តើលោកអ្នកជ្រាបទេថា មានចោរច្រើនណាស់ ដែលបានជិះយន្តហោះរួមដំណើរជាមួយយើងដែរ ហើយយើងត្រូវតែប្រយ័ត្នខ្លួនឱ្យល្អបំផុត ជាពិសេស កុំទុកលុយកាក់ ឬទ្រព្យសម្បត្តិមានតម្លៃឆ្ងាយពីខ្លួនឱ្យសោះពេលជិះយន្តហោះ ដើម្បីការពារកុំឱ្យមានហេតុការណ៍អាក្រក់កើតឡើងធ្វើឱ្យខាតបង់ពេលវេលា ។ ពេលយន្តហោះចុះចត គួរពិនិត្យមើលទ្រព្យសម្បត្តិរបស់យើងថា តើនៅគ្រប់ចំនួនឬទេ? ករណីបាត់ទ្រព្យសម្បត្តិ គួរធ្វើតាមវិធីមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjHEpRJtQuUq9gxNtq_MK3m7hjkudla27zrlXjF7a0-B1ey7i-Jmkar_oJWM4EMwuvA4i_dYna4yuQ5q5o1s0vZX8COunkv7cmQ3CqthO9DDLZ7EgFMWBwf-78SiYcn2x348Vg0fQOSRiE-IYpVQG-wNwbdPsM4nBIRWDJKUDmGFf3JQde7ty44r6-RFhO/s1024/photo_2024-08-05_09-58-53%20(2).jpg

ពេលឡើងជិះយន្តហោះ តើយើងគួរតែទុកលុយកាក់នៅកន្លែងណាល្អ? ពីព្រោះកន្លងមក មានចោរលួចប្រាក់លើយន្តហោះដែលចាកចេញពីទីក្រុងហុងកុង មកកាន់ទីក្រុងបាងកក ប្រទេសថៃ ដែលជាការហោះហើររយៈពេលខ្លី ។ ពេលនោះ អ្នកដំណើរជិះយន្តហោះម្នាក់បានបាត់ប្រាក់ចំនួន៨សែនបាត (ឬស្មើជាង២ម៉ឺនដុល្លារអាមេរិក) ដោយសារអ្នកដំណើរបានទុកប្រាក់ក្នុងកាបូប Laptop រួចហើយក៏យកកាបូបនោះទៅទុកលើធ្នើរដាក់ឥវ៉ាន់ផ្នែកខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMB8Gew10U_wV1_Z9GiLllanoVgBVnhIK37w5DoyCf8C3t8p9o737Yttm2ybxCtMazv2xU9ZJXQILS6i3EqkFyKh2Dx11NuBh9aTvec2yZjoV9SVT4g337bzcq6r_MEXnlU8ESCjZwa1bhHrwOBxWbnpkdiKsV0JFcs_UCKQATgjyqEdANN-t8HzFf9te/s900/photo_2024-08-05_09-58-53%20(3).jpg

ប៉ុន្តែពេលអ្នកដំណើររូបនេះចុះពីយន្តហោះ និងធ្វើដំណើរទៅដល់ផ្ទះ ទើបដឹងថា បាត់ប្រាក់ទាំងអស់ពីកាបូប ។ បន្ទាប់មក អ្នកដំណើររូបនេះបានទៅប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបញ្ជាក់ថា អ្នកដំណើរផ្សេងទៀតដែលជិះយន្តហោះជាមួយគ្នា ក៏បានបាត់ប្រាក់ដែរ គឺចោរបានលួចប្រាក់ពីអ្នកដំណើរទាំង២រូប សរុបស្មើនឹង៩៥៨.០០០បាត ។ សមត្ថកិច្ចសន្និដ្ឋានថា ចោរ គឺជនជាតិចិន ដែលអង្គុយក្បែរគ្នា ។

ហេតុនេះ យើងគួរតែទុកប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃនៅជាប់ខ្លួនជានិច្ច គឺល្អបំផុត ដោយប្រើប្រាស់កាបូបស្ពាយជាប់ខ្លួន ឬកាបូបក្រវ៉ាត់ចង្កេះតូចៗ ។ ករណីយើងត្រូវធ្វើដំណើរផ្លូវឆ្ងាយតាមយន្តហោះ បុគ្គលិកអាកាសចរណ៍នឹងពុំអនុញ្ញាតឱ្យយើងទុកអីវ៉ាន់នៅខាងក្រោមទេ គឺត្រូវតែទុកនៅផ្នែកខាងលើក្បាលប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0CYt8YTsiJkXUWZHPRXiShNBXNbYhMfM6UEpXE-Dp0L_cPLTWcdn3G9686Qb-xKuRoKS9PxDURR8TyhaKKOlWweDZ3Ne_pTi7hsZbXa-Nhzwg6Ksc7gujvzKd7B38d9W45YemvSRJe2MLOmXlF4XAqTzgFDvSpEb_iG6XBMX7BsTLzC4jHI1U8mdu7nKF/s900/photo_2024-08-05_09-58-53%20(4).jpg

លើសពីនេះ កុំដាក់ទ្រព្យសម្បត្តិមានតម្លៃក្នុងវ៉ាលិសនៅបាតយន្តហោះឱ្យសោះ ពីព្រោះគ្រប់អាកាសយានដ្ឋានទាំងអស់នឹងមានបុគ្គលិកមានកូនសោរពិសេសអាចបើកកាបូបគ្រប់ប្រភេទរបស់អ្នកដំណើរលើពិភពលោក ។ ប៉ុន្តែបើចាំបាច់ត្រូវទុកសម្ភារៈក្នុងកាបូប និងដាក់ផ្នែកខាងលើក្បាល គឺពេលយន្តហោះចុះចតភ្លាម យើងត្រូវពិនិត្យមើលសម្ភារៈក្នុងកាបូបឱ្យបានលម្អិតថា តើសម្ភារៈរបស់យើងនៅគ្រប់ចំនួនដែរឬទេ?

បើពិនិត្យឃើញថា សម្ភារៈបាត់ យើងត្រូវប្រញាប់ជូនដំណឹងទៅបុគ្គលិកអាកាសចរណ៍ ពីព្រោះពួកគេបិទទ្វារយន្តហោះមិនឱ្យអ្នកដំណើរទាំងអស់ចុះពីយន្តហោះ ដើម្បីឱ្យសមត្ថកិច្ចមកឆែកឆេរអ្នកដំណើរ និងស្វែងរកសម្ភារៈបាត់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMj6puvu24Qnokl2VSmrk0IB7gjROJTcVP6ekVj7YXzYhayzNnDL-dshvahY27bXGQscEGuSsJS0CrtUvW_SPKwboF3HzbmQNYD7xwVo7Una2cuURI9b6Y0LocvydZ3INfw53PUVgxVezUh6UiesLGIPHKXNSfD7dngO4YjOzeaDE68sPohbm5Dv0JOYwn/s696/photo_2024-08-05_09-58-53.jpg

នេះជាវិធីល្អបំផុតដែលអ្នកដំណើរតាមយន្តហោះគួរជ្រាប ពីព្រោះបច្ចុប្បន្ន មានចោរតាមយន្តហោះច្រើន ។ កន្លងមក ចោរបានធ្វើសកម្មភាពក្នុងយន្តហោះដែលហោះហើររយៈពេលវែង (ឬផ្លូវឆ្ងាយ) ប៉ុណ្ណោះ ប៉ុន្តែពេលនេះ ចោរចាប់ផ្តើមធ្វើសកម្មភាពក្នុងយន្តហោះដែលហោះហើររយៈពេលខ្លីផងដែរ ៕