ប្រទេសចិន៖ ស្ពាន Beipanjiang ក្នុងប្រទេសចិនត្រូវបានទទួលស្គាល់ថាជាស្ពានខ្ពស់ជាងគេបំផុតនៅលើពិភពលោកដែលមានកម្ពស់រហូតដល់ ៥៦៥ ម៉ែត្រ ជាមួយនឹងប្រវែង ១,៣៤០ ម៉ែត្រ ប៉ុន្តែអ្វីដែលពិសេសអស្ចារ្យនោះគឺស្ពាននេះចំណាយពេលសាងសង់ត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។
វាពិតជាគួរឱ្យជឿនោះទេ ព្រោះស្ពាននីមួយៗទម្រាំសាងសង់បានស្តង់ដារល្អបែបនេះគឺត្រូវចំណាយពេលវេលាច្រើនក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាចំណាយថវិការច្រើនផងដែរ។ ប៉ុន្តែអ្វីដែលចិនធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនោះគឺថា ស្ពាន Beipanjiang ចំណាយថវិការតិច រួមទាំងចំណាយពេលសាងសង់តិចផងដែរត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។
ជាការពិតណាស់ចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងហើយម្តងទៀត នៅការសាងសង់ដ៏ល្អឥតខ្ចោះរបស់ពួកគេ ដោយសារប្រទេសជាច្រើនមិនទាន់មាននរណាសាងសង់ស្ពានលឿនរហ័ស និងចំណាយថវិការតិចដូចចិនឡើយ។ ស្ពាន Beipanjiang លាតសន្ធឹងជ្រលងភ្នំដែលតភ្ជាប់ខេត្តពីរនៃខេត្តយូណាន និងហ្គីចូវនៃប្រទេសចិន ជាមួយនឹងកម្ពស់ ៥៦៥ ម៉ែត្រពីលើទន្លេ Beipan ដែលស្មើនឹងកម្ពស់នៃអគារ ២០០ ជាន់ ជាមួយប្រវែង ១,៣៤០ ម៉ែត្រដែលមានសសរសំខាន់ចំនួន ២ កំពស់ ២៦៩ ម៉ែត្រ និងកំពស់ ២៥៧ ម៉ែត្រ។ វាត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាស្ពានខ្ពស់ជាងគេនៅលើពិភពលោក។ 
ទោះជាយ៉ាងណាការសាងសង់ស្ពាន Beipanjiang ក៏បានជួបប្រទះនឹងឧបសគ្គជាច្រើន ដោយសារស្ថានភាពដីលំបាក ភូមិសាស្ត្រភាគច្រើនជាថ្មកំបោរ មានភាពរឹងខ្សោយខ្លាំង និងមានរូងភ្នំជាច្រើនលាក់នៅខាងក្នុង។ ដើម្បីជៀសវាងរូងភ្នំ និងស្នាមប្រេះពេញភ្នំ អ្នករចនាត្រូវបន្តធ្វើការស្ទង់មតិ ផ្លាស់ទីស្ពានឱ្យខ្ពស់ជាង ហើយចុងក្រោយដាក់ដំបូលស្ពាននៅកម្ពស់ ៥៦៥ ម៉ែត្រ។ ដំណើរនៃការសាងសង់ស្ពាន Beipanjiang ក៏ជាលើកទីមួយដែរ ដែលប្រទេសចិនបានប្រើប្រាស់បច្ចេកវិទ្យាព្យួរបញ្ឈរ ដើម្បីលើកផ្នែកដែក នៅពេលសាងសង់ស្ពានដែកប្រវែងវែងនៅក្នុងតំបន់ភ្នំ។
បច្ចេកវិទ្យានេះត្រូវបានគេប្រើសម្រាប់លើកធ្នឹមដែកប្រវែង ១២ ម៉ែត្រ និងទម្ងន់ប្រហែល ១៦០ តោនលើដីតាមរយៈស្ទូច និងឧបករណ៍ផ្សេងៗទាក់ទងនឹងរយៈពេលសាងសង់ បើប្រៀបធៀបនឹងដំណើរការបែបបុរាណស្ពានមួយអាចចំណេញពេលវេលាសាងសង់យូរឆ្នាំពី ៧ ទៅ ១០ ឆ្នាំ។ ស្ពាន Beipanjiang បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៣ ហើយចំណាយពេលត្រឹមតែជាង ៣ ឆ្នាំដើម្បីបញ្ចប់ ជាមួយនឹងការវិនិយោគសរុបជាង ១ ពាន់លានយន់ ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងស្រុក Yunnan និងស្រុក Guizhou ពីជិត ៥ ម៉ោងទៅ ១ ម៉ោង។
ស្ពានខ្ពស់ជាងគេរបស់ពិភពលោកនេះត្រូវបានគេចាត់ទុកថាដើរតួនាទីយ៉ាងធំក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែនរវាងខេត្ត Yunnan និង Guizhou ។ ពីមុន ដោយសារដីចោត និងការធ្វើដំណើរមិនស្រួល ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់នេះមានភាពយឺតយ៉ាវ។ ជាមួយនឹងរូបរាងរបស់ស្ពាននេះ ការប្រាស្រ័យទាក់ទងរបស់មនុស្សកាន់តែងាយស្រួល លំហូរសម្ភារៈកាន់តែបើកចំហ បន្ថែមភាពរឹងមាំថ្មីដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕










