Home Blog Page 907

រថយន្តតាក់ស៊ីស្វ័យប្រវត្តិបើកដំណើរការសាកល្បងហើយ នាំឱ្យមានក្តីបារម្ភដល់អ្នកបើកបរតាក់ស៊ីមួយចំនួននឹងទៅជាយ៉ាងណា?

0

ប្រទេសចិន ៖ ពេលប្រទេសចិនឈានទៅផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ និងកំពុងសាកល្បងរថយន្តតាក់ស៊ីប្រភេទនេះបើកបរនៅតាមផ្លូវនានាក្នុងទីក្រុងជាច្រើន ប៉ុន្តែវាបែរជាធ្វើឱ្យអ្នកបើកបររថយន្តតាក់ស៊ីកាន់តែបារម្ភទៅវិញ ពីព្រោះពួកគេខ្លាចថា រថយន្តតាក់ស៊ីគ្មានមនុស្សបើកទាំងនេះនឹងធ្វើឱ្យពួកគេបាត់បង់ការងារ និងចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheN2pOBJAKJGe6r0PpbyDG-stkvvfoNl2XgdAO5IToDjE1vcPUrBa3xiSbRxwSchKd7-cIGSGz7WvxsnmyUvMUq62bwl4afWc4_OWUcrgBHQOrvzpBBK0q4f-gwgV5WaqqEoAnqffio-8Zrb-GhyphenhyphenG9D4Owb7qvd5OLCoYY-oeP3NrRbSNq3TOKIJd29ZWs/s1400/image_2024-08-20_08-20-57.png

បច្ចុប្បន្ន សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ត្រូវបានគេឃើញកាន់តែច្រើននៅតាមផ្លូវក្នុងទីក្រុង Wuhan ដូចជា ៖ រថយន្តតាក់ស៊ីម៉ាក Apollo Go របស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតឈ្មោះ Baidu ។ ក្រុមហ៊ុននេះកំពុងសាកល្បងផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិចំនួន៥០០គ្រឿង ក្នុងទីក្រុង Wuhan ។

សារព័ត៌មាន Reuters រាយការណ៍ថា សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិបានធ្វើឱ្យអ្នកប្រកបរបរបើករថយន្តតាក់ស៊ីនៅប្រទេសចិនព្រួយបារម្ភ ដោយសាររថយន្តបើកបរដោយស្វ័យប្រវត្តិផ្តល់សេវាកម្មភាគច្រើនក្នុងចម្ងាយផ្លូវជិតៗ ។ ហេតុនេះ វាប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកបើករថយន្តតាក់ស៊ី ខណៈក្រុមហ៊ុន Baidu មានគម្រោងពង្រីកសេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិឱ្យបានដល់១០០ទីក្រុងនៅឆ្នាំ២០៣០ គឺកាន់តែធ្វើឱ្យអ្នកបើករថយន្តតាក់ស៊ីបារម្ភខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizeQfXDBx2zAqXI5eSf97AQv1Fb27ruDktUo1kS6Muu180a-uGbaMqaMTnC4Z5RXR3Bfu2eYCVmo2HZ89J3vBUjJwKSZhlghGIsK6UAevsc0SeJommKND4gwPAufDP7UdcP289wNYi1mNPohQrx1AchTGlQFQZ2RHv1z5d53jqp0FU0h04A_lSvW8UDe4s/s1480/image_2024-08-20_08-21-04.png

សារព័ត៌មាន Reuters រាយការណ៍ទៀតថា មិនមែនមានតែអ្នកបើកបររថយន្តតាក់ស៊ីប៉ុណ្ណោះទេដែលបារម្ភ ប៉ុន្តែបណ្តាគ្រូបង្រៀនបើករថយន្តនៅតាមសាលានានា ក៏បារម្ភជាមួយស្ថានការណ៍នេះដូចគ្នាដែរ ពីព្រោះបច្ចុប្បន្ន សាលាបង្រៀនបើករថយន្តចាប់ផ្តើមយកមនុស្សយន្តមកបង្រៀនបើករថយន្តកាន់តែច្រើន ។ សាលាបង្រៀនបើករថយន្តមួយកន្លែងឱ្យដឹងថា បច្ចុប្បន្ន អ្នករៀនបើករថយន្តភាគច្រើនជ្រើសយកមនុស្សយន្តមកបង្រៀនពួកគេ ហើយអត្រាប្រឡងជាប់ក៏កើនឡើងដែរ ។

សាលាបង្រៀនបើករថយន្តមួយចំនួនបានទទួលយកគ្រូបង្រៀនបើករថយន្តតិចជាងមុន ហើយសាលាទាំងនេះងាកមកប្រើប្រាស់បច្ចេកវិទ្យា AI ឬមនុស្សយន្តជួយបង្រៀនបើករថយន្តជំនួសមនុស្ស ដោយសារអាចសន្សំសំចៃប្រាក់ឈ្នួល, ឆ្លើយតបនឹងការរៀន ការបង្រៀនឯករាជ្យ ហើយសិស្សអាចរៀនបើករថយន្តដោយខ្លួនឯងគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidXg628xHWcQyXlPgpJ5-OHgalj6YBDVqKtgewF0rvQ1rMQq9D3nbZCXzRQAaXhhUFGgGtjgfdPvUkOYjCmedNZd1IRb8scN_vfrI0ZjERHDLW_DWyOPb5uYdbp2rWHaxPlQWStrby6RWdsF-1akDLyuSn2HIboAjchhQBbznXg-E835nToThCuNfH-krh/s918/image_2024-08-20_08-21-10.png

គ្រូបង្រៀនបើករថយន្ត មានតួនាទីបង្រៀនសិស្សឱ្យចេះបើករថយន្តតែប៉ុណ្ណោះ ហើយពុំបានបង្រៀនពីទ្រឹស្តីផ្សេងទេ ។ ប៉ុន្តែបច្ចេកវិទ្យា AI ក្នុងរថយន្តនឹងផ្តល់ការណែនាំសំខាន់ៗពីវិធីបើកបរ និងជួយបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់គ្រូបង្រៀនបើកបរ ។

