Home Blog Page 902

ឮហើយខ្លោចចិត្ត! ប្រាសាទតាមាន់ នៅក្នុងដីខ្មែរ តែត្រូវថៃគ្រប់គ្រងពាក់កណ្តាល

0

ប្រាសាទវេទមន្តធំ ឬពលរដ្ឋខ្មែរយើងស្គាល់ថាប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ ដែលមានចម្ងាយ ពីទីរួមក្រុងសំរោង ៤៨គីឡូម៉ែត្រ។

ប្រាសាទនេះ កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZAd9OZDIrc9TqOytDS7lMwug3Lv7wlHtdMO_vcGgcUA-4AWiosfUDbJrDJTPNnfuMt7THodpnNfH6aMaQG3jzEP7CBIofIrhpL9s2sG3OvYMsHbYL9XX_w1OQBG0t-upwZzP8m8KDgCfIWiBMLfS86RHej6NYLRMWFJVaCzrlA9_ndSA5y-pAkGdMkAQZ/s1024/image_2024-09-03_08-23-46%20(2).png

កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញខ្លាំង នៅក្នុងសង្គ្រាមរវាងកម្ពុជា-និងថៃ ដណ្តើមប្រាសាទព្រះវិហារ ដោយកាលនោះថៃបានឆ្លៀតដាក់ពង្រាយកងទ័ព និងមានការវាយប្រយុទ្ធគ្នាដណ្តើម ប្រាសាទតាក្របី និងប្រាសាទតាមាន់យកមកគ្រប់គ្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgroRJB1OluIej3sSOD7s9u0HliHUpLpDbOR4k4yMLXOiHwMgKq-cCdX_tnBjIaHvu-_lfYCPW9gC4ls6JaOc502ZZsnmJbOqIelQ1xDI3eRjH03dM4eg6fnAmX4iO7PldDAo0ilb6F-J6wKxBFxWfgvgws5c4Ps6RsQQ34HLLg8znhVV2R9bLVA0krxDld/s1200/image_2024-09-03_08-23-47%20(2).png

បច្ចុប្បន្ននេះ បើតាមការចេញផ្សាយរបស់គេហទំព័រ Loun Sovath ដែលបានធ្វើបទសម្ភាសន៍ជាមួយទាហានម្នាក់ មិនបញ្ចេញឈ្មោះយាមល្បាតនៅទីនោះបានឱ្យដឹងថា៖” ប្រាសាទតាមាន់ ត្រូវបានទាហានកងទ័ពថៃកាន់កាប់បានពាក់កណ្តាលទៅហើយ ខណៈទានហាននាំភ្ញៀវមិនអាចនាំផុតពាក់កណ្តាលប្រាសាទនោះទេ ព្រោះនឹងត្រូវមេស្តីឱ្យ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFmWKTEqPQSBdD0Ss0ONwykR183lfRyisXSYXLDloXi0TsINIBG_JvwD99pzaTT6Bl0QrX0wMlsMQ8JHnk7vak562YdQdTbfz1HM6WXmaSFRIWW66O6ibwCOhh59t3z-yNg_PLLUGZPqidqPCI1jyzqk_jG_fKR6WI6pRtCYqB6wsAokl4qmsX-LNPuLBX/s1024/image_2024-09-03_08-23-47.png

តាមប្រភពដដែលបានលើកឡើងថា៖” ការព្រមព្រៀងឱ្យខាងថៃគ្រប់គ្រងពាក់កណ្តាលប្រាសាទនេះ គឺត្រឹមការសម្រេចចិតមេបញ្ជាការប៉ុណ្ណោះ មិនមែនជាការសម្រេចរបស់រាជរដ្ឋាភិបាលនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghYnbeQPT47BAqQilQxk4EGkyvcriwqDU046up1EkXh78qYv5k4VFPs2kAs6v4YzGUnFnPjIQwrPVa8knHYmtF6zw1VwNvqbcBxEU1Em2pVD0gsZgOYPUJgqbyQS5OF26FWr9o7FUtJkRLEo64LwX1iFetioRi7vDHiJAnOdXOihtjlvVvVopfGn7JO3YQ/s800/image_