Home Blog Page 911

ដោយសាររឿងអា.ស្រូវ ឬមានបញ្ហាអ្វី ទើបនាយករដ្ឋមន្រ្តីជប៉ុនសម្រេចចុះចេញពីតំណែង

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសមិនឈរឈ្មោះបោះឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) នៅខែកញ្ញា ឆ្នាំ២០២៤ ។ នេះចាត់ទុកថា វាជាការបញ្ចប់តំណែងរបស់លោកជានាយករដ្ឋមន្ត្រីជប៉ុនអស់រយៈពេលជាង៣ឆ្នាំ ហើយជប៉ុននឹងមាននាយករដ្ឋមន្ត្រីថ្មីនាពេលឆាប់ៗ ។

លោក Fumio Kishida បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែសីហា ថា ការជ្រើសរើសប្រធានគណបក្ស ឬមេដឹកនាំគណបក្សនាថ្ងៃខាងមុខ ចាំបាច់ត្រូវបង្ហាញឱ្យពលរដ្ឋឃើញថា គណបក្សប្រជាធិបតេយ្យសេរីនឹងពុំផ្លាស់ប្តូរ, ការជ្រើសរើសមេដឹកនាំគណបក្សត្រូវតែតម្លាភាព ព្រមទាំងមានការបញ្ចេញមតិដោយសេរី ឬបើកចំហ ។ ជំហានដំបូង គណបក្សនេះនឹងអាចផ្លាស់ប្តូរទៅបាន លុះត្រាតែលោកដកខ្លួនចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZj8iHYlZOQuoAUBlZ7w774yDiyOf8QFJsPYT2rQo3hjrZV16fzZ5Hx3oxZDcJl_Sv8ODb7dGeAY9eOf4FEtw9jb19KRSoQLONabnoYuFVIf8DESibXRDKSxqYH8TezInP_LF14kIL_N57RKt4uFMv_p9ngPAqtFiEoBlF-lfQvUaJwNUpjY4-238416HI/s825/photo_2024-08-15_09-53-03%20(2).jpg

ការប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្ត្រីជប៉ុនរបស់លោក Fumio Kishida ក្រោយពេលមានបញ្ហាស្វែងរកថវិកាផ្នែកនយោបាយក្នុងគណបក្សប្រជាធិបតេយ្យសេរី ហើយលោកព្យាយាមធ្វើឱ្យពលរដ្ឋមានទំនុកចិត្តលើនយោបាយឡើងវិញ តាមរយៈកំណែទម្រង់គណបក្ស, ការរំលាយក្រុមនយោបាយផ្សេងៗក្នុងគណបក្ស និងដាក់ទោសសមាជិកសភាដែលពាក់ព័ន្ធនឹងថវិកានយោបាយ ។ ក្រៅពីនេះ លោកក៏បានធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងថវិកាផងដែរ ។

ទោះយ៉ាងណា ការព្យាយាមរបស់លោក Fumio Kishida ពុំអាចទទួលបានទំនុកចិត្តពីពលរដ្ឋទេ ខណៈលទ្ធផលស្ទង់មតិប្រជាប្រិយភាពរបស់គណៈរដ្ឋមន្ត្រីស្ថិតក្រោមការដឹកនាំរបស់លោកបានធ្លាក់មកកម្រិតទាប ហើយទីបំផុត វាធ្លាក់ខ្លាំងនៅសល់ត្រឹមតែ២០% ប៉ុណ្ណោះ ។ គណបក្សប្រជាធិបតេយ្យសេរីចាប់ផ្តើមមានបញ្ហាកាន់តែខ្លាំង ហើយប្រឈមនឹងបញ្ហាការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រនាថ្ងៃខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4iVWL4fGtpDaJL2VPtxOL1Xr4ZSwj8eFGXS39YXBPK2Y2BXJps7wlRyorfAQHy_PUUXXxZupOdlfNeU0MrhUQgoG7yLZsjKhSdPpv3R1v35FdV7-88teagsO6s95TtCOWFVy0AREgkmaXcV8KfdVRuwpFEzgpCrVwef4vNkHUAbweHuXDGoRnInn5HiJ9/s1280/photo_2024-08-15_09-53-03.jpg

លោក Fumio Kishida បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន នៅខែតុលា ឆ្នាំ២០២១ ក្រោយពីលោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី នាពេលនោះ ។ លោកនឹងក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរបំផុតលំដាប់ទី៨ របស់ប្រទេសជប៉ុនក្រោយសង្គ្រាម ។

រីឯបេក្ខជនត្រៀមចូលកាន់តំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីបច្ចុប្បន្ន មានចំនួន២រូប គឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shigeru Ishiba ដែលជាបុគ្គលទទួលបានប្រជាប្រិយភាពពីពលរដ្ឋ ។ កន្លងមក លោកធ្លាប់លើកឡើងថា លោកនឹងឈរឈ្មោះជាមេដឹកនាគណបក្សប្រជាធិបតេយ្យសេរី ហើយលោកធ្លាប់កាន់តំណែងជាលេខាបក្ស និងជាមេដឹកនាំលំដាប់ទី២ របស់គណបក្សរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZV6JDY1yNQL4C0geiDEuXhPVm14hCSSvkfzez2njwIf0e5a5bt_KH1-EuFiG9Pc0eZ0smq5JfUHjNmis2PFjO-l6JlMEgbh_hIjBUzNIhCdI0e7038rPoWzqau-d19vrTEp9JkG31s6V7Xq_1lhuLV08s-6M29yfRt77eQJhD6yUpIVhirjL7LRsugpV/s929/photo_2024-08-15_09-53-04%20(2).jpg

