Home ព័ត៌មានអន្តរជាតិ ស្មាតហ្វូនអេក្រង់បត់បានបីតង់របស់ក្រុមហ៊ុន Huawei នឹងវាយលុកទីផ្សារក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាន

ស្មាតហ្វូនអេក្រង់បត់បានបីតង់របស់ក្រុមហ៊ុន Huawei នឹងវាយលុកទីផ្សារក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាន

67
0

ប្រទេសចិន៖ ស្មាតហ្វូនអេក្រង់បត់បានបីតង់ដងដំបូងបង្អស់របស់ក្រុមហ៊ុន Huawei អាចនឹងមានតម្លៃរហូតដល់ ៤ ពាន់ដុល្លារអាមេរិកក្នុងមួយគ្រឿង ត្រូវបានចាត់ទុកថាជាស្មាតហ្វូនមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។
នេះបើយោងតាមគេហទំព័របរទេស Phone Arena ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ថាស្មាតហ្វូនអេក្រង់បត់បានបីតង់របស់ក្រុមហ៊ុនចិន Huawei បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោក Richard Yu ដែលជាប្រធានក្រុមហ៊ុន Huawei Consumers បានបង្ហាញផលិតផលនេះកាលពីសប្តាហ៍មុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqDuojsNPsxoe_KFUUJOoDHVUu_R6bZh4fPsftNslg8Txm9piS3KBH72f6JKe79wbGRTlHPYADvIfH1Oh-1PJ3uD9XEBX18i4LR2xU2CmXF9b7PfucWKRS0C9Rc1qgG1Zz_hoF2HGm4mfsY_3UBO5PB6E003EQansyhMr2Lo0PfOsLYbg7TimoLudL7VN/s1200/image_2024-08-19_09-56-57.png

ជាមួយនឹងតម្លៃ ៤ ពាន់ដុល្លារអាមេរិកក្នុងមួយគ្រឿង ស្មាតហ្វូនបត់បានបីតង់ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនមានតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទីផ្សារ។ តម្លៃនេះគឺខ្ពស់ជាងស្មាតហ្វូនដែលអាចបត់បានពីរតង់ទៅទៀត ជាឧទាហរណ៍ជាក់ស្តែងដូចជា Galaxy Z Fold6 មានតម្លៃត្រឹមតែ ១,៩០០ ដុល្លារ និង Pixel 9 Pro Fold មានតម្លៃត្រឹមតែ ១,៨០០ ដុល្លារប៉ុណ្ណោះ។ យោងតាម Phone Arena មូលហេតុដែលផលិតផលនេះមានតម្លៃថ្លៃគឺដោយសារក្រុមហ៊ុន Huawei ផលិតក្នុងបរិមាណមានកំណត់ និងផ្តាច់មុខសម្រាប់ទីផ្សារប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-bHLeyTiPN7eIc9up-fCZObtGLOIkmyz0MWczHlRIDLhqL2jiZyl-n5kKBihdt5uq4Lb6W7OffH6UWQfbaF_X_uxLfJk6Wt1EjSuzJgYaW12LbE-LcT9P1qTjNx7UGu3Uu8rGWwdcZr_1Kpisr6rK6Gvw-dETLO28oo9HxlvpIpmsENrYmZsakIGcicjt/s728/image_2024-08-19_09-57-07.png

លើសពីនេះទៀត កត្តាដូចជាការលំបាកក្នុងការផលិតបន្ទះឈីបស៊េរី Kirin 9 ក៏ប៉ះពាល់ដល់តម្លៃឧបករណ៍ផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន Huawei កំពុងតែស្វែងរកការកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់ស្មាតហ្វូននេះ ដោយសារតែគំរូដើមបច្ចុប្បន្នមានតម្លៃ ៥ ពាន់ដុល្លារ ហើយតម្លៃលក់រាយសម្រាប់កំណែដែលផលិតច្រើនត្រូវបានគេរំពឹងថានឹងមានតម្លៃ ៤ ពាន់ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZf1UVqNZobsf5IZrO9TAeoR7JRMVhHfjOoPUfy6F82FvsbfZBBo0iSnKCX41YsW43ksmJiiHaiy1pyjxArfhnt9WpHulyMNR3vyoEM0M4B3029YJ8I5jDskX1vJEk3iN3bBuGO2NJRaMKlN2CoCbiNiJkbxYigxnzZcwMd6tA_ftgbRrlVTdHJsQMT-eO/s900/image_2024-08-19_09-57-17.png

ជាមួយគ្នានេះដែរ ប្រភពមួយចំនួនក៏បាននិយាយដែរថា ក្រុមហ៊ុន Samsung បច្ចុប្បន្នក៏កំពុងបង្កើតម៉ូដែលទូរស័ព្ទបត់បានបីតង់ផងដែរ ប៉ុន្តែមិនទាន់បានប្រកាសចេញក្នុងពេលឆាប់ៗនេះទេ ដោយសារតែខ្លួនចង់ផ្តោតលើគោលដៅនៃការធ្វើឱ្យស្តើងនៃស្មាតហ្វូន bi-fold នាពេលបច្ចុប្បន្ននេះសិន។ គួរបញ្ជាក់ដែរថា ស្មាតហ្វូនដែលអាចបត់បាន ៣ តង់របស់ក្រុមហ៊ុនចិន Huawei ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៤ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1FeDYuQ1LAGzfloDyuv1V6aXQVdwp18HSCpJjeMfDWTPVs-rexXsFAzllc5OvKYNeAAAqiiTx5K3ogQd1koyuDnzNHmNw68PbHUsTDD1hYqLTohIywP3TQa5aaw29D1r26EpAVzTSEuZPBRxdbo_RqauO6EqDo8YDalxVIMe7UyGFEIsUdJLXd1y5KEDb/s1480/image_2024-08-19_09-57-36.png