Home Blog Page 928

គួរឱ្យសោកស្តាយ! ដៃគូយូរអង្វែងរបស់ក្រុមហ៊ុន Ford និង BMW បានប្រកាសក្ស័យធន់

0

បរទេស៖ ក្រុមហ៊ុន Recaro Automotive Seating ដែលជាដៃគូរផ្គត់ផ្គង់កៅអីកីឡាសម្រាប់រថយន្តម៉ាកល្បីៗដូចជា BMW, Ford ឬ Volkswagen អស់រយៈពេលជាយូរមកហើយ ស្រាប់តែថ្មីៗនេះបានប្រកាសក្ស័យធន់។
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ក្រុមហ៊ុន Recaro Automotive Seating បានដាក់ពាក្យសុំក្ស័យធននៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅដោយសារបញ្ហាហិរញ្ញវត្ថុ។ Recaro Automotive Seating គឺជាក្រុមហ៊ុនផលិតកៅអីគ្រប់ប្រភេទដូចជា កៅអីរថយន្ត, កៅអីយន្តហោះ, កៅអីការិយាល័យ, កៅអីហ្គេម និងកៅអីកុមារជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxfa40rr6d45AfYOrVxSbf-3IhKt0ropzetWz-EpiIJWMWvU7L3LagiSGmEiBRaz_vaWI8o7KswUpaOG8STe3TXfX4dSDlG7ThtO1YCDUI38A5WXDVrIJJLo1FXUVkZLPjR6bl55YPGO1M56dTIGEWogd2F6LKoT1u3ZFptImROv9Vh0apc174iLSCl1ib/s573/image_2024-08-05_13-12-56.png

ទោះជាយ៉ាងណាក្រុមហ៊ុនប្រកាសក្ស័យធន់តែកៅអីរថយន្តទេ សម្រាប់កៅអីផ្សេងទៀតគឺមិនប៉ះពាល់ទេ មានន័យថានៅដំណើរការធម្មតា។ គួររំលឹកដែរថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុន Recaro Automotive Seating បានផ្គត់ផ្គង់កៅអីកីឡាដល់ម៉ាករថយន្តធំៗដូចជា BMW, Ford, Volkswagen និងក្រុមហ៊ុនល្បីៗជាច្រើនទៀត។ កៅអីរថយន្តនេះក៏ត្រូវបានដាក់បង្ហាញនៅលើរថយន្តដែលមានសមត្ថភាពខ្ពស់ Type R របស់ក្រុមហ៊ុន Honda ផងដែររួមមាន Civic និង Integra ប៉ុន្តែនៅចុងទស្សវត្សរ៍ឆ្នាំ ២០០០ ក្រុមហ៊ុន Honda ក៏ឈប់ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Recaro។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIf2y91IHtOJHa_fvwn4M7Vaz0IrOwUjryKT-D6eU3UzuSIS_gRfEtis5FsqwxaccVsiZvXfrsC6C99DG7_n2zF-NqJdmdh6r36Tlj7iwIKvAaWiS1bOCOQrny7RhcJpP579Xhue5fwd1ifyab5-SMIg_ZPwWaWV1IF-YwyKpGnt6AdYGtwXmiJ7rVGuz0/s1280/photo_2024-08-05_11-01-22.jpg

បន្ទាប់មកក្រុមហ៊ុនក៏បានឆ្លងកាត់ម្ចាស់ផ្សេងៗគ្នា ទោះជាយ៉ាងណាមានតែ BMW និង Ford ទេដែលនៅតែប្រើប្រាស់ផលិតនេះអស់រយៈពេលជាយូរមកហើយ។ បច្ចុប្បន្ន BMW បានប្រើប្រាស់កៅអីរបស់ Recaro នៅក្នុងរថយន្តស្ព័រ M របស់ខ្លួន ខណៈដែល Ford ប្រើប្រាស់វានៅក្នុងរថយន្ត Mustang S650។ យោងតាម Drive មូលហេតុមួយក្នុងចំណោមមូលហេតុដែលកៅអីរថយន្ត Recaro ស្ថិតក្នុងវិបត្តិគឺការលេចចេញនូវម៉ាកយីហោកៅអីកីឡា Recaro ក្លែងក្លាយជាច្រើននៅលើទីផ្សារ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញកៅអីក្នុងតម្លៃមួយចំណែកនៃផលិតផលពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCQ51IPPeJ7rfopxlSD4Kr3-0EuXwYlLgG-H3yhkmlUjT3Gg3eaQn_qmb2vy9OEtG4F868bVatNDRyenyO-l2o-ShsDoGNrJ_9003_3d7-yKUMDGMEgEo9D1kQEs7VO25rthjQWxRKYhoqPDPvGa1j_x2BP9X5o2NEB6ICfvlx-sn0cTFcDZqtkKz-jytn/s1280/photo_2024-08-05_11-02-09.jpg

គួរបញ្ជាក់ដែរថា ក្រៅពីកៅអីរថយន្ត Recaro ក្រុមហ៊ុនផលិតកង់ដ៏យូរអង្វែង BBS ក៏បានដាក់ពាក្យសុំក្ស័យធន ដោយសារបញ្ហាហិរញ្ញវត្ថុផងដែរ។ នេះគឺជាអ្នកផ្គត់ផ្គង់កង់សម្រាប់ Audi, Bentley, BMW, Ford, Mercedes-Benz និង AMG, Porsche, Stellantis និង Volkswagen និងជាដៃគូផ្តាច់មុខសម្រាប់ការប្រណាំង F1 ចាប់តាំងពីឆ្នាំ ២០២២ ។ ដូចក្រុមហ៊ុន Recaro ដែរ BBS បានរងទុក្ខយ៉ាងខ្លាំងពីការកើនឡើងនៃចំនួនអ្នកផលិតគែមយ៉ាន់ស្ព័រដែលមានតំលៃថោក និងក្លែងក្លាយដែលចម្លងការរចនានិមិត្តសញ្ញារបស់វា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGSietZ8CRUuNJl-xo0HtXt4gVjzvYgrioAekB5IUdFfokaCS6vTAu_yVjlVitJx8E8a-lT7N5MykZzJ-h0FhZI1xIADlju6-g1xRvN1lLjy6MRu6-wIEAL5eRP0lpbShfIwVojDKPO6hLCZ83Qoz2QCKjsO2BmjiBXeWNC0GOelNOI0CIx-kbn1etsZVb/s1280/photo_2024-08-05_11-03-07.jpg

កុំទុកលុយកាក់ ឬទ្រព្យសម្បត្តិមានតម្លៃឆ្ងាយពីខ្លួនពេលជិះយន្តហោះ

0

តើលោកអ្នកជ្រាបទេថា មានចោរច្រើនណាស់ ដែលបានជិះយន្តហោះរួមដំណើរជាមួយយើងដែរ ហើយយើងត្រូវតែប្រយ័ត្នខ្លួនឱ្យល្អបំផុត ជាពិសេស កុំទុកលុយកាក់ ឬទ្រព្យសម្បត្តិមានតម្លៃឆ្ងាយពីខ្លួនឱ្យសោះពេលជិះយន្តហោះ ដើម្បីការពារកុំឱ្យមានហេតុការណ៍អាក្រក់កើតឡើងធ្វើឱ្យខាតបង់ពេលវេលា ។ ពេលយន្តហោះចុះចត គួរពិនិត្យមើលទ្រព្យសម្បត្តិរបស់យើងថា តើនៅគ្រប់ចំនួនឬទេ? ករណីបាត់ទ្រព្យសម្បត្តិ គួរធ្វើតាមវិធីមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjHEpRJtQuUq9gxNtq_MK3m7hjkudla27zrlXjF7a0-B1ey7i-Jmkar_oJWM4EMwuvA4i_dYna4yuQ5q5o1s0vZX8COunkv7cmQ3CqthO9DDLZ7EgFMWBwf-78SiYcn2x348Vg0fQOSRiE-IYpVQG-wNwbdPsM4nBIRWDJKUDmGFf3JQde7ty44r6-RFhO/s1024/photo_2024-08-05_09-58-53%20(2).jpg

