Home Blog Page 925

ជប៉ុនទាញប្រយោជន៍ពីសំរាមផ្លាស្ទិកដោយផ្លាស់ប្តូរឱ្យក្លាយជាប្រេងឆៅ

0

ប្រទេសជប៉ុន ៖ តើជ្រាបទេថា រៀងរាល់១នាទីម្តង មានដបផ្លាស្ទិកត្រូវបានគេបោះចោលឱ្យក្លាយជាសំរាម ស្មើជាង១លានដបនៅទូទាំងពិភពលោក ហើយនេះពុំរាប់ផ្លាស្ទិកផ្សេងទៀត ដែលប្រើប្រាស់ហើយបោះចោលជារៀងរាល់ថ្ងៃឡើយ ។ វាធ្វើឱ្យបញ្ហាសំរាមផ្លាស្ទិកក្លាយជាវិបត្តិនៅទូទាំងពិភពលោក ដែលប្រទេសនានាត្រូវដោះស្រាយជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSoeP4k1zGPQSxfoegWVFnYlMrsnekD7DpfhMcpqdJ_BnRYu90pMRLjyusiNxbNdr6Azm7JDUPTYFE96gVCBKRzo5Wt4kRLZe2_hBxzbU8SM5178jVG3P_DwmQk30Ct-S7ZsPYkfkurRTvNdjirtbhSJo9s_pAvDsi1i6PjJgAwF38ymCgrCIeva0uy3Zt/s1200/image_2024-08-06_15-16-27.png

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ជប៉ុននឹងក្លាយជាប្រទេសឈានមុខគេក្នុងការកែច្នៃសំរាមផ្លាស្ទិកឡើងវិញ ដើម្បីប្រើប្រាស់ឱ្យក្លាយជាប្រយោជន៍ ។ ក្រុមហ៊ុន Environment Energy បានបង្កើតគម្រោងពាក់ព័ន្ធនឹងឧស្សាហកម្មកែច្នៃផ្លាស្ទិក ដោយការផ្លាស់ប្តូរសំរាមផ្លាស្ទិកទៅជាប្រេងឆៅ ហើយក្រុមហ៊ុននេះសង្ឃឹមថា នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ។

ក្រុមហ៊ុននេះនឹងប្រមូលសំរាមផ្លាស្ទិកបញ្ចូលក្នុងគ្រឿងម៉ាស៊ីនកំទេចផ្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ដោយការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបឈ្មោះ HICOP (គឺជាបច្ចេកវិទ្យាផលិតប្រេងឥន្ធនៈមានប្រសិទ្ធភាពខ្ពស់) ។ គ្រឿងម៉ាស៊ីននេះនឹងបែងចែកផ្លាស្ទិកតាមប្រភេទរបស់វា បន្ទាប់មក បញ្ចូលឧស្ម័នយ៉ាងច្រើនក្នុងគ្រឿងម៉ាស៊ីនដើម្បីឱ្យវាក្លាយជាប្រេងឆៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaY8Cl6105GVmqWDZGVSjh3ALaZWRS3zGHUqT4J_q9J3oeI2OyWSLa3MnHJiexa5UZPLVee3pgO5B0szkvztn5dKX9ecZLbB3vOZs3O4hzp-ze9PQcwN1erNPm2btnniQhIOWgUreQx3of6NnfxmjOGhJO_Go4tNYr7Bn8Vs3r8jw0tdOqdV0_CY9oMKHO/s1024/image_2024-08-06_15-16-33.png

គោលបំណងចម្បងរបស់ក្រុមហ៊ុនជប៉ុន គឺដើម្បីផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជប៉ុន តាមរយៈការប្រមូលសំរាមផ្លាស្ទិកដែលពលរដ្ឋជប៉ុនបោះចោលទាំងអស់យកមកកែច្នៃឱ្យក្លាយជាវត្ថុធាតុដើមមានតម្លៃ ។ ក្រុមហ៊ុនរំពឹងថា នឹងអាចអភិវឌ្ឍន៍បច្ចេកទេសកែច្នៃសំរាមផ្លាស្ទិកជាប្រេងឆៅឱ្យកាន់តែទំនើបជាងមុន ដើម្បីឱ្យប្រេងឆៅដែលផលិតចេញមកមានគុណភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfeFh1bYWZ6TBs-XGcPdz2kPbxHoJ7thtAeL8rPaVu4npcEcoQBrn-WUER5ctBSM39iN_Cm_Fmyz9CuO8a2pYiF4TpIcjWhjOEskFjJmtAd-JS8YgiU7jaEAQLPjtiSYVP-f_M0MKMGPCRVSzEvCif8gnS_hRRECIPh6uRf3_uOUTFUM68JE9_tUUk5Hq/s1820/image_2024-08-06_15-17-13.png

ទោះយ៉ាងណា ការផលិតប្រេងឆៅតាមរយៈបច្ចេកវិទ្យាថ្មីនេះ គឺអាស្រ័យលើក្រុមគ្រួសារនីមួយៗអាចបែងចែក ឬទុកដាក់សំរាមទៅតាមប្រភេទយ៉ាងប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យមានសំរាមផ្សេងទៀតលាយឡំជាមួយសំរាមផ្លាស្ទិក ដែលក្រុមហ៊ុន Environment Energy ចង់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG0z1Av8kZBrRhFqMUl6ynqMrRv54guBcdTDW1OhIyB31p_IhjYrZYmhB7P9-yTodw-BqKNUkH1m67eRE8XlZyNAyrihrVVyfq28eyg0GM33ZmFl6CSN5tpYFxQN7X4tfA0EwR20naURHG8lfSbl9i9-CaxNIRKikce-10E04DEglkUgrhhZpeFYqcf7Z4/s1000/image_2024-08-06_15-16-40.png

ប៉ុន្តែសំរាមផ្លាស្ទិកនៅតែជាបញ្ហាធំពិបាកដោះស្រាយសម្រាប់ប្រទេសផ្សេងៗលើពិភពលោក ដោយសារមានការបោះសំរាមនៅតាមទីសាធារណៈ, ដងផ្លូវ និងបោះចោលក្នុងទឹក ជាដើម ។ តើពេលណា ទើបមនុស្សគ្រប់រូបយល់ដឹងពីការបោះសំរាមឱ្យបានត្រឹមត្រូវ ឬបោះក្នុងធុងសំរាម ដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន និងខ្មាសភ្ញៀវទេសចរបរទេស ៕

ល្អហួស សុខចិត្តពន្យាពេលថតភាពយន្តខ្នាតធំដល់ទៅ២រឿង ដើម្បីបានសម្តែងរបាំអប្សរានៅមុខប្រាសាទអង្គរវត្ត!

0

យុវតីជូរី ល្អហួស បានបង្កឲ្យមហាជនខ្មែរមានការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តស្រលាញ់សម្បត្តិបេតិកភណ្ឌជាតិ ស្របពេលដែលបានពន្យាពេលការងារធំៗចំនួន ២ ដើម្បីបានសម្តែងរបាំអប្សរានៅចំពីមុខប្រាសាទអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIJSMIueVzMkdlVop8_S1LYaWuYK_MS5poCmJ4IZl0by6hyphenhyphen04hPtNNDC3VqCSDprkG_x7R3zcFAkETmmM7VCaqf0D-9q0rSodCpUW5yFwlska_C32hbM3ar6CCUDV4uOTbUNZ_GsrP7tJkaxZPuV245DpxUTfy06E3zwWOi_VGn3Wz2hRucbSvEdmSJwPn/s2048/IMG_3220.JPG

ល្អហួស កាលពីកន្លងទៅនេះ បើតាមការគូសបញ្ជាក់បានឲ្យដឹងថា នាងបានចុះកុងត្រាសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមួយ ជាមួយផលិតកម្មភាពយន្តរបស់ប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងនឹងចេញដំណើរនិងស្នាក់នៅទីនោះរយៈពេល ២០ថ្ងៃ។

