpomD7zFVLl93eYvz0w7ewJbyZgh2fVo-prD009g6c1C2poqllQ0tq_ZqBVyOepVbVz4lAQo4RCcX0H_mqhcJ5E9zXKUknEVgKPISurPu882xSKP4fdr-V3djSXP-t5EnFL8yWSNBwKF6GbsGhBUPMshyphenhyphenXqqagQ9z0cwGHJTvKBXKCqEtJw/s600/image_2024-08-01_15-37-48.png

ករណីនេះបានធ្វើឱ្យមានការបញ្ចេញមតិខុសៗគ្នាក្នុងបណ្តាញសង្គម ក្នុងនោះមានទាំងមតិគាំទ្រ និងមិនគាំទ្រ ។ ជនជាតិម្នាក់និយាយថា ៖ «បើយកក្តារមឈូសមកបរិច្ចាគនៅផ្ទះ គឺត្រូវរង់ចាំឱ្យមានមនុស្សស្លាប់ចំនួន៣៩នាក់សិន ទើបបរិច្ចាគអស់ ។ ហេតុអ្វីមិនបរិច្ចាគទៅឱ្យវត្ត ឬមូលនិធិតែម្តងទៅ?» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «បើទទួលរៀបចំធ្វើបុណ្យសពឱ្យពលរដ្ឋក្រីក្រដោយមិនគិតថ្លៃ វាល្អប្រសើរជាងនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlQnYCbCjncsksbYNmSE6H94qwnsL-2-djgeT7N50SqCH1rbGUzz7HUP39URz_0RMxbJFci2T1WfHSfwz6Z9wR2eq2Cbdu6ADvhYW4krMYqDra9z0h9_nccuF3pEvHTU_pmVa7f8n-RDqro3RsuyqVCPyUD9sN4gS5vMvFhsE5wmzxDV4PQsaMRc-j_czl/s600/image_2024-08-01_15-37-42.png

ចំណែកជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «តើអ្នកណាបង្រៀនឱ្យធ្វើបែបនេះ? កុំយកព្រះពុទ្ធសាសនាមកពាក់ព័ន្ធអីល្អជាង ចូរកុំច្រឡំគ្នា ពីព្រោះខាងព្រះពុទ្ធសាសនាពុំបានអប់រំឱ្យធ្វើអ្វីល្ងង់បែបនេះទេ ។ នេះគេហៅថា គឺជាការគោរពខ្មោច និងប្រេត ប៉ុន្តែយកព្រះពុទ្ធសាសនាមកបាំងមុខ» ៕

ភ្នំទ្វារឋានសួគ៌ Tianmenshan មានទេសភាពស្រស់ស្អាតដូចឋានសួគ៌លើដី

0

ប្រទេសចិន ៖ បើនិយាយពីភ្នំកើតឡើងតាមធម្មជាតិ និងមានទេសភាពស្រស់ស្អាតប្រៀបដូចជាឋានសួគ៌នៅលើដីនោះ គឺគ្មានកន្លែងណាស្អាតជាងភ្នំ Tianmenshan (ឬភ្នំទ្វារឋានសួគ៌) ឡើយ ហើយមានភ្ញៀវទេសចរជាច្រើននាក់ ដែលប្រាថ្នាមកលេងទីនេះឱ្យបានម្តងក្នុងមួយជីវិត ។ ភ្នំនេះស្ថិតនៅកណ្តាលឧទ្យានជាតិធៀនម៉ឺន (Tianmen) ក្នុងទីក្រុងចាងជៀជៀ ខេត្តហ៊ូណាន ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJMZlQbWj9st-S9SWk9yUZTX4-4yXbA1_FaAW52L5Cc5xo52W3jCCHF2XniA465qJHb8vXxxHNQKkdNoSWhPODjOV8LkP-FiTTium3vSZfRVcfNAHDaTK02b4qr9gWLQo85hDHI_Lbe12EgRZfQ1wAspmJvMYKQi9MH-ERE1rY9LCarTFIhsq4B8P5awdA/s3000/image_2024-08-01_14-32-14.png

កាលពីឆ្នាំ២០២០ ភ្នំទ្វារឋានសួគ៌ ធៀនម៉ឺនសាន (Tianmenshan) មានឈ្មោះថា ភ្នំ Songliang ដែលមានកម្ពស់ជាង៣.០០០ម៉ែត្រ ។ នៅចំណុចកណ្តាលរបស់ភ្នំនេះបានញែកដាច់ចេញពីគ្នា និងមានប្រហោងនៅផ្នែកខាងលើភ្នំស្រដៀងនឹងមាត់ល្អាង ដែលមាត់ល្អាងនេះមានកម្ពស់ជាង១៣១ម៉ែត្រ ។ វាជាការបង្កើតឡើងដ៏អស្ចារ្យរបស់ធម្មជាតិ ដែលកម្រមានតំបន់ណាលើពិភពលោក មានលក្ខណៈបែបនេះណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnlxyE-Y9vGYySK9wAC56vEXmBbfujWlu56-GsqxRCshOmCWzgWNY9kjhpR7Oc4VewNBt5zNaSBSN9Xm99u4suI-ZnXwuXRPCzpT2bPiO93ButDjFcgmv352S5VuKSoOW3Lv3pDY5AIM5UM6HQda5kQSdXHxSkveCC-ID8Aw-VgEVRL3jeKJSnyUvS8HJr/s768/image_2024-08-01_14-32-50.png

