អង់គ្លេស និងអាហ្សង់ទីន បានប្រឈមមុខដាក់គ្នាជាអស់រយៈពេលជាង១០០ឆ្នាំ ជុំវិញប្រជុំកោះ ហ្វកលេន (Falkland) ឬក៏គេហៅថា ម៉ាលូវីន (Malvinas) នៅក្នុងប្រទេសអាហ្សង់ទីន។

ប្រជុំកោះនេះ ត្រូវបានអង់គ្លេសគ្រប់គ្រងចាប់ពីឆ្នាំ ១៨៣៣ រហូតដល់ឆ្នាំ ១៩៨២ អាហ្សង់ទីន បានលើកទ័ពប៉ុនប៉ងវាយដណ្តើមយកមកគ្រប់គ្រងវិញ តែត្រូវបរាជ័យ។
តាមប្រវត្តិសាស្រ្តរបស់ប្រទេសអាហ្សង់ទីន បានកត់ទុកថា កោះទាំងនេះ ត្រូវបានអង់គ្លេសឈ្លានពានដោយខុសច្បាប់នៅឆ្នាំ ១៨៣៣។.png)
គិតពីទីតាំងភូមិសាស្ត្រកោះនេះស្ថិតនៅចម្ងាយប្រមាណ៤៨០គីឡូម៉ែត្រពីដែនទឹកអាហ្សង់ទីន ខណៈពីអង់គ្លេសទៅកោះហ្វកលេន (Falkland) មានចម្ងាយរហូតដល់១២០០០គីឡូម៉ែត្រឯណោះ។.png)
ភាពតានតឹងរវាងអង់គ្លេស និងអាហ្សង់ទីន បានឡើងកម្តៅឡើងវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអង់គ្លេសចាប់ផ្តើមបើកធ្វើអាជីវកម្មប្រេងនៅក្នុងសមុទ្រនៃប្រជុំកោះហ្វកលេន (Falkland)។
គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះ អាហ្សង់ទីននៅតែបន្តទាមទារកោះនេះមកវិញ ស្របពេលដែលអង់គ្លេសអះអាងថាពលរដ្ឋនៅលើកោះ ហ្វកលេន (Falkland) ចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស៕