យ៉ាងណាមិញ ថ្មីៗនេះ ល្អហួសបានលេចវត្តមាននៅចំពីមុខប្រាសាទអង្គរវត្ត ក្នុងឈុតសម្លៀកបំពាក់អប្សរា និងបានធ្វើការរបាំបុរាណនេះបានយ៉ាងស្រស់ស្អាត ដើម្បីផលិតបានជាវីដេអូចងក្រងទុកសម្រាប់កូនខ្មែរគ្រប់ៗរូប។ ស្របពេលជាមួយគ្នានោះ មនុស្សម្នាជាច្រើន ព្រមទាំងភ្ញៀវទេសចរអន្តរជាតិ បានចោមរោមមើលនាងរាំរបាំអប្សរា ហើយក៏បានធ្វើការដាក់បង្ហោះជាបន្តបន្ទាប់ក៏ទទួលបាននូវការកោតសរសើរព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm95N66BJvQHhwohtuPFWp06cPTw2EbwABlVvyY1V3BrgFMK6-h9XMAw3ltXWVml7iIlgJiILGy_R2939HkFEPAGZq05xZ2XV8PGD6YhD1vSFRBl5_-05jVIJOUfsAMKEk49in_ONSbQPVdy2AN_qfeaJ71Or7BldDhGMvhR0Y-U3WKFYr1IYLCbbu6qh5/s2048/IMG_3221.JPG

យ៉ាងណាមិញ យោងតាមការបង្ហោះរបស់លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload បានគូសបញ្ជាក់ថា«ល្អហួស គាត់រវល់ណាស់ តែគាត់ផ្តល់អាទិភាពទៅការរាំរបាំអប្សរានៅមុខអង្គរវត្ត។ ផលិតកម្មខ្ញុំ និងគាត់សុខចិត្តពន្យាពេលថតកុនដល់ទៅ ២ រឿង មួយនៅសៀមរាប មួយទៀតនៅទីក្រុង Jakarta។ ក្រុមការងារជិត ៦០ នាក់ ចំណាយខ្ទង់ម៉ឺនដុល្លារ ដើម្បីថតការសម្តែងរបាំអប្សរាដោយល្អហួស ដើម្បីទុកជាឯកសារ សម្រាប់កូនខ្មែរជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWnd8ek0ZYMRoyu8dpxXHDD5K-LbzEhiyrHg5NtUcMxE7M1eiKaAR7H1vg0WTs2tOXKH2SR5WV-Cb079r-dBLxrRZTnmG9Y2Em5PJAg6zgrZjUNfRinrHO1XRhjtyKZ82yDJYARbOHjjiDcZq7nh7DU6M_wHrfWTpwymQgfKqC6-OZj49LlqJVneAKNuhm/s824/Screenshot%202024-08-06%20150840.png
ជាមួយគ្នានេះ បើក្រឡេកទៅកាន់ក្មេងស្រីដ៏គួរឲ្យស្រលាញ់ល្អហួសរូបនេះវិញ ក៏បានបង្ហាញនូវសេចក្តីសោមនរីករាយជាពន់ពេក បន្ទាប់ពីបានថតការសម្តែងរបាំអប្សរានេះរួច ដោយនាងបានបង្ហោះសារមួយឃ្លាថា«វីដេអូឯកសាររបាំអប្សរា ជិត ២០ នាទី និងមកដល់ក្នុងពេលឆាប់ៗនេះរយះពេលថតត្រឹមតែមួយថ្ងៃ តែមានតម្លៃពេញមួយជីវិត សម្រាប់កូនចៅជំនាន់ក្រោយៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaSYsliiFpAFPZVDya2YJdlZQdIBywr6hpWIJET3T8j1DvBp_WZyHOKLMhwqiIny24ubDK8gOIQu0rMKcp04u2ssPFxlCTXUuzA3Gvl6f1nMGjNp4GLc-hi07zNgZzlI9TXcOzr5ABMIkjpI9plcB_KPcgOVXgmORtrasNaOZ4RlmmC8_mYiDjDB9YA1ty/s844/Screenshot%202024-08-06%20150903.png

គួរបញ្ជាក់ដែរថា ល្អហួស ក្នុងវ័យ១៦ឆ្នាំ ជាបវរកញ្ញាវ័យក្មេងកម្ពុជា បានគ្រងម្កុដពីកម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិ Miss Preteen 2024។ បច្ចុប្បន្ន ល្អហួសកំពុងទទួលបាននូវភាពលេចធ្លោយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ដែលមិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ តែនាងគឺជាក្មេងស្រីម្នាក់ ដែលពោរពេញដោយទេពកោសល្យខ្ពស់ ចេះទាំងច្រៀង រាំ សម្តែង (ទាំងបុរាណនិងសម័យ) ព្រមទាំងជាម្ចាស់ផលិតផលមួយរូបផងដែរ៕

ទីបំផុត METFONE STARS ច្នៃប្រឌិតអ្នកផលិតមាតិកាវីដេអូបានជោគជ័យ ឈានដល់វគ្គផ្តាច់ព្រ័ត្រ គួរឱ្យភ្ញាក់ផ្អើល

0

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលទាំងស្រទាប់យុវវ័យ និងអ្នកផលិតមាតិកាវីដេអូលើប្រព័ន្ធបណ្តាញសង្គមក្នុងនោះផងដែរមានការសហការចូលរួមពីក្រុមហ៊ុន vivo ដើម្បីសម្រួលដល់ ផលិតមាតិការ្នុងការផលិតវីដេអូដោយប្រើប្រាស់ vivo ស្មាតហ្វូនដោយមានដំណើរការរលូនដោយបន្ទះឈីបល្អ និងកាមេរ៉ាច្បាស់ល្អ ជាមួយនឹងកម្មវិធីប្រកួតទេពកោសល្យអ្នកផលិតមាតិកាវីដេអូដំបូងបំផុតនៅកម្ពុជា «metfone STARS» ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅសាលអ៊ីអនម៉លជាន់ទី៣ នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីដែលមានការចូលរួមយ៉ាងច្រើនកុះករ ស្រែកហ៊ោ គាំទ្រ និងផ្តល់កម្លាំងចិត្ត រហូតបានរកឃើញហើយ ម្ចាស់ជ័យលាភីលេខ១ គ្រងពាន metfone STARS។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0e6dElWUtQdx0flP4Jt7bwbywkLa6H_yHJPVejGco-FUxu0iRarxTCoEmUNzz9YBTTyUTte1TAjYfXy9eMFj9qGLAHcUnXhQZIB8oOaGMM5tTyiJZooyzZ3Tf6_2xrZy0vIpoTCMhmXeHU8b5M2_D5WKtSXNSE2VPn2yq5Pke8QaZgQevhqUsI9gCweMp/s6000/Metfone-147.jpg

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញជាច្រើនវគ្គ កម្មវិធី « metfone STARS » ផ្តើមពីបេក្ខជនដាក់ពាក្យប្រលងរាប់ពាន់នាក់ សម្រិតសម្រាំងបានបេក្ខជន ៥០នាក់ ដែលមានឱកាសចូលរួមប្រកួតវគ្គដំបូង រហូតឆ្លងកាត់វិញ្ញាសាជម្រុះជាច្រើនវគ្គ កម្មវិធីទទួលបានបេក្ខជនឆ្នើម ១០រូប ដែលមានសមត្ថភាពឈានចូលមកប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតក្នុងវគ្គនេះ បេក្ខជនត្រូវឆ្លងកាត់លើវិញ្ញាសា៣ជាចម្បង គឺការផលិតមាតិកាវីដេអូលើប្រធានបទវប្បធម៌ខ្មែរ និងប្រធានបទការផ្សព្វផ្សាយពីសេវាកម្ម ផលិតផលរបស់ក្រុមហ៊ុនមិត្តហ្វូន និងការឆ្លើយសំណួរពីចំណេះដឹងទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmFTMWmzFt4ksQyd7DlbYuWTXQSERNqcqxX7w_a_PMHL-_Zmv0-Ji9QpeZXbN3dgv0aQpHVeOA1owEuFkJ06vNrQ87LX9_IsXwdhUUJDIsIuFH-KbxkRmJHk3ovYHL-3o33XXnMFHjd7sbixHuky146VVQmF8UUu5hV8kX3cW2XYFPEgTgAtAyPfVMPeXg/s6000/Metfone-75.jpg

