Jaycee Chan ជាកូនប្រុសរបស់តារាហូលីវូដ Jackie Chan ឬស្គាល់ថាជា ឈិន ឡុង បានត្រឡប់មកវិញជាសាធារណៈជាមួយនឹងវីដេអូចម្រៀងថ្មីមួយបន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលមួយទសវត្សរ៍បន្ទាប់ពីការចាប់ខ្លួនលោកពីបទចោ.ទប្រកាន់ទាក់ទងនឹងគ្រឿ.ងញៀ.ន។.png)
Jaycee បានចេញវីដេអូចម្រៀងកាលពីថ្ងៃទី១៤ សីហា មានចំណងជើងថា «In Search for Darkness» ដែលជាបទចម្រៀងដែលលោកបាននិពន្ធ សរសេរ និងដឹកនាំ។ MV បង្ហាញពីដំណើរឆ្លងកាត់ការខកចិត្ត ការសោកស្ដាយ និងការវង្វេងស្មារតី ដែលទីបំផុតនាំទៅដល់ការទទួលយក និងយកឈ្នះលើរយៈពេលដ៏ខ្មៅងងឹតមួយ។ វារាប់បញ្ចូលទាំងជីវិតពិតពីជីវិតរបស់ Jaycee ដូចជារូបភាពឪពុកម្តាយរបស់លោកគឺឈិនឡុង និងអតីតតារាសម្តែង Lin Feng Jiao រូបថតកុមារភាព និងវីដេអូពីការសូមទោសជាសាធារណៈឆ្នាំ ២០១៥ របស់ខ្លួនចំពោះការប្រើប្រាស់គ្រឿងញៀន។
វីដេអូនេះក៏បង្ហាញពីទិដ្ឋភាពដែល Jaycee សម្លឹងមើលកដៃរបស់លោក ដោយបង្ហាញពីកាលបរិច្ឆេទ ១៤/៨/២០១៤ ដែលជាថ្ងៃដែលlokត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន។ Jaycee ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន ២,០០០ យ័ន (ជិត ២៨០ ដុល្លារ) ក្នុងខែមករា ឆ្នាំ២០១៥ ។ លោកត្រូវបានឃុំខ្លួនដំបូងនៅក្នុងខែសីហា ២០១៤ និងបានអនុវត្តការកាត់ទោសពេញលេញរបស់ខ្លួន។
Jaycee បានសារភាពថា «ផ្តល់កន្លែងដល់អ្នកដទៃដើម្បីប្រើប្រាស់គ្រឿងញៀន» ដែលជាការចោទប្រកាន់ដែលអាចនាំឱ្យជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលការកាត់ទោសស្រាលពីតុលាការប្រជាជនស្រុក Dongcheng ដោយសារតែកិច្ចសហប្រតិបត្តិការរបស់លោកជាមួយប៉ូលិស រួមទាំងការផ្តល់ព័ត៌មានអំពីការប្រើប្រាស់គ្រឿងញៀនរបស់ខ្លួនផងដែរ។ យោងតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងថា កញ្ឆាជាង ១០០ ក្រាមត្រូវបានរកឃើញនៅផ្ទះរបស់កូនប្រុសឈិនឡុង។.png)
ឧបទ្ទវហេតុនេះធ្លាប់បានអង្រួនឧស្សាហកម្មកម្សាន្តរបស់ចិន ដោយសារតែឈិនឡុង គឺជាតារាសម្តែងដែលមានឥទ្ធិពលខ្ពស់ និងធ្លាប់ជាទូតសុឆ្ឆន្ទៈសម្រាប់ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសចិន។ នៅលើ Xinhua ក្នុងឆ្នាំ ២០១៥ តារាសម្តែង ឈិនឡុង បាននិយាយថាលោកមានការភ្ញាក់ផ្អើលនិងខ្មាសអៀនដោយសារតែឧប្បត្តិហេតុកូនប្រុសរបស់ខ្លួន។ គាត់បានសារភាពថាលោកមិនមែនជាឪពុកល្អទេ ដោយសារតែការងារ ខ្វះការមើលថែ ហើយតែងតែស្តីបន្ទោសកូនៗរបស់ខ្លួន។
Jaycee កើតនៅឆ្នាំ ១៩៨២ នៅអាម៉េរិក គឺជាកូនប្រុសរបស់តារាសម្តែង Jackie Chan និងភរិយា Lin Feng Jiao ។ លោកបានដើរតាមអាជីពសម្ដែងរបស់ឪពុកខ្លួនហើយបានចូលរួមសម្ដែងក្នុងភាពយន្តជាច្រើន ប៉ុន្តែមិនសូវជោគជ័យប៉ុន្មានទេ៕










