Home ព័ត៌មានអន្តរជាតិ តិចអត់ដឹងថា សត្វដំរីមានយាយដូចមនុស្សដែរ ហើយ​មាន​តួនាទី​សំខាន់ទៀតផង

តិចអត់ដឹងថា សត្វដំរីមានយាយដូចមនុស្សដែរ ហើយ​មាន​តួនាទី​សំខាន់ទៀតផង

70
0

មនុស្សម្នាក់ៗចាត់ទុកថា «លោកយាយ» គឺជាមនុស្សដ៏សំខាន់ និងជាទីគោរពសម្រាប់កូនចៅ ពីព្រោះលោកយាយតែងតែអប់រំប្រៀនប្រដៅ, ផ្តល់ចំណេះដឹង, ផ្តល់ភាពកក់ក្តៅ និងក្តីស្រឡាញ់ដល់យើងមិនខុសគ្នាពីម្តាយឡើយ ។ ប៉ុន្តែសម្រាប់សត្វវិញ តើពួកវាមានយាយដូចមនុស្សដែរឬទេ? ហើយយាយរបស់សត្វនឹងមើលថែទាំចៅៗឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZBG0ombScUl_uYmOwkzTnVlNzt8iVq_KAhyphenhyphenAyWYOnRn6_LTa7gVeGzToAPnvxwsbinRrGomJxoTi7OKTOTxJ3dQYtNhCwODTxHHs57-9jf3h4q86kD18yDfrLfaPNq87hDwXf6NpT5pQ7k1Ei0WMf-GXcJNYH8tQ_PjuMGWwVvRxHxecnBeetY7raeJzD/s1920/image_2024-08-06_13-16-18.png

យើងកុំទាន់និយាយដល់យាយរបស់សត្វ គឺនិយាយត្រឹមឪពុករបស់វា (ឬបា) ជាមុនសិន ។ ជាទូទៅ សត្វឈ្មោលគ្មានតួនាទីថែទាំកូនៗរបស់វាឡើយ ហើយតួនាទីនេះជារបស់សត្វញី ។ សត្វនីមួយៗពុំអាចមានជីវិតរស់នៅលើពិភពលោកនេះយូរអង្វែងទេ ទើបសត្វភាគច្រើនគ្មានយាយដូចមនុស្ស ប៉ុន្តែដំរីខុសពីសត្វទូទៅ គឺដំរីមានយាយ ។

កាលពីជាង៤០ឆ្នាំមុន លោកស្រី Phyllis Lee ជាសាស្តា្រចារ្យមកពីសាកលវិទ្យាល័យ Stirling ប្រទេសស្កុតឡេន បានប្រមូលទិន្នន័យរបស់សត្វដំរីចំនួន៨០០ក្បាល ដែលរស់នៅឧទ្យានជាតិ Amboseli ប្រទេសកេនយ៉ា ហើយលទ្ធផលការស្រាវជ្រាវនេះធ្វើឱ្យមនុស្សលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTudez5-IpCfDKNjKyIQIfsXzm2aeo_ZeGyMAd8V6AANAiA9kE32M87BHY9AqUApFqaIzuvC5nv9TtnToA4R3mkaepk48_trkdAIB2PUgIITSXSJAbHm3r2EU_7rWuF-BFfOPL6ABz4V16TZsMPL33JUGZNruf-dDnpGecCzI99m_NuOLFnP9sA-HeFYGk/s1024/image_2024-08-06_13-16-27.png

លោកស្រីរកឃើញថា ការរស់រានមានជីវិតរបស់កូនដី គឺអាស្រ័យលើការថែទាំពីយាយរបស់ពួកវា ។ ជាទូទៅ សត្វដំរីបានរស់នៅជាគ្រួសារធំៗ និងមានសមាជិកជាច្រើនក្បាល ។ ម្យ៉ាងទៀត ដោយសារដំរីមានអាយុច្រើនជាងសត្វផ្សេងៗ ទើបយើងតែងតែឃើញមានដំរីចាស់ៗរស់នៅក្នុងហ្វូង ហើយពួកវាជាយាយដំរី ដែលមានតួនាទីសំខាន់ក្នុងចំណោមដំរីផ្សេងទៀត ។

