Home ព័ត៌មានអន្តរជាតិ ការស្រាវជ្រាវបង្ហាញថា មានមហាសមុទ្រនៅក្រោមស្រទាប់ភពអង្គារ

ការស្រាវជ្រាវបង្ហាញថា មានមហាសមុទ្រនៅក្រោមស្រទាប់ភពអង្គារ

111
0

យោងតាមការស្រាវជ្រាវថ្មីដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បង្ហាញថា មានប្រភពទឹកនៅក្រោមស្រទាប់ភពអង្គារ ហើយអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកនេះស្ថិតនៅជម្រៅជ្រៅពីស្រទាប់ភពអង្គារ ចាប់ពីប្រមាណ១១គីឡូម៉ែត្រកន្លះ ទៅ២០គីឡូម៉ែត្រ ។ ប្រភពទឹកនេះស្ថិតក្នុងស្នាមប្រេះរបស់ថ្មក្រោមដី ហើយមានបរិមាណទឹកច្រើនអាចក្លាយជាមហាសមុទ្រនៅលើភពនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRqzvO1etWEGXS4Evunuutrul3ey_Y5SBXbniC_G9YarsO0PnCyKgYl3eOnH4ZjVx2WPSg7Y9ZtDS_WoQMnmnrLuCbVGLF5lxBhsYmnehfNfOAF3HnHBgVec6u4JmXeXYCsH5bTRozj2UtJd92nQhKbcHAW8gTO0cgR-zlK8AUzS7IdnU3bL272YgTbO-L/s760/image_2024-08-15_16-46-39.png

លទ្ធផលការស្រាវជ្រាវថ្មី គឺផ្អែកលើការវាស់វែងកម្រិតរញ្ជួយដីរបស់យានអវកាស InSight អង្គការ NASA ដែលបានស្រាវជ្រាវនៅលើភពអង្គារ ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវាស់វែងកម្រិតរញ្ជួយដី ដើម្បីពិនិត្យមើលផ្ទៃខាងក្នុងរបស់ភពអង្គារ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnBCmqFj9uzPwQvOu-tzN-xyYK1DhKkTpvy5mj4N37kb2r4JPt65ve_5WJdPZn3f3xbiuZRKr2kubjs4TDmavUoGtCseEuYfOl4vX_kvYQpnaiVCvcW3n7U-Fe8uchgwHz8CPzTRaVpCiMDIcNtBxu31CSPl4PSzOFlbeOJt2rpaGlgiT_EwD2iVDWX40n/s1024/image_2024-08-15_16-46-52.png

វ៉ាឆាន រ៉ៃ ជាអ្នកវិទ្យាសាស្ត្រផ្នែកភពផែនដីមកពីវិទ្យាស្ថានមហាសមុទ្រប្រចាំសាកលវិទ្យាល័យ California San Diego និយាយថា មនុស្សជាច្រើនជឿជាក់ថា នៅលើផ្ទៃភពអង្គារ ធ្លាប់មានទឹកកាលពី៣ពាន់លានឆ្នាំមុន ដែលជាអំឡុងពេលភពនេះមានទន្លេ, បឹង និងមហាសមុទ្រ ។ ប៉ុន្តែផ្ទៃភពអង្គារបានបាត់បង់ទឹក ដោយសារស្រទាប់បរិយាកាសរបស់ភពកាន់តែស្តើង ហើយធ្វើឱ្យភពនេះមានសភាពស្ងួតហួតហែងដូចពេលបច្ចុប្បន្ន ។ លទ្ធផលការស្រាវជ្រាវថ្មីបង្ហាញថា ទឹកទាំងនេះបានជ្រាបចូលទៅក្នុងសំបកភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPPNhgYPt5N2CyHHoi3EwKD1o9J6GfuW1nVz89_zC43ac3wLUavOZtV1lbDVG1sQQXf0izv7TtPZz-csH86y4nDYMBCVWyIfWNKjhHEmr1dmEWETTHgqg2oRtU0uQq8yp_v8-k48qrarAl9_0yTkvBrHWwC-ASIeyFiXReM30phAuqTdHjd5W74dE_zlA/s1024/image_2024-08-15_16-47-21.png

អ្នកវិទ្យាសាស្ត្ររូបនេះបញ្ជាក់ថា ការយល់ដឹងអំពីវដ្ដទឹកនៅភពព្រះអង្គារមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឈ្វេងយល់ពីការវិវត្តរបស់អាកាសធាតុ, សំបក និងផ្នែកខាងក្នុងរបស់ភពអង្គារ ។ ការស្រាវជ្រាវថ្មីនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីមួយឈ្មោះ Proceedings of the National Academy of Sciences ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcQ1dhSgxW7T1XuO9VhQGP77z7HwQ-Zb4TYsmBo7iW7VjyCs1O55HTRVmxlMzg786A_R1T2RFaIlIolaL1q76zduA4mpScsEnEfFEJ-sX5j7aY0zrwyoDqKuoryggwqVs1chtRwcd5Suk0HzugPJT8TuLkMMFesQJJVD0i4j9tulPsf0MWioA_vlksfnEW/s1280/image_2024-08-15_16-47-30.png

ក្រុមអ្នកស្រាវជ្រាវបានឡើងទៅកាន់ភពអង្គារ ជាមួយឧបករណ៍សម្រាប់ចោះស្រទាប់ផ្ទៃដី ហើយពួកគេកំពុងតែវិភាគទិន្នន័យជាច្រើនទៀត ដើម្បីជួយឱ្យយើងយល់ពីភពនេះកាន់តែច្បាស់ ។ បើមានមហាសមុទ្រនៅភពអង្គារនោះបញ្ជាក់ថា កាលពីរាប់លានឆ្នាំមុនអាចមានសត្វមានជីវិតរស់នៅទីនេះ ហើយបរិយាកាសល្អសម្រាប់ការរស់នៅភពនេះ គឺវាស្ថិតនៅក្រោមដីយ៉ាងជ្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnHjXVG1ngBg-fkRuSw0wnFLV75lEkz-wGSaqZTOWfMk-6bPqAUljlCftzofe8lnmkB2L19ObuRqlOUmlK2v-ABIawT0aRzebQckzDVzczWvULJlYy2aYSbZgn_pDnNOzNCbGAqXiMj5V0usLQhatmykKue1CvhU-ZPUxMvFJH2vFhI96uCIAK-2MduGbZ/s1200/image_2024-08-15_16-47-43.png

ទោះយ៉ាងណា អ្នកស្រាវជ្រាវនិយាយថា ការរកឃើញប្រភពទឹកនៅភពអង្គារ ពុំមែនជាដំណឹងល្អសម្រាប់បណ្តាមហាសេដ្ឋី ដែលមានគម្រោងធ្វើអាណានិគមលើភពនេះទេ ហើយគេអាចត្រូវការប្រើប្រាស់ប្រយោជន៍របស់ទឹកទាំងនេះ ៕