យោងតាមទិន្នន័យពីផ្នែកវិភាគរបស់ក្រុមហ៊ុនបណ្តាញសារព័ត៌មាន The Economist ដែលតែងតែចុះផ្សាយអត្ថបទពីការប្រកបអាជីវកម្ម, ស្ថានការណ៍នយោបាយ និងបច្ចេកវិទ្យានៅប្រទេសចិន បញ្ជាក់ថា រដ្ឋាភិបាលចិននឹងកំណត់កូតារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវ និងបង្កើនការគាំទ្រអ្នកបើកបររថយន្តតាក់ស៊ីដែលបាត់បង់ការងារ ។ វាអាចជាវិធានការមួយរបស់រដ្ឋាភិបាលចិនដើម្បីដោះស្រាយបញ្ហានេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAk6PkxNx_YxsTO4VVvJdxnpX1xiPGbfkfGVACA9E5sF_Dl0y1NOrw3jH_9KjiSNi5g7WNLUR1Y3nfOCOxDqCV_rtjSFZpvLeHm-xPoMxg1LoJC-rYeXZhOBUtnx8P28u-BO43XnFKZ5IYeGgUee5NsIEUqC6nYQZnqnh3vGdKEHvCpfrA3hBdoOg2Wg94/s1118/image_2024-08-20_08-21-22.png

រដ្ឋាភិបាលឡាវលើកទឹកចិត្តឱ្យពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស

0

ប្រទេសឡាវ ៖ រដ្ឋាភិបាលឡាវបានជំរុញគោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងការងារ និងលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនចេញទៅធ្វើការនៅក្រៅប្រទេស តាមរយៈការស្វែងរកឱកាសការងារថ្មីៗបន្ថែមទៀត ជាពិសេស ការងារនៅបណ្តាប្រទេសអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAeHqTgCaKo0CB69n1hA0H9QrB9RgilqPmvRgZxjcOT0P7dYr-WXfx2c5itsc6cz6vHQNTO0iqLIn3yxZyvy0Iwg95NtKu5KJxFZVSACnjBr70C0uhlxEcCxCTLK68dfv10iDfaOkCRGrEAX-MFtm0G1EPqWAuO3Vor07RcXBG4kA-pLNpBSmRVYXh06tt/s1200/image_2024-08-20_08-17-52.png

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា យោងតាមរបាយការណ៍របស់ក្រសួងការងារឡាវបញ្ជាក់ថា ពលរដ្ឋឡាវដែលស្វែងរកការងារធ្វើអាចទៅធ្វើការនៅក្រៅប្រទេសបាន ចាប់តាំងពីប្រទេសឡាវបានអនុវត្តច្បាប់បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស កាលពីឆ្នាំ២០០២ ។ ច្បាប់នេះបានជួយឱ្យពលករឡាវមានប្រាក់ចំណូល និងអភិវឌ្ឍន៍ជំនាញការងារដ៏មានតម្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPRmysZqyyZnBYYnKHnQroaDQWVDHSbZRKIA5OLwE8jrzfy25iLKa0Ess6I2HwhzQTPNKmg8P8x8tLhep5IMvcmER8wLa5_hOXnbNaafkqxy-zZCXryUQXKMExj5ZqPZjc9hWkhvzjYD5vDWG5BFxY-Jr56bWrw5bt9eZdEMQOCPa_Z9-9pe8C2PXXpy2P/s1200/image_2024-08-20_08-17-58.png

តាមទិន្នន័យបញ្ជាក់ថា ចំនួនពលករឡាវដែលចេញទៅធ្វើការនៅក្រៅប្រទេស បានកើនឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីចំនួន៤៩.៤៤១នាក់ នៅឆ្នាំ២០១៧ មកស្មើនឹង១២០.៣៦០នាក់ នៅឆ្នាំ២០១៨ ។ លើសពីនេះ មានពលរដ្ឋឡាវទៅធ្វើការនៅក្រៅប្រទេស ស្មើជាង៦ម៉ឺននាក់ បើគិតចាប់ពីខែមករា ឆ្នាំ២០២៤ រហូតមកដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ។

បច្ចុប្បន្ន ពលរដ្ឋឡាវបានទៅធ្វើការនៅក្រៅប្រទេស មានចំនួនសរុបស្មើជាង៤សែននាក់ ហើយពួកគេបានផ្ញើប្រាក់មកឱ្យក្រុមគ្រួសារនៅឡាវ ជាមធ្យមស្មើជាង៦២៥លានដុល្លារអាមេរិក ។ តម្រូវការការងារនៅក្រៅប្រទេសបានកើនឡើងយ៉ាងខ្លាំង ហើយក្រសួងការងារឡាវបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបញ្ជូនពលករឡាវទៅធ្វើការនៅប្រទេសមួយចំនួន ដូចជា ៖ ថៃ, ជប៉ុន និងកូរ៉េខាងត្បូង ។ ក្រសួងការងារឡាវ ក៏បានស្វែងរកឱកាសការងារឱ្យពលកររបស់ខ្លួនធ្វើការក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpoV3A8frOFYlGEsvEHMntZA4Ig30dUQCyeNoseQnrZl9sCy4AdmKlJ8FpVLYR_1P7-5m8nH_1mCiIxCt8EfbN66l_8Hoa2SuHtM1QRs87k6V1DuYMWmDdsTlmvy_riJ76UUDCMmIejZdFCJfEEbaR9xAtS_xnXO_vCibpd1qPeqyxpvr4p4pgdNlWDpvf/s2560/image_2024-08-20_08-18-09.png