ពេលឡើងជិះយន្តហោះ តើយើងគួរតែទុកលុយកាក់នៅកន្លែងណាល្អ? ពីព្រោះកន្លងមក មានចោរលួចប្រាក់លើយន្តហោះដែលចាកចេញពីទីក្រុងហុងកុង មកកាន់ទីក្រុងបាងកក ប្រទេសថៃ ដែលជាការហោះហើររយៈពេលខ្លី ។ ពេលនោះ អ្នកដំណើរជិះយន្តហោះម្នាក់បានបាត់ប្រាក់ចំនួន៨សែនបាត (ឬស្មើជាង២ម៉ឺនដុល្លារអាមេរិក) ដោយសារអ្នកដំណើរបានទុកប្រាក់ក្នុងកាបូប Laptop រួចហើយក៏យកកាបូបនោះទៅទុកលើធ្នើរដាក់ឥវ៉ាន់ផ្នែកខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMB8Gew10U_wV1_Z9GiLllanoVgBVnhIK37w5DoyCf8C3t8p9o737Yttm2ybxCtMazv2xU9ZJXQILS6i3EqkFyKh2Dx11NuBh9aTvec2yZjoV9SVT4g337bzcq6r_MEXnlU8ESCjZwa1bhHrwOBxWbnpkdiKsV0JFcs_UCKQATgjyqEdANN-t8HzFf9te/s900/photo_2024-08-05_09-58-53%20(3).jpg

ប៉ុន្តែពេលអ្នកដំណើររូបនេះចុះពីយន្តហោះ និងធ្វើដំណើរទៅដល់ផ្ទះ ទើបដឹងថា បាត់ប្រាក់ទាំងអស់ពីកាបូប ។ បន្ទាប់មក អ្នកដំណើររូបនេះបានទៅប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបញ្ជាក់ថា អ្នកដំណើរផ្សេងទៀតដែលជិះយន្តហោះជាមួយគ្នា ក៏បានបាត់ប្រាក់ដែរ គឺចោរបានលួចប្រាក់ពីអ្នកដំណើរទាំង២រូប សរុបស្មើនឹង៩៥៨.០០០បាត ។ សមត្ថកិច្ចសន្និដ្ឋានថា ចោរ គឺជនជាតិចិន ដែលអង្គុយក្បែរគ្នា ។

ហេតុនេះ យើងគួរតែទុកប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃនៅជាប់ខ្លួនជានិច្ច គឺល្អបំផុត ដោយប្រើប្រាស់កាបូបស្ពាយជាប់ខ្លួន ឬកាបូបក្រវ៉ាត់ចង្កេះតូចៗ ។ ករណីយើងត្រូវធ្វើដំណើរផ្លូវឆ្ងាយតាមយន្តហោះ បុគ្គលិកអាកាសចរណ៍នឹងពុំអនុញ្ញាតឱ្យយើងទុកអីវ៉ាន់នៅខាងក្រោមទេ គឺត្រូវតែទុកនៅផ្នែកខាងលើក្បាលប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0CYt8YTsiJkXUWZHPRXiShNBXNbYhMfM6UEpXE-Dp0L_cPLTWcdn3G9686Qb-xKuRoKS9PxDURR8TyhaKKOlWweDZ3Ne_pTi7hsZbXa-Nhzwg6Ksc7gujvzKd7B38d9W45YemvSRJe2MLOmXlF4XAqTzgFDvSpEb_iG6XBMX7BsTLzC4jHI1U8mdu7nKF/s900/photo_2024-08-05_09-58-53%20(4).jpg

លើសពីនេះ កុំដាក់ទ្រព្យសម្បត្តិមានតម្លៃក្នុងវ៉ាលិសនៅបាតយន្តហោះឱ្យសោះ ពីព្រោះគ្រប់អាកាសយានដ្ឋានទាំងអស់នឹងមានបុគ្គលិកមានកូនសោរពិសេសអាចបើកកាបូបគ្រប់ប្រភេទរបស់អ្នកដំណើរលើពិភពលោក ។ ប៉ុន្តែបើចាំបាច់ត្រូវទុកសម្ភារៈក្នុងកាបូប និងដាក់ផ្នែកខាងលើក្បាល គឺពេលយន្តហោះចុះចតភ្លាម យើងត្រូវពិនិត្យមើលសម្ភារៈក្នុងកាបូបឱ្យបានលម្អិតថា តើសម្ភារៈរបស់យើងនៅគ្រប់ចំនួនដែរឬទេ?

បើពិនិត្យឃើញថា សម្ភារៈបាត់ យើងត្រូវប្រញាប់ជូនដំណឹងទៅបុគ្គលិកអាកាសចរណ៍ ពីព្រោះពួកគេបិទទ្វារយន្តហោះមិនឱ្យអ្នកដំណើរទាំងអស់ចុះពីយន្តហោះ ដើម្បីឱ្យសមត្ថកិច្ចមកឆែកឆេរអ្នកដំណើរ និងស្វែងរកសម្ភារៈបាត់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMj6puvu24Qnokl2VSmrk0IB7gjROJTcVP6ekVj7YXzYhayzNnDL-dshvahY27bXGQscEGuSsJS0CrtUvW_SPKwboF3HzbmQNYD7xwVo7Una2cuURI9b6Y0LocvydZ3INfw53PUVgxVezUh6UiesLGIPHKXNSfD7dngO4YjOzeaDE68sPohbm5Dv0JOYwn/s696/photo_2024-08-05_09-58-53.jpg

នេះជាវិធីល្អបំផុតដែលអ្នកដំណើរតាមយន្តហោះគួរជ្រាប ពីព្រោះបច្ចុប្បន្ន មានចោរតាមយន្តហោះច្រើន ។ កន្លងមក ចោរបានធ្វើសកម្មភាពក្នុងយន្តហោះដែលហោះហើររយៈពេលវែង (ឬផ្លូវឆ្ងាយ) ប៉ុណ្ណោះ ប៉ុន្តែពេលនេះ ចោរចាប់ផ្តើមធ្វើសកម្មភាពក្នុងយន្តហោះដែលហោះហើររយៈពេលខ្លីផងដែរ ៕