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ជាអគ្គនាយកក្រុមហ៊ុន មិត្តហ្វូន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកថា៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង ដែលកម្មវិធី metfone STARS ជាកម្មវិធីថ្មីដំបូងគេនៅកម្ពុជាមួយនេះ បង្កើតឡើងក្នុងគោលបំណង ជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នា លើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា អភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយដែលអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ ហើយទីបំផុត មិត្តហ្វូនសម្រេចគោលបំណងបានហើយ ដែលនេះរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍសង្គមជាតិ ជាមួយ មិត្តហ្វូន កាន់តែជិតស្និទ្ធ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzXZJtql8cWxVu6TbzeIeh48MR4wgHm_rv2_r1euEFWFUfjv47E8w9ZSD0ogzhaRdItSbr97fVK3Ppu8BoZrFkMJP6pu2xO4NnNpVBKrbAknB4WreZAL0k-i5b18F3QQBNVgOYLl0dBiPQ42Jg4txnXKQO2hReVbQ_yPN0y5qzGRNTEFmcrzmsdCVdw0CB/s6000/Metfone-142.jpg

ការប្រកួតប្រព្រឹត្តទៅដោយភាពសុក្រឹត និងយុតិ្តធម៌ក្នុងការវិនិច្ឆ័យដាក់ពិន្ទុពីគណៈកម្មការទាំង ៥ រូប ដែលក្នុងនោះមានគណៈកម្មការគោលទាំង៣ដួង គឺ លោក រៀនថត លោក រ៉េននី ដារ៉ា និងអ្នកនាង ដាដាវ រួមជាមួយគណៈកម្មការពិសេស អ្នកនាង ម៉ៃ ព្រមទាំងគណៈកម្មការកិត្តិយស លោក អ៊ុក ជីបផល អ្នកតំណាងក្រុមហ៊ុន មិត្តហ្វូន ក្រោមលក្ខខណ្ឌដាក់ពិន្ទុផ្តោតលើគុណភាពខ្លឹមសារ បច្ចេកទេស និងភាពច្នៃប្រឌិត ដែលស្នាដៃមាតិកាវីដេអូរបស់បេក្ខជនឆ្នើមទាំង ១០គួរឱ្យសរសើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZrlbtIrbTW52yDQcqyWWfDSEjJoH_z2x-ymR2RPcwwurGMswhvta0mHubAhLY0z5G7535GPl0jazhuqevU2vHT5VZH0t3M0dG4HMYviLnePNpcy5apQMs0sm6Zet9EI3N7XRCb72zEBqhalLBzpj38O-8i_ZbA1T5jTk7DZ49bgR7l6_gHD0denQcCa6k/s6000/Metfone-135.jpg

ទីបំផុតម្ចាស់ពានជ័យលាភីលេខ ១ metfone STARS បានទៅលើបេក្ខជនឈ្មោះ ហារី ប៊យ អាយុ 28 ឆ្នាំរស់នៅរាជធានីភ្នំពេញ ដែលជាយុវជនម្នាក់ពោរពេញដោយសមត្ថភាព និងទេពកោសល្យលេចធ្លោជាងគេ ក្នុងជំនាញផលិតមាតិកាវីដេអូ ហើយក្នុងមួយវគ្គៗ បេក្ខជន ហារី ប៊យ បានខំប្រឹងប្រែងបង្កើតស្នាដៃគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញពិន្ទុច្រើនៗពីគណៈកម្មការជានិច្ច និងទទួលបានការគាំទ្រពីអ្នកចូលរួមយ៉ាងច្រើន ដែលក្នុងពេលប្រកាសពានជ័យលាភី បេក្ខជនហារី ប៊យ ពិតជាបង្ហាញភាពរំភើប និងសប្បាយចិត្តខ្លាំងដែលលោកអាចយកឈ្នះជា Top ១ metfone STARS នារដូវកាលទី១ នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-TeBNkidPqOsPOK1gUi9a7zcVZjszsS1ENBQW3b7h1PGmp22BVjnj62XNYNflA1eN7YTJuGOVZlDT3sl18XFXpqJywmXEDwQ0F5FmeshpnZUk8gIUKFwz9NWhSCyIaWBH4zwmqvuCl3vpUHz9BZCpwgE7fJ5P-FJadAFXZEvrV4G59a1cXN3S_YXz5Ltl/s4147/Metfone-3.jpg

ក្នុងនោះ ម្ចាស់ជ័យលាភី ហារី ប៊យ ក៏បានផ្តាំផ្ញើដល់យុវវ័យក្មេងៗ ដែលមានក្តីស្រមៃចង់ក្លាយជាអ្នកជំនាញផលិតមាតិកាល្បីៗ ត្រូវតែចាប់ផ្តើមខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍជំនាញ ក្រេបយកបទពិសោធជុំវិញខ្លួន និងបើមានឱកាសសូមដាក់ពាក្យចូលរួមប្រកួតនារដូវកាលថ្មី ព្រោះ metfone STARS បីដូចជាថ្នាលបណ្តុះបណ្តាលជំនាញ និងផ្តល់បទពិសោធដ៏មានតម្លៃ ដល់បេក្ខជនគ្រប់រូប ក៏ដូចជារូបខ្ញុំផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLW2nNQLhL4tAzU4wj7eB87mImejqjw1Q5u9RQZGrhMg9sNPoW964R7VEAKlKAu2nDHULUOLK1AicNJXUYCW-sOgNsb7xgOGGx7iN1mqqPSzlD7PUyGj0w2lW7GHzkEbKGRMfLvnyYh6CEdmtSIYVcG_30ZeFmfdNqyjbrL8eJHBBAgFI-9RxzDhuu2llO/s6000/Metfone-87.jpg
គួរបញ្ជាក់ថា
– ម្ចាស់ពានជ័យលាភីលេខ១ ទទួលបានពានជ័យលាភី metfone STARS និងទឹកប្រាក់រង្វាន់ ២០ លានរៀល ទូរសព្ទដៃ vivo Y27s មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូនដែលមានទិន្នន័យប្រចាំខែ ៣០ GB ក្នុងរយៈពេលពេញ១ឆ្នាំ និងកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូន។
– ម្ចាស់ជ័យលាភី លេខ២ ទទួលបាន ទឹកប្រាក់រង្វាន់ ១០ លានរៀល
– ម្ចាស់ជ័យលាភី លេខ៣ ទទួលបាន ទឹកប្រាក់រង្វាន់ ៤ លានរៀល https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh23OYwVLia21ERC_AsozR9M5JA-7ivQiDBdvlFIYoWEpiin3_EPRm2Am-XytSB4T4trWOxw3eWMw6apFMwxY6DDClreUtNpLyJWTxGXMO0g6BWfWj5pEc7rZJDv8jNkHqceWAIvJkJYQopxgsrThwTnuWhcE6oDEawB9OCf4vluA1Jga4RdAIedf-AC205/s6000/Metfone-67.jpg

រួមជាមួយ ទូរសព្ទដៃ VIVO Y27s ម្នាក់មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូនជាមួយទិន្នន័យប្រចាំខែ ៣០ GB ក្នុងរយៈពេល១ឆ្នាំ និងកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSfIfKZlKDbFCMEBKV4fQDu4KzD2Kekn7W5Wvq88nbyCqYUZ37AqXP-9HIJju14FjIsnLYM-h_v4q6Nb1j_-pm7KsCSu9NGVqMjSu04apJowJzsc3sZJW3P3da672MoASmtkyDGqwZgmKrPsVzi-nMJ99F-G16LpQ46y2hCXcfIqerUk5Ykg13VviifOKx/s6000/Metfone-54.jpg

– បេក្ខជនឆ្នើមទាំង ៧ រូបផ្សេងទៀត នឹងទទួលបាន ទូរសព្ទដៃ VIVO Y27s ម្នាក់មួយគ្រឿង ស៊ីមទូរសព្ទលេខពិសេសពីមិត្តហ្វូនជាមួយទិន្នន័យប្រចាំខែ 30GB ក្នុងរយៈពេល១ឆ្នាំ និងកិច្ចសន្យាការងារជាអ្នកផលិតមាតិកាប្រចាំក្រុមហ៊ុន មិត្តហ្វូនផងដែរ៕