ជាមួយគ្នានេះ ក្រសួងការងារឡាវបានកែសម្រួលគោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងតួនាទីការងារ, គោលនយោបាយបញ្ជូនពលករឡាវទៅធ្វើការនៅក្រៅប្រទេស និងបង្កើនការគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកការងារ ដើម្បីឱ្យពលរដ្ឋឡាវធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBWeajSk4vQfoTGntMj77DrSPCF0DOUh5R4LcDPqH3-_IVdwBN6QWDwFXPla7p6VFYJwjImR1YJQKPwXAyTWN1glvrum-NGTfH0iHw1svUTnAPPmZovfPi8KA2gGysWtelCmtUsKqZbqNFVRngvHZqyx6wfPNZXTSBu8TUUb5AVzrLhhElr0JINAkUX7ug/s1440/image_2024-08-20_08-18-29.png
យុវជនឡាវជាច្រើនបានសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេស ដោយសារកត្តាជាច្រើន ដូចជា ៖ ការងារក្នុងស្រុកផ្តល់ប្រាក់ខែតិចតួច និងពុំអាចផ្គត់ផ្គង់ជីវភាពនាពេលបច្ចុប្បន្ន , ភាពក្រីក្រ, វិបត្តិសេដ្ឋកិច្ចឡាវ និងបញ្ហាអតិផរណា ។ បើទោះជារដ្ឋាភិបាលឡាវប្រកាសថា នឹងដំឡើងប្រាក់ឈ្នួលឱ្យពលរដ្ឋក្តី ប៉ុន្តែវានៅតែពុំគ្រប់គ្រាន់ដើម្បីឱ្យពលរដ្ឋមានជីវភាពសមរម្យបានទេ ៕

លម្អិត! ជុំវិញករណីព្រះសង្ឃ ចា..ក់សម្លា..ប់នារីម្នាក់

0

កាលពី​វេលា​ម៉ោង ០៦ នឹង ២០​នាទី​ព្រឹក ​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​ចេតិយក្នុង​វត្តថា​ន់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មានករណីព្រះសង្ឃមួយអង្គ បានធ្វើការចាក់សម្លាប់លើនារីម្នាក់ ដោយសារបញ្ហាប្រច័ណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTmO1C8yZj409nYcvzbda7v_LFt8awUYr1eefy9Hc-j9is8HkxxgU_EeLU9adpqYX_uA0TKez62VbzH8qTLXS58BXDJZ2fwdN_qJr2fQqNx1G8DjdGFmzxnthzIR8qh2VSeGqS7eStX8GNIg4KtObLfltU8D4qPSjM06OhTk0Ry2cU_rbLsKqvOekarh5y/s1280/455965310_1122997299233646_8515450781705035895_n.jpg

ព្រះសង្ឃនោះមានឈ្មោះ ហឿ​ន វាសនា ព្រះជន្ម៣០ឆ្នាំ បានមាន​ទំនាក់ទំនង​គ្នា​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ជាមួយនារីជនរងគ្រោះឈ្មោះសេង សេតម្ពរ (​ហៅ​កែវ​) អាយុ១៨ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe67KnZyDx2H_kTjAiSZqiUj82F7UJ4b-OXV_qDI-JX1VLuxdUniW7FFEYriYKNYAVUBHssuWv0xInodaPOOsaIOyNP37I6GtP7F9gp-sYcRB3H_r-fX5Z_YW-Po4_rkbdAUWOl0fdaiA0_dDdkaxigaakuzPFPV-VEEJ4aGf0vKgU9jm-JDmdkZNyq_Wz/s1280/455323425_1122997149233661_8053528820134747562_n.jpg

មុននឹងធ្វើសកម្មភាពចាក់សម្លាប់ ព្រះសង្ឃនោះបានឈ្លោះ និងទាស់ពាក្យសម្តីជាមួយនារីជនរងគ្រោះ ដោយចោទថានារី​រង​គ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង ដែលជាហេតុឈានដល់ការ​​យក​កាំបិត​បុ័ងតោ កាប់​ទៅ​លើ​នារី​រង​គ្រោះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3O67Wnom3F_l_tNTIbS828l65-KPbUJwCGT3J2kPuWDbQ8KIyYMoIP0axTmVUHfs8NDImsd4NcVJze52trw-4_tzT7pPI0UDv-jo0u-znzSEMCyWG4RE_d4BgONffNEABAjDOcDWIwp0J4vgeDZSfZh6javAlfkiMjQkMMidyPku9TvufH9-Bx1Ep2v6o/s1280/455678905_1122997165900326_6677239676220021277_n.jpg

ភ្លាមៗព្រះសង្ឃនោះព្យាមយាមរត់គេចខ្លួនរហូតដល់ទល់ដែនកម្ពុជា-ថៃ ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់បាន ខណៈបច្ចុប្បន្ន​ ​ព្រះសង្ឃខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ៕

ផ្លូវជាតិថ្មីតម្លៃជិត២០០លានដុល្លារ ឆ្លងកាត់៣ខេត្ត នឹងសាងសង់រួចនៅពាក់កណ្តាលឆ្នាំក្រោយ

0

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨គីឡូម៉ែត្រ សម្រេចបាន៩០ភាគរយ ខណៈនឹងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAbL4nssDCXB9VFgWeuDBurNAnfESWrTRqPJfFCbCLmeeFTe3eB4aV0jcsHwXopCWTAEBSk6tqEe9BID5I3f7qhCUny5dEW_zIqn7s7aur05J2wUPeQoF4LQwK9Y-isPY0MHzgRUpcIVszstWFDKZrs6G_8alBjDWlDRh_fAYxxUXlK9nKFvbLX2PkMA3d/s1024/image_2024-08-19_16-07-42.png

គម្រោងនេះ ចាប់ពីផ្លូវជាតិលេខ ៥៧ដល់លេខ៧ ត្រង់ចំណុចភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKCyT9ekO7MJj-oj5ICKcAXxCN-xSptd_eKoyitBuGaL_yyowdY1OqdQ1sPksniRFITw1wRCDO0_OLWw0x2WS693wkxiDqVGjDLkmdtr1jBHZD9m-PnYKEz561I6T0aT5vDgqzoGIdFeIzx6zyLWmQ3Kshou3M5kwdJcLgLXcfI8S1twQnGP4_1nvp5Pks/s1280/image_2024-08-19_16-08-17.png

