ប្រទេសចិន ៖ បើនិយាយពីភ្នំកើតឡើងតាមធម្មជាតិ និងមានទេសភាពស្រស់ស្អាតប្រៀបដូចជាឋានសួគ៌នៅលើដីនោះ គឺគ្មានកន្លែងណាស្អាតជាងភ្នំ Tianmenshan (ឬភ្នំទ្វារឋានសួគ៌) ឡើយ ហើយមានភ្ញៀវទេសចរជាច្រើននាក់ ដែលប្រាថ្នាមកលេងទីនេះឱ្យបានម្តងក្នុងមួយជីវិត ។ ភ្នំនេះស្ថិតនៅកណ្តាលឧទ្យានជាតិធៀនម៉ឺន (Tianmen) ក្នុងទីក្រុងចាងជៀជៀ ខេត្តហ៊ូណាន ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJMZlQbWj9st-S9SWk9yUZTX4-4yXbA1_FaAW52L5Cc5xo52W3jCCHF2XniA465qJHb8vXxxHNQKkdNoSWhPODjOV8LkP-FiTTium3vSZfRVcfNAHDaTK02b4qr9gWLQo85hDHI_Lbe12EgRZfQ1wAspmJvMYKQi9MH-ERE1rY9LCarTFIhsq4B8P5awdA/s3000/image_2024-08-01_14-32-14.png

កាលពីឆ្នាំ២០២០ ភ្នំទ្វារឋានសួគ៌ ធៀនម៉ឺនសាន (Tianmenshan) មានឈ្មោះថា ភ្នំ Songliang ដែលមានកម្ពស់ជាង៣.០០០ម៉ែត្រ ។ នៅចំណុចកណ្តាលរបស់ភ្នំនេះបានញែកដាច់ចេញពីគ្នា និងមានប្រហោងនៅផ្នែកខាងលើភ្នំស្រដៀងនឹងមាត់ល្អាង ដែលមាត់ល្អាងនេះមានកម្ពស់ជាង១៣១ម៉ែត្រ ។ វាជាការបង្កើតឡើងដ៏អស្ចារ្យរបស់ធម្មជាតិ ដែលកម្រមានតំបន់ណាលើពិភពលោក មានលក្ខណៈបែបនេះណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnlxyE-Y9vGYySK9wAC56vEXmBbfujWlu56-GsqxRCshOmCWzgWNY9kjhpR7Oc4VewNBt5zNaSBSN9Xm99u4suI-ZnXwuXRPCzpT2bPiO93ButDjFcgmv352S5VuKSoOW3Lv3pDY5AIM5UM6HQda5kQSdXHxSkveCC-ID8Aw-VgEVRL3jeKJSnyUvS8HJr/s768/image_2024-08-01_14-32-50.png

ហេតុនេះ ដោយសារមើលឃើញថា វាមានលក្ខណៈខុសប្លែកពីតំបន់ផ្សេងទៀត ទើបប្រទេសចិនបានប្តូរឈ្មោះពីភ្នំ Songliang ទៅជាភ្នំ Tianmenshan វិញ មានន័យថា ជាទ្វារឋានសួគ៌ ។ រីឯភ្ញៀវទេសចរចង់ឡើងទៅមើលទេសភាពនៅមាត់ល្អាងផ្នែកខាងលើរបស់ភ្នំ Tianmenshan ដែលជាមាត់ល្អាងខ្ពស់មួយក្នុងចំណោមមាត់ល្អាងខ្ពស់ៗលើពិភពលោក ដែលបង្កើតឡើងដោយធម្មជាតិនេះ គឺពួកគេអាចជ្រើសរើសការធ្វើដំណើរ ចំនួន៣វិធី ដូចជា ៖

១-ឡើងតាមជណ្តើរធម្មតា ដែលមានចំនួន៩៩៩កាំ
២-ឡើងតាមជណ្តើរយន្ត ដែលបានធ្វើឡើងដោយការចោះភ្នំ និង
៣-អាចជិះកន្ត្រកខ្សែរ៉ក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcKNbXptQwnMbAzumXb5mYf0MNo2yUTLBma9QcBLPYWm3VVKx_kkEVsOV4BiaMm8zxssb-lENAx_nST2ePrL5CCOViLY_7hCwMEi-0-9oRiCPJ969L4kwuMeB-_sgJN_xhdYvGEgj7xLQViH3h8vAXEAe68c-18vCx4bhsd4ztOQsq9SwYLBIXBACUn9wd/s853/image_2024-08-01_14-33-27.png

ក្រៅពីនេះ នៅទីនេះ មានវត្តឈ្មោះ Tianmenshan ដែលបានកសាងឡើងតាំងពីសម័យរាជវង្សថាង (គិតចាប់ពីឆ្នាំ៦១៨ ដល់ឆ្នាំ៩០៧) ។ វត្តនេះធ្លាប់មានឈ្មោះថា វត្តលីងឆ្វៀន ដែលត្រូវសាងសង់ធ្វើឡើងនៅលើផ្ទៃដីយ៉ាងធំទូលាយ ។

អ្វីដែលធ្វើឱ្យភ្នំទ្វារឋានសួគ៌កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរខ្លាំងនោះ គឺនៅផ្នែកចំហៀងកាំជណ្តើរធម្មតាដែលឡើងទៅកាន់មាត់ល្អាងខាងលើ មានទឹកជ្រោះផងដែរ ។ ដូច្នេះ វាធ្វើឱ្យភ្ញៀវទេសចរឡើងទៅមាត់ល្អាងតាមជណ្តើរធម្មតាបាត់អស់ការនឿយហត់ ដោយសារបានស្តាប់សំឡេងទឹកជ្រោះធ្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh37Ojvi_Xy5sQZIq_dOfdyN5i22LJ_TXNOIOD2Rq5S0i-O0qHFKZH2S3FLnXF1cTSq1WbrC5JKOAdzU-aGqncYalHwR6_W8WdqkCWPlJCDaxjJ0HUPj2qOodUT6IOXPUWbsKfNmPFuYv673jdglHdtC0fzrrIQwwkJ30M3JDmGipwkdNbpIhfYvPfa9BXh/s800/image_2024-08-01_14-32-23.png

ភ្ញៀវទេសចរភាគច្រើនតែងតែមកសុំពរ និងលាភសំណាងផ្សេងៗ ដោយសារពួកគេជឿថា នៅទីនេះជាកន្លែងស័ក្តិសិទ្ធិ ។ ភ្ញៀវទេសចរក៏អាចសម្រាកនៅតាមចំណុចផ្សេងៗ និងថតរូបលេងជាមួយទេសភាពធម្មជាតិនៅលើភ្នំដ៏ខៀវស្រងាត់ ។ រីឯចំណុចទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតនោះ គឺការបរិភោគអាហារឆ្ងាញ់ៗជាច្រើនមុខ ៕