យោងតាមសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឱ្យដឹងថា៖” ឯកសារភ្ជាប់សម្រាប់ចុះបញ្ជីសៀវភៅគ្រួសារ ចាំបាច់ត្រូវមានសៀវភៅស្នាក់នៅ និងសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍)”។
ដោយឡែកក្នុងករណីបាត់ ឬខូចសៀវភៅគ្រួសារ ពលរដ្ឋតម្រូវឱ្យ៖
• ករណីបាត់ មេគ្រួសារ ឬអ្នកតំណាងត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ដោយមានការបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅទីកន្លែងដែលបានបាត់
• ករណីខូចគុណភាព មេគ្រួសារ ឬអ្នកតំណាង ត្រូវមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារសំណៅដើម
នៅក្នុងដំណើរនៅការធ្វើថ្មី ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ នោះរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ឬលឿនជានេះ៕