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrorkHHr34b6Y3gZevrvPGgISwz9Y7p1wnlhGBBXLrNPQIh7PZXn7EPObcGrZqXZuWo3f5vvSHuahKuKpwge0MuoXJMISkf0XMo4-BxMbAIl-rRBQiLeKMUvfF_nJTwlu6qZOWFEGffdL0BSKKLmGya6XZcSwRIVf33B1f5H4KRCZIGvD1_fs7eRA2pjEm/s1280/image_2024-08-19_16-10-06.png

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨ គីឡូម៉ែត្រ តភ្ជាប់ខេត្តចំនួន៣ រួមមានខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgExzc99a2L1R9T6Zlzy1QOEos5xD1B3xxRcOF36naMfxnMOIj3wjYfpXaD2EK4qPfv76xG5eJWqr7K9Ba0jJNCnqaXAittDtNjbjk25KZo1an5BLKfN_Tv_hb52au8Sg8hmEdoGhNLFytyjnM1LgOxO-Vx8zoaR0ycnZX_cPdXKltuyiJ8BC8JUA4RijJ0/s960/image_2024-08-19_16-07-34.png

សល់ត្រឹមតែឈ្មោះ! លោក អាឡាំង ដឺឡុង ដែលគេស្គាល់តាមរយៈម៉ាកបារីដ៏ល្បីល្បាញ បានទទួលមរ.ណៈភាពហើយ

0

កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤នេះ អ្នកគាំទ្រជាច្រើនបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះមរណៈភាពរបស់ លោក Alain Delon តារាសម្តែងជនជាតិបារាំង ដែលត្រូវបានគេស្គាល់លោកតាមរយៈបារីម៉ាក អាឡាំង ដឺឡុង ដ៏ល្បីល្បាញអំឡុងទសវត្សឆ្នាំ១៩៩០-២០០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsM7JAbbBoxrjDAizqjfh3Y7QL1DaNXZgLpVNTHjls4o345nD_bvQOF8pOQCugvJ2RcPE5Qh3Ci0TaRKg2z_vNeu58nTPoKg1yG6eT46hV7j0npFJhwiOPLn0W7ukNzRzpBQyyrWHPb2hQFvIuqTBNZyTIEa_tHDaNj1OkaCuTUD-edQ6-yO2BdKF2PTN5/s1200/IMG_3771.JPG

លោក អាឡាំង ដឺឡុង ប្រសូត្រនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ១៩៣៥ ជាតារាសម្តែងជនជាតិបារាំង ទន្ទឹមនឹងទទួលបាននូវភាពលេចធ្លោយ៉ាងខ្លាំងលើវិថីសិល្បៈនាសតវត្សទី ២០ ជាពិសេសគឺផ្នែកភាពយន្ត។ ជាមួយនឹងរូបរាងស្រស់សង្ហារ អាប្បកិរិយាល្អឥតខ្ចោះ ព្រមជាមួយនឹងភាពប៉ិនប្រសប់ អាឡាំង ដឺឡុង ទទួលបាននូវប្រជាប្រិយភាព និងបានក្លាយទៅជានិមិត្តរូបរបស់មនុស្សគ្រប់គ្នានៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAoVZZf1HnOTMDZWRMAvWmI_sizEqj_YZFsK48cFJbNcwwxiUZXLdNQzTPjTbE-YM5lr-WnC93To-1Zmd9nhJd35R8axTkI4p5O6lhiSpf0pQIxvG_ir5TuMVypXOBbzTZ3rNUq03hkSMPT33EuY4bjP2kP21QfZARJgp3BwZ-ju5mWAhbgw8MfRh8KKS7/s1500/IMG_3796.JPG
លោកអាឡាំង ដឺឡុង បានលើកមុខមាត់ប្រទេសបារាំងទាំងមូលនៅលើឆាកអន្តរជាតិ ស្របពេលដែលភាពល្បីល្បាញរបស់លោកបានខ្ទរខ្ទារទៅក្រៅប្រទេស ជាពិសេសគឺនៅប៉ែកអាស៊ី។ បារីម៉ាក Alain Delon ត្រូវបានគេដាក់តាមឈ្មោះរបស់លោក ហើយម៉ាកយីហោបានលេចចេញជារូបរាងឡើងនាទសវត្សរ៍ឆ្នាំ ១៩៩០ ដោយក្រុមហ៊ុនយក្ស British American Tobacco ខណៈក៏លក់ដាច់ខ្លាំង ជាពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzgkLRFlfySoyDy_OlbJj90UKUO9A2fWSgZh6C3zOWaQBGw-rRcwebxNHHXQiXxr03ExUBObZDDUMGMAIxq_vqjAf-6t588_7oYGf9vnje8-kVw9JXn7m15t_LzfmqPvlDNlX-2aFX5eJS2N9Am27tcapSVP6rqnbQJDQh1XfvzgXUpiJGm4jH3ZPH_Qws/s1500/IMG_3798.JPG

យ៉ាងណាមិញ ដំណឹងដ៏សោកសង្រេងមួយកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ នេះពីកូនៗរបស់លោកផ្ទាល់បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងបានឲ្យដឹងថា លោកអាឡាំង ដឺឡុង បានទទួលមរណៈភាពទៅហើយ។