មានកូនតែគ្មានប្តី វ៉ាង ស្រីណូ បញ្ជាក់ថា «ចា.ក់មេជីវិត» តាមបែបវិទ្យាសាស្រ្ត

0

ថ្មីៗនេះតារាស្រី វ៉ាង ស្រីណូ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍បន្ទាប់ពីគេបានឃើញរូបនាងបង្ហាញរូបថតពរពោះជិតគ្រប់ខែទាំងប្រកាសក្តែងៗថានៅ Single និងគ្មានដំណឹងពីទំនាក់ទំនងជាមួយបុរសណាឡើយ។ ទោះយ៉ាងណា មន្ទិលសង្ស័យរបស់អ្នកលេងបណ្តាញសង្គមត្រូវបានស្រាយចម្ងង់ដោយ វ៉ាង ស្រីណូ បញ្ជាក់ថាការពរពោះនេះគឺ «ចាក់មេជីវិត»។ ការប្រើជីវិតឯករាជ្យបែបនេះ វ៉ាង ស្រីណូ អះអាងថាមានក្តីសុខហើយប្តី នាងមិនដែលគិតចង់បាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUKcZc3rbuomK10QgHf0sdqWssSIJikZ9ImGxPyAncbRXcl_-jYb-1En0bP8rx8T1NOQMq1oNP9_TCXSZWpFmUhYaGlvBxR8qfXLi10D79jwbJiLk__mhI3P9ZnN-dFOqVbQJ3Uy66BXdr_wtLPshE9TsCweec8ow8F6jRSjRtTrCfn9270tzCo246Xoh5/s960/image_2024-08-03_15-33-08.png
វ៉ាង ស្រីណូ តារាស្រីសម្តីចាក់ទឹកមិនលិចពុំសូវបានបង្ហាញខ្លួនញឹកញាប់លើអាជីពសិល្បៈនោះទេ ដោយយូរៗម្តងគេបានឃើញនាងចូលរួមកម្មវិធីសម្ភាសន៍មួយចំនួន ខណៈរូបនាងមមាញឹកនិងការលក់កាបូបតាមអនឡាញ។ ការលក់របស់កញ្ញា វ៉ាង ស្រីណូ ជារឿយៗត្រូវបានមហាជនចាប់អារម្មណ៍ដោយសារតែសម្តីលេងសើចចាក់ទឹកមិនលិចរបស់នាងជាមួយនឹងអ្នកគាំទ្រ។ វ៉ាង ស្រីណូ តែងតែបង្ហាញថាខ្លួននាងនៅ Single ពុំមានទំនាក់ទំនងស្នេហាជាមួយបុរសណាមួយឡើយគឺប្រើជីវិតបែបឯករាជ្យបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_GZhJ4u01Jft35Z8py4uHoaOaD2kT-hiHPWEyN5LXooFGF12hQ0S3zYmW3g0Jq9KWaaKEm-5-KyGvem5JIRnclFAmxsvnfO148mfJYHrkaClN576-H1DHEcU6tHmfz2ixr6WYgGQwftIKIbl0G4HHNGMo3R2B5DudwoDIXpQS5ixOv0RKdV3b60c6zac/s960/n18krwefds_(2).jpg

ទោះយ៉ាងណា ថ្មីៗនេះ វ៉ាង ស្រីណូ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ដោយសារតែនាងបានបង្ហាញរូបភាពពរពោះទាំងពុំធ្លាប់ប្រកាសទំនាក់ទំនងជាមួយណាសោះដែលនាំឱ្យមានការជីកឬសជីកគល់ពីបញ្ហាពរពោះរបស់ វ៉ាង ស្រីណូ យ៉ាងច្រើន។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះបានចេញមកបញ្ជាក់ជូនសាធារណជនតែម្តងដើម្បីកុំឱ្យមានការសង្ស័យតទៅទៀតមានកូនតែគ្មានប្តី។ វ៉ាង ស្រីណូ បានសរសេររៀបរាប់នៅលើបណ្តាញសង្គមអរគុណចំពោះអ្នកដែលបានជូនពរនាងនិងកូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhep0Rj-2pA8n221kx3Kry_M-C7m0Q7n72jLnVUOzX2_M3QF_FsFRWgrDa2VXZoge4O8obz-6qTBplXFAq5Yu9WF6ebF2UZAtt4MvRkmkQNumPbfDfezpCpSlZthykptKNuC6-bJGf6e6g2Ezqprl4dK-NkpO2q7JZ4dduU31Fi9wXSQQNL0cRVSsaeNeqH/s960/image_2024-08-03_15-32-47.png

វ៉ាង ស្រីណូ ក៏បានរំលេចដែរថានាងទទួលបានសំណួរជាច្រើនទាក់ទងនឹងការពរពោះនេះថាមែនឬគ្រាន់តែជាការលេងសើច ព្រោះតែមិនបានឃើញនាងមានប្តី។

វ៉ាង ស្រីណូ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា នាងពិតជាមានទម្ងន់ពិតមែន ហើយមិនមានប្តីនោះទេ នៅតែជាស៊ីងហ្គលដដែល អីឡូវក្លាយជាស៊ីងហ្គលមាំមី។ តារាស្រីរូបនេះក៏បានទម្លាយទៀតថានាងយកកូនតាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត) ដែលពេលនេះអាយុផ្ទៃពោះ ៨ខែហើយមានគ័តតាំងពីខែមករា។ ក្នុងការពរពោះនេះ វ៉ាង ស្រីណូ ថានាងមានសំណាងព្រោះមិនចាញ់ សុខភាពរឹងមាំ អាចធ្វើដំណើរហោះហើរបានគ្រប់ប្រទេស ទាំងអាស៊ី អឺរ៉ុប អាម៉េរិក។ ជាមួយគ្នានេះ វ៉ាង ស្រីណូ ថាពេលនាងមានផ្ទៃពោះនាងរីករាយ មិនបាក់ទឹកចិត្តដូចម្តាយពរពោះមួយចំនួនធ្វើការបានធម្មតា ទស្សនិកជនដែលមើលឡាយនាងមើលមិនដឹងថានាងមានទម្ងន់ផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRvn-93OD9akdHg0VXSsF-kaq_vZVBbFppfFDcSUxoI3hAWPzx2WKB5gkqDIo6PleQIhyh04LuzxfFy2xVTNyF44QqSiNAXlJ3S9jQzU59RSDnHdSuqoFfEjNNVB0J4rpYOwDrxTI9pJaBrStSSVT7OVLx_2j5Dtr1darEjWcH5hRDRDUAlhA5kXcs8Rmv/s768/image_2024-08-03_15-32-48.png

វ៉ាង ស្រីណូ ថាកូននាងជាកូនស្រីត្រូវសម្រាលនៅខែកញ្ញា ហើយការមានកូននេះនាងមិនបានលាក់បាំងពីមហាជននោះទេព្រោះនាងមានកម្រោង៣ឆ្នាំមកហើយក្នុងការចង់បានកូនឆ្នាំរោង ប៉ុន្តែអាចថាអ្នកមួយចំនួនមិនបានចាប់អារម្មណ៍។ វ៉ាង ស្រីណូ ថានាងជាមនុស្សចូលចិត្តធ្វើអ្វីបើកចំហរ មានទំនួលខុសត្រូវជាមនុស្សវិជ្ជមានហើយ រឿងប្តី នាងមិនដែលគិតថាចង់បាន នាងជាមនុស្សមានម្ចាស់ការលើខ្លួនឯងមានក្តីសុខនឹងប្រើជីវិតឯករាជ្យបែបនេះ ព្រោះនេះជាសម័យស្រ្តីខ្លាំង។

តារាស្រីដែលហ៊ានបង្ហាញថាយកកូនតាមបែបវិទ្យាសាស្រ្តរូបនេះក៏បានលើកទឹកចិត្តឱ្យស្រ្តីខ្មែរ ចេះផ្តល់តម្លៃឱ្យខ្លួនឯង រឹងមាំឡើងកុំទន់ជ្រាយ រឿងអ្វីក៏ស្រ្តីអាចធ្វើបានដែរ ត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន កុំបាក់ទឹកចិត្ត៕

ខាត់ ស្រីច័ន្ទ ប្រកាសដកខ្លួនចេញពីកម្មវិធី Miss Planet Cambodia 2024 ហើយថាខកចិត្តជាងហ្វេន៥០ដង

0

អ្នកគាំទ្រមានការភ្ញាក់ផ្អើលទាំងយប់ដោយកញ្ញា ខាត់ ស្រីច័ន្ទ ហៅខេត ជា ND កម្មវិធី Miss Planet Cambodia បានប្រកាសជាផ្លូវការថានាងនិងក្រុមការងារដកខ្លួនចេញពីតំណែងអ្នកគ្រប់គ្រងកម្មវិធីនេះដោយរៀបចំកម្មវិធីបវរកញ្ញាមួយផ្សេងទៀតសាងដោយស្នាដៃខ្លួនឯង។ ជាមួយគ្នានេះកញ្ញាបានបញ្ជាក់ថាមិនត្រឹមតែហ្វេនទេដែលខកចិត្តហត់រង់ចាំមើលកម្មវិធីនេះតែត្រូវបានបញ្ឈប់ពាក់កណ្តាលទីគឺនាងហត់ ខកចិត្ត សេដលើសអ្នកគាំទ្រ៥០ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi9oCR6uy04eEpVXW7NjP6Dg08V6zEpiKySKob_pLu3o-K3SFh1ETFgR5EwawPXtok0sUaF0yzIz6Wf5BG1GHsxfk0rH7gf6PUmhJeoVptGSvb6BQNJomRA3pEYXfiw9frP-2t1zJ-QPlLDqkHgPbdmihQ4IbOoAX-PKPHZBz-15neyemC0WF1gmF9ZlP0/s2048/image_2024-08-03_11-35-28.png