អីយ៉ាស់! ស្ងាត់ៗ ឡាប៊ូប៊ូ លេចវត្តមាននៅលើទឹកដីខេត្តកំពង់ចាម

0

ថ្មីៗនេះ រូបភាពចែកចាយពីបណ្តាញសង្គមបានបង្កឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើតុក្ខតាឡាប៊ូប៊ូដ៏ល្បីល្បាញ កំពុងលេចវត្តមាននៅលើទីតាំងមួយកន្លែងក្នុងខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYq4OK0ZMWP9nUdp0l1Mgv_J0TwQfn7bJ88c8tQacP4kjk1K-zRVpm_qLiHS-COzluq7m5ByzDHyTD_rY1h_2rAHMEoMrj-xIKw1s1WB1roEb6wZug3W3kmeGH_4sZsrRqSTeIvGeQkqp1dFUQstmFTpNEPXdxkpe6vlqLHJjFpfyQ2XXuggony2NQLc6U/s2048/453985687_920519376768887_8638618374505297059_n.jpg

«អាហារដ្ឋានស្មៅទន្លេ» ដែលមានទីតាំងស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាទីតាំងដ៏ពេញនិយមមួយ សម្រាប់អ្នកដែលចង់សម្រាកលំហែរកាយ មានទេសភាពស្រស់ស្អាតដើម្បីថតរូបស្អាតៗជាដើម ដែលវាសាកសមណាស់សម្រាប់អ្នកដែលមានបំណងមកកម្សាន្តជាលក្ខណៈគ្រួសារ ដៃគូរស្នេហា និងមិត្តភក្តិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1RwJ-_bCJlBBjYfnUPFZMzFG6DHZ8bkkVP3L_oUNU5jfHin84u9t0gYfy59X1VCJ0eM0eksiDMBXsPlGcQY_qHfkbj8oK_57c3q_NmceiyVksTYkmbPKQMP22_7NnuO3nPXNYCLuxAo287SO_wj5NfWVv9tzNYEr0ITSo29KCMFcXNiGXG83Mx89hvEzL/s1800/454302238_921705126650312_3257949692384706510_n.jpg

បន្ថែមពីនេះ នៅទីនោះក៏នូវមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខត្រៀមស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ នៅលើវាលស្មៅដ៏ស្រស់ស្អាត អមជាមួយនឹងការដេគ័រសួនផ្កា រូបចម្លាក់ផ្សេងៗ នៅតាមមាត់ទន្លេ ព្រមជាមួយធម្មជាតិ រុក្ខជាតិតូចធំ ដើមឈើខៀវខ្ចីទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP3aBNsO-UpFiYaY_UX3JzgxwXIujyOmc3dhnx3np11eOAIFCcUL6IsC5zVx63QyMd_mG6qa9YUCLDDutTSKNpXqt0Q9ZFtohLQE41X_ClJrv480XMHc75P8vLF7WV-imB-XJDNHBD6PYEdBSHj7iP6_1eziVij7liJ3ZtJWtK2YHBW52aZ9NBpitZ3-DB/s1800/454364583_921705486650276_3950365963943144949_n.jpg

អ្វីដែលធ្វើឲ្យមហាជនជាច្រើនផ្ទុះនូវការចាប់អារម្មណ៍ខ្លាំង នៅទីនោះក៏លេចវត្តមានឡាប៊ូប៊ូធំៗចំនួន២ ដែលជាតុក្ខតាដ៏ពេញនិយមបំផុតក្នុងអំឡុងពេលនេះ។ តុក្ខតាឡាប៊ូប៊ូទាំង២ គឺជាគំនិតច្នៃប្រឌិតរបស់ម្ចាស់ហាង បានរចនានិងតុបតែងវាឡើងមកដោយផ្ទាល់ ដើម្បីឲ្យកាន់តែមានភាពទាក់ទាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDDxvGnnv5ReB9i6ZROfWfBK37xXgZZCnL2vAQOVvIRA6H_CF06BPJuSN5DKt5Nnz2uHNTB0Vq4kyIWNWpsh5YDqXqD4gH7xbdAxQI3pVDj4BUFmVBW9MH5xL3Ejc-Uv2vHwJZ6RNNnIxv_AMwerXuq5Dqlvx3hbyrdilwVjks2csyGRPcw34HbVEGEpj/s2048/453770492_920519300102228_5190901313415849421_n.jpg

យ៉ាងណាមិញ សម្រាប់អ្នកដែលបានមកទស្សនាអាហារដ្ឋានវាលស្មៅ ក៏បានផ្តល់នូវ Feedback ល្អៗ លាន់មាត់សរសើរគ្រប់ៗគ្នាទាំងទីតាំងស្រស់ស្អាត អាហារក៏មានរសជាតិឈ្ងុយឆ្ងាញ់ និងបរិយាកាសក៏ល្អផងដែរ៕

សត្វជ្រឹងរាប់ពាន់ក្បាល ប្រមូលផ្តុំគ្នានៅមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ!

0

មាត់ស្ទឹងសង្កែ នៃខេត្តបាត់ដំបង គឺជាទីតាំងដ៏សុខក្សេមក្សាន្តនៃសត្វជ្រឹងរាប់ពាន់ក្បាលតែងតែមកប្រមូលផ្តុំគ្នា ហោះហើរពេញលើអាកាសក៏ដូចជាទំលើមែកឈើទីនោះ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាល ពិសេសបានក្លាយជាកន្លែងដ៏ពេញនិយម ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3rr6-iCh4y7VJ5LdrSBsX7huFoe7pkTI8iq8PP86LeJTMWJ0hBQQCmkhLfDlGJKHu6Oj-xDaR0APQkat9fX7OgYsl36FL0f2cvWyMUu0dI9TJmdsB8sQ4cE42qTFdctwodzLlHtRbKB6Y30RE5GGXXjqsMJUDGNmOHqPj74PNH_3PqU_-A1Xl9vyQhW-/s1024/11951428_710341712432537_8591958282512605091_o.jpg

យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រ«រដ្ឋបាលស្រុកបាណន់»គឺបានបង្ហាញទិដ្ឋភាពនៃទីតាំងមួយកន្លែងដែលពោរពេញទៅដោយសត្វជ្រឹងយ៉ាងច្រើនសន្ធឹងសន្ធាប់ ដែលតែងតែប្រមូលម្តុំគ្នានាមាត់ស្ទឹងសង្កែ ជាប់វត្តបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpaEHF1CHYJM907dSajnOmzbTeXrJZ-x9GI34zQpWBHikKgJ55o0KLKUwdyc8I6NO6KvCfRcrn6hjRYZ6EOMisvca8oJPPNRFGZhf6oyh2PPG4mv0MxnVeg4M5K_oaIeydYtqH0vB22EPauKlosfMRa5ZPdvt1MP4xSFkcRSONzRlQme364sUFMBPUkPC7/s855/Screenshot%202024-08-06%20145151.png

យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា សត្វជ្រឹងទាំងអស់នោះ មករស់នៅទីនេះ យូរណាស់មកហើយ បើតាមសំដី លោកហឿន សុផល ជាអ្នករស់នៅតំបន់នេះ បានលើកឡើងថា ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះគឺវាមករស់នៅតាំងពីអំឡុងឆ្នាំ១៩៩០ មកម្លេះ ដោយរស់នៅរាយបាយតាមវាលស្រែ។ ប៉ុន្តែដោយសារតែមានការដេញបាញ់ប្រហារ ទើបពួកវាក៏បានប្តូរទីតាំងមករស់នៅ ជាពិសេសគឺតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើខាងក្រៅក្បែររបងវត្តរហូតដល់សព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEismnuzcXfvF_enO656r6pa7UKOkj6_dIIiNVkIKWV9qa4-Kg71NSYUq-lOXxGBuhp23gx9fB1yN_ArfW6nC90n_Xjb2SFFnp7LlUFDpAXpfngSTy7eWLpVb1Oi3PdEH9LcPcQvhYrLPToxpOlMT-EjbTJk7uSxJJ4OfCoWKJhbl-J2HJpYV0Ezcj01ocM5/s860/Screenshot%202024-08-06%20145202.png