កូនប្រុសម្នាក់របស់លោកបាននិយាយថា ថា ឪពុកខ្លួនបានធ្វើរោគវិនិច្ឆ័យកាលពីដើមឆ្នាំ ២០២៤ និងបានរកឃើញថា លោកអាឡាំង ដឺឡុង បានកើតមានជម្ងឺមហារីកកូនកណ្តុរប្រភេទ B។ ស្របពេលដែលរយៈពេលមួយឆ្នាំចុងក្រោយនេះ សុខភាពរបស់លោកកាន់តែយ៉ាប់យឺនខ្លាំងឡើង និងមិនអាចទ្រទ្រង់បានរហូតដល់បាត់បង់ជីវិតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj7fxOM8ip3hG5JjwoS5TLQiV3YOy_UxPB5POkHOSDi3gpFSq6LiTlhNQOy1t0tCacUfE-2ZXm-QoMCsg4ywK10kYjA8afnUuFTibjofhvp36Pil9a4WPn3X-L0iSNf5lGJfDVsAx4Pe47UkzNTzr3pJYtRPtff9eYnOV-hhQ8tywyDjGQTSc7u_f6NkPr/s1200/IMG_3794.JPG

កូនប្រុស ឈិន ឡុង វិលចូលសិល្បៈវិញក្រោយស្ងប់ស្ងាត់១០ឆ្នាំដោយសាររឿងអាស្រូ.វគ្រឿ.ងញៀ.ន

0

Jaycee Chan ជាកូនប្រុសរបស់តារាហូលីវូដ Jackie Chan ឬស្គាល់ថាជា ឈិន ឡុង បានត្រឡប់មកវិញជាសាធារណៈជាមួយនឹងវីដេអូចម្រៀងថ្មីមួយបន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលមួយទសវត្សរ៍បន្ទាប់ពីការចាប់ខ្លួនលោកពីបទចោ.ទប្រកាន់ទាក់ទងនឹងគ្រឿ.ងញៀ.ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLFUNpkAPghw03SIPiVrQO8rEGIn6G6TOUahWWbywu01uWV1DzKjv0f0MBp84NxEYaM1wiY80RCOGJx87GINQuzmMoH_myiJ5BmevL3aOeCHrHOJAmNZSOyhTpp48B3mK-Mc4Pve3QiQnO_NunPh5A05HnpDmJehMxCLDgSHYD3Rc4TZtKOuLUcQKYs8i/s1500/image_2024-08-16_16-09-37%20(4).png

Jaycee បានចេញវីដេអូចម្រៀងកាលពីថ្ងៃទី១៤ សីហា មានចំណងជើងថា «In Search for Darkness» ដែលជាបទចម្រៀងដែលលោកបាននិពន្ធ សរសេរ និងដឹកនាំ។ MV បង្ហាញពីដំណើរឆ្លងកាត់ការខកចិត្ត ការសោកស្ដាយ និងការវង្វេងស្មារតី ដែលទីបំផុតនាំទៅដល់ការទទួលយក និងយកឈ្នះលើរយៈពេលដ៏ខ្មៅងងឹតមួយ។ វារាប់បញ្ចូលទាំងជីវិតពិតពីជីវិតរបស់ Jaycee ដូចជារូបភាពឪពុកម្តាយរបស់លោកគឺឈិនឡុង និងអតីតតារាសម្តែង Lin Feng Jiao រូបថតកុមារភាព និងវីដេអូពីការសូមទោសជាសាធារណៈឆ្នាំ ២០១៥ របស់ខ្លួនចំពោះការប្រើប្រាស់គ្រឿងញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUr4rOTwOoZ1KlNWQ5S2VeTNtrjTwV1TS8_sGpjI50TA9sMKpBraJ8_LiYiHdz-DvtcXwjV2MeW3V53f5GHjqY8N8jwL1R5ZnrjCRZp4QXDMqoP7AJJ9i3LAv2jmmS5QI0lk_WfGQdz9FESMKnLyG84T2VqsAcQtKvHOK5rtlsOZMn6gsLTe9gs8D9UXQI/s1080/image_2024-08-16_16-09-37.png

វីដេអូនេះក៏បង្ហាញពីទិដ្ឋភាពដែល Jaycee សម្លឹងមើលកដៃរបស់លោក ដោយបង្ហាញពីកាលបរិច្ឆេទ ១៤/៨/២០១៤ ដែលជាថ្ងៃដែលlokត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន។ Jaycee ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន ២,០០០ យ័ន (ជិត ២៨០ ដុល្លារ) ក្នុងខែមករា ឆ្នាំ២០១៥ ។ លោកត្រូវបានឃុំខ្លួនដំបូងនៅក្នុងខែសីហា ២០១៤ និងបានអនុវត្តការកាត់ទោសពេញលេញរបស់ខ្លួន។

Jaycee បានសារភាពថា «ផ្តល់កន្លែងដល់អ្នកដទៃដើម្បីប្រើប្រាស់គ្រឿងញៀន» ដែលជាការចោទប្រកាន់ដែលអាចនាំឱ្យជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលការកាត់ទោសស្រាលពីតុលាការប្រជាជនស្រុក Dongcheng ដោយសារតែកិច្ចសហប្រតិបត្តិការរបស់លោកជាមួយប៉ូលិស រួមទាំងការផ្តល់ព័ត៌មានអំពីការប្រើប្រាស់គ្រឿងញៀនរបស់ខ្លួនផងដែរ។ យោងតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងថា កញ្ឆាជាង ១០០ ក្រាមត្រូវបានរកឃើញនៅផ្ទះរបស់កូនប្រុសឈិនឡុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFsfV-xwrBN1FF5VzUhhY5QX3s5PVH-g7M8fqf8VoDnGHepzWYmILHxgTurjtNJF1YYhumBw-8Kfn-QtV0H5azclIks2bE9bQgC48zAj8NfAWDNpJYjMf-NxRQYC5v-cElMIA7U6iaPqy_6bSUWHyDLkmu6tdl23Szz56OcDT1kQm5A17O0yi3Nl-Z8HHL/s1016/image_2024-08-16_16-09-39%20(3).png