បេក្ខជនម្នាក់ទៀត គឺលោក Taro Kono រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថល ដែលជាអ្នកនយោបាយមានគំនិតកែទម្រង់ និងមានជំនាញផ្នែកបណ្តាញសង្គម ។ លោក Taro Kono បាននិយាយមកកាន់លោក Taro Aso អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី និងអតីតនាយករដ្ឋមន្ត្រីថា លោកនឹងឈរឈ្មោះជាមេដឹកនាំគណបក្ស ។ ប៉ុន្តែមានព័ត៌មានថា មានបេក្ខជនសំខាន់ៗក្នុងគណបក្សជាច្រើនរូបទៀតនឹងចូលរួមប្រកួតប្រជែងដែរ ។

គណបក្សប្រជាធិបតេយ្យសេរីបានប្រឈមនឹងរឿងអាស្រូវអស់រយៈពេលជាច្រើនឆ្នាំ ដោយសារគណបក្សនេះពុំបានរាយការណ៍ជាសាធារណៈអំពីចំណូល-ចំណាយ ព្រមទាំងប្រាក់បរិច្ចាគដែលគណបក្សទទួលបានក្នុងពេលរៃអង្គាសប្រាក់ ហើយគណបក្សត្រូវគេចោទប្រកាន់ថា បានផ្តល់ប្រាក់សំណូកឱ្យសមាជិករដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxyDZ_WFFh9RyiEIlu0JlbQHfJDuC4dRbXpchS8EtVqB9uz-ZwP8J5UmzVFUH0nn-wDCQUIlFpSGyWRYYU9PYxdliTmN6SwEMsbgNnM1wNozQM7nCXsuTKldpYn6SAKhKUX7p3snzgqFkoODmGhjL-Y1-0NWJ46_ZMUVq5_Wa3Vxadv5keJqRIRA8US8E-/s1280/photo_2024-08-15_09-53-04.jpg

ក្នុងអំឡុងពេលដឹកនាំប្រទេសរបស់លោក Fumio Kishida ពលរដ្ឋមិនពេញចិត្តចំពោះបញ្ហាសេដ្ឋកិច្ច ដូចជា ៖ តម្លៃប្រាក់យ៉េនធ្លាក់ចុះខ្លាំង, ការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ និងការបរាជ័យក្នុងការដំឡើងប្រាក់ឈ្នួលឱ្យពលរដ្ឋ ។ បញ្ហាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីរូបនេះយ៉ាងខ្លាំង ។

ចំណែកនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុននឹងប្រឈមមុខជាមួយបញ្ហាទាំងក្នុង និងក្រៅប្រទេស ខណៈជប៉ុនមានភាពតានតឹងផ្នែកភូមិសាស្ត្រជាមួយចិន ព្រមទាំងទំនាក់ទំនងជាមួយអាមេរិក ។ មហាជនកំពុងរង់ចាំតាមដានថា តើនាយករដ្ឋមន្ត្រីថ្មីជាអ្នកណា ហើយនឹងចាត់វិធានការបែបណាជាមួយការចំណាយខ្ពស់របស់ពលរដ្ឋ ៕

ការស្រាវជ្រាវបង្ហាញថា មានមហាសមុទ្រនៅក្រោមស្រទាប់ភពអង្គារ

0

យោងតាមការស្រាវជ្រាវថ្មីដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បង្ហាញថា មានប្រភពទឹកនៅក្រោមស្រទាប់ភពអង្គារ ហើយអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកនេះស្ថិតនៅជម្រៅជ្រៅពីស្រទាប់ភពអង្គារ ចាប់ពីប្រមាណ១១គីឡូម៉ែត្រកន្លះ ទៅ២០គីឡូម៉ែត្រ ។ ប្រភពទឹកនេះស្ថិតក្នុងស្នាមប្រេះរបស់ថ្មក្រោមដី ហើយមានបរិមាណទឹកច្រើនអាចក្លាយជាមហាសមុទ្រនៅលើភពនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRqzvO1etWEGXS4Evunuutrul3ey_Y5SBXbniC_G9YarsO0PnCyKgYl3eOnH4ZjVx2WPSg7Y9ZtDS_WoQMnmnrLuCbVGLF5lxBhsYmnehfNfOAF3HnHBgVec6u4JmXeXYCsH5bTRozj2UtJd92nQhKbcHAW8gTO0cgR-zlK8AUzS7IdnU3bL272YgTbO-L/s760/image_2024-08-15_16-46-39.png

