Home ព័ត៌មានអន្តរជាតិ ពលរដ្ឋវៀតណាមនាំគ្នាលាបដំបូលផ្ទះតាមរូបទង់ជាតិរបស់ប្រទេសខ្លួនដើម្បីរឿងនេះសោះ

ពលរដ្ឋវៀតណាមនាំគ្នាលាបដំបូលផ្ទះតាមរូបទង់ជាតិរបស់ប្រទេសខ្លួនដើម្បីរឿងនេះសោះ

129
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បណ្តាញសង្គមបានផ្សព្វផ្សាយពីរូបភាពទង់ជាតិប្រទេសវៀតណាមនៅលើដំបូលផ្ទះពលរដ្ឋជាហូរហែ ហើយរូបភាព និងវីដេអូទាំងនេះបានទាក់ទាញចំនួនអ្នកទស្សនារាប់លាននាក់ ។ លើសពីនេះ ពួកគេបានចែកចាយរូបភាពបន្តគ្នាទៀតផង ដើម្បីបំផុសគំនិតស្នេហាជាតិ និងមានមោទនភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuuBa0imGRLw58HHJIJs2AXqWRcQRWJyzfuS_5wNGuKHbY5Zs3hQos8MOEgixmsnTTHtr7LDJ_JCIWusjkTFyk231XV3zQvh4WAC4nRqOs_yJHD1GQCFSDwhrt0bUZ0wOG-wK-iYS3Fzxq_tqkLf8g5D7TJ2cXdMrXTjw-jHjrrHfGn5fLrkcG8b_8kgl-/s1200/photo_2024-08-15_14-05-34.jpg

គេសង្កេតឃើញថា ពលរដ្ឋរស់នៅតាមបណ្តាខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម បាននាំគ្នាលាបថ្នាំពណ៌រូបទង់ជាតិលើដំបូលផ្ទះរៀងៗខ្លួន ។ ពួកគេចាត់ទុកថា នេះជាការចូលរួមចំណែកមួយប្រកបដោយអត្ថន័យជ្រាលជ្រៅ ដើម្បីអបអរសាទរខួបលើកទី៧៩ នៃទិវាជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ពលរដ្ឋវៀតណាមបាននាំគ្នាលាបថ្នាំពណ៌រូបទង់ជាតិលើដំបូលផ្ទះ តាំងពីខែកក្កដា ឆ្នាំ២០២៤ មកម៉្លេះ ហើយរូបភាពទាំងនេះបានចែកចាយពេញបណ្តាញសង្គម ។ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមដាស់តឿនថា ការផ្លាស់ប្តូរដំបូលផ្ទះទាំងអស់ឱ្យក្លាយជារូបទង់ជាតិ គួរគិតពីបញ្ហាសុវត្ថិភាពផងដែរពេលឡើងលើដំបូលផ្ទះ ហើយគួរលាបដំបូលផ្ទះនៅពេលថ្ងៃក្តៅប៉ុណ្ណោះ ។ គួរចៀសវាងឡើងលើដំបូលផ្ទះពេលមេឃភ្លៀង ពីព្រោះដំបូលផ្ទះដុះស្លែនឹងធ្វើឱ្យរអិល ឬមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBukpPXuItIB9JKJtxhieHb7Pf06m064WU6EQDS9AQAnrYGwKUA3Deut9PmXoi2oSErQL0l8ApT25yK_bz08K8Vvx_IZ9zPdIhpH8SBfPygGVlhBbz_qeTtuwzKEBQbYMzCx1JVNeKdiIXbMrjSxr0o9bXPRmirzD3CcZ8IDSsKntmgN7nNR5QA9mJGYV0/s1280/photo_2024-08-15_14-05-35.jpg