យោងតាមការគូសបញ្ជាក់ពីក្រសួងព័ត៌មាន សត្វជ្រឹងនៅកម្ពុជា ត្រូវបានចែកចេញជា០៣ប្រភេទ គឺជ្រឹងធំ ជ្រឹងមធ្យម និងជ្រឹងកោះ ហើយក៏ជាប្រភេទថនិកសត្វតែ០១គត់ ដែលអាចហោះហើរបាន។ ចំណែកឯចំណីអាហាររបស់វាវិញ មានដូចជា ផ្លែឈើទុំ ផ្កា និងលំអងផ្កា ជាដើម។ បើទោះជាជ្រឹងជាសត្វដែលមិនស៊ីសាច់ជាអាហារ និងជាសត្វស្លូត ដែលខុសពីប្រភេទប្រចៀវមួយចំនួនដែលស៊ីសាច់ជាអាហារក៏ដោយ ក៏ប៉ុន្តែរូបរាងរបស់វា ធ្វើឱ្យមនុស្សមិនសូវចូលចិត្តទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOSRkhaHvg6O3tneVYiIc90IDPsceELDXFF6rGYC_Qf0Fn0n73IgKo0NvVjAkij2Mh4VJDwcyul43ctP9KM2RtkZi87q7lKAdYzXovR51H3NSMuVXZAyujit2YEec7zV56mKfqQJ_5Yp96K4R_tVlYRkoecOJOoIHWbaFPVsak6dz1BBy8n3EHhjvNARBy/s878/Screenshot%202024-08-06%20145214.png

ជារៀងរាល់ថ្ងៃ អ្នកដែលនៅជិតនោះតែងតែលឺសម្លេងស្រែកយំចេកចាចឡើងកងរំពងរបស់ពួកវានៅលើអាកាសប្រៀបបាននឹងសូរតន្ត្រីម្យ៉ាងដែលតែងតែបំពេរអារម្មណ៍ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្លះវិញ គិតថាជាការរំខានទៅវិញផងដែរ៕

 

 

បិទលុយយ៉ាងច្រើនពេញរថយន្តដើរចែកអ្នកខ្វះខាតនៅតាមផ្លូវ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មន្ត្រីប៉ូលិសចូលនិវត្តន៍ពីការងារម្នាក់បានយកលុយមកបិទពេញរថយន្តរបស់ខ្លួនដើម្បីចែកឱ្យជនក្រីក្រ ។ មន្ត្រីប៉ូលិសចូលនិវត្តន៍និយាយថា បើឃើញមានចន្លោះកន្លែងណា គឺនឹងយកលុយមកបិទលើរថយន្តបន្ថែមទៀត ហើយក្រៅពីលុយ ក៏មាននំចំណី, ភេសជ្ជៈ និងសម្លៀកបំពាក់ចែកជូនអ្នកខ្វះខាតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuLloFeWrAZANWHejEi2WCkBZtDVIwOyT4yIyrj9bL3ezhhEa06yU1Yhy0q0xuvR8QwuTW_i3nmGVOWlcXfX30K2aXmbzUtwqDaFEjSKy3bJNmJpb0QUxAou3Sk3V1mFRnQoK4KEQR68zDR9lM4hXT0MAVFJLrQwzNmeUexEMHFeRFMUqPyG0SVOeZcFrz/s617/Screenshot%202024-08-06%20144917.png

អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ «arm_yimyim25» បានបង្ហោះវីដេអូមួយបង្ហាញពីមន្ត្រីប៉ូលិសចូលនិវត្តន៍ម្នាក់យកលុយមកបិទពេញរថយន្តរបស់ខ្លួន ដើម្បីចែកជូនអ្នកខ្វះខាត ព្រមទាំងសរសេរថា «បើបាត់លុយ គ្រាន់តែយកលុយមកបិទលើរថយន្តជាថ្មី» ។

លោក Narubet Meema ជាម្ចាស់វីដេអូបាននិយាយមកកាន់សារព័ត៌មានថា កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងមក លោកបាននាំសាច់ញាតិទៅទីក្រុងបាងកក ហើយលោកបានដើរលេងក្នុងផ្សារនៅតំបន់ឡាតក្រាក់បាំង ជាមួយមិត្តភក្តិ ។ ពេលនោះ លោកបានជួបអ៊ំប្រុសម្នាក់កំពុងតែបិទលុយលើរថយន្ត ក្នុងនោះមានចាប់ពីក្រដាស២០បាត រហូតដល់១.០០០បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWSJ6VhX1SyHXhQuCV1Qpm6LwrqVo2YVQEZ08EWldqKB9Z5NKAj2fJkTy_8_rkQkXWrjytyMA9CrlNliq90bwIEIdzJozDBytwrUbvYrQotbtMROV25VwYvDTwGLx6lW-A6K5f03AjpVcJbbZwjM27pSENYEnKAS4ydpfJL-9ZrN0k6PlUbhwipuE7CDSX/s572/Screenshot%202024-08-06%20144859.png

លោក និងមិត្តភក្តិឃើញហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមិត្តរបស់លោកប្រាប់លោកឱ្យសាកសួរអ៊ំប្រុសខាងលើ ។ លោកក៏សួរទៅអ៊ំប្រុសថា ៖ «លោកអ៊ំបិទលុយលើរថយន្តបែបនេះមិនខ្លាចបាត់ ឬមានអ្នកយកលុយទេឬ?» ។ អ៊ំប្រុសឆ្លើយថា ៖ «បើបាត់លុយ គ្រាន់តែយកលុយថ្មីមកបិទលើរថយន្តថែមទៀត» ។ ប្រយោគបែបនេះធ្វើឱ្យលោកស្រឡាំងកាំង និងចាប់អារម្មណ៍យ៉ាងខ្លាំង ។

អ៊ំប្រុសបន្តថា អ្នកខ្វះខាតអាចមកយក ឬសុំលុយបាន ប៉ុន្តែកុំលួចលុយទៅបានហើយ ។ ពេលលោក Narubet Meema កំពុងតែឈរមើលនោះ អ៊ំប្រុសពុំបានចែកលុយឱ្យមនុស្សគ្រប់គ្នាទេ ប៉ុន្តែអ៊ំប្រុសនឹងមើលថា បើអ្នកមកសុំលុយពុំបានខ្វះខាតទេ អ៊ំប្រុសនឹងមិនចែកលុយឱ្យទេ ពីព្រោះគាត់ចង់ផ្តល់លុយឱ្យជនក្រីក្រពិតប្រាកដ ឬគ្មានលុយហូបបាយប៉ុណ្ណោះ ។ អ៊ំប្រុសបញ្ជាក់ថា នឹងចតរថយន្តនៅតាមផ្លូវ ហើយអត់ខ្លាចបាត់លុយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEzUe8fEPNfkjxF6UlU2FnQ8V8-26KafSgTKb2SbK8GvBsoUphH3Ccou_qjPFTgqiGJmMKcPO5v_bRjJ2TO-aYpil_Wm02iIAK-jiIKtYilkLMWeDcE1d31LOevaI_ZbxCN6gz9TjKA_ryJW4Th193paka5bmAEf8BvM7DfaMzqjwQk8uruIsegBYjwwQw/s628/Screenshot%202024-08-06%20144838.png

អ៊ំប្រុសរូបនេះឈ្មោះ ចាធីន ជាអតីតមន្ត្រីប៉ូលិសចូលនិវត្តន៍ពីការងារយូរហើយ ហើយមូលហេតុដែលអ៊ំប្រុសធ្វើបែបនេះ ដើម្បីឱ្យអ្នកធ្វើដំណើរឆ្លងកាត់ឃើញហើយចូលមកជជែកជាមួយ ។ ប៉ុន្តែមនុស្សភាគច្រើនយល់ឃើញថា អ៊ំប្រុសជាមនុស្សឆ្កួត ដែលយកលុយជាច្រើនមកបិទលើរថយន្ត ហើយពួកគេពុំហ៊ានមកជជែកឡើយ ។

ក្រៅពីចែកលុយហើយ អ៊ំប្រុសនៅមាននំចំណី, ភេសជ្ជៈ និងសម្លៀកបំពាក់សម្រាប់ចែកជូនអ្នកខ្វះខាតផងដែរ ។ រីឯរឿងផ្ទះសម្បែង និងក្រុមគ្រួសាររបស់អ៊ំប្រុស គឺលោក Narubet Meema ពុំបានសាកសួរទេ ។ ប៉ុន្តែបើតាមការសាកសួរមនុស្សផ្សេងទៀតឱ្យដឹងថា អ៊ំប្រុសតែងតែបើករថយន្តនៅតំបន់ឡាតក្រាក់បាំង ជាញឹកញាប់ ៕