ឧបទ្ទវហេតុនេះធ្លាប់បានអង្រួនឧស្សាហកម្មកម្សាន្តរបស់ចិន ដោយសារតែឈិនឡុង គឺជាតារាសម្តែងដែលមានឥទ្ធិពលខ្ពស់ និងធ្លាប់ជាទូតសុឆ្ឆន្ទៈសម្រាប់ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសចិន។ នៅលើ Xinhua ក្នុងឆ្នាំ ២០១៥ តារាសម្តែង ឈិនឡុង បាននិយាយថាលោកមានការភ្ញាក់ផ្អើលនិងខ្មាសអៀនដោយសារតែឧប្បត្តិហេតុកូនប្រុសរបស់ខ្លួន។ គាត់បានសារភាពថាលោកមិនមែនជាឪពុកល្អទេ ដោយសារតែការងារ ខ្វះការមើលថែ ហើយតែងតែស្តីបន្ទោសកូនៗរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXStfSRQgqo_UPkDU8JJTAs9IJcs2qUTWCzPv00ddleBqnTNjGhaJH5vqSIa-8hCW3lNFN6ayhDnkIMxAFWX3KX1Evp4U8PUOBM_t7Ae14rR1QXvlPjvTV_YpVH4KYc1wqKpA1_qLNXGsiGBOXgyTKMZ2c_56vrZJlEYucS5mH2B7t_yTftBjJV6t8K9_h/s2048/image_2024-08-19_13-44-03.png

Jaycee កើតនៅឆ្នាំ ១៩៨២ នៅអាម៉េរិក គឺជាកូនប្រុសរបស់តារាសម្តែង Jackie Chan និងភរិយា Lin Feng Jiao ។ លោកបានដើរតាមអាជីពសម្ដែងរបស់ឪពុកខ្លួនហើយបានចូលរួមសម្ដែងក្នុងភាពយន្តជាច្រើន ប៉ុន្តែមិនសូវជោគជ័យប៉ុន្មានទេ៕

 

 

 

ជប៉ុន ជួយ២០លានដុល្លារ គាំទ្រការអភិវឌ្ឍន៍គម្រោង CLV

0

តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឡើង។

កាលពីឆ្នាំ២០០៦ ជប៉ុនបានឧបត្ថម្ភ២០លានដុល្លារគាំទ្រដល់គម្រោងនេះ ហើយជប៉ុនក៏ជាអ្នកចេញផែនការមេនៃគម្រោងនេះផងដែរ នេះបើយោងតាមសម្តេចធិបតីថ្លែក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នាពេលកន្លងទៅ។

បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន វិញ បានលើកឡើងថា៖”កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV) ផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជាច្រើនជាងឡាវ និងវៀតណាម ដោយកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តទាំង៤របស់កម្ពុជា ជួយអភិវឌ្ឍន៍ថាមពលអគ្គិសនី ជួយឱ្យកម្ពុជាពង្រឹងវិស័យការពារជាតិបានកាន់តែល្អប្រសើរ ទប់ស្កាត់ក្រុមជ្រុលនិយមលាក់ខ្លួន ទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម”។

CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

នៅក្នុងគម្រោងនេះ មានចំនួន១៣ខេត្ត មកពី៣ប្រទេស ខណៈកម្ពុជាបានបញ្ចូលខេត្ត៤ ដោយរួមមានរតនរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង៕

 

 

ទង្វើផិតក្បត់ តាមច្បាប់ត្រូវជាប់ទោសប៉ុន្មានឆ្នាំ?

0

តាមច្បាប់នៅក្នុងប្រទេសកម្ពុជា មាត្រា ៧ នៃច្បាប់ស្តីពីឯកពន្ធភាពចែងថា៖” ផិត គឺការ រួមសេវនកិច្ចរវាងបុរស ឬស្ត្រី ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រីឬបុរស ដទៃក្រៅពីប្តី ប្រពន្ធរបស់ខ្លួន”។

ប្តី ប្រពន្ឋដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះ មុខមន្ត្រីអត្រានុកូលដ្ឋាន (អេតាស៊ីវិល) ឬមិនទាន់មានការសម្រេចស្ថាពររបស់តុលាការពីការ លែងលះ ឬប្តីប្រពន្ឋណាម្ខាងមិនទាន់ស្លាប់ ទៅរួមសវនកិច្ចជាមួយអ្នកដទៃក្រៅពីប្តីឬប្រពន្ធរបស់ខ្លួន គឺជាអំពើខុសច្បាប់។”

ការប្រព្រឹត្តិទង្វើក្បត់ នៅក្នុងមាត្រា១០ នៃច្បាប់ឯកព័ន្ឋភាពកំណត់ថាត្រូវផ្តន្ទាទោស ត្រូវដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ដល់ ១ (មួយ)ឆ្នាំ និង ផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០(ពីររយពាន់)រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬផ្តន្ទាទោស ណាមួយនៃទោសទាំងពីរ ខណៈដៃគូម្ខាងទៀត (សហាយ) នឹងមិនមានទោសនោះទេ៕

 

 

ជាប់ពន្ធនា.គារ អស់ជិត៥០ឆ្នាំ ទម្រាំតុលាការរកឃើញថាគ្មានកំហុស

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Glynn Simmons អាយុ៧១ឆ្នាំ ជនជាតិអាមេរិកស្បែកខ្មៅ នឹងទទួលបានប្រាក់សំណងជាង៧លានដុល្លារអាមេរិក ដោយសារតុលាការចោទប្រកាន់ថា លោកប្រព្រឹត្តឃាត.កម្ម ហើយកាត់ក្តីឱ្យលោកជាប់ពន្ធនា.គារ អស់ជិត៥០ឆ្នាំ បើទោះលោកនិយាយថា ពុំបានប្រព្រឹត្តខុសក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipNnOBiUpLr8C_mt_SgIj88Oxa34lgL-HwNHginXGxpDGZigTv3PYMKFChZVc7t2I2EOh7WD2dPzO3MPXZeIim2jIN5c-8W8DAJdYEJVh9ZhfAPN2YQBCOdCzXzPQvKvKKOxFNc351W_H2HJ07bxb7fCqpT6p9NRCZ2jWYg9jgEKQ52oCkwj1U-Iu4cRBG/s976/image_2024-08-19_13-08-02.png