លទ្ធផលការស្រាវជ្រាវថ្មី គឺផ្អែកលើការវាស់វែងកម្រិតរញ្ជួយដីរបស់យានអវកាស InSight អង្គការ NASA ដែលបានស្រាវជ្រាវនៅលើភពអង្គារ ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវាស់វែងកម្រិតរញ្ជួយដី ដើម្បីពិនិត្យមើលផ្ទៃខាងក្នុងរបស់ភពអង្គារ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnBCmqFj9uzPwQvOu-tzN-xyYK1DhKkTpvy5mj4N37kb2r4JPt65ve_5WJdPZn3f3xbiuZRKr2kubjs4TDmavUoGtCseEuYfOl4vX_kvYQpnaiVCvcW3n7U-Fe8uchgwHz8CPzTRaVpCiMDIcNtBxu31CSPl4PSzOFlbeOJt2rpaGlgiT_EwD2iVDWX40n/s1024/image_2024-08-15_16-46-52.png

វ៉ាឆាន រ៉ៃ ជាអ្នកវិទ្យាសាស្ត្រផ្នែកភពផែនដីមកពីវិទ្យាស្ថានមហាសមុទ្រប្រចាំសាកលវិទ្យាល័យ California San Diego និយាយថា មនុស្សជាច្រើនជឿជាក់ថា នៅលើផ្ទៃភពអង្គារ ធ្លាប់មានទឹកកាលពី៣ពាន់លានឆ្នាំមុន ដែលជាអំឡុងពេលភពនេះមានទន្លេ, បឹង និងមហាសមុទ្រ ។ ប៉ុន្តែផ្ទៃភពអង្គារបានបាត់បង់ទឹក ដោយសារស្រទាប់បរិយាកាសរបស់ភពកាន់តែស្តើង ហើយធ្វើឱ្យភពនេះមានសភាពស្ងួតហួតហែងដូចពេលបច្ចុប្បន្ន ។ លទ្ធផលការស្រាវជ្រាវថ្មីបង្ហាញថា ទឹកទាំងនេះបានជ្រាបចូលទៅក្នុងសំបកភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPPNhgYPt5N2CyHHoi3EwKD1o9J6GfuW1nVz89_zC43ac3wLUavOZtV1lbDVG1sQQXf0izv7TtPZz-csH86y4nDYMBCVWyIfWNKjhHEmr1dmEWETTHgqg2oRtU0uQq8yp_v8-k48qrarAl9_0yTkvBrHWwC-ASIeyFiXReM30phAuqTdHjd5W74dE_zlA/s1024/image_2024-08-15_16-47-21.png

អ្នកវិទ្យាសាស្ត្ររូបនេះបញ្ជាក់ថា ការយល់ដឹងអំពីវដ្ដទឹកនៅភពព្រះអង្គារមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឈ្វេងយល់ពីការវិវត្តរបស់អាកាសធាតុ, សំបក និងផ្នែកខាងក្នុងរបស់ភពអង្គារ ។ ការស្រាវជ្រាវថ្មីនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីមួយឈ្មោះ Proceedings of the National Academy of Sciences ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcQ1dhSgxW7T1XuO9VhQGP77z7HwQ-Zb4TYsmBo7iW7VjyCs1O55HTRVmxlMzg786A_R1T2RFaIlIolaL1q76zduA4mpScsEnEfFEJ-sX5j7aY0zrwyoDqKuoryggwqVs1chtRwcd5Suk0HzugPJT8TuLkMMFesQJJVD0i4j9tulPsf0MWioA_vlksfnEW/s1280/image_2024-08-15_16-47-30.png

ក្រុមអ្នកស្រាវជ្រាវបានឡើងទៅកាន់ភពអង្គារ ជាមួយឧបករណ៍សម្រាប់ចោះស្រទាប់ផ្ទៃដី ហើយពួកគេកំពុងតែវិភាគទិន្នន័យជាច្រើនទៀត ដើម្បីជួយឱ្យយើងយល់ពីភពនេះកាន់តែច្បាស់ ។ បើមានមហាសមុទ្រនៅភពអង្គារនោះបញ្ជាក់ថា កាលពីរាប់លានឆ្នាំមុនអាចមានសត្វមានជីវិតរស់នៅទីនេះ ហើយបរិយាកាសល្អសម្រាប់ការរស់នៅភពនេះ គឺវាស្ថិតនៅក្រោមដីយ៉ាងជ្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnHjXVG1ngBg-fkRuSw0wnFLV75lEkz-wGSaqZTOWfMk-6bPqAUljlCftzofe8lnmkB2L19ObuRqlOUmlK2v-ABIawT0aRzebQckzDVzczWvULJlYy2aYSbZgn_pDnNOzNCbGAqXiMj5V0usLQhatmykKue1CvhU-ZPUxMvFJH2vFhI96uCIAK-2MduGbZ/s1200/image_2024-08-15_16-47-43.png

ទោះយ៉ាងណា អ្នកស្រាវជ្រាវនិយាយថា ការរកឃើញប្រភពទឹកនៅភពអង្គារ ពុំមែនជាដំណឹងល្អសម្រាប់បណ្តាមហាសេដ្ឋី ដែលមានគម្រោងធ្វើអាណានិគមលើភពនេះទេ ហើយគេអាចត្រូវការប្រើប្រាស់ប្រយោជន៍របស់ទឹកទាំងនេះ ៕

ករណីបាត់ ឬខូចសៀវភៅគ្រួសារ ចាំបាច់ត្រូវការឯកសារទាំងអស់នេះ ដើម្បីធ្វើថ្មី

0

យោងតាមសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឱ្យដឹងថា៖” ឯកសារភ្ជាប់សម្រាប់ចុះបញ្ជីសៀវភៅគ្រួសារ ចាំបាច់ត្រូវមានសៀវភៅស្នាក់នៅ និងសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍)”។