នៅយប់ថ្ងៃទី២ សីហា ផេក Miss Planet Cambodia បានចេញសេចក្តីប្រកាសថា «នាងខ្ញុំ ខាត់ ស្រីច័ន្ទ សូមប្រកាសជាសាធារណៈថានាងខ្ញុំនិងក្រុមការងារបានសុំធ្វើការដកខ្លួនចេញពីតំណែង អ្នកគ្រប់គ្រងកម្មវិធីប្រកួតកញ្ញាឯកភពផែនដីនៃកម្ពុជាឆ្នាំ២០២៤ និងធ្វើការបញ្ចប់កិច្ចកុងត្រាដោយសន្តិវិធី ប៉ុន្តែនាងខ្ញុំ ខាត់ ស្រីច័ន្ទ នឹងនៅតែបន្តធ្វើការរៀបចំការប្រកួតកម្មវិធីកញ្ញាឯកថ្មីមួយនៅក្រោមឈ្មោះ Miss Mera Cambodia2024 ។
អាស្រ័យហេតុនេះ សូមបងប្អូនអ្នកគាំទ្រទទួលជ្រាបជាដំណឹងនិងនៅតែបន្តគាំទ្រកម្មវិធីថ្មីមួយនេះដែលនាងខ្ញុំ និងក្រុមការងារបានតាំងចិត្តយ៉ាងមោះមុតក្នុងការរៀបចំក៏ដូចជាក្នុងការនាំយកវិស័យបវរកញ្ញាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjitmVUPzrCWrGDVGXGgfNsinjcG11YLNM0Zr49MstGadTZytkj8I-HCv564M8i1smB_NPb_SOAY4ZZWc3QdvD8WgXfUJhvEwqKn8vJIl3XR1nid4hdwklHlnRj6NDxVRsAdGhkO-RelgYAKMave028RL7UQghpLipa90fwU1u6sHau8Ei8-XqOqJ7Jwilu/s2048/image_2024-08-03_11-35-29.png

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេកំពុងតែទន្ទឹមរង់ចាំទស្សនាកម្មវិធីនេះ ប៉ុន្តែត្រូវបានខកខានបែបនេះមិនដឹងថាមានបញ្ហាផ្ទៃក្នុងអ្វីនោះទេដែល ខាត់ ស្រីច័ន្ទ ប្រកាសដកខ្លួនចេញពីកម្មវិធីនេះទៅវិញ។ បន្ទាប់ពីប្រកាសដំណឹងនេះជាសាធារណៈ ខាត់ ស្រីច័ន្ទ ក៏បាន Live នៅលើបណ្តាញសង្គមប្រាប់ពីគោលបំណងនៃការរៀបចំកម្មវិធីថ្មីដោយខ្លួនឯងដែលជាក្តីស្រមៃមួយរបស់នាង ហើយប្រសិនជាមានភាពជោគជ័យនាថ្ងៃអនាគតកម្មវិធីនេះនឹងបោះជំហានឈានដល់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPsCxyuQ6tIBmKcBW6jak6alowLNEKWPBwR6Tjh8bb6xYrHJZUlPbNFwlp9W43XhiejDQc_UIT43xNVUJmsILe-TNb_F_mkQwd005mwv0XX6hOmuFOicFI_LNj2VMm87Gr-OUFTPLthJs7WvhfFBsMWUtq_FzLd0xuX0n3cGSh93pRKVnW-vzTkBQTUint/s2048/image_2024-08-03_11-35-30.png

ខាត់ ស្រីច័ន្ទ បាននិយាយថា មិនត្រឹមតែហ្វេនទេដែលហត់ព្រោះទន្ទឹមរង់ចាំមើលកម្មវិធី Miss Planet Cambodia 2024 ដែលនាងរៀបចំបែរជាត្រូវបញ្ចប់វិញ នាងក៏ខកចិត្ត ហត់ពិបាកចិត្តជាងហ្វេន៥០ដង។ ជាមួយគ្នានេះ ស្រីច័ន្ទ ថានាងនឹងព្យាយាមរើសអ្វីដែលល្អសម្រាប់ហ្វេន ជាពិសេសបេក្ខភាពដែលបានដាក់ពាក្យមកប្រកួតដើម្បីផ្ញើវាសនានៅលើកណ្តាប់ដៃ នាង នាងធ្វើអ្វីដែលច្បាស់លាស់ ផ្លូវការ ជម្រើសដ៏ល្អរបស់នាងកុំឱ្យមានរឿងរ៉ាវកើតឡើងគឺដកខ្លួនចេញដោយសុំមិននិយាយពីបញ្ហា សុំបញ្ចប់ដោយសន្តិវិធីជាមួយម្ខាងទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ កញ្ញា បានបង្ហាញថាកម្មវិធីថ្មីដែលនាងបង្កើតឡើងនេះមិនមានបំណងចង់ប្រកួតប្រជែងអ្នកនៅក្នុងស្រុកនោះទេមិនចង់ឈ្នះចាញ់ជាមួយប្អូនឯង តែចង់ប្រកួតប្រជែងជាមួយអ្នកជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj7I9sVlBjn1iisJrKsGNoXrfXgq6kb8r9azptIlpUMGqgtfuo6Wk8DQZjNYqao4Za1RckUiS3tbIO6pjIrBqcP3rvEfzbL6dX_2W5UzPGicoOOY7IyqWQ5MTOLeZ1gHt_XTJVl4PC9Nwb3CXIYb1SmbcXGIBzLggrL_QinX4NKpgaHAoHBFxgK95N4KVS/s838/image_2024-08-03_11-35-27.png

ND Miss Mera Cambodia 2024 បានលើកឡើងថា នាងមិនប្រកាន់នោះទេបើសិនជាហ្វេននិយាយថាហត់ ឬនិយាយអ្វីផ្សេងតែចង់ឱ្យហ្វេនបើកចិត្តស្តាប់នាងជឿជាក់លើនាងថានាងជាមនុស្សបែបណា។ ស្រីច័ន្ទ ថាតាំងពីដើមមកនាងចូលចិត្តធ្វើអ្វីដល់ទីបញ្ចប់មិនដែលធ្វើអ្វីពាក់កណ្តាលទីនោះទេទោះបីជាមានព្យុុះមានភ្លៀងមានឧបសគ្គ មានរឿងអត់សប្បាយចិត្តតែនាងនៅតែសប្បាយចិត្តនៅតែធ្វើវាទាល់តែចប់ព្រោះវាជាការចាប់ផ្តើមរបស់នាង។ ប៉ុន្តែបើនាងធ្វើទៅមុខមិនបាន នាងមិនអាចធ្វើទៅបានកុំឱ្យខាតពេលកុំឱ្យខាតអ្វីផ្សេងៗបញ្ចប់ត្រឹមនឹងល្អប្រសើរជាង៕

ធ្លាប់តែមិនពេញចិត្ត ប៊ី សុធារី ចេញមកបញ្ជាក់ពីការផ្លាស់ប្តូរផ្នត់គំនិតចំពោះកម្មវិធី Miss Grand