លោកអ្នកឧកញ៉ាតែម្នាក់គត់ ដែលបោះទុនវិនិយោគក្នុងគម្រោងព្រែកជីកហ្វូណនតេជោ

0

នៅក្នុងគម្រោងជាប្រវត្តិសាស្ត្រ នៃការសាងសង់ព្រែកជីកហ្វូណនតេជោ មានក្រុមហ៊ុនដល់ទៅ៤ ដែលបានបណ្ដាក់ទុនវិនិយោគលើគម្រោងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ChGdyq_Lir9hPoItCYChTU_J6YZeAC09-vC8idmuObCzX8Ob9Sty6tMuXfMObxyz_3AwNULn1jklRQXy9fWh9Vl3AwVJ1tUsg6kT3h30evJUUK3z0LRhuoWJZvOYcydCo0B0Kr3sZwkfsJuziuw0RyMCAvdGA-boMR0EvEExtAGL374iwJyJJ0qSFoM-/s960/image_2024-08-06_14-13-06.png

ក្នុងចំណោម៤នោះ មាន៣ជាក្រុមហ៊ុនក្នុងស្រុក គឺក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែក្រុងព្រះសីហនុ និងក្រុមហ៊ុនOCIC ដែលស្ថិតក្រោមការគ្រប់គ្រងរស់លោកអ្នកឧកញ៉ាពុងឃាវ សែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTS2Nb7GTfBUWKs0gso0LvEyGhroC080zJwAMN4Qn5bGAgN4z-i_wIYCpgO7B9qYGsDqVZuoBEfoasuKOWz_BVgv2unxrdjIP-6x82PM78iLKZVnYpjIDF5sf24V959zISBGSr0Zk9c8khdZYp9cn-s88T0oNUKJSg_AMeCU6zZ5Bxnn-JDvEb7u_dwRDr/s1600/454006832_842616134719734_6283552490080256722_n.jpg

ចំណែកមួយក្រុមហ៊ុនទៀត ជាក្រុមហ៊ុនចិន CRBC ដែលជាក្រុមហ៊ុនកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងកំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3DXX5J3JxZfB2XuVWrI-ECAnIjIV_LX87HgKwlD9sHe2ftRgPcdl3lmayhlGTH8aTA4UK-hUKI0awXpDU5k7Ehvn-o9SY0LYmsrhVpnptH2p4r6dlMvZFGJzsBvI4jovTp6i8OsTao3lh2XUMzCciw2VTSYIV_NateDA8z1lfAnE7Juld1eNj_8-n4GB6/s1440/454293104_1042983053883917_6895200609594124019_n.jpg

បើតាមឯកឧត្តមស៊ុន ចាន់ថុល ឧនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រងការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ថាគម្រោងវិនិយោគលើព្រែកជីកហ្វូណនតេជោត្រូវបានបែងចែកជាពីរកំណាត់។
ក្នុងនោះកំណាត់ទី១ពីព្រែកតាកែវនៃដៃទន្លេមេគង្គទៅព្រែកពោធិ៍ដៃទន្លេបាសាក់ ប្រវែងប្រមាណ២៦គីឡូម៉ែត្រ គឺជាការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក១០០ភាគរយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXpPzoGe5Y0BdoFlQrfxZEjDDUken0bs_oLUBHWVQXtVd90QheWFEUBJFf_zK-0Td3wZiBJ-0_Cj8sJMajvOMtfPePX-rduJUm_SPqjs90B5NQuRf5dyPpGSIIwJCNOSFcPnEu5DkPyao9VCUPwbChBCUPsUbjWeea9OAoKduyMPAwr9LpLSV5qtrPsrUW/s1600/454263432_842615878053093_7292820313970487150_n.jpg

រីឯកំណាត់ទី២ ដែលមានចម្ងាយ១៥៩គីឡូមែត្រ ពីទន្លេបាសាក់ ខេត្តតាកែវ រហូតដល់សមុទ្រខេត្តកែប និងត្រូវវិនិយោគរួមគ្នារវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់៕

 

Temple Run ជីវិតពិតកំពុងល្បី នី មុន្នីនាថ ជួបហេតុការណ៍នឹកស្មានមិនដល់ត្រូវបានហាមឃាត់មិនឱ្យថតនៅប្រាសាទបាយ័ន

0

ដូចមហាជនជ្រាបមកហើយថា Trending Temple Run ជីវិតពិតនៅប្រាសាទក្នុងប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីពីសំណាកភ្ញៀវជាតិនិងអន្តរជាតិមានការចូលរួមថតជាច្រើនផ្ទុះពេញបណ្តាញសង្គម។ ទោះយ៉ាងណា តារាសម្តែង នី មុន្នីនាថ ក៏បានចូលរួមនិន្នាការនេះដូចគ្នាប៉ុន្តែជួបហេតុការណ៍មួយត្រូវបានហាមឃាត់មិនឱ្យថត Temple Run នៅទីតាំងប្រាសាទបាយ័នដោយសារតែទីនោះមានទីសក្ការៈបូជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIPSqWEH4TBHKOXCn1FFsZSdzupkfZsMtbblpLtnYaVCRjL_BZY5WIsr-tAql9m2Cd8qrlHxBiql1BqDAQF-ggzblp61REkCb3PZjxwS78PwGAIlq6fnTCcnVHNPjArhyphenhyphenTjNyWaY1PPJJrGMZnTfvsdbLo7aqUoHkVrRB9wxVcFqqx3T7vDdoBfB5_tRSM/s2048/image_2024-08-05_14-28-41.png

តាមរយៈវីដេអូជាង៣នាទី នី មុន្នីនាថ បានបង្ហាញពីក្រោយឈុតឆាកនៃការចូលរួមលេងហ្គេម Temple Run នៅក្នុងជីវិតពិតដោយបានថតនៅប្រាសាទមួយចំនួននៅខេត្តសៀមរាបដោយបានដាក់ចំណងជើងថា «ពិតប្រាកដទេហាមឃាត់មិនឱ្យថតហ្គេម temple run នៅប្រាសាទបាយ័ន»។ ក្នុងវីដេអូបានបង្ហាញពីសំឡេងនៃការហាមឃាត់លេងហ្គេមមួយនេះនៅប្រាសាទបាយ័នប៉ុន្តែមិនមានការបង្ហាញមុខនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkPKs69OTEaCsQmxihiT-xB_kqTJ-9y4AUTcgF1IEbfNHOntsxlrAmKlI0f2W6uBi9Y7msGVFciqMw_IjG_v-RFD6NOzRLpdjjtwGyd00u6DBFPglBCQuhBpkVGx3iAVLl-fipqZcnZ9tMsM2yS-SQ1qJ-PqrLPPSTJ53_tTAILhWa3JLbWArQiKZDPaxL/s2048/image_2024-08-05_14-28-41%20(2).png

មុន្នីនាថ បាននិយាយថាគឺមានការហាមមិនឱ្យថត Temple Run នៅប្រាសាទបាយ័នទាំងជនជាតិខ្មែរនិងជនជាតិបរទេសដោយសារតែមានទីសក្ការៈបូជា។ តារាស្រីរូបនេះបានបង្ហាញចម្ងល់របស់ខ្លួនដោយសារតែឃើញជនជាតិបរទេសមកថតហ្គេម Temple Run ច្រើនមែនទែនហើយនាងក៏មកថតហ្គេមនេះហេតុអ្វីត្រូវបានហាមឃាត់ ដោយបានលើកហេតុផលថាជនបរទេសបានថតមកហើយ ហើយត្រូវបានហាមឃាត់ដែរប៉ុន្តែនៅតែយកទៅផុសអ៊ីចឹងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2BvG-fL5NZ1jbj_0ZL9OzxAdQgjwxFAZpXTBUn36Ohwu8BwErEWT2J-TzCAvFCZjcxkCda6g1T4m7kxZ9rZ1gt41in05Ns3dljT9r1jxFmbS2FzTyCoN4rQvUtAUeMy83K3C0N5DVKTA-wu0-g_S2wDlFg9Jg7ClxhOFdYOWOgLKjq0Frks9RjXe9uNBn/s2048/image_2024-08-05_14-28-44.png

