កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយ វីដេអូ ក្រោមចំណងជើងថា “បង្គោលព្រំដែនវៀតណាមបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)។
តបទៅនឹងការផ្សព្វផ្សាយព័ត៌មានខាងលើ រដ្ឋបាលខេត្តកណ្តាល សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុង និងធ្វើការបំភ្លឺដូចខាងក្រោម៖

១. បង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ដែលគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយនោះ មានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុង សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (អតីតស្រុកកោះធំ) ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបាន ឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយ ដោយខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកនៃ ទន្លេបាសាក់។
២. ជាលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេ ឬផ្លូវទឹក ភាគីទាំងពីរ(កម្ពុជា-វៀតណាម) ត្រូវបោះបង្គោលព្រំដែនភ្លោះនៅសងខាងទន្លេ ឬផ្លូវទឹកនោះ ដោយបង្គោល មួយត្រូវបោះនៅមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងវៀតណាម។ ខ្សែព្រំដែន នៅកំណាត់នេះ គឺដើរតាម «បន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹក (Thalweg-ផ្លូវទឹកដែលអាចធ្វើនាវាចរណ៍ បាន) * ស្របតាមគោលការណ៍ច្បាប់អន្តរជាតិនិងការអនុវត្តជាអន្តរជាតិ ដូចមានចែងក្នុងប្រការ១ នៃសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
៣. ជាក់ស្តែងបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ជាបង្គោលមួយក្នុងចំណោមបង្គោលភ្លោះ ទាំងពីរ(បង្គោលលេខ 245/4(1) និងបង្គោលលេខ 245/4(2)) ដែលត្រូវបោះនៅសងខាងច្រាំងទន្លេ បាសាក់ គឺបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ត្រូវបោះនៅមាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងទឹកធំកមកកម្ពុជា រីឯបង្គោលព្រំដែនលេខ 245/4(2) ត្រូវបោះនៅមាត់ច្រាំងម្ខាងទៀតនៃទន្លេបាសាក់ស្ថិតក្នុងទឹកដីវៀតណាម ចំពោះខ្សែព្រំដែនគឺដើរតាមបន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹកទន្លេបាសាក់ ដែលស្ថិតនៅចមួយប្រមាត ៨៧ម៉ែត្រ ពីបង្គោលព្រំដែនលេខ 245/4(1) (ខ្សែព្រំដែនពុំមែនស្ថិតនៅចំទីតាំងបង្គោលនោះទេ)៕