លោក Nguyen Van Nam អាយុ៣៥ឆ្នាំ រស់នៅទីក្រុងហាណូយជាមួយក្រុមគ្រួសារ បាននាំគ្នាលាបពណ៌រូបទង់ជាតិលើដំបូលផ្ទះរួចរាល់ ដោយចំណាយពេលមិនដល់១ថ្ងៃ និយាយថា ៖ «យើងមានមោទនភាពជាមួយការលាបដំបូលផ្ទះបែបនេះ ពីព្រោះវាមិនត្រឹមតែបង្ហាញពីការស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសសម្រាប់សមាជិកគ្រួសារសហការគ្នាធ្វើការ» ។

ចំណែកយុវជនមួយក្រុមទៀតបានជួយគ្នាលាបទង់ជាតិលើដំបូលផ្ទះដោយចំណាយពេលជិត២ថ្ងៃ និយាយថា ពួកគេមានមោទនភាពណាស់ ដែលបានចូលរួមគូររូបទង់ជាតិវៀតណាមនៅលើដំបូលផ្ទះ ។ ប៉ុន្តែពួកជួបការលំបាក គឺត្រូវគូររូបផ្កាយពណ៌លឿងឱ្យដូចទង់ជាតិវៀតណាមបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeDmscgiaBkX150M1hx1Z2p_Remj2nyJCteDv_tL8AId8ABieiuFyJBzqR-1kQu9Ggp-u13nCXfelZuuSC7urjXM-D2E-y-iNxn0QjlDfr12C9jpbYwQLxrtn7nuP6PjcOUgaDzYezhbcq7y9alf9FwVw2fNBFp2nz6FqZnpakBFheJsCCxa87XfwN1g3r/s1280/photo_2024-08-15_14-05-34%20(3).jpg

រូបភាពថតពីផ្នែកខាងលើបង្ហាញឱ្យឃើញដំបូលផ្ទះពណ៌ក្រហម និងផ្កាយពណ៌លឿង ដើម្បីដាស់តឿនអារម្មណ៍អ្នកទស្សនាក្នុងបណ្តាញសង្គមមានគំនិតស្រឡាញ់ជាតិ និងមានមោទនភាព ។ ក្រោយឃើញរូបភាពទាំងនេះ ពលរដ្ឋវៀតណាមកាន់តែច្រើនបានចូលរួមលាបដំបូលផ្ទះដូចគ្នាដែរ ។

បច្ចុប្បន្ន ទង់ជាតិវៀតណាមពុំបានដាក់តែនៅការិយាល័យធ្វើការរបស់មន្ត្រីរាជការ ឬនៅតាមសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែទង់ជាតិវៀតណាមត្រូវបានដាក់នៅតាមផ្ទះពលរដ្ឋផងដែរ ។ ពលរដ្ឋវៀតណាមម្នាក់និយាយថា ៖ «ខ្ញុំសង្ឃឹមថា ការលាបរូបទង់ជាតិលើដំបូលផ្ទះនឹងសាយភាយពេញប្រទេសវៀតណាម តែគ្រប់គ្នាដែលឡើងលើដំបូលផ្ទះ គួរប្រយ័ត្ន និងការពារសុវត្ថិភាព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFB3zLQbWZR94nxOYQEfFldSAH7MeOFpzYinERr-FnMrAvzHNWw9vXwKvSiA2KKTTqM_kZolDdYjhqVW2JqN3iHNPrqpAwfBDF_EMop9YANGyZ3eBBntJhdOvQxW9iI1CW2_Dad5bXTHZUd3g8LpgOvDBlxOg5AF8ohB4n1aSqBRDOvy6WSGem8hfbcgh8/s720/photo_2024-08-15_14-05-34%20(2).jpg

ពលរដ្ឋវៀតណាមម្នាក់ទៀតថា ៖ «វាជាទង្វើមួយដ៏មានអត្ថន័យ និងលើកទឹកចិត្តឱ្យពលរដ្ឋចេះស្រឡាញ់ជាតិ និងចាំបាច់ត្រូវតែធ្វើ» ។ រីឯពលរដ្ឋវៀតណាមម្នាក់ទៀតថា ៖ «រូបភាពទង់ជាតិលើដំបូលផ្ទះបង្ហាញថា ពលរដ្ឋវៀតណាមមានគំនិតស្រឡាញ់ជាតិជានិច្ច» ៕