Home ព័ត៌មានអន្តរជាតិ បិទលុយយ៉ាងច្រើនពេញរថយន្តដើរចែកអ្នកខ្វះខាតនៅតាមផ្លូវ

បិទលុយយ៉ាងច្រើនពេញរថយន្តដើរចែកអ្នកខ្វះខាតនៅតាមផ្លូវ

68
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មន្ត្រីប៉ូលិសចូលនិវត្តន៍ពីការងារម្នាក់បានយកលុយមកបិទពេញរថយន្តរបស់ខ្លួនដើម្បីចែកឱ្យជនក្រីក្រ ។ មន្ត្រីប៉ូលិសចូលនិវត្តន៍និយាយថា បើឃើញមានចន្លោះកន្លែងណា គឺនឹងយកលុយមកបិទលើរថយន្តបន្ថែមទៀត ហើយក្រៅពីលុយ ក៏មាននំចំណី, ភេសជ្ជៈ និងសម្លៀកបំពាក់ចែកជូនអ្នកខ្វះខាតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuLloFeWrAZANWHejEi2WCkBZtDVIwOyT4yIyrj9bL3ezhhEa06yU1Yhy0q0xuvR8QwuTW_i3nmGVOWlcXfX30K2aXmbzUtwqDaFEjSKy3bJNmJpb0QUxAou3Sk3V1mFRnQoK4KEQR68zDR9lM4hXT0MAVFJLrQwzNmeUexEMHFeRFMUqPyG0SVOeZcFrz/s617/Screenshot%202024-08-06%20144917.png

អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ «arm_yimyim25» បានបង្ហោះវីដេអូមួយបង្ហាញពីមន្ត្រីប៉ូលិសចូលនិវត្តន៍ម្នាក់យកលុយមកបិទពេញរថយន្តរបស់ខ្លួន ដើម្បីចែកជូនអ្នកខ្វះខាត ព្រមទាំងសរសេរថា «បើបាត់លុយ គ្រាន់តែយកលុយមកបិទលើរថយន្តជាថ្មី» ។

លោក Narubet Meema ជាម្ចាស់វីដេអូបាននិយាយមកកាន់សារព័ត៌មានថា កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងមក លោកបាននាំសាច់ញាតិទៅទីក្រុងបាងកក ហើយលោកបានដើរលេងក្នុងផ្សារនៅតំបន់ឡាតក្រាក់បាំង ជាមួយមិត្តភក្តិ ។ ពេលនោះ លោកបានជួបអ៊ំប្រុសម្នាក់កំពុងតែបិទលុយលើរថយន្ត ក្នុងនោះមានចាប់ពីក្រដាស២០បាត រហូតដល់១.០០០បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWSJ6VhX1SyHXhQuCV1Qpm6LwrqVo2YVQEZ08EWldqKB9Z5NKAj2fJkTy_8_rkQkXWrjytyMA9CrlNliq90bwIEIdzJozDBytwrUbvYrQotbtMROV25VwYvDTwGLx6lW-A6K5f03AjpVcJbbZwjM27pSENYEnKAS4ydpfJL-9ZrN0k6PlUbhwipuE7CDSX/s572/Screenshot%202024-08-06%20144859.png

លោក និងមិត្តភក្តិឃើញហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមិត្តរបស់លោកប្រាប់លោកឱ្យសាកសួរអ៊ំប្រុសខាងលើ ។ លោកក៏សួរទៅអ៊ំប្រុសថា ៖ «លោកអ៊ំបិទលុយលើរថយន្តបែបនេះមិនខ្លាចបាត់ ឬមានអ្នកយកលុយទេឬ?» ។ អ៊ំប្រុសឆ្លើយថា ៖ «បើបាត់លុយ គ្រាន់តែយកលុយថ្មីមកបិទលើរថយន្តថែមទៀត» ។ ប្រយោគបែបនេះធ្វើឱ្យលោកស្រឡាំងកាំង និងចាប់អារម្មណ៍យ៉ាងខ្លាំង ។

អ៊ំប្រុសបន្តថា អ្នកខ្វះខាតអាចមកយក ឬសុំលុយបាន ប៉ុន្តែកុំលួចលុយទៅបានហើយ ។ ពេលលោក Narubet Meema កំពុងតែឈរមើលនោះ អ៊ំប្រុសពុំបានចែកលុយឱ្យមនុស្សគ្រប់គ្នាទេ ប៉ុន្តែអ៊ំប្រុសនឹងមើលថា បើអ្នកមកសុំលុយពុំបានខ្វះខាតទេ អ៊ំប្រុសនឹងមិនចែកលុយឱ្យទេ ពីព្រោះគាត់ចង់ផ្តល់លុយឱ្យជនក្រីក្រពិតប្រាកដ ឬគ្មានលុយហូបបាយប៉ុណ្ណោះ ។ អ៊ំប្រុសបញ្ជាក់ថា នឹងចតរថយន្តនៅតាមផ្លូវ ហើយអត់ខ្លាចបាត់លុយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEzUe8fEPNfkjxF6UlU2FnQ8V8-26KafSgTKb2SbK8GvBsoUphH3Ccou_qjPFTgqiGJmMKcPO5v_bRjJ2TO-aYpil_Wm02iIAK-jiIKtYilkLMWeDcE1d31LOevaI_ZbxCN6gz9TjKA_ryJW4Th193paka5bmAEf8BvM7DfaMzqjwQk8uruIsegBYjwwQw/s628/Screenshot%202024-08-06%20144838.png

អ៊ំប្រុសរូបនេះឈ្មោះ ចាធីន ជាអតីតមន្ត្រីប៉ូលិសចូលនិវត្តន៍ពីការងារយូរហើយ ហើយមូលហេតុដែលអ៊ំប្រុសធ្វើបែបនេះ ដើម្បីឱ្យអ្នកធ្វើដំណើរឆ្លងកាត់ឃើញហើយចូលមកជជែកជាមួយ ។ ប៉ុន្តែមនុស្សភាគច្រើនយល់ឃើញថា អ៊ំប្រុសជាមនុស្សឆ្កួត ដែលយកលុយជាច្រើនមកបិទលើរថយន្ត ហើយពួកគេពុំហ៊ានមកជជែកឡើយ ។

ក្រៅពីចែកលុយហើយ អ៊ំប្រុសនៅមាននំចំណី, ភេសជ្ជៈ និងសម្លៀកបំពាក់សម្រាប់ចែកជូនអ្នកខ្វះខាតផងដែរ ។ រីឯរឿងផ្ទះសម្បែង និងក្រុមគ្រួសាររបស់អ៊ំប្រុស គឺលោក Narubet Meema ពុំបានសាកសួរទេ ។ ប៉ុន្តែបើតាមការសាកសួរមនុស្សផ្សេងទៀតឱ្យដឹងថា អ៊ំប្រុសតែងតែបើករថយន្តនៅតំបន់ឡាតក្រាក់បាំង ជាញឹកញាប់ ៕