0

កញ្ញា ប៊ី សុធារី Miss Grand Cambodia 2024 នាពេលថ្មីៗនេះបានបញ្ជាក់ច្បាស់ៗជុំវិញការផ្លាស់ប្តូរផ្នត់គំនិតក្នុងកម្មវិធី Miss Grand ដែលធ្លាប់តែមិនពេញចិត្តបែរជាមកប្រកួតកម្មវិធីនេះវិញរហូតមានគេយករឿងចាស់មកវាយប្រហារ។ ប៊ី សុធារី ថា មនុស្សយើងត្រូវដើរទៅមុខហើយកម្មវិធីនេះបានផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំឱ្យតម្លៃស្រ្តីកាន់តែខ្លាំងឡើង បង្ហាញថា ប្រទេសនីមួយៗសុទ្ធតែមានតម្លៃ។ ពេលវេលានឹងផ្លាស់ប្តូរផ្នត់គំនិតដោយឯកឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2HFjhEId2pZVmY-8dduGcFqJAEaTwO_OUkF0T1dske0p5t4-_WVONFYP7RpHNGbBCDevF1HXehK7qoFCCVwdBmq1wVaV7s42FiH_2EUpJPLkR3tPpKZ1kVQ4-D8zVasIhDBb-YThy7w4S8Z9oy5yo_2FMu2t7Eav5kHlZ8hn-575iTl456A-S15GAGJug/s2048/image_2024-08-03_15-10-08.png
ចូលរួមក្នុងបទសម្ភាសន៍កម្មវិធី 3Fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃសុក្រ ទី២ សីហា ប៊ី សុធារី Miss Grand Cambodia 2024 និងលំដាប់រងផ្សេងទៀតបានជជែកនូវរឿងរ៉ាវជាច្រើន។ ក្នុងនោះដែរ ប៊ី សុធារី បានបញ្ជាក់ពីការផ្លាស់ប្តូរផ្នត់គំនិតរបស់នាងក្នុងកម្មវិធី Miss Grand ក្រោយការដឹកនាំដោយលោក ណាវ៉ាត់ ដែលជាជនជាតិថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGuNL9E4s5YEKDu3oNPk96lG4rZIJJPh3vHjJNDdTluCbSgA-fCy2xtzHGYGizKqXk002_WbL1hwFq1oT8eWqaOq3gkTisQd4TlGAkBsJkvCjekCbru8Llivkig4KCtF-p6LL9AmpKfSIwb5OF1C1VDn4HPIGdKhzoJ6WiroajcBWs2QDLKeteUJSYjWpH/s2048/image_2024-08-03_15-10-10.png

បវរកញ្ញារូបនេះបាននិយាយថា កាលពីមុននាងក៏ធ្លាប់គិតអវិជ្ជមានកម្មវិធី Miss Grand ដែរពីព្រោះកាលពីមុននាងគិតថាកម្មវិធីរាងឆាល់ៗ ញិល គ្មានអ្វីដែលជានាងសោះព្រោះនាងជាមនុស្សម្នាក់ដែលម៉ឺងម៉ាត់ ធ្នឹងៗ គិតថាមិនស័ក្តិសមឱ្យបវរកញ្ញាតំណាងទៅប្រកួតទេ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ នាងសង្កេតឃើញថា Miss Grand International ព្យាយាមផ្លាស់ប្តូរកម្មវិធីរបស់ខ្លួនមានន័យថាតម្លៃស្រ្តីកាន់តែឡើងទៅៗ។ ថ្វីដ្បិតថាតែកម្មវិធីក្នុងស្រុកគាត់ធ្វើបែបផ្សេង ប៉ុន្តែនៅ International គាត់ព្យាយាមបញ្ចេញមកប្រទេសនីមួយៗសុទ្ធតែមានតម្លៃ ចឹងនាងក៏មើលឃើញពីការផ្លាស់ប្តូររបស់កម្មវិធី នាងក៏ចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតដែលអាចនិយាយបានថាមនុស្សយើងត្រូវដើរទៅមុខមិនអាចដើរថយក្រោយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-U2zP8WXuA4wGIStI7UALo2a2h9aR8dmpwRB5-xfQIXYChCuziZQO_L03epUn0kK5r-x_TrUR13DyDt5-Uw1VexFwnpQUruDR0wMqVQkxMHmcbjs7FqvfUGVcjKGtiingpxvsblbv5hHGX3pxSSUw3DWM9weCpUM8uE8Bw3QwzR7EXWOIEhSFFDD46tGo/s2048/image_2024-08-03_15-10-13.png
Miss Grand Cambodia 2024 បានបន្តទៀតថា «មានអ្នកខ្លះក៏ធ្លាប់លើកយករឿងនាងនិយាយកាលពីមុនយកមកជាន់នាងវិញក្រោយពេលប្រកួតចប់ ប៉ុន្តែនាងចង់និយាយថាមនុស្សយើងម្នាក់ៗគឺដើរទៅមុខ ថ្ងៃរះថ្មីមិនដែលថ្ងៃត្រលប់ថយក្រោយ។ មនុស្សដែលដើរទៅមុខ ពេលដែលយើងរៀនពីមួយថ្ងៃទៅមួយថ្ងៃយើងនឹងទទួលបាននូវចំណេះដឹងថ្មីៗយើងនឹងមានការផ្លាស់ប្តូរខ្លួនឯង ផ្លាស់ប្តូរផ្នត់គំនិតដោយឯកឯងតែម្តង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7i6psuK4FdbvuZaoWB1fnSwdTEt1w2HQlIo_BrowlzEAOqV3qmYL7r2BYsPrsqFou6smLdCp2Q7fez8p62-PEZ6dfMytb5b4ezeVytq1xbpR6k6uyGrefNCQHrl5SWfm38HfkKbsOhWFGMSYaq8kqu0ZywPUFLA4N8Rd-5pX1U0luQ64o5gpCLW-G_bLx/s2048/image_2024-08-03_15-10-14.png
សុធារី ថានាងឧស្សាហ៍ចេញទៅស្រុកក្រៅនាងតែងតែមើលប្រទេសជុំវិញហ្នឹងហេតុអ្វីបានជាគេជឿនលឿនវិស័យបវរកញ្ញាស្រុកគេជឿនលឿនខ្លាំងដោយសារតែនាងគិតថា Miss Grand ជាកម្មវិធីដែលគេចាប់អារម្មណ៍ខ្លាំង យើងគួរតែពង្រឹង Miss Grand Cambodia យើងឱ្យខ្លាំងយកទៅវាយលុកនៅលើឆាកអន្តរជាតិដូចគ្នា៕

ផ្ទុះការវែ.កញែក MV របស់ Somi មាន Park Seo joon បង្ហាញមុខត្រូវគេចោ.ទថាចម្លងតាមក្រុម BLACKPINK