តារាសម្តែងរូបនេះបាននិយាយដែរថា នាងពិតជាមិនដឹងមែន មិនដឹងថាមានការហាមឃាត់នៅតំបន់នោះ ដោយខាងក្រសួងបានប្រកាសដែរថាក្នុងការលើកលែង ការថតវីដេអូឬមួយអ្វីដែលមិនប៉ះពាល់ប្រាសាទ ដូចជាការស្លៀកពាក់ស៊ិចស៊ីឬក៏ស្លៀកពាក់បុរាណតែខុស ប៉ុន្តែនាងមិនបានស្លៀកពាក់បុរាណនោះទេដែលមិនមានផលប៉ះពាល់ក្នុងការថតវីដេអូបង្ហាញអ្វីដែលជារបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXGqCVxDFHuh2v3yKfDOGcai_ymnvcd9YNFMBwioJvea73_z3mlCT4KQlLPSjdfaZ7Pj3j_tvFzr6uPtaLm_83O3WacTSXd5-Zh5yias-MnJGaGQZP9FN1a42lVpLslnxPN-GcdHIqeXuhG0Dn5Zjbhkl_zDwyYpOWWrQe_w3RV6jAl10wesP44H3wyq4N/s2048/image_2024-08-05_14-28-46.png

កញ្ញា បានលើកឡើងដែរថា ប្រសិនបើមិនមានឱ្យថតការលេងហ្គេម Temple Run នៅប្រាសាទបាយ័នពិតប្រាកដមែន អាជ្ញាធរអប្សរាគួរតែដាក់ផ្លាកមួយដើម្បីឱ្យខ្មែរនិងជនជាតិបរទេសគាត់បានដឹងថាកន្លែងនេះគឺមិនអាចថតបានទេ ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ទៅកាន់ភ្ញៀវដទៃទៀតនៅពេលទៅមានគោលបំណងថតហ្គេមនេះបែរជាមានការហាមឃាត់ទៅវិញ៕

មកដឹងពីមូលហេតុដែលពលរដ្ឋហ្វាំងឡង់និយមប្រើប្រាស់ទូរស័ព្ទដៃជជុះ

0

ប្រទេសហ្វាំងឡង់ ៖ ក្នុង១ឆ្នាំៗ មនុស្សទូទាំងពិភពលោក បានបោះទូរស័ព្ទដៃចោលរហូតដល់៥ពាន់៣រយលានគ្រឿង ប៉ុន្តែទូរស័ព្ទដៃចាស់ៗទាំងនេះត្រូវបានគេយកទៅកែច្នៃឡើងវិញ ត្រឹមតែ៩០លានគ្រឿង ឬស្មើ១៧% ប៉ុណ្ណោះ ។ រីឯទូរស័ព្ទនៅសល់ផ្សេងទៀតបានក្លាយជាសំរាមអេឡិចត្រូនិកបំផ្លាញបរិស្ថានពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQsOy62wlF46epAnqxH9vTA-FmuDg-csk6KcWHc4xFO7J1ZiK-mVocuAVu-rRofMRlHhhCOvCzU80K5f4vFcB_kTGQPHHfQWDJz95f0UeVARB8bdtk3VrGq9B4Rkv7y38KvaIkdhDTO1zgUcQ26NRnCKh1LBhRYkbRkiXG5i5wny9XZqQzHmxRiw4P-K55/s1200/image_2024-08-06_13-20-47.png

បញ្ហានេះអាចកាត់បន្ថយបាន បើយើងម្នាក់ៗផ្លាស់ប្តូរការគិត និងងាកមកប្រើប្រាស់ទូរស័ព្ទដៃជជុះ ដើម្បីអាចប្រើប្រាស់ទូរស័ព្ទដៃ១គ្រឿងឱ្យកាន់តែយូរជាងមុន, មានសុវត្ថិភាព, មិនប៉ះពាល់បរិស្ថាន និងអាចសន្សំសំចៃប្រាក់ទៀតផង ។ ពលរដ្ឋនៅប្រទេសហ្វាំងឡង់បានបង្កើតសំរាមអេឡិចត្រូនិក ចាប់ពី២០លានតោន ទៅ៥០លានតោនក្នុង១ឆ្នាំ ប៉ុន្តែគេហទំព័រ Statista បញ្ជាក់ថា ប្រទេសហ្វាំងឡង់អាចកែច្នៃសំរាមអេឡិចត្រូនិករហូតដល់៨៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xVtQ4FRCJUErhhDzZUEFpn4bChz3fL0DIQtX56YT8UsXVyXk8XVbVUczH-VLb_rQJsMK-2CY-UCoZkBMda7W5yMFGAucmYvy0SPGY2lrOkDEWViwbeJMbhItDtV1ihhhUff69fwtqYHwx2FcPJURkoA8t1CTaZUE5m13QLdqbPhFKpZomNoFydVXYmCO/s627/image_2024-08-06_13-21-48.png

កលោក Sami Martinen នាយកក្រុមហ៊ុន Swappie នៅប្រទេសហ្វាំងឡង់ បានបង្ខាញចក្ខុវិស័យរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនលោកនឹងលក់ទូរស័ព្ទដៃជជុះមានគុណភាពល្អ និងមានតម្លៃថោកជាងទូរស័ព្ទថ្មី ។ រីឯអតិថិជនភាគច្រើនរបស់ក្រុមហ៊ុន ពួកគេផ្តោតលើនិរន្តរភាព, ពុំចង់បង្កើតសំរាមអេឡិចត្រូនិកបន្ថែម និងចូលរួមចំណែកការពារបរិស្ថានពិភពលោក ។

ផលិតផលរបស់ក្រុមហ៊ុន Swappie នៅតែមានសភាពថ្មី, មានការធានារយៈពេល១ឆ្នាំ ខណៈថ្មទូរស័ព្ទមានប្រសិទ្ធភាព៨០% ។ បច្ចុប្បន្ន ក្រុមហ៊ុននេះបានលក់ផលិតផលតាមអនឡាញ និងនាំចេញទៅប្រទេសចំនួន២៥ ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណូលជាមធ្យម ស្មើនឹង១០០លានអឺរ៉ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7f6glV1-FzCF8BxNc2pFvVdtgW_EuWRIB4fI6YCIXMYBRb7kiPhlmsbj263Z11FdJ46o7z5iQSfECx9FGaoXXUDZQyzNOqzrojzywitsRP_tz2iLY33AMnPFkzwNMfsvJY0KUOLcm4R8lycJ5DtiOETpdUkOnxOKMQs9NXbIdSDgirMBhwi2ISwNHVZ8w/s574/image_2024-08-06_13-21-53.png

ក្រុមហ៊ុនបញ្ជាក់ថា កាលពីឆ្នាំ២០២១ អតិថិជនពួកគេអាចជួយកាត់បន្ថយការបញ្ចេញកាបូនសរុបជាង២ម៉ឺន៣ពាន់តោន ឬស្មើនឹងការបញ្ចេញកាបូនសម្រាប់ការហោះហើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងញូវយ៉ក ។ ហេតុនេះ ការទិញទូរស័ព្ទដៃជជុះប្រើប្រាស់អាចជួយកាត់បន្ថយការបំពុលបរិយាកាសយ៉ាងច្រើន ។

ក្នុង១ឆ្នាំៗ មនុស្សនៅទូទាំងពិភពលោក បានទិញទូរស័ព្ទថ្មីប្រើប្រាស់ និងបង្កើតជាសំរាមអេឡិចត្រូនិកយ៉ាងច្រើន ។ ប៉ុន្តែពលរដ្ឋហ្វាំងឡង់ និងក្រុមហ៊ុន Swappie បានផ្តោតលើការប្រើប្រាស់ និងលក់ទូរស័ព្ទជជុះ ដើម្បីជួយដល់បរិស្ថានពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWz6ZURsNQKeKeIzpeTp75MryVotoB84N0neAZlp9Bmr0qcUdtmVduajzg-fTRdOBfmS3ZFEdCAYcUu63klEUzqcbDTmrVp9gi9NRdHVgJ2zwxK1o0LIhpZY2wq5Fwv894WhwV07rFN2IBvumvRU9nuGYzC815TFlE4qY70qH2x_2Rxwmxqr8rLjSF6G5D/s1440/image_2024-08-06_13-22-10.png