ហេតុនេះ ដោយសារមើលឃើញថា វាមានលក្ខណៈខុសប្លែកពីតំបន់ផ្សេងទៀត ទើបប្រទេសចិនបានប្តូរឈ្មោះពីភ្នំ Songliang ទៅជាភ្នំ Tianmenshan វិញ មានន័យថា ជាទ្វារឋានសួគ៌ ។ រីឯភ្ញៀវទេសចរចង់ឡើងទៅមើលទេសភាពនៅមាត់ល្អាងផ្នែកខាងលើរបស់ភ្នំ Tianmenshan ដែលជាមាត់ល្អាងខ្ពស់មួយក្នុងចំណោមមាត់ល្អាងខ្ពស់ៗលើពិភពលោក ដែលបង្កើតឡើងដោយធម្មជាតិនេះ គឺពួកគេអាចជ្រើសរើសការធ្វើដំណើរ ចំនួន៣វិធី ដូចជា ៖

១-ឡើងតាមជណ្តើរធម្មតា ដែលមានចំនួន៩៩៩កាំ
២-ឡើងតាមជណ្តើរយន្ត ដែលបានធ្វើឡើងដោយការចោះភ្នំ និង
៣-អាចជិះកន្ត្រកខ្សែរ៉ក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKNbXptQwnMbAzumXb5mYf0MNo2yUTLBma9QcBLPYWm3VVKx_kkEVsOV4BiaMm8zxssb-lENAx_nST2ePrL5CCOViLY_7hCwMEi-0-9oRiCPJ969L4kwuMeB-_sgJN_xhdYvGEgj7xLQViH3h8vAXEAe68c-18vCx4bhsd4ztOQsq9SwYLBIXBACUn9wd/s853/image_2024-08-01_14-33-27.png

ក្រៅពីនេះ នៅទីនេះ មានវត្តឈ្មោះ Tianmenshan ដែលបានកសាងឡើងតាំងពីសម័យរាជវង្សថាង (គិតចាប់ពីឆ្នាំ៦១៨ ដល់ឆ្នាំ៩០៧) ។ វត្តនេះធ្លាប់មានឈ្មោះថា វត្តលីងឆ្វៀន ដែលត្រូវសាងសង់ធ្វើឡើងនៅលើផ្ទៃដីយ៉ាងធំទូលាយ ។

អ្វីដែលធ្វើឱ្យភ្នំទ្វារឋានសួគ៌កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរខ្លាំងនោះ គឺនៅផ្នែកចំហៀងកាំជណ្តើរធម្មតាដែលឡើងទៅកាន់មាត់ល្អាងខាងលើ មានទឹកជ្រោះផងដែរ ។ ដូច្នេះ វាធ្វើឱ្យភ្ញៀវទេសចរឡើងទៅមាត់ល្អាងតាមជណ្តើរធម្មតាបាត់អស់ការនឿយហត់ ដោយសារបានស្តាប់សំឡេងទឹកជ្រោះធ្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh37Ojvi_Xy5sQZIq_dOfdyN5i22LJ_TXNOIOD2Rq5S0i-O0qHFKZH2S3FLnXF1cTSq1WbrC5JKOAdzU-aGqncYalHwR6_W8WdqkCWPlJCDaxjJ0HUPj2qOodUT6IOXPUWbsKfNmPFuYv673jdglHdtC0fzrrIQwwkJ30M3JDmGipwkdNbpIhfYvPfa9BXh/s800/image_2024-08-01_14-32-23.png

ភ្ញៀវទេសចរភាគច្រើនតែងតែមកសុំពរ និងលាភសំណាងផ្សេងៗ ដោយសារពួកគេជឿថា នៅទីនេះជាកន្លែងស័ក្តិសិទ្ធិ ។ ភ្ញៀវទេសចរក៏អាចសម្រាកនៅតាមចំណុចផ្សេងៗ និងថតរូបលេងជាមួយទេសភាពធម្មជាតិនៅលើភ្នំដ៏ខៀវស្រងាត់ ។ រីឯចំណុចទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតនោះ គឺការបរិភោគអាហារឆ្ងាញ់ៗជាច្រើនមុខ ៕