ដោយឡែកក្នុងករណីបាត់ ឬខូចសៀវភៅគ្រួសារ ពលរដ្ឋតម្រូវឱ្យ៖
• ករណីបាត់ មេគ្រួសារ ឬអ្នកតំណាងត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ដោយមានការបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅទីកន្លែងដែលបានបាត់
• ករណីខូចគុណភាព មេគ្រួសារ ឬអ្នកតំណាង ត្រូវមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារសំណៅដើម

នៅក្នុងដំណើរនៅការធ្វើថ្មី ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ នោះរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ឬលឿនជានេះ៕

 

ចង់ធ្វើ ប.ស.ស មិនបាច់ចាំទៅឆ្ងាយទៀត ត្រឹមអុីអន២ក៏ធ្វើបាន

0

នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ខាងមុខ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាថ្មី នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (AEON MALL SnSk City) ជាន់ទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJg7MBcXPRvL8hSJ1nmmpT8w-Bi4lSCMjqTCf3nFnKz6Oj0_I42JDeyPezMEAbX7YFQESfnfhj7H38DUNUGtsNUuRYJ5q1qG6tfT01V1uI830f90w_hoCCsnKOxdmArwMwk5CRDc2H0_qnUOyQhKXjvnKPJtfwL0lmpHEZJOOegHjYMMissPirtJdKpzVS/s990/topic-14.-nssf-card-and-vaccination-card-by-hong-menea-3.jpg

បុគ្គលម្នាក់ដើម្បីទទួលបានប័ណ្ណសមាជិក ប.ស.ស បានលុះត្រាតែបុគ្គលម្នាក់កំពុងធ្វើការ ឬកំពុងបម្រើការងារជូនគ្រឹះស្ថានក្រុមហ៊ុនដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ហើយបានសហការជាមួយនឹងសមាជិក ប.ស.ស។

ក្រោយមក សាមីខ្លួនត្រូវមកចុះឈ្មោះ ដើម្បីទទួលយកប័ណ្ណសមាជិក ប.ស.ស. នៅគ្រប់ការិយាល័យ ប.ស.ស. ទូទាំងរាជធានី/ខេត្ត/ខណ្ឌ ដែលនៅជិតលោកអ្នកបំផុត ។

នៅក្នុងការធ្វើប័ណ្ណសមាជិក ប.ស.ស នេះ ត្រូវភ្ជាប់ឯកសារចាំបាច់គឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម)៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdHH2xAsuIBKCqD4iIAZ8a4t7Z23ycTO_r9j_BmDiehOwQ-ghA9xJemCRJRxW7fIQ8NvYtm2C1-lkHshoa9T0X1dhzWgSibZBOcgi4WOJTUf-47upMEnaVzJDmKNbvjmoJ8t3cxvBTdyAO6RDfF7Ytaq221qZ9rI73TXjtTKJWxHjV5fMM9le7PmVJM06t/s878/IMG_6312.jpeg

ព្រះពុទ្ធបដិមាធំឆ្លាក់ជាប់នឹងផ្ទាំងថ្មភ្នំសំពៅនៃខេត្តបាត់ដំបង!

0

ព្រះពុទ្ធបដិមាធំឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរសុទ្ធសាទ បាននឹងកំពុងលេចរូបរាង យ៉ាងខ្ពស់ត្រដែតលើភ្នំសំពៅ ខេត្តបាត់ដំបង ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរគ្រប់ៗរូប បានទាំងមកកម្សាន្តទីតាំងរមណីយដ្ឋានធម្មជាតិហើយ ថែមទាំងមានទីសក្ការបូជាតាមបែបព្រះពុទ្ធសាសនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtW7LLGTkGJ0ppfMybo657vEim1C8IsyS0SozxYNRy2gCjug8oQnjp9GhyphenhyphenNdOcxJXd9Zi3fwVMqckjFuGhS9N9UuPVBmthR20RD1R3wQCLrS1I4tBhyphenhyphenTCuGib93XN3RF_ImibxipJ_vo6V0k85cpGfzoG1cbOuw7T1vfuNx17NqET9QrhCYsMeC3h73KME/s600/453897201_8122954281099077_9032650641359585638_n.jpg