យាយដំរី ដែលមានអាយុច្រើនជាងគេនឹងក្លាយជាមេដឹកនាំហ្វូងដំរី ហើយវានឹងនាំកូនចៅទៅស្វែងរកចំណីអាហារ និងផឹកទឹកតាមតំបន់ផ្សេងៗ ។ ក្រៅពីនេះ ដំរីញីចាស់មានតួនាទីមើលថែកូនចៅដំរីក្នុងហ្វូងរបស់វា ពេលពួកវាប្រឈមមុខជាមួយដំរីហ្វូងផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjuhIENWyRiv7upsNt971HxPAMrkO_t9FaBjm5q0m5uCEzO4oSmtBL6yC9-SKkiUrebQcQRbX2D_pPoHgan8Q3Q2NGmQKI889g8kgfTgdev0btJd3oqNEGWbAZI_PgSUS1C2TtCnLb_yPxAeC9YFFpNsV5Rh3x-0urgruX_DXz0SnSDwsoLQ_tzNN0ymj/s1024/image_2024-08-06_13-16-34.png

លើសពីនេះ ដំរីញីនឹងបង្កើតកូនកាន់តែច្រើនឡើង បើមានយាយដំរីរស់នៅក្នុងហ្វូង ពីព្រោះយាយដំរីនឹងជួយការពារកូនដំរីគ្រប់បែបយ៉ាង និងជួយកម្ចាត់ឧបសគ្គនៅតាមផ្លូវ ។ យាយដំរីនឹងពុំស៊ីចំណីមុនដំរីផ្សេងៗទេ គឺយាយដំរីនឹងទុកឱ្យកូនដំរីស៊ីចំណីដែលរកបានជាមុនសិន ។ ទង្វើនេះ គឺដូចគ្នានឹងសត្វផ្សេងទៀតដែរ ដែលសុខចិត្តឱ្យកូនៗស៊ីឆ្អែតមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ExKLtoP0BUYZXuW-wP8EGprX8W1SdPGXaFj7DRJgKG6EY_NoLZR3aeKVeCqL2K2x7rELS6u2ZhyphenhyphenpHAW5Mx6CkjMWzP-tBPHJjtyv70CX855sCF4TPYwhZC5X1DYL32cgN-jjVbOAsPgo0KUTV79UVmnUXXfrRcPSbv5ME74KD9k4jSoEM1TWHLKK80dm/s1920/image_2024-08-06_13-16-49.png

លោកស្រីសាស្ត្រាចារ្យ Phyllis Lee និយាយថា ៖ «សត្វដំរីមានប្រាជ្ញាឆ្លាតពុំគួរឱ្យជឿ ហើយយើងត្រូវតែចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាពីវា ទើបអាចយល់ពីទង្វើទាំងអស់របស់វា» ។

ហេតុនេះ យាយដំរីមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការថែទាំកូនចៅរបស់វា ។ ពេលស្តាប់រឿងនេះចប់ យើងកុំភ្លេចយកចិត្តទុកដាក់ និងថែទាំមនុស្សចាស់ក្នុងគ្រួសាររបស់យើងឱ្យល្អ ពីព្រោះពួកលោកក៏ដូចគ្នានឹងយាយដំរីដែរ ដែលបានជួយថែទាំយើងកាលពីនៅតូច គឺពុំខុសគ្នាឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOFCPkvu0BrJsnrdl6fCNYGN8mnZagFKCez4wXNZG41EO7lwZu4CkllWXxZ9PmQgBmS6zmESOVmqlhkv53zxRWFtwVeRv1hC6ICPDgFT-BYTwovI0A4ezf4-HVeICL3R6ljZkHhmkvUx1nq0bjm4POxVri21svWTpuQvpCZQmL_F5EwCSAkyOJy58v7Wa2/s1280/image_2024-08-06_13-17-37.png