Home ព័ត៌មានអន្តរជាតិ ជាប់ពន្ធនា.គារ អស់ជិត៥០ឆ្នាំ ទម្រាំតុលាការរកឃើញថាគ្មានកំហុស

ជាប់ពន្ធនា.គារ អស់ជិត៥០ឆ្នាំ ទម្រាំតុលាការរកឃើញថាគ្មានកំហុស

58
0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Glynn Simmons អាយុ៧១ឆ្នាំ ជនជាតិអាមេរិកស្បែកខ្មៅ នឹងទទួលបានប្រាក់សំណងជាង៧លានដុល្លារអាមេរិក ដោយសារតុលាការចោទប្រកាន់ថា លោកប្រព្រឹត្តឃាត.កម្ម ហើយកាត់ក្តីឱ្យលោកជាប់ពន្ធនា.គារ អស់ជិត៥០ឆ្នាំ បើទោះលោកនិយាយថា ពុំបានប្រព្រឹត្តខុសក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipNnOBiUpLr8C_mt_SgIj88Oxa34lgL-HwNHginXGxpDGZigTv3PYMKFChZVc7t2I2EOh7WD2dPzO3MPXZeIim2jIN5c-8W8DAJdYEJVh9ZhfAPN2YQBCOdCzXzPQvKvKKOxFNc351W_H2HJ07bxb7fCqpT6p9NRCZ2jWYg9jgEKQ52oCkwj1U-Iu4cRBG/s976/image_2024-08-19_13-08-02.png

លោក Glynn Simmons បានជាប់ពន្ធនាគារអស់រយៈពេលជិត៥០ឆ្នាំ ពីករណីឃាតកម្មដែលលោកពុំបានប្រព្រឹត្ត ។ លោកនឹងទទួលប្រាក់សំណងចំនួន៧លាន១សែន៥ម៉ឺនដុល្លារអាមេរិក ពីទីក្រុង Edmond ដែលចោទប្រកាន់លោក ។ លោកត្រូវបានគេឃុំឃាំងអស់ជិត៥០ឆ្នាំ និងឃុំឃាំងយូរជាងអ្នកទោសផ្សេងទៀតនៅអាមេរិក ទម្រាំតុលាការរកឃើញថា លោកជាមនុស្សល្អបរិសុទ្ធ ពុំបានប្រព្រឹត្តបទល្មើស ។ ការិយាល័យចុះបញ្ជីលើកលែងទោសជាតិឱ្យដឹងថា គេបានដោះលែងលោកឱ្យមានសេរីភាព ក្រោយពីជាប់ពន្ធនាគារអស់រយៈពេល៤៨ឆ្នាំ ១ខែ និង១៨ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkXC2KmewUyb_EYsWti7CWgL9hv0GH2zow-oS7iWSYZy1pGGJMZ5D65rQsgQMXUttrFyh1XmJu66_Bj1VP0eVKeuR3rlwTJlTzzSA28bk7t0gZe2J7MvaLrfQRvHNQMC7x952rCaTisQvw7IjqhOdhBUYBBG1ZQzFbnEmRDGrsDDlCbnc3kMbowEaTYUtT/s1600/image_2024-08-19_13-07-54.png

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សមាជិកសភានៅទីក្រុង Edmond រដ្ឋ Oklahoma បានបញ្ចុះបញ្ចូលកុំឱ្យលោក Glynn Simmons ប្តឹងទីក្រុង និងសមត្ថកិច្ចចាប់ខ្លួនលោក ។ រីឯមេធាវីរបស់លោក និយាយថា ប្រាក់សំណងនេះបានដោះស្រាយមួយផ្នែកក្នុងសំណុំរឿងដែលលោកប្តឹង ករណីទីក្រុង និងសមត្ថកិច្ចបន្លំភស្តុតាងដាក់កំហុសលើលោកថា បានប្រព្រឹត្តអំពើឃាតកម្ម ។

លោកស្រីមេធាវី Elizabeth Wang និយាយថា ៖ «លោក Glynn Simmons បានជាប់ពន្ធនាគារយ៉ាងយូរពីករណីឃាតកម្មដែលលោកពុំបានប្រព្រឹត្ត ហើយរស់នៅក្នុងពន្ធនាគារអស់ជិត៥០ឆ្នាំ ។ លោកពុំអាចយកពេលវេលានេះមកវិញបានឡើយ តែមន្ត្រីនាំពាក្យរបស់ទីក្រុង Edmond បដិសេធពុំផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Z4BLJX2YbVuef6IWm-MfRXu6zBNxj3SDiJDupNhNLOn2qnlzHWVuyEI82b0kujQhvPHQ7s2fjHtkHv5_MJf9J4Tnii3ztHfHFo2R7-nehnzNMlwCfs7vjp92Fhu36iqq-4zhG4GRI0fEhZQ2IEenf8HbdjkWDt9Uli3ngvHmx9oiHfaakxZvQQ9WNa0R/s1600/image_2024-08-19_13-07-44.png

លោក Glynn Simmons និងអ្នកទោសម្នាក់ទៀតឈ្មោះ Don Roberts ត្រូវបានតុលាការកាត់ទោសប្រហារជីវិតកាលពីឆ្នាំ១៩៧៥ ករណីសម្លាប់បុគ្គលិកលក់ស្រា អាយុ៣០ឆ្នាំ ក្នុងអំឡុងពេលប្លន់ ។ ក្រោយមក តុលាការក៏សម្រាលទោសពីប្រហារជីវិត ទៅជាប់ពន្ធនាគារអស់មួយជីវិត ។

អ្នកទោសទាំង២នាក់ត្រូវបានតុលាការកាត់ក្តីថា បានប្រព្រឹត្តបទល្មើស ដោយសារសាក្សីម្នាក់ដែលរួចជីវិតពីការបាញ់ចំក្បាលក្នុងពេលប្លន់និយាយថា ពួកគេជាឃាតករ ។ ប៉ុន្តែលោក Glynn Simmons និងអ្នកទោសម្នាក់ទៀតនិយាយថា ពួកលោកពុំបានស្ថិតនៅរដ្ឋ Oklahoma ក្នុងអំឡុងពេលមានអំពើប្លន់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhREGMgMK7tQ7ORGVB-CNg06yqVISRFRrtuSGlpJm5IZBWBLnz3XUSJNvV8Ip850h27QMwpuOmBOBzfff6ZYGja-MXvNu4FX20AV23ivCcA3VfidhyphenhyphenZfYzBye0MFK8OBTqoaEcT9zLSPY2r_ZqdcRTZhf7lslj-iccusYNqx2qYehBJzJmzCfmoiIHPtjs/s740/image_2024-08-19_13-07-24.png

ចៅក្រមសាលាដំបូង លោកស្រី Amy Palumbo បានច្រានចោលការចោទប្រកាន់លោក Glynn Simmons កាលពីខែកក្កដា ឆ្នាំ២០២៣ ហើយប្រកាសថា លោកជាមនុស្សល្អបរិសុទ្ធ នៅខែធ្នូ ឆ្នាំ២០២៣ ។ រីឯអ្នកទោសម្នាក់ទៀត គឺលោក Don Roberts ត្រូវបានគេដោះលែងឱ្យចេញពីពន្ធនាគារ កាលពីឆ្នាំ២០០៨ ៕