លោក Glynn Simmons បានជាប់ពន្ធនាគារអស់រយៈពេលជិត៥០ឆ្នាំ ពីករណីឃាតកម្មដែលលោកពុំបានប្រព្រឹត្ត ។ លោកនឹងទទួលប្រាក់សំណងចំនួន៧លាន១សែន៥ម៉ឺនដុល្លារអាមេរិក ពីទីក្រុង Edmond ដែលចោទប្រកាន់លោក ។ លោកត្រូវបានគេឃុំឃាំងអស់ជិត៥០ឆ្នាំ និងឃុំឃាំងយូរជាងអ្នកទោសផ្សេងទៀតនៅអាមេរិក ទម្រាំតុលាការរកឃើញថា លោកជាមនុស្សល្អបរិសុទ្ធ ពុំបានប្រព្រឹត្តបទល្មើស ។ ការិយាល័យចុះបញ្ជីលើកលែងទោសជាតិឱ្យដឹងថា គេបានដោះលែងលោកឱ្យមានសេរីភាព ក្រោយពីជាប់ពន្ធនាគារអស់រយៈពេល៤៨ឆ្នាំ ១ខែ និង១៨ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkXC2KmewUyb_EYsWti7CWgL9hv0GH2zow-oS7iWSYZy1pGGJMZ5D65rQsgQMXUttrFyh1XmJu66_Bj1VP0eVKeuR3rlwTJlTzzSA28bk7t0gZe2J7MvaLrfQRvHNQMC7x952rCaTisQvw7IjqhOdhBUYBBG1ZQzFbnEmRDGrsDDlCbnc3kMbowEaTYUtT/s1600/image_2024-08-19_13-07-54.png

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សមាជិកសភានៅទីក្រុង Edmond រដ្ឋ Oklahoma បានបញ្ចុះបញ្ចូលកុំឱ្យលោក Glynn Simmons ប្តឹងទីក្រុង និងសមត្ថកិច្ចចាប់ខ្លួនលោក ។ រីឯមេធាវីរបស់លោក និយាយថា ប្រាក់សំណងនេះបានដោះស្រាយមួយផ្នែកក្នុងសំណុំរឿងដែលលោកប្តឹង ករណីទីក្រុង និងសមត្ថកិច្ចបន្លំភស្តុតាងដាក់កំហុសលើលោកថា បានប្រព្រឹត្តអំពើឃាតកម្ម ។

លោកស្រីមេធាវី Elizabeth Wang និយាយថា ៖ «លោក Glynn Simmons បានជាប់ពន្ធនាគារយ៉ាងយូរពីករណីឃាតកម្មដែលលោកពុំបានប្រព្រឹត្ត ហើយរស់នៅក្នុងពន្ធនាគារអស់ជិត៥០ឆ្នាំ ។ លោកពុំអាចយកពេលវេលានេះមកវិញបានឡើយ តែមន្ត្រីនាំពាក្យរបស់ទីក្រុង Edmond បដិសេធពុំផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Z4BLJX2YbVuef6IWm-MfRXu6zBNxj3SDiJDupNhNLOn2qnlzHWVuyEI82b0kujQhvPHQ7s2fjHtkHv5_MJf9J4Tnii3ztHfHFo2R7-nehnzNMlwCfs7vjp92Fhu36iqq-4zhG4GRI0fEhZQ2IEenf8HbdjkWDt9Uli3ngvHmx9oiHfaakxZvQQ9WNa0R/s1600/image_2024-08-19_13-07-44.png

លោក Glynn Simmons និងអ្នកទោសម្នាក់ទៀតឈ្មោះ Don Roberts ត្រូវបានតុលាការកាត់ទោសប្រហារជីវិតកាលពីឆ្នាំ១៩៧៥ ករណីសម្លាប់បុគ្គលិកលក់ស្រា អាយុ៣០ឆ្នាំ ក្នុងអំឡុងពេលប្លន់ ។ ក្រោយមក តុលាការក៏សម្រាលទោសពីប្រហារជីវិត ទៅជាប់ពន្ធនាគារអស់មួយជីវិត ។

អ្នកទោសទាំង២នាក់ត្រូវបានតុលាការកាត់ក្តីថា បានប្រព្រឹត្តបទល្មើស ដោយសារសាក្សីម្នាក់ដែលរួចជីវិតពីការបាញ់ចំក្បាលក្នុងពេលប្លន់និយាយថា ពួកគេជាឃាតករ ។ ប៉ុន្តែលោក Glynn Simmons និងអ្នកទោសម្នាក់ទៀតនិយាយថា ពួកលោកពុំបានស្ថិតនៅរដ្ឋ Oklahoma ក្នុងអំឡុងពេលមានអំពើប្លន់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhREGMgMK7tQ7ORGVB-CNg06yqVISRFRrtuSGlpJm5IZBWBLnz3XUSJNvV8Ip850h27QMwpuOmBOBzfff6ZYGja-MXvNu4FX20AV23ivCcA3VfidhyphenhyphenZfYzBye0MFK8OBTqoaEcT9zLSPY2r_ZqdcRTZhf7lslj-iccusYNqx2qYehBJzJmzCfmoiIHPtjs/s740/image_2024-08-19_13-07-24.png

ចៅក្រមសាលាដំបូង លោកស្រី Amy Palumbo បានច្រានចោលការចោទប្រកាន់លោក Glynn Simmons កាលពីខែកក្កដា ឆ្នាំ២០២៣ ហើយប្រកាសថា លោកជាមនុស្សល្អបរិសុទ្ធ នៅខែធ្នូ ឆ្នាំ២០២៣ ។ រីឯអ្នកទោសម្នាក់ទៀត គឺលោក Don Roberts ត្រូវបានគេដោះលែងឱ្យចេញពីពន្ធនាគារ កាលពីឆ្នាំ២០០៨ ៕