ព្រះពុទ្ធបដិមាដ៏ធំអស្ចារ្យចំនួន ៣ អង្គ ដាប់ឆ្លាក់លើផ្ទាំងថ្មភ្នំសំពៅ យ៉ាងល្អឯកនិងប្រណិត ដែលបច្ចុប្បន្នបានក្លាយជាទីសក្ការៈបូជា ដែលមិនអាចមើលរំលងបានក្នុងចំណោមពុទ្ធសាសនិកគ្រប់ៗរូបផងដែរ។ ព្រះពុទ្ធបដិមាធំៗចំនួន៣អង្គ កម្ពស់ជាង៣០ ម៉ែត្រ និងទទឹងជាង៤០ ម៉ែត្រ ដែលជាស្នាដៃរបស់កូនខ្មែរ ស្ថិតនៅក្នុងទម្រង់ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងព្រះនិព្វាន ដែលខាងក្រោមជាខឿនព័ន្ធជុំវិញដោយបល្ល័ង្គធ្វើអំពីបេតុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCaVsbPmEg_f_9YFWvDRvP_OdgW5q71eyNmSATxIapEeBvZSu69e-wN4G46k8F9Fw6_TUY0h3nXoWQmXZEy44ecabpPpQXIEP4uoIIbKD04ep5QkBAVgxSD9L3RkpI8jOsljUdgQcXStDWYt1akT73Bh28-gF0EKHnd0rluJDKeYv5tyNCuScDcWRwfmWk/s1000/image_2024-08-15_11-36-43.png
គួរបញ្ជាក់ថា ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ចម្ងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ ភ្នំនេះមានកម្ពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៏មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេចាត់ទុកថាជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងសាសនាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_-ERrWXlenrqB5NBN9JUq_E6IzSnHdQuZgA10aF-ujx4Z5T7c6pfRnqp3oE_qsU5961C7QRJZHRvvHndrc8vhrhCVgr_MEcDbDXsjWfHohTOqy5_w_d6-w0oiyAJsAHkEQF341vsD1Hhj26ujV-Tm5ijcfv-OLeStg5shyphenhyphenpyoFt47h4EgPTv-NltOHD_X/s1000/image_2024-08-15_11-36-48.png

នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបចំនួន ១២ រួមមាន ៖ ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយឬល្អាងធំ ល្អាងក្បាលខ្មោច និងល្អាងប្រចៀវ។ នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះគឺរួមមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7PJlSe8ANosjQnNb09oB9YJvT6UnEmUIwldDi8J7r0d21hFxZeyQeQr05xp8l7V6i67bCXkPjpLOKtcpLXQuxhepfYLmhH8Xp0DnctbJkJiaOOw93L-f77FMS9o62iUlboyHw-2L0ayiGyNP2G7O5d2buv9pstdBFSYJj1zZAItFc_NtNAti-SCWRi4cz/s1000/image_2024-08-15_11-36-52.png

ត្រឹមរយៈពេល ១ សប្តាហ៍សោះ កម្ពុជាស្វាគមន៍ភ្ញៀវបរទេសប្រមាណ ៦៥,០០០នាក់!

0

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១១ ខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរជាតិប្រមាណ ៣៦១ ២០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៦៥ ០០០នាក់ដែលធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjasjCGPgZuYNMIkl1NmMZ1Tz36YMFIJ7ixeDoY9BJ0q8ImyR6ANBLpBXyVdxgiElzRsz4XmIiKGbWs54jUWktQZwOWq6dSIqtiJKKN1_hu2u9cvE0_cGiRLED2gzcisvoNckBqExY18YCrdTM7vculy8OKLgpZeZKfqQwhszwtoJJglA5gPyiZBC5mvwN9/s1280/415280637_914489270293690_6505645085665453099_n.jpg

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងរយៈដូចគ្នានេះ ដែរ កម្ពុជាទទួលបានចំណូលសរុប ៨១៤ ៧៧៥ដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គររបស់ភ្ញៀវទេសចរបរទេសសរុបចំនួន ១៧ ៣៥៥ នាក់ ដែលតួលេខនេះកើនឡើង ៥,៩%។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZneFh1MIA3OYwoLvUuYtw6AXmWB3nB8iE7NebZxd1x6mOQm6fTRIUUw1DRWKi5YHVO9l8gl48Z0AsqjlAvYS8h4Hla3Wc85l-84LdcsuUMwgkC7D5-gvDaHmjwVuoJfefdIf1vMoICgbA9mvc58Fn78tj0vC4fTPSqX6qTxhfdfDbIATlxv_VtGqZQuCk/s1080/452524458_1038437384565544_1504950570432340581_n.jpg

សម្រាប់ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាវិញសរុប ៤៧៤ ជើងហោះហើរដោយក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៥៦ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៣ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១៥ ជើងហោះហើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD3dR9t3B4aO8qE9u-FugZt6cdzSKEN4_8miY4i8GN-oKOm_MekzGKZETMQu69WLwZPyRCIKGDVHIUwuWLBiERQ-VzWcfQHREeYDwPv0ymC7gJr3gHxpVPbOTtw3t1yxmb265hfKSNZhbkPo-f0vneKLxyKAwNG1XqVQJvUr9fzKP-DDGfVSk_al21slUY/s1170/IMG_3625.JPG

ក្រសួងទេសចរណ៍រំពឹងថា ចំនួនទេសចរនឹងបន្តកើនឡើង ខណៈដែលក្រសួងកំពុងធ្វើយុទ្ធនាការធំៗទាំង៣គឺ “ឆ្នាំទស្សនាសៀមរាប ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤” និង“ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤” ព្រមទាំងសកម្មភាពជំរុញទេសចរណ៍ជាច្រើនទៀត ជាពិសេស ព្រឹត្តិការណ៍ Gumball 3000 ជាដើម៕https://pbs.twimg.com/media/GUiCCVGWcAAMD7g.jpg

តេជោសន្តិភាព គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់ប្រវែងជិត៣គីឡូម៉ែត្រ នៅខេត្តកែប

