Home ព័ត៌មានអន្តរជាតិ រថយន្តតាក់ស៊ីស្វ័យប្រវត្តិបើកដំណើរការសាកល្បងហើយ នាំឱ្យមានក្តីបារម្ភដល់អ្នកបើកបរតាក់ស៊ីមួយចំនួននឹងទៅជាយ៉ាងណា?

រថយន្តតាក់ស៊ីស្វ័យប្រវត្តិបើកដំណើរការសាកល្បងហើយ នាំឱ្យមានក្តីបារម្ភដល់អ្នកបើកបរតាក់ស៊ីមួយចំនួននឹងទៅជាយ៉ាងណា?

60
0

ប្រទេសចិន ៖ ពេលប្រទេសចិនឈានទៅផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ និងកំពុងសាកល្បងរថយន្តតាក់ស៊ីប្រភេទនេះបើកបរនៅតាមផ្លូវនានាក្នុងទីក្រុងជាច្រើន ប៉ុន្តែវាបែរជាធ្វើឱ្យអ្នកបើកបររថយន្តតាក់ស៊ីកាន់តែបារម្ភទៅវិញ ពីព្រោះពួកគេខ្លាចថា រថយន្តតាក់ស៊ីគ្មានមនុស្សបើកទាំងនេះនឹងធ្វើឱ្យពួកគេបាត់បង់ការងារ និងចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheN2pOBJAKJGe6r0PpbyDG-stkvvfoNl2XgdAO5IToDjE1vcPUrBa3xiSbRxwSchKd7-cIGSGz7WvxsnmyUvMUq62bwl4afWc4_OWUcrgBHQOrvzpBBK0q4f-gwgV5WaqqEoAnqffio-8Zrb-GhyphenhyphenG9D4Owb7qvd5OLCoYY-oeP3NrRbSNq3TOKIJd29ZWs/s1400/image_2024-08-20_08-20-57.png

បច្ចុប្បន្ន សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ត្រូវបានគេឃើញកាន់តែច្រើននៅតាមផ្លូវក្នុងទីក្រុង Wuhan ដូចជា ៖ រថយន្តតាក់ស៊ីម៉ាក Apollo Go របស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតឈ្មោះ Baidu ។ ក្រុមហ៊ុននេះកំពុងសាកល្បងផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិចំនួន៥០០គ្រឿង ក្នុងទីក្រុង Wuhan ។

សារព័ត៌មាន Reuters រាយការណ៍ថា សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិបានធ្វើឱ្យអ្នកប្រកបរបរបើករថយន្តតាក់ស៊ីនៅប្រទេសចិនព្រួយបារម្ភ ដោយសាររថយន្តបើកបរដោយស្វ័យប្រវត្តិផ្តល់សេវាកម្មភាគច្រើនក្នុងចម្ងាយផ្លូវជិតៗ ។ ហេតុនេះ វាប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកបើករថយន្តតាក់ស៊ី ខណៈក្រុមហ៊ុន Baidu មានគម្រោងពង្រីកសេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិឱ្យបានដល់១០០ទីក្រុងនៅឆ្នាំ២០៣០ គឺកាន់តែធ្វើឱ្យអ្នកបើករថយន្តតាក់ស៊ីបារម្ភខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizeQfXDBx2zAqXI5eSf97AQv1Fb27ruDktUo1kS6Muu180a-uGbaMqaMTnC4Z5RXR3Bfu2eYCVmo2HZ89J3vBUjJwKSZhlghGIsK6UAevsc0SeJommKND4gwPAufDP7UdcP289wNYi1mNPohQrx1AchTGlQFQZ2RHv1z5d53jqp0FU0h04A_lSvW8UDe4s/s1480/image_2024-08-20_08-21-04.png

