កាលពីព្រឹកមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីរត់ភ្លើងគប់នៅខេត្តកែបដើម្បីអបអរសាទរកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០តុលា ដល់ថ្ងៃទី ៨វិច្ឆិកានេះ។  https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyAYnvvXGT-Fpf2Pfekp_1yfcWNFP28ur5DfoH0QnA058kpPGA-l_u13NE-40MXnNzX4zv0ix-LTPvdypeRY-ATOz44giuaZ7iQBilvccz3bfUhv5kYyTAhA5PD3PF3y1rkJDAGJgNipk__GqRObVXoCOFGFzYVumXbrjD2fhvXl6M8cF_-pBgRRgGF5jX/s4032/IMG_3673.jpgព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ត្រូវបានធ្វើឡើង៣លើករួចហើយ ដែលលើកទី១នៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២ ដែលលើកទី៤នេះ ក្រសួងអប់រំ បានដាក់ចំនួន៣៦ប្រភេទកីឡា លើ២៨៣វិញ្ញាសា និង៧ប្រភេទកីឡា លើ៤៤វិញ្ញាសា សម្រាប់អត្ដពលិកប៉ារ៉ាឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieyPH1vpELXUHEoIDaoKkuKVPV9OyZF_R9kSzSS9mxCZQ-j19wjnEaDqcUMxPRHKQFqvXYOxUdddIGQWF2GA4taXjlEhYOplZcct5wpvAH388OUB0A4zd-RhksBvCOx322fWm_YnDPXH8jhB8Fvg4VFQgZn83MGhf567Sr6qy9MEDhipqCsAAHqrOCWZ6A/s3126/IMG_3667%20(2).jpg គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយដែល ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានភេសជ្ជៈកីឡា វី អាកទីវ បានបន្តឆន្ទៈចូលរួមគាំទ្រវិស័យកីឡារបស់កម្ពុជា ដោយបានចូលរួមឧបត្ថម្ភកម្មវិធីប្រកួតដ៏សំខាន់នេះក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់យើង និងជម្រុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYTaeGycgj0dI3Fg7rr-hTFe05uiEd48T-eCaMJkd2NLnSsbvOusW-oosMDNEz7OHPTRu10uAXiXo4e6ug2PltUJjnGoF4sMevx7zf3f4DGVuJ82WIAjYU61rGdaVuQGoMOrkeLE8IzoJ8Pg3C7Y0tluJxjsgsOFFio7CP1uV762jj4u4VUebHb4ROIia6/s4032/IMG_3666.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPbzr3WuQVAi4lUDol56ZjQbnCHvYmTNnLx36w1EsPIcUJpw9yvfmAYPpE75VZ_LvX7sW9qC5X3Yy1nB6QCRoo9e23P3rOnzZdQi9nx2On-Z2_XiZzmV_Qjleg7EsKsVJHSbZNrRgzvXY9kbRHSJ-Gw4_IUH6HK_p4QLNkM928wn20_MhrwnTxuj_Ok7ST/s3820/IMG_3679.jpg