0

ក្រសួងដែនដី បានចេញសេចក្ដីសម្រេចស្ដីពី ការដាក់អោយប្រេីអនុវត្តបន្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ” ឆ្នេរតេជោសន្តិភាពកែប ” សម្រាប់សាធារណៈជន និងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់នេះ មានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOoVWnc_dwhDylaPoouHp-JN1U8Dr-Ncn6wkcEjVeFx0U63VkWn2FTywbqh9uzkKQwV6yZJadJtQqpmNKsJcGME7CxYDAYxaCe1nxh3utOX9hS_9Ayl0fA4G2A6KNyRoBR7eCUflJ2jLfPWKToGDF0C-HEcNTq6Oktbfb3yCf8yCMql4oB-42E2EmGKbdT/s1280/455276027_893934112777786_573707384731950495_n.jpg

មិនតែប៉ុណ្ណោះ ក៏មានសួនច្បារមានទទឹងប្រវែងយ៉ាងតិច ៥០ម៉ែត្រ អមជាមួយ វិថី និងអនុវិថីចូលឆ្នេរសមុទ្រចំនួន ៥ខ្សែ ដែលមានផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនមានពិការភ្នែក និងផ្លូវជិះកង់ថែមទៀត។

លើសពីនេះទៀត ក៏មានរង្វង់មូលគយគន់ទេសភាពចំនួន ២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅ និងរង្វង់មូលទី២ មានអង្កត់ផ្ចិតប្រវែង ៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ ដែលគ្រោងរក្សាទុកជា លម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យ និងពិព័រណ៍នានា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyLz2RJ1c05k_rgLCVjDR07YICDMmac2OGWfADt8GXLP4v9pIG3aPH89NQHun_CEf07vB4yjBkdSNmDUcIbwPrezMm0e3KCyUAyfHSy_Imh6IWxQB9KE_AqRWZvaE8F9UYu51f41hUod967XWluw54e_jh-VBAFg4BCrNopaRqSGGNh-44hu0QlSqv1aP4/s1280/455062351_893934036111127_4104171509705412658_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTu0HzEcPeS6u8SRnOSYXKrJRhTOFyoLAJVbBq78q-8d06LDDTRjP7nFLqZzyp67XEALQ_9vfYIyrXnFkg8oq4OfFuS8uYPYiV5p5ySMsOx3bYZ36Zk2ISKAwoHvmGZbWuOuLmAGrcrdaBa96sJ9sPjNnzXTB474eOIwdN5qFpYnoRH7lQHbgBNrkYrZRV/s1280/454913063_893934102777787_5499188309399839409_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnsiz5KrA0v5jecW7-_5uc_Sl7srxF9y-JwCjY-vULevW3xlLO8SWAUqboA77_hoVLhPQAEhYjMNxSoE_2NlPU-EbebT363LadrMubtmUX190hiLAOYTKMrgcyPx5o60vmHMDs8XB6bebHnMkyAq-7chhI6oO0NEmfNirLiAVG1i5ArdQKtFrFY9EtIWzZ/s1280/455149340_893934046111126_5070073971107834789_n.jpg 

ហ្វេនៗកុំបារម្ភ Lisa បញ្ជាក់ថា BLACKPINK នឹងមិនរំសាយក្រុមទេ

0

តារាចម្រៀង Lisa បាននិយាយថាសមាជិកក្រុម BLACKPINK ទាំងបួននាក់នឹងបន្តធ្វើការជាមួយគ្នា ហើយនឹងមិនរំសាយក្រុមឡើយ ដូច្នេះហ្វេនៗកុំមានការព្រួយបារម្ភលើបញ្ហានេះ។ ការបញ្ជាក់នេះគឺ Lisa បានឱ្យដឹងអំឡុងពេលនាងនិយាយអំពីការងារនិងជីវិតឯកជនរបស់ខ្លួនពេលថតរូបសម្រាប់ទស្សនាវដ្តី Elle ក្នុងខែកញ្ញា និងដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់អ្នកគាំទ្រអំពីការរំសាយក្រុម BLACKPINK ដែលនឹងកើតឡើងដោយសារការវិវត្តន៍ទៅតាមទិសដៅរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUbW8cq3BT6x3bw6aXNzQctAJEg_SmZCVCYWbrOtv0vkPoeQfQAdyzw1vuviILECAUBO2-YZWy4uX6C75QSuybJul8bm__wdeT7qa_OdfFvLAIgp4g3T71uW1VT-wF65QVwdpywUBOV5ZdfNHXuE6r9OVBpcNE6o52VdOvKSZ-8nMMFE9Y39il8wOF_R2n/s1799/image_2024-08-15_09-06-14.png

Lisa ថានាង និងសមាជិកបីនាក់គឺ Jennie, Jisoo, និង Rosé រក្សាសកម្មភាពរបស់ក្រុម មិនត្រឹមតែសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្លួនពួកគេផងដែរ។ តារាចម្រៀងរូបនេះនិយាយថា៖ «ប្រាកដណាស់សកម្មភាពជាក្រុមគឺជាជីវិតរបស់យើង»។ សម្រាប់ Lisa ការចងចាំដែលមិនអាចបំភ្លេចបានបំផុតរបស់ BLACKPINK គឺដំណើរទេសចរណ៍ Born Pink ក្នុងឆ្នាំ ២០២៣។ នាងតែងតែអញ្ជើញមិត្តភក្តិរបស់នាងឱ្យទៅទិញទំនិញ និងរីករាយជាមួយម្ហូបក្នុងតំបន់ដែលពួកគេទៅលេង។ ពួកគេបានទៅលេងច្រើនកន្លែង ហើយមានពេលវេលាដ៏មានតម្លៃជាមួយគ្នា ទាំងពេលសប្បាយ និងសោកសៅពេលនៅជាមួយក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigDRoVYDJYjreCVO5gAd-Zlg1twxiXQ_3KcfvUXeye2ZdUWSIn0mLZuDJskSrI_CzjBpXcPiXzdZmzXlKFs7fsf8WOc0nrB0op4vuz_eCIXWHCM08W1q9c2SIA5R-cykXUNJiQZRwwPk5Mf3jEcL4Qm2q7gtf-674o9Y2ntLbokvFGRn7Wls9Jp_w7uNuQ/s2000/image_2024-08-13_16-07-20%20(2).png