សារព័ត៌មាន Reuters រាយការណ៍ទៀតថា មិនមែនមានតែអ្នកបើកបររថយន្តតាក់ស៊ីប៉ុណ្ណោះទេដែលបារម្ភ ប៉ុន្តែបណ្តាគ្រូបង្រៀនបើករថយន្តនៅតាមសាលានានា ក៏បារម្ភជាមួយស្ថានការណ៍នេះដូចគ្នាដែរ ពីព្រោះបច្ចុប្បន្ន សាលាបង្រៀនបើករថយន្តចាប់ផ្តើមយកមនុស្សយន្តមកបង្រៀនបើករថយន្តកាន់តែច្រើន ។ សាលាបង្រៀនបើករថយន្តមួយកន្លែងឱ្យដឹងថា បច្ចុប្បន្ន អ្នករៀនបើករថយន្តភាគច្រើនជ្រើសយកមនុស្សយន្តមកបង្រៀនពួកគេ ហើយអត្រាប្រឡងជាប់ក៏កើនឡើងដែរ ។

សាលាបង្រៀនបើករថយន្តមួយចំនួនបានទទួលយកគ្រូបង្រៀនបើករថយន្តតិចជាងមុន ហើយសាលាទាំងនេះងាកមកប្រើប្រាស់បច្ចេកវិទ្យា AI ឬមនុស្សយន្តជួយបង្រៀនបើករថយន្តជំនួសមនុស្ស ដោយសារអាចសន្សំសំចៃប្រាក់ឈ្នួល, ឆ្លើយតបនឹងការរៀន ការបង្រៀនឯករាជ្យ ហើយសិស្សអាចរៀនបើករថយន្តដោយខ្លួនឯងគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidXg628xHWcQyXlPgpJ5-OHgalj6YBDVqKtgewF0rvQ1rMQq9D3nbZCXzRQAaXhhUFGgGtjgfdPvUkOYjCmedNZd1IRb8scN_vfrI0ZjERHDLW_DWyOPb5uYdbp2rWHaxPlQWStrby6RWdsF-1akDLyuSn2HIboAjchhQBbznXg-E835nToThCuNfH-krh/s918/image_2024-08-20_08-21-10.png

គ្រូបង្រៀនបើករថយន្ត មានតួនាទីបង្រៀនសិស្សឱ្យចេះបើករថយន្តតែប៉ុណ្ណោះ ហើយពុំបានបង្រៀនពីទ្រឹស្តីផ្សេងទេ ។ ប៉ុន្តែបច្ចេកវិទ្យា AI ក្នុងរថយន្តនឹងផ្តល់ការណែនាំសំខាន់ៗពីវិធីបើកបរ និងជួយបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់គ្រូបង្រៀនបើកបរ ។

យោងតាមទិន្នន័យពីផ្នែកវិភាគរបស់ក្រុមហ៊ុនបណ្តាញសារព័ត៌មាន The Economist ដែលតែងតែចុះផ្សាយអត្ថបទពីការប្រកបអាជីវកម្ម, ស្ថានការណ៍នយោបាយ និងបច្ចេកវិទ្យានៅប្រទេសចិន បញ្ជាក់ថា រដ្ឋាភិបាលចិននឹងកំណត់កូតារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវ និងបង្កើនការគាំទ្រអ្នកបើកបររថយន្តតាក់ស៊ីដែលបាត់បង់ការងារ ។ វាអាចជាវិធានការមួយរបស់រដ្ឋាភិបាលចិនដើម្បីដោះស្រាយបញ្ហានេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAk6PkxNx_YxsTO4VVvJdxnpX1xiPGbfkfGVACA9E5sF_Dl0y1NOrw3jH_9KjiSNi5g7WNLUR1Y3nfOCOxDqCV_rtjSFZpvLeHm-xPoMxg1LoJC-rYeXZhOBUtnx8P28u-BO43XnFKZ5IYeGgUee5NsIEUqC6nYQZnqnh3vGdKEHvCpfrA3hBdoOg2Wg94/s1118/image_2024-08-20_08-21-22.png