Home ព័ត៌មានអន្តរជាតិ មកដឹងពីមូលហេតុដែលពលរដ្ឋហ្វាំងឡង់និយមប្រើប្រាស់ទូរស័ព្ទដៃជជុះ

មកដឹងពីមូលហេតុដែលពលរដ្ឋហ្វាំងឡង់និយមប្រើប្រាស់ទូរស័ព្ទដៃជជុះ

70
0

ប្រទេសហ្វាំងឡង់ ៖ ក្នុង១ឆ្នាំៗ មនុស្សទូទាំងពិភពលោក បានបោះទូរស័ព្ទដៃចោលរហូតដល់៥ពាន់៣រយលានគ្រឿង ប៉ុន្តែទូរស័ព្ទដៃចាស់ៗទាំងនេះត្រូវបានគេយកទៅកែច្នៃឡើងវិញ ត្រឹមតែ៩០លានគ្រឿង ឬស្មើ១៧% ប៉ុណ្ណោះ ។ រីឯទូរស័ព្ទនៅសល់ផ្សេងទៀតបានក្លាយជាសំរាមអេឡិចត្រូនិកបំផ្លាញបរិស្ថានពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQsOy62wlF46epAnqxH9vTA-FmuDg-csk6KcWHc4xFO7J1ZiK-mVocuAVu-rRofMRlHhhCOvCzU80K5f4vFcB_kTGQPHHfQWDJz95f0UeVARB8bdtk3VrGq9B4Rkv7y38KvaIkdhDTO1zgUcQ26NRnCKh1LBhRYkbRkiXG5i5wny9XZqQzHmxRiw4P-K55/s1200/image_2024-08-06_13-20-47.png

បញ្ហានេះអាចកាត់បន្ថយបាន បើយើងម្នាក់ៗផ្លាស់ប្តូរការគិត និងងាកមកប្រើប្រាស់ទូរស័ព្ទដៃជជុះ ដើម្បីអាចប្រើប្រាស់ទូរស័ព្ទដៃ១គ្រឿងឱ្យកាន់តែយូរជាងមុន, មានសុវត្ថិភាព, មិនប៉ះពាល់បរិស្ថាន និងអាចសន្សំសំចៃប្រាក់ទៀតផង ។ ពលរដ្ឋនៅប្រទេសហ្វាំងឡង់បានបង្កើតសំរាមអេឡិចត្រូនិក ចាប់ពី២០លានតោន ទៅ៥០លានតោនក្នុង១ឆ្នាំ ប៉ុន្តែគេហទំព័រ Statista បញ្ជាក់ថា ប្រទេសហ្វាំងឡង់អាចកែច្នៃសំរាមអេឡិចត្រូនិករហូតដល់៨៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xVtQ4FRCJUErhhDzZUEFpn4bChz3fL0DIQtX56YT8UsXVyXk8XVbVUczH-VLb_rQJsMK-2CY-UCoZkBMda7W5yMFGAucmYvy0SPGY2lrOkDEWViwbeJMbhItDtV1ihhhUff69fwtqYHwx2FcPJURkoA8t1CTaZUE5m13QLdqbPhFKpZomNoFydVXYmCO/s627/image_2024-08-06_13-21-48.png

កលោក Sami Martinen នាយកក្រុមហ៊ុន Swappie នៅប្រទេសហ្វាំងឡង់ បានបង្ខាញចក្ខុវិស័យរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនលោកនឹងលក់ទូរស័ព្ទដៃជជុះមានគុណភាពល្អ និងមានតម្លៃថោកជាងទូរស័ព្ទថ្មី ។ រីឯអតិថិជនភាគច្រើនរបស់ក្រុមហ៊ុន ពួកគេផ្តោតលើនិរន្តរភាព, ពុំចង់បង្កើតសំរាមអេឡិចត្រូនិកបន្ថែម និងចូលរួមចំណែកការពារបរិស្ថានពិភពលោក ។

ផលិតផលរបស់ក្រុមហ៊ុន Swappie នៅតែមានសភាពថ្មី, មានការធានារយៈពេល១ឆ្នាំ ខណៈថ្មទូរស័ព្ទមានប្រសិទ្ធភាព៨០% ។ បច្ចុប្បន្ន ក្រុមហ៊ុននេះបានលក់ផលិតផលតាមអនឡាញ និងនាំចេញទៅប្រទេសចំនួន២៥ ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណូលជាមធ្យម ស្មើនឹង១០០លានអឺរ៉ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7f6glV1-FzCF8BxNc2pFvVdtgW_EuWRIB4fI6YCIXMYBRb7kiPhlmsbj263Z11FdJ46o7z5iQSfECx9FGaoXXUDZQyzNOqzrojzywitsRP_tz2iLY33AMnPFkzwNMfsvJY0KUOLcm4R8lycJ5DtiOETpdUkOnxOKMQs9NXbIdSDgirMBhwi2ISwNHVZ8w/s574/image_2024-08-06_13-21-53.png

ក្រុមហ៊ុនបញ្ជាក់ថា កាលពីឆ្នាំ២០២១ អតិថិជនពួកគេអាចជួយកាត់បន្ថយការបញ្ចេញកាបូនសរុបជាង២ម៉ឺន៣ពាន់តោន ឬស្មើនឹងការបញ្ចេញកាបូនសម្រាប់ការហោះហើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងញូវយ៉ក ។ ហេតុនេះ ការទិញទូរស័ព្ទដៃជជុះប្រើប្រាស់អាចជួយកាត់បន្ថយការបំពុលបរិយាកាសយ៉ាងច្រើន ។

ក្នុង១ឆ្នាំៗ មនុស្សនៅទូទាំងពិភពលោក បានទិញទូរស័ព្ទថ្មីប្រើប្រាស់ និងបង្កើតជាសំរាមអេឡិចត្រូនិកយ៉ាងច្រើន ។ ប៉ុន្តែពលរដ្ឋហ្វាំងឡង់ និងក្រុមហ៊ុន Swappie បានផ្តោតលើការប្រើប្រាស់ និងលក់ទូរស័ព្ទជជុះ ដើម្បីជួយដល់បរិស្ថានពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWz6ZURsNQKeKeIzpeTp75MryVotoB84N0neAZlp9Bmr0qcUdtmVduajzg-fTRdOBfmS3ZFEdCAYcUu63klEUzqcbDTmrVp9gi9NRdHVgJ2zwxK1o0LIhpZY2wq5Fwv894WhwV07rFN2IBvumvRU9nuGYzC815TFlE4qY70qH2x_2Rxwmxqr8rLjSF6G5D/s1440/image_2024-08-06_13-22-10.png

បើយើងចូលរួមចំណែកការពារបរិស្ថាន ឬអាជីវកម្មនីមួយៗងាកមកផ្តល់សារៈសំខាន់លើបញ្ហានេះ ឬមានការលើកទឹកចិត្តពីរដ្ឋាភិបាលប្រទេសនានា វានឹងធ្វើឱ្យសំរាមអេឡិចត្រូនិកថយចុះមិនខាន ៕