Lisa សារភាពថានាងមិនមែនជាប្រភេទមនុស្សដែលងាយបញ្ចេញអារម្មណ៍នោះទេ។ ថ្មីៗនេះ នាងកាន់តែមានទំនុកចិត្តលើគំនិតផ្ទាល់ខ្លួនរបស់នាង ហើយនិយាយដោយត្រង់ៗ ជំនួសឱ្យការនិយាយដែលធ្វើឱ្យអ្នកដទៃមិនអាចយល់ច្បាស់ពីអ្វីដែលនាងគិតនោះទេ។ នៅក្នុងជីវិតប្រចាំថ្ងៃ Lisa ចូលចិត្តនៅផ្ទះ មើលកម្មវិធីនៅលើ Netflix និងលេងជាមួយសត្វឆ្កែ និងឆ្មា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHvPx1BLLo_PThZtnYUqhEJkm588UIsUppvfw56vakbkqkZlzOyxYew_mo33kF24mZlkGgfOV4U1VpR7UCvgGJvnWgllv0MRXHhav-A7HaIYqNqKALzf1UhVChojnkY8NiBgbHH1ZNCv0hHhsja0pe3n8XOmVfRwKSxsP87qjgFHX2Lg33s4DXVur8pJah/s1540/image_2024-08-13_16-07-19%20(2).png
ក្នុងពេលសម្ភាសន៍តារាចម្រៀងរូបនេះបានបង្ហើបថាបទចម្រៀងដែលនាងបានស្ដាប់ថ្មីៗនេះគឺបទ The Boy is Mine របស់ Ariana Grande ។ នាងក៏បានសម្តែងការកោតសរសើរចំពោះ Taylor Swift នៅពេលរៀបចំកម្មវិធីផ្សាយផ្ទាល់ដោយជោគជ័យក្នុងអំឡុងពេល The Eras Tour ។ Lisa បានរំឮកពីអនុស្សាវរីយ៍ពេល ទស្សនាការប្រគំតន្រ្តី Taylor Swift នៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០២៣ថា៖ «នាងពិតជាអស្ចារ្យណាស់។ ការឈរតែម្នាក់ឯងលើឆាកជាង ៣ ម៉ោងគឺអស្ចារ្យណាស់ បើជាខ្ញុំ ខ្ញុំត្រូវហាត់ច្រើនទើបអាចធ្វើបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6v2BleBZCOBaIjxiFUVyTbLDjc4pAj4wE_L1XOw42Vx2v84Db0Q_QB2sw13WUQzAs8bxUKrCfMPV7X4r8-8iwiSFrusA714UtVFiH52EsW5BLHi88F8pa5YiLDlZ7M3Me2kBygFDX9XoBjHhFgj74bq7bhoRyTcCXcXUI69aDM04a6cK4HMg_DuLUNSqc/s1204/image_2024-08-13_16-07-20.png

Lisa គឺជាសិល្បករអាស៊ីដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ។ តារាចម្រៀងរូបនេះបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រី។ក្រៅពីអាជីពរបស់នាង ជីវិតផ្ទាល់ខ្លួនរបស់ Lisa ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្ររាប់លាននាក់។ Lisa ត្រូវបានគេនិយាយថាកំពុងមានទំនាក់ទំនងជួបជាមួយពាណិជ្ជករ Frédéric Arnault ដែលជាកូនប្រុសរបស់មហាសេដ្ឋី Bernard Arnaul ៕

ឃាត់ខ្លួនបុរសម្នាក់ ក្រោយញុះញង់ ឱ្យមានការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

0

កម្លាំងនគរបាលខេត្តតាកែវ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ សាន ផានិត ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤។

យោងតាមដីការបង្គាប់របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនបុរសខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ដោយដីកាបង្គាប់នេះមានអានុភាព គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

យុវជនខាងលើមានឈ្មោះ សាន ផានិត ភេទប្រុស អាយុ២២ឆ្នាំ ទីកន្លែងកំណើត នៅស្រុកសំរោង ខេត្ដតាកែវ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSBGErvp8fDTOmQbWiEfYkltu8HvlxEYsOcUlkwUgClNBZSAiMeE2EdHbWtCQDBCIaQjHSYIsrsf175bRh72NVeqMzHbZfwAz3LBOcFKHv3zZAerpMRR2lLwVgq64PC3J6MhbCOzQzFD7kIfCIuz_VHbyMcaPZXe39e8As5PZ50obyzC3x1WYUCgWatEV-/s1280/e5bbc894d43ab121cf579bf5deb15b20.jpg