0

នៅថ្ងៃទី២ ខែសីហា Somi បានចេញបទចម្រៀងជាភាសាអង់គ្លេសរបស់នាងមានចំណងជើងថា «Ice Cream» ជាផ្លូវការ។ នេះជាការត្រលប់មកវិញរបស់នាងបន្ទាប់ពីរយៈពេលមួយឆ្នាំចាប់តាំងពី «Game Plan»នៅក្រោមផលិតកម្ម The Black Label ។ ចាប់តាំងពីពេលដែលឈុតខ្លីៗដំបូងសម្រាប់MV នេះត្រូវបានគេចេញផ្សាយ Somi បានប្រឈមមុខនឹងការជជែកដេញដោល និងមានមតិចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiytZuUNo0MJ-KgN-f-PBxhnEwfqRjyU8QvENdlwRR3libvkbvBXz7SuGlvSJg-YXsbTOO2l4nk45n6uRJjf4I4aGptYrj4NShGVWkFPaW8aqkR4QEb2ByiaVfJFylmeNagCbAvnGkYGV9ia0hs6QMlw5s6RONdSWmy0scuHS0PtM23MqC3tFUZDsUtkOBb/s1080/image_2024-08-03_14-04-21.png
Ice Cream គឺជាបទរាំដ៏រស់រវើករបស់ Somi រំលេចនូវបទភ្លេងដ៏គួរឱ្យចាប់អារម្មណ៍នឹងក្លាយជាបទភ្លេងរដូវក្តៅរបស់ Somi ។ បទចម្រៀងនេះសមស្របនឹងស្ទីលតន្ត្រីរបស់នាង ដែលធ្វើឱ្យ Somi បង្ហាញជំនាញការសម្តែងដ៏ទាក់ទាញរបស់នាង។ MV «Ice Cream» មានរថយន្តដឹកការ៉េមដែលមានពណ៌ភ្លឺចែងចាំងចម្រុះពណ៌ដ៏ស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSxyS-MI4fGA9SakscIR4FuCz6xMASZwTFBXwWXJniNEslEdcZnh5okN-v_iytaD3MtDSKrNNeOAtKh1PG8jnaW1XEsuEHl7rHIB52B-3XZdgPpeV6HzyCgqFgmYOKCuesfBU5QZyVD7qhJF0b5Q4UUGfU7P_XrBeGtKTwxhQF20GJLuJJvCfxoDGpQZu7/s1350/image_2024-08-03_14-04-22.png

គួរឱ្យកត់សម្គាល់បទថ្មីរបស់ Somi នេះតារាសម្តែង Park Seo joon ក៏បានបង្ហាញមុខក្នុង MV ផងដែរ។ ក្នុងរយៈពេលត្រឹមតែ ១០ វិនាទីប៉ុន្តែបានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងភាពសង្ហារបស់តារាសម្តែងរូបនេះដូចជាព្រះអង្គម្ចាស់។ ការលេចមុខរបស់លោកក៏បានធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលនិងរីករាយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLSm_UFxAdmAFAJxxyTJri6HaXfUGeA0wrXi-1g19yq0GFyJdch9cIJWwue9vV3-30SUMivkMY1RSg_K0AqcWOrOTc6Jp5RrqBedH_PZb8vFOG13MkfOUK-mUmGk8hJxE4Gx9hs3ZyfaWIL_5tNvYuQc7uJ_s1wEFICE9wqt9sC6cL4De0ESrLHDo0G6iv/s2048/image_2024-08-03_14-04-26.png

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពី Teaser ត្រូវបានចេញផ្សាយ MV របស់ Somi ត្រូវបានចោទប្រកាន់ពីបទចម្លង BLACKPINK ។ ពីគំនិតរដូវក្តៅរហូតដល់ក្តៅហើយសើម MV របស់ Somi ហាក់ដូចជា «ស្ទួន» នៃ «Ice Cream» ដែលជាការសហការរដូវក្តៅឆ្នាំ២០២០ រវាង BLACKPINK និង Selena Gomez ។ លើសពីនេះ ចំណងជើងបទចម្រៀងគឺដូចគ្នាបេះបិទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhegJQF-zzI2yxlAUuXaAsLdieAraWCg8KWxx1hvpOuBSqNmtRKryILoH0uInJSU3h4z-dPRiSza0mctBNwdxo4hM1DRiy9ZAca1NkEHYblS2AgiVzWhJqhe0Nu-N_2oM5gephnGj-1CzkJWI7pwj-aou0wdGdgM-kulbd8Wy_G__g2vN6U6zfmt-Vs5Svs/s2000/image_2024-08-03_14-04-31.png

ការពិតដែលថាសិល្បករទាំងពីរមានទំនាក់ទំនងជាមួយ YG និងមានគំនិតផលិតផលត្រួតស៊ីគ្នាបានបង្កឱ្យមានប្រតិកម្មតបទៅនឹងអ្នកគាំទ្រ។ នៅពេលដែល MV ចុងក្រោយរបស់ Somi ត្រូវបានចេញផ្សាយ ការចោទប្រកាន់ពីការលួចចម្លងបានកាន់តែខ្លាំងឡើង ដោយសារតែគំនិតគោលមានភាពស្រដៀងគ្នាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នាសំខាន់គឺស្ថិតនៅក្នុងការបង្ហាញខ្លួនជាភ្ញៀវពិសេសក្នុង MV គឺមាន Park Seo joon និង Selena Gomez ៕

 

 

 

អ្នកវិទ្យាសាស្ត្របានរកឃើញថា ផែនដីរបស់យើងគឺមិនមានរាងមូលទេ!

0

ជាការពិតណាស់មនុស្សភាគច្រើនប្រហែលជាគិតថា ផែនដីរបស់យើងគឺមានរាងមូល នៅពេលដែលមើលពីចំនុចមួយនៃលំហ ទោះជាយ៉ាងណាការសន្និដ្ឋាននេះគឺមិនត្រឹមត្រូវនោះទេ។ យោងតាមការសិក្សាបច្ចុប្បន្នរបស់អង្គការ NASA បានរកឃើញថា ផែនដីរបស់យើងគឺមិនមានរាងមូលល្អឥតខ្ចោះនោះទេ ពោលគឺវាមានរាងជាពងក្រពើ ដោយសារតែកម្លាំង centrifugal ដែលបង្កើតឡើងដោយការបង្វិលថេររបស់ផែនដី ធ្វើឱ្យអង្កត់ផ្ចិតនៃភពមួយនេះប៉ោងនៅខ្សែអេក្វាទ័រ មានន័យថាផែនដីរបស់យើងគឺមានដុំពកតូចមួយ ដូច្នេះវាមិនមានរាងមូលល្អឥតខ្ចោះឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wh-weS77O4CGTjBygpf6hEM1aelfQhG3gHYLB15BvqU7-eBJBV4nNH_39vgESdjXHtteeIkLspa6-9cswodiizLVHHM7cmRHIHzWD70rM9mwpQzlVsujgvVSjtLBZKig3Jq-CDZgKxKE-eWAnpJrxFffKxLLluuh3vSKhQKoRxabWjS4YeJnppDcZ6aJ/s1024/image_2024-08-05_09-52-47.png

នេះបើយោងតាមការចុះផ្សាយរបស់ National Ocean Service ក៏បានឱ្យដឹងទៀតថា ដើម្បីដឹងថាផែនដីពិតជាមិនមែនមានរាងមូល យើងត្រូវដឹងពីនិយមន័យនៃភពជាមុនសិន ពាក្យថាភពត្រូវតែមានរាងមូល ដូច្នេះវត្ថុដែលមានទម្ងន់លើសពី ១០ ទៅ ២៣ គីឡូក្រាមជាធម្មតាត្រូវបានគេចាត់ទុកថាជាភព ប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យផ្សេងទៀតដូចជាគន្លងច្បាស់លាស់។ ភពនានាបង្កើតនៅពេលដែលបំណែកនៃវត្ថុបុកគ្នាតាមពេលវេលានៅក្នុងថាស protoplanetary ជុំវិញផ្កាយ បង្កើតបានជាចង្កោមដ៏ធំមួយ។ នៅពេលដែលម៉ាស់កើនឡើង ទំនាញរបស់ភពថ្មីក៏កើនឡើងផងដែរ ដែលទាក់ទាញសម្ភារៈកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjan2849ZQrXNm5GQKp7bVb3pgZUXYLbm8YsMXktFITqFZ9beVkhUAIursSIh4AEr1LY-L3KBzErffkFk0icU3VNbGBGSYsq91R62iIBhArbMmz7I_3vCKgl2WADKSg0eVMBQNvcKOHcHXHuTcEuyoSSh_Ja1XFH7agPnEizGN6D3A44Uz2_-TNo2iBDO7o/s1046/image_2024-08-05_09-54-12.png

