Home ព័ត៌មានជាតិ ព្រះពុទ្ធបដិមាធំឆ្លាក់ជាប់នឹងផ្ទាំងថ្មភ្នំសំពៅនៃខេត្តបាត់ដំបង!

ព្រះពុទ្ធបដិមាធំឆ្លាក់ជាប់នឹងផ្ទាំងថ្មភ្នំសំពៅនៃខេត្តបាត់ដំបង!

131
0

ព្រះពុទ្ធបដិមាធំឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរសុទ្ធសាទ បាននឹងកំពុងលេចរូបរាង យ៉ាងខ្ពស់ត្រដែតលើភ្នំសំពៅ ខេត្តបាត់ដំបង ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរគ្រប់ៗរូប បានទាំងមកកម្សាន្តទីតាំងរមណីយដ្ឋានធម្មជាតិហើយ ថែមទាំងមានទីសក្ការបូជាតាមបែបព្រះពុទ្ធសាសនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtW7LLGTkGJ0ppfMybo657vEim1C8IsyS0SozxYNRy2gCjug8oQnjp9GhyphenhyphenNdOcxJXd9Zi3fwVMqckjFuGhS9N9UuPVBmthR20RD1R3wQCLrS1I4tBhyphenhyphenTCuGib93XN3RF_ImibxipJ_vo6V0k85cpGfzoG1cbOuw7T1vfuNx17NqET9QrhCYsMeC3h73KME/s600/453897201_8122954281099077_9032650641359585638_n.jpg

ព្រះពុទ្ធបដិមាដ៏ធំអស្ចារ្យចំនួន ៣ អង្គ ដាប់ឆ្លាក់លើផ្ទាំងថ្មភ្នំសំពៅ យ៉ាងល្អឯកនិងប្រណិត ដែលបច្ចុប្បន្នបានក្លាយជាទីសក្ការៈបូជា ដែលមិនអាចមើលរំលងបានក្នុងចំណោមពុទ្ធសាសនិកគ្រប់ៗរូបផងដែរ។ ព្រះពុទ្ធបដិមាធំៗចំនួន៣អង្គ កម្ពស់ជាង៣០ ម៉ែត្រ និងទទឹងជាង៤០ ម៉ែត្រ ដែលជាស្នាដៃរបស់កូនខ្មែរ ស្ថិតនៅក្នុងទម្រង់ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងព្រះនិព្វាន ដែលខាងក្រោមជាខឿនព័ន្ធជុំវិញដោយបល្ល័ង្គធ្វើអំពីបេតុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCaVsbPmEg_f_9YFWvDRvP_OdgW5q71eyNmSATxIapEeBvZSu69e-wN4G46k8F9Fw6_TUY0h3nXoWQmXZEy44ecabpPpQXIEP4uoIIbKD04ep5QkBAVgxSD9L3RkpI8jOsljUdgQcXStDWYt1akT73Bh28-gF0EKHnd0rluJDKeYv5tyNCuScDcWRwfmWk/s1000/image_2024-08-15_11-36-43.png
គួរបញ្ជាក់ថា ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ ចម្ងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ ភ្នំនេះមានកម្ពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៏មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេចាត់ទុកថាជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងសាសនាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_-ERrWXlenrqB5NBN9JUq_E6IzSnHdQuZgA10aF-ujx4Z5T7c6pfRnqp3oE_qsU5961C7QRJZHRvvHndrc8vhrhCVgr_MEcDbDXsjWfHohTOqy5_w_d6-w0oiyAJsAHkEQF341vsD1Hhj26ujV-Tm5ijcfv-OLeStg5shyphenhyphenpyoFt47h4EgPTv-NltOHD_X/s1000/image_2024-08-15_11-36-48.png

នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបចំនួន ១២ រួមមាន ៖ ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយឬល្អាងធំ ល្អាងក្បាលខ្មោច និងល្អាងប្រចៀវ។ នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះគឺរួមមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7PJlSe8ANosjQnNb09oB9YJvT6UnEmUIwldDi8J7r0d21hFxZeyQeQr05xp8l7V6i67bCXkPjpLOKtcpLXQuxhepfYLmhH8Xp0DnctbJkJiaOOw93L-f77FMS9o62iUlboyHw-2L0ayiGyNP2G7O5d2buv9pstdBFSYJj1zZAItFc_NtNAti-SCWRi4cz/s1000/image_2024-08-15_11-36-52.png