ប្រកាសស្នេហ៍មិនបានប៉ុន្មាន ម៉ាដាម ដា និងតារាសម្តែង ប៊ឺរី បង្ហាញគម្រោងអនាគតជាច្រើន

0

ប្រិយមិត្តអ្នកតាមដានមួយចំនួនជ្រាបមកហើយថាតារាសម្តែងរូបសង្ហា ប៊ឺរី បានជំពប់ស្នេហ៍អ្នកជំនួញអនឡាញ ម៉ាដាម ដា បន្ទាប់ពីមានឱកាសបានរួមការងារជាមួយគ្នាស្របពេល ម៉ាដាម ដា ទើបបែកបាក់គូស្នេហ៍ភេទដូចគ្នា។ ក្រោយពីប្រកាសជាសាធារណៈអ្នកទាំងពីរបានបង្ហើបគម្រោងអនាគតចង់បានកូនភ្លោះ និងការរៀបការជាមួយគ្នាទាំងស្រុកខ្មែរនិងស្រុកបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwPaRt88g0HAf2mKbmoA_7bumii3qzW1T8y5G4vRjpkQlJ1XGqSoOmnBWRy454aqSnCB9cJRcljY1aC44GrXRmH98RrouMcoKfvzbShHdJYtqO738dO2Xclk3x9x0FtIaJV_rxWCymPGznngSBfndeFJ9Ot4Eg9UYpxCS4fuWYQBSQtnjwAqlJWWqktF9L/s2048/image_2024-08-14_13-58-52.png

គេចាំបានថាកាលពីល្ងាចថ្ងៃទី៨ សីហា តារាសម្តែង ប៊ឺរី បាន live នៅលើបណ្តាញសង្គម ប្រកាសប្រាប់មហាជនជាសាធារណៈថាលោក និង ម៉ាដាម ដា ពិតជាមានទំនាក់ទំនងក្នុងន័យស្នេហាពិតប្រាកដមែន ជាទំនាក់ទំនងមានភាពច្បាស់លាស់និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។ ការប្រកាសបើកចំហចំណងស្នេហ៍នេះមានទាំងមតិវិជ្ជមាននិងអវិជ្ជមានសម្រាប់អ្នកទាំងពីរដោយសារតែ ម៉ាដាម ដា ទើបចែកផ្លូវគ្នាគូស្នេហ៍មានទំនាក់ទំនង៨ឆ្នាំជាមួយប៉ាអយដែលជាជនជាតិថៃ។ លើសពីនេះតារាសម្តែង ប៊ឺរី ក៏លេចធ្លាយនូវរឿងចម្រូងចម្រាសសម្ព័ន្ធភាពជាមួយតារាចម្រៀង ជូឌី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVtE6pQvu65jDI5Cgme6ar87Okqx2MEyPqIXZt6GDegiKXn14YPLSDSZhTRUlhuZixSebilswxzKIvmUZC2LEtgqXck5L_-V9RuNfmVANkn8New6vJSNxiA3rDkbIlIrVSTPZg381Q-f7RUM3bHC1qp7Nch9aqJm8zMxYC0RL7WR6C7GHsu5K6bU2MWOrB/s2048/image_2024-08-14_13-58-53.png
ទោះយ៉ាងណា ចាត់តាំងពីប្រកាសទំនាក់ទំនងមកគេបានឃើញគូស្នេហ៍តារានិងអ្នកលក់អនឡាញរូបនេះបញ្ចេញភាពផ្អែមល្ហែមជាប់ និងLive លក់ផលិតផលនិងទៅណាមកណាស្អិតរមួតជាប់ជានិច្ច។ លើសពីនេះគ្រាន់តែប្រកាសស្នេហ៍ជាមួយ ប៊ឺរី មិនទាន់បានប៉ុន្មានផង ម៉ាដាម ដា ពោលចង់បានកូនភ្លោះព្រោះនាងចង់បានជាយូរមកហើយ។
មិនត្រឹមតែមានគម្រោងចង់បានកូនភ្លោះតែប៉ុណ្ណោះទេ ម៉ាដាម ដា ក៏បានទម្លាយប្រាប់អ្នកគាំទ្រត្រួសៗពីការរៀបការរបស់ពួកគេធ្វើនៅពីរប្រទេសគឺប្រទេសខ្មែរនិងបារាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghx-FwHdaQ24BA6nPEiTLw4jxhJ7dgM8RQfS9q0KJ2q1RfNVFdiNT4Q8bXs0pswWeMDegs6t4NjQZyniMee8Lzf5Aqq1t_yPMbPwA6AaLP6USGRiTU0G50f-4QxRohq4DdePOG3uxjDGJlfN9aIaTQk-1rN2YZXTCAcGWI09YADm3iOpcFmP0fBprkTL8G/s2048/image_2024-08-14_13-58-54.png

អ្នកជំនួញរូបនេះបានបង្ហាញថា ដោយសារតែនាងកាន់សាសនាគ្រិស្ត គឺនាងចង់រៀបការនៅក្នុងព្រះវិហារ ខណៈទីក្រុងប៉ារីស ប្រទេសបារាំងគឺជាកន្លែងក្នុងក្តីស្រមៃរបស់ខ្លួនតាំងពីតូចមកម្ល៉េះ៕