ដ្រាហ្គិន ព្រីមៀមដាកបៀរ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី បន្តទទួលពានរង្វាន់ ៤ បន្ថែម ពីស្ថាប័ន World Beer Awards សម្រាប់ឆ្នាំ ២០២៤

0

នេះគឺជាសមិទ្ធផលគួរជាទីមោទកភាពសម្រាប់អតិថិជន ក៏ដូចជាផលិតផលរបស់កូនខ្មែរ ផលិតដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ បន្តទទួលបានពានរង្វាន់ពិភពលោកដល់ទៅចំនួន ៤ បញ្ជាក់ពីគុណភាពល្អប្រណិតពីស្ថាប័នអន្តរជាតិ World Beer Awards សម្រាប់ឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88UXzSTwT5SSX5M1YlkhKTj3aLz_eItOS18hTrjSb2YsYx2LnZ118xBepzCON1s2kMM6UEZCVgrrnrYbPrAAM2cVB5v1cwcwCrJFygVA23Go1ZZJ3HJL52cr2EpK7RIM9t0gsxlJOf0_mVzwVS2QbWkzwRQRTItqCpWplS_52YYTWPFa1hWAX7pk0CFbQ/s2500/01.jpg

• ពានរង្វាន់ទី ១ គឺ ជយលាភីមាសស្រាបៀរទឹកខ្មៅ (Cambodia Gold Dark Beer Mild)៖ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូបទៅលើរសជាតិ គុណភាព និងការរចនា។
• ពានរង្វាន់ទី ២ គឺ ជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Dark Beer Mild)៖ ផលិតផលស្រាបៀរប្រភេទទឹកខ្មៅរបស់ប្រទេសកម្ពុជាតែមួយគត់ ដែលទទួលស្គាល់ដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
• ពានរង្វាន់ទី ៣ គឺ ជយលាភីស្រាបៀរទឹកខ្មៅល្អបំផុតលំដាប់ពិភពលោក (World’s Best Dark Beer)៖ ដោយបានដាក់ប្រកួតប្រជែងជាមួយផលិតផលស្រាបៀរប្រភេទទឹកខ្មៅរាប់រយម៉ាកសញ្ញាមកពីជុំវិញពិភពលោក ហើយត្រូវបានសម្រិតសម្រាំងជ្រើសរើសដោយអ្នកជំនាញស្រាបៀរអន្តរជាតិ។
• ពានរង្វាន់ទី ៤ គឺ ជយលាភីស្រាបៀរប្រណិតទឹកខ្មៅរសជាតិស្រទន់ (World’s Best Dark Beer Mild)៖ ជាប់ជាជយលាភីនៃកំពូលរសជាតិនៅក្នុងប្រភេទស្រាបៀរទឹកខ្មៅ ដែលមានរសជាតិស្រាលស្រទន់ ស្រស់ស្រាយ ថែមទាំងមានក្លិនឈ្ងុយពិសេស ខុសប្លែកពីស្រាបៀរទឹកខ្មៅទូទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrZPc5SLsTu8FmeQIdwV6wyiIngTEQbXT_bZmknVugAnqRY-GJQCijeTc0MWqQhZ9qsoXLz8snknxzVckWFAdI5vgiSOw1XXavlUNs4udJVG_S2KZq6ah358i_RpmVlIFrC3eoJxOk6O3-aTxkU2j8R1gM_TpeB3KFdHq3mGtDbqjoS75Te9B9yJIDgNzk/s2000/02.jpg

ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ក៏ធ្លាប់បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាម្តងរួចទៅហើយ នៅក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards កាលពីឆ្នាំ ២០២២ សម្រាប់ជយលាភីមាស (Cambodia Gold Lager Dark) និងជយលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេស ហើយបន្តឈ្នះមេដាយមាសពីស្ថាប័ន Monde Selection ប្រចាំឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivsqudXd18r5R1q5NKqOr97tJhLpZNCAjrMkpnRmOdPGzZcU_557wtuIy952GT1iIxSZnrMp8yIuMs_zeq8Ak142wT0i9NZDa1f5Yw5LBvSr7MbwaQY7q4zN9e8IdV-84TNfLIDhYvIahGgSak2scWxZQ4rHBVedDwZ7fFR0FHB7HvVwJKNktik2VB6Diz/s2000/03.jpg

បច្ចុប្បន្ន ក្រោមស្លាកសញ្ញា ដ្រាហ្គិន មានផលិតផលក្រាហ្វបៀរប្រណិតទឹកខ្មៅចំនួនពីរ ដែលសម្រិតសម្រាំងផលិតឡើងដើម្បីភាពឥតខ្ចោះបំពេញចំណូលចិត្តអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ ដែលផលិតផលទាំងពីរនេះ សុទ្ធសឹងទទួលស្គាល់រសជាតិ និងគុណភាពដោយអ្នកជំនាញស្រាបៀរអន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងឈ្នះមេដាយជាបន្តបន្ទាប់ពីស្ថាប័ន World Beer Awards និង Monde Selection ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxiqzoJYeeWRxYYSf7eZdNPbPu59ruvLZLc3iyb5U08NoVQ-rUBV-kyRCsyvib5JHZrDJTMXleHDwQDgT-j9C7piReqR0DRqTH_BZeuUIkYBwoTAf_tbWX8FaOest38pO-2pHIRTEHYY4lUz0LZZ-eQooqJS-Z2gH6_BVdtOOOjxETRzrH_KobPQ2XibFV/s7008/04.JPG

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ដែលត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ ព្រមទាំងទទួលបានពានរង្វាន់ និងមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលរបស់ខ្លួនទាំង១៥ម៉ាកសញ្ញាដែលបានដាក់ឲ្យដំណើរការនៅទីផ្សារ។