នៅពេលដែលម៉ាស់រលាយឈានដល់ទំហំចាំបាច់ ឥទ្ធិពលនៃទំនាញនឹងរលាយចូលទៅក្នុងវត្ថុរាងជារង្វង់ ជាហេតុធ្វើឱ្យភពផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យមានរាងមូលល្អឥតខ្ចោះ។ ទោះជាយ៉ាងណាអង្កត់ផ្ចិតនៃភពផែនដីរបស់យើងប៉ោងនៅខ្សែអេក្វាទ័រ ដោយសារតែកម្លាំង centrifugal ដែលបង្កើតឡើងដោយការបង្វិលថេររបស់ផែនដី មានន័យថាមូលហេតុដែលផែនដីមិនមានរាងមូលល្អឥតខ្ចោះដូចភពដទៃទៀត គឺដោយសារផែនដីជាភពមានជីវិត ខណៈដែលភ្នំកើនឡើងជិត ៣០,០០០ ហ្វីត និងលេណដ្ឋានមហាសមុទ្រដែលលោតលើកម្ពស់ ៣៦,០០០ ហ្វីត ជាហេតុធ្វើឱ្យខូចទ្រង់ទ្រាយរូបរាងរបស់ផែនដី។ លើពីនេះការប្រែប្រួលបន្តិចបន្តួចនៅក្នុងវាលទំនាញផែនដីក៏បណ្តាលឱ្យមានភ្នំ និងជ្រលងភ្នំអចិន្ត្រៃយ៍ក្នុងផ្ទៃមហាសមុទ្រលើសពី ៣០០ ហ្វីតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipAAA0bf-qFvznqgtR4-3EhpVD1xBppMW40x_OGIcZHFsMFIZJg7lsZhM16GtY3BQ_dA7hx9r7YUTDkF_hErZagTIi2uQ-K3vN5bLxYZDUpXuUP-CT1-2ySSDu0hcBtXZ0Vjv4tbZmt10gKP7QJYI4jXSO1sX-TGuT0V8mgh86IifIDCFoUbZyXoWZr1Yi/s1280/photo_2024-08-05_09-44-53.jpg

ទន្ទឹមនឹងនេះរូបរាងរបស់ផែនដីតែងតែផ្លាស់ប្តូរជាញឹកញាប់ ដែលការផ្លាស់ប្តូរនេះមានលក្ខណៈតាមកាលកំណត់ ដូចទៅនឹងជំនោរប្រចាំថ្ងៃ ដែលប៉ះពាល់ដល់ទាំងមហាសមុទ្រ និងសំបកផែនដី។ ពេលខ្លះការផ្លាស់ប្តូរគឺយឺត និងស្ថិរភាព ដូចជាការរសាត់នៃបន្ទះ tectonic ឬការងើបឡើងវិញនៃសំបក បន្ទាប់ពីផ្ទាំងទឹកកកដ៏ធ្ងន់មួយបានរលាយ។ ហើយជួនកាលរូបរាងរបស់ភពផែនដីផ្លាស់ប្តូរតាមរបៀបហិង្សា និងជាដំណាក់កាលអំឡុងពេលព្រឹត្តិការណ៍ដូចជាការរញ្ជួយដី ការផ្ទុះភ្នំភ្លើង ឬការវាយប្រហារដោយអាចម៍ផ្កាយជាដើម។ នេះមានន័យថាផែនដីរបស់យើងគឺពិតជាមិនមានរាងមូលនោះទេ ពោលគឺវាមានរាងជាពងក្រពើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik6QZiSShQUfAjK3r3CG6yurngg57u_apNESl-sHcLBoL4BfWPCTsg0NusFC9lQnsvd0a7noa7yYlFqfIPJOjrYunePzBnV1HTXCVgbBnf03AR1IRLDEp_7Smyjvn5jZFw-4A5WLTxcSVaqLBCP-G6G3HVUrW7Vf4_Zk7ULMFNWcg1jBX3GsJxrMu1MeBl/s1200/photo_2024-08-05_09-43-39.jpg

ឈ្វេងយល់! ភាពខុសគ្នារវាងការប្រើពាក្យ “រាជធានី” និង “រដ្ឋធានី”

0

ពលរដ្ឋមួយចំនួន នៅតែច្រឡំពីការប្រើប្រាស់ពាក្យ “រាជធានី” និង “រដ្ឋធានី” ឱ្យត្រូវតាមអត្ថន័យ ដោយអ្នកខ្លះយល់ឃើញថា ពាក្យនេះមានន័យដូចគ្នា។

ពាក្យ “រាជធានី” និង “រដ្ឋធានី” ជាពាក្យ២ផ្សេងគ្នា និងមានអត្ថន័យខុសគ្នា។

ចំពោះ”រាជធានី” គេប្រើទៅលើប្រទេសមានក្សត្រទ្រង់រាជ្យគង់នៅ ជាក់ស្តែងដូចកម្ពុជា មានស្តេចគង់នៅ ហេតុដូច្នេះយើងប្រើប្រាស់ “រាជធានីភ្នំពេញ”។

ដោយឡែក “រដ្ឋធានី” គេប្រើសម្រាប់ប្រទេសឥតមានក្សត្រទ្រង់រាជ្យ។ ឧទាហរណ៍៖ ឥណ្ឌូណេស៊ី មានរដ្ឋធានីតាំងទីនៅ ទីក្រុងហ្សាកាតា៕

លម្អិត! ករណីមកពីដង្ហែទៀនវស្សា តែអកុសលក្រឡាប់រថយន្តនៅចង្កេះភ្នំ

0

នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ មានករណីក្រឡាប់រថយន្តមួយគ្រឿង នៅចង្កេះភ្នំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យមនុស្ស២៩នាក់រងរបួស និងមានម្នាក់បានបាត់ង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz06uS2vex7lL0l3hH1Aj3vIlyW5Bb-TCvu-9oEiWyy6SNgbuxn2IBGQccTC8dQ2dG_XpbhN4OrarJ5E1JZ1yQNtsy4G3PQFPxdV3-BFo7d7cMqEEtThSIlOWZAHEnSau_Y7ddw8ekKlhJP3SNEY9Nb-ofe33ymex7vIi53Hh2CpHYCx2FIVpy9P4-6CpT/s1280/453895550_913611764136494_3589784076935999900_n.jpg

រថយន្តនេះ ជាប្រភេទរថយន្ត២៥កៅអី ដោយធ្វើដំណើរចេញពីដង្ហែទៀនវស្សា ទៅវត្តលោកឪសួង តែអកុសលក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ ដោយ​ដាច់​ហ្វ្រាំង នៅតាមផ្លូវចុះពី ច្រកជាំស្រងាំនៅចង្កេះភ្នំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfJDdtgRh82p_muKQVEXlO_2zpouEXUU4VA15dadEcoPTyBxUgaOY5lJdiH_BaPdECGiCpgvnnLob6xgCbymvhFG5s2JPRbPuGEWuZf5cFDFjmCeKTVZT0FwxVaVIOZTZqBDXK8Sn1Ld1PMUO3S5V8MoDgTDzn0tXIlSQuJ5c89wyrhzGyNG_vfqPUw2Pb/s1063/453903018_913611950803142_3465957025512130048_n.jpg

ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ច បានទៅជួយសង្គ្រោះយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តមួយចំនួន និងមួយចំនួនទៀតបានបញ្ជូនទៅប្រទេសថៃ និងមន្ទីពេទ្យនៅខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlaE4V3_3cR5eoo4wA63fAvXYXtC5dYMwy5Y1fCdYtqH_Nr29Y2-KV_V4VsEVCQ2CRV0XavyDwzH3Ke_IoNvX0r-dj0wYkEcwqhV-vbZ6DncUdmIGvLI9uZIY4a8J5afN6TVBUJHqfwaDzU8PRvtRJsi3zxMdojPTZRMno1OtN48Llm32lkbiyeXuqwasW/s1280/453980164_913611777469826_1036683164939554990_n.jpg