បើយើងចូលរួមចំណែកការពារបរិស្ថាន ឬអាជីវកម្មនីមួយៗងាកមកផ្តល់សារៈសំខាន់លើបញ្ហានេះ ឬមានការលើកទឹកចិត្តពីរដ្ឋាភិបាលប្រទេសនានា វានឹងធ្វើឱ្យសំរាមអេឡិចត្រូនិកថយចុះមិនខាន ៕

តិចអត់ដឹងថា សត្វដំរីមានយាយដូចមនុស្សដែរ ហើយ​មាន​តួនាទី​សំខាន់ទៀតផង

0

មនុស្សម្នាក់ៗចាត់ទុកថា «លោកយាយ» គឺជាមនុស្សដ៏សំខាន់ និងជាទីគោរពសម្រាប់កូនចៅ ពីព្រោះលោកយាយតែងតែអប់រំប្រៀនប្រដៅ, ផ្តល់ចំណេះដឹង, ផ្តល់ភាពកក់ក្តៅ និងក្តីស្រឡាញ់ដល់យើងមិនខុសគ្នាពីម្តាយឡើយ ។ ប៉ុន្តែសម្រាប់សត្វវិញ តើពួកវាមានយាយដូចមនុស្សដែរឬទេ? ហើយយាយរបស់សត្វនឹងមើលថែទាំចៅៗឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZBG0ombScUl_uYmOwkzTnVlNzt8iVq_KAhyphenhyphenAyWYOnRn6_LTa7gVeGzToAPnvxwsbinRrGomJxoTi7OKTOTxJ3dQYtNhCwODTxHHs57-9jf3h4q86kD18yDfrLfaPNq87hDwXf6NpT5pQ7k1Ei0WMf-GXcJNYH8tQ_PjuMGWwVvRxHxecnBeetY7raeJzD/s1920/image_2024-08-06_13-16-18.png

យើងកុំទាន់និយាយដល់យាយរបស់សត្វ គឺនិយាយត្រឹមឪពុករបស់វា (ឬបា) ជាមុនសិន ។ ជាទូទៅ សត្វឈ្មោលគ្មានតួនាទីថែទាំកូនៗរបស់វាឡើយ ហើយតួនាទីនេះជារបស់សត្វញី ។ សត្វនីមួយៗពុំអាចមានជីវិតរស់នៅលើពិភពលោកនេះយូរអង្វែងទេ ទើបសត្វភាគច្រើនគ្មានយាយដូចមនុស្ស ប៉ុន្តែដំរីខុសពីសត្វទូទៅ គឺដំរីមានយាយ ។

កាលពីជាង៤០ឆ្នាំមុន លោកស្រី Phyllis Lee ជាសាស្តា្រចារ្យមកពីសាកលវិទ្យាល័យ Stirling ប្រទេសស្កុតឡេន បានប្រមូលទិន្នន័យរបស់សត្វដំរីចំនួន៨០០ក្បាល ដែលរស់នៅឧទ្យានជាតិ Amboseli ប្រទេសកេនយ៉ា ហើយលទ្ធផលការស្រាវជ្រាវនេះធ្វើឱ្យមនុស្សលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTudez5-IpCfDKNjKyIQIfsXzm2aeo_ZeGyMAd8V6AANAiA9kE32M87BHY9AqUApFqaIzuvC5nv9TtnToA4R3mkaepk48_trkdAIB2PUgIITSXSJAbHm3r2EU_7rWuF-BFfOPL6ABz4V16TZsMPL33JUGZNruf-dDnpGecCzI99m_NuOLFnP9sA-HeFYGk/s1024/image_2024-08-06_13-16-27.png

លោកស្រីរកឃើញថា ការរស់រានមានជីវិតរបស់កូនដី គឺអាស្រ័យលើការថែទាំពីយាយរបស់ពួកវា ។ ជាទូទៅ សត្វដំរីបានរស់នៅជាគ្រួសារធំៗ និងមានសមាជិកជាច្រើនក្បាល ។ ម្យ៉ាងទៀត ដោយសារដំរីមានអាយុច្រើនជាងសត្វផ្សេងៗ ទើបយើងតែងតែឃើញមានដំរីចាស់ៗរស់នៅក្នុងហ្វូង ហើយពួកវាជាយាយដំរី ដែលមានតួនាទីសំខាន់ក្នុងចំណោមដំរីផ្សេងទៀត ។

យាយដំរី ដែលមានអាយុច្រើនជាងគេនឹងក្លាយជាមេដឹកនាំហ្វូងដំរី ហើយវានឹងនាំកូនចៅទៅស្វែងរកចំណីអាហារ និងផឹកទឹកតាមតំបន់ផ្សេងៗ ។ ក្រៅពីនេះ ដំរីញីចាស់មានតួនាទីមើលថែកូនចៅដំរីក្នុងហ្វូងរបស់វា ពេលពួកវាប្រឈមមុខជាមួយដំរីហ្វូងផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjuhIENWyRiv7upsNt971HxPAMrkO_t9FaBjm5q0m5uCEzO4oSmtBL6yC9-SKkiUrebQcQRbX2D_pPoHgan8Q3Q2NGmQKI889g8kgfTgdev0btJd3oqNEGWbAZI_PgSUS1C2TtCnLb_yPxAeC9YFFpNsV5Rh3x-0urgruX_DXz0SnSDwsoLQ_tzNN0ymj/s1024/image_2024-08-06_13-16-34.png

លើសពីនេះ ដំរីញីនឹងបង្កើតកូនកាន់តែច្រើនឡើង បើមានយាយដំរីរស់នៅក្នុងហ្វូង ពីព្រោះយាយដំរីនឹងជួយការពារកូនដំរីគ្រប់បែបយ៉ាង និងជួយកម្ចាត់ឧបសគ្គនៅតាមផ្លូវ ។ យាយដំរីនឹងពុំស៊ីចំណីមុនដំរីផ្សេងៗទេ គឺយាយដំរីនឹងទុកឱ្យកូនដំរីស៊ីចំណីដែលរកបានជាមុនសិន ។ ទង្វើនេះ គឺដូចគ្នានឹងសត្វផ្សេងទៀតដែរ ដែលសុខចិត្តឱ្យកូនៗស៊ីឆ្អែតមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ExKLtoP0BUYZXuW-wP8EGprX8W1SdPGXaFj7DRJgKG6EY_NoLZR3aeKVeCqL2K2x7rELS6u2ZhyphenhyphenpHAW5Mx6CkjMWzP-tBPHJjtyv70CX855sCF4TPYwhZC5X1DYL32cgN-jjVbOAsPgo0KUTV79UVmnUXXfrRcPSbv5ME74KD9k4jSoEM1TWHLKK80dm/s1920/image_2024-08-06_13-16-49.png

លោកស្រីសាស្ត្រាចារ្យ Phyllis Lee និយាយថា ៖ «សត្វដំរីមានប្រាជ្ញាឆ្លាតពុំគួរឱ្យជឿ ហើយយើងត្រូវតែចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាពីវា ទើបអាចយល់ពីទង្វើទាំងអស់របស់វា» ។

ហេតុនេះ យាយដំរីមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការថែទាំកូនចៅរបស់វា ។ ពេលស្តាប់រឿងនេះចប់ យើងកុំភ្លេចយកចិត្តទុកដាក់ និងថែទាំមនុស្សចាស់ក្នុងគ្រួសាររបស់យើងឱ្យល្អ ពីព្រោះពួកលោកក៏ដូចគ្នានឹងយាយដំរីដែរ ដែលបានជួយថែទាំយើងកាលពីនៅតូច គឺពុំខុសគ្នាឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOFCPkvu0BrJsnrdl6fCNYGN8mnZagFKCez4wXNZG41EO7lwZu4CkllWXxZ9PmQgBmS6zmESOVmqlhkv53zxRWFtwVeRv1hC6ICPDgFT-BYTwovI0A4ezf4-HVeICL3R6ljZkHhmkvUx1nq0bjm4POxVri21svWTpuQvpCZQmL_F5EwCSAkyOJy58v7Wa2/s1280/image_2024-08-06_13-17-37.png