 

វត្ថុ៣ប្រភេទគួរជ្រើសរើសទីតាំងដាក់ក្នុងផ្ទះឱ្យបានត្រឹមត្រូវទើបមានហុងស៊ុយ

0

នាឡិកា, អំបោស និងកញ្ចក់ គឺជាវត្ថុដែលយើងតែងតែឃើញក្នុងផ្ទះនីមួយៗ ។ បើតាមក្បួនហុងស៊ុយជឿថា វត្ថុទាំង៣នេះមានឥទ្ធិពលដល់លាភសំណាង និងទ្រព្យសម្បត្តិក្នុងគ្រួសារ ហើយត្រូវទុកដាក់វត្ថុទាំងនេះឱ្យត្រូវតាមទីតាំងរបស់វា ដើម្បីចៀសវាងជួបសំណាងអាក្រក់ ឬបាត់បង់ទ្រព្យសម្បត្តិ ឬមាសប្រាក់ ។

១-នាឡិកា ៖ គេជឿថា បើបានព្យួរនាឡិកានៅទីតាំងត្រឹមត្រូវ វានឹងជួយឱ្យម្ចាស់ផ្ទះអាចទាក់ទាញភាពរីកចម្រើន រុងរឿង ការងាររលូន និងបើកផ្លូវឱ្យទ្រព្យសម្បត្តិចូលផ្ទះ ។ ហេតុនេះ យើងគួរតែកុំព្យួរនាឡិកានៅទីតាំងដូចខាងក្រោម ៖

*កុំព្យួរនាឡិកានៅទល់មុខទ្វារចូលផ្ទះ ៖ កុំព្យួរនាឡិកានៅទីនេះឱ្យសោះ ដោយសារវាធ្វើឱ្យថាមពលល្អៗត្រូវបានបណ្តេញចេញក្រៅ ។
*កុំព្យួរនាឡិកានៅចំហៀងគ្រែក្នុងបន្ទប់គេង ៖ សំឡេងរបស់នាឡិកានឹងរំខានដល់ដំណេកម្ចាស់ផ្ទះ ហើយធ្វើឱ្យយើងមានអារម្មណ៍រសាប់រសល់ពិបាកគេងលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmxEOmpyHzTjFcHRU_-39kmSQ_cRT3MtGjCv6kP3u7-s0bTTAEj-hDlRa5u1om_a4Zs8ybtAXNweZdclkEEEuvY1aLyNCMZG7WQWJ3hiqA28xdHJyo1EBGo9LS8vIYA2g335QnFJZaBODbOPa6vCC9JLdZ-NoBqPTkkfawTqrBS7WKuYB3M1PDed48sSE/s1601/image_2024-08-03_16-20-23.png

២-កញ្ចក់ ៖ កញ្ចក់ជាវត្ថុមានន័យស៊ីជម្រៅតាមក្បួនហុងស៊ុយ ។ ការដាក់កញ្ចក់ក្នុងទីតាំងត្រឹមត្រូវមិនត្រឹមតែធ្វើឱ្យទីធ្លាទូលាយប៉ុណ្ណោះទេ ប៉ុន្តែគេជឿថា វានឹងជួយបង្កើនថាមពលវិជ្ជមានទ្វេដងឯណោះ ហើយវាផ្តល់ផលល្អដល់ការងារ និងសុខភាពម្ចាស់ផ្ទះផងដែរ ។ ប៉ុន្តែពុំគួរដាក់កញ្ចក់នៅទីតាំងខាងក្រោមនេះ ៖

*កុំដាក់កញ្ចក់ទល់មុខទ្វារចូលផ្ទះ ៖ ទ្វារចូលផ្ទះជាចំណុចទទួល និងស្រូបយកថាមពលវិជ្ជមានចូលផ្ទះ ។ ហេតុនេះ ការដាក់កញ្ចក់នៅបរិវេណនេះនឹងជំរុញឱ្យថាមពលវិជ្ជមានទាំងអស់ចេញក្រៅ ។
*កុំដាក់កញ្ចក់ទល់មុខជណ្តើរ ៖ នៅបរិវេណនេះចាត់ទុកថា ជាកំហុសយ៉ាងធ្ងន់ធ្ងរ ពីព្រោះគេជឿថា ជណ្តើរមានថាមពលមិនស្ថិតស្ថេរ ។ បើដាក់កញ្ចក់នៅបរិវេណនេះ បានន័យថា នឹងបង្កើនថាមពលអវិជ្ជមានទ្វេដង ។
*កុំដាក់កញ្ចក់ទល់មុខគ្រែ ៖ ការដាក់កញ្ចក់ទល់មុខគ្រែមានពន្លឺចាំងដល់គូស្វាមី-ភរិយាដោយផ្ទាល់ វានឹងធ្វើឱ្យបែកបាក់គ្រួសារ លែងលះ ឬឈ្លោះប្រកែកគ្នា ។ លើសពីនេះ នៅបរិវេណនេះបានបង្កើតថាមពលអវិជ្ជមានទៀតផង ដែលពុំល្អសម្រាប់សុខភាព និងលុយកាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSpEjH97_szOkYzJqKTm0W-ukdzYW9fHO1KUcR_JtvKWlNAw64SYKIdYER3l58ZjIv9YkzwTxirjbqumnzq5KTJy4-VyWqEct0HXtjKp35IF43q-Qx1De_aaCn26EirwePzPWt6C_oqNeQPEcNxyj2_090_ikgEq4Sc-GIKcROd42lHrn5lQisE1Hl7L41/s1500/image_2024-08-03_16-20-43.png

៣-អំបោស ៖ ក្រៅពីវាបានសម្អាតភាពកខ្វក់ហើយ តាមក្បួនហុងស៊ុយជឿថា អំបោសបានជួយបណ្តេញថាមពលអវិជ្ជមាន ឬរឿងមិនល្អចេញពីផ្ទះ ។ ហេតុនេះ ការទុកអំបោសនៅទីតាំងត្រឹមត្រូវជារឿងសំខាន់ណាស់ ។ យើងពុំគួរដាក់អំបោសនៅបរិវេណខាងក្រោមនេះទេ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់គ្រួសារ រួមមាន ៖

*កុំដាក់អំបោសនៅក្បែរទ្វារចូលផ្ទះ ៖ បរិវេណនេះនឹងរារាំងដល់ការហូរចូលទ្រព្យសម្បត្តិមកក្នុងផ្ទះ ហើយវានឹងប៉ះពាល់លាភសំណាងរបស់ម្ចាស់ផ្ទះ ។
*កុំដាក់អំបោសក្នុងបន្ទប់ទទួលភ្ញៀវ ៖ បរិវេណនេះនឹងធ្វើឱ្យថាមពលអវិជ្ជមានសាយភាយពេញផ្ទះ និងប៉ះពាល់លាភសំណាងទាំងអស់ក្នុងគ្រួសារ ។
*កុំដាក់អំបោសក្នុងផ្ទះបាយ ៖ វាមិនត្រឹមតែប៉ះពាល់ដល់ការចម្អិនអាហារ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវានឹងនាំមកនូវថាមពលអវិជ្ជមានដល់គ្រួសារ និងការសាមគ្គីទៀតផង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidEhuRuN7BOO2YUQzl-6TB_XU5HXzdg-Y5cKNInOP1HBmd7-iZdqbjRyTwmH9-fQTHEusRvL_z0rbCuZu3wUmBNHKkNOFd7FK7OG55sCL3hee8EVKO1WSjDa3mhmgPh32HpOlHneS_zEEsd_A4BgP8LUzOHKC68Nj3OWv12ZuAGKfHKIL7z6kxbLSQwEb/s3333/image_2024-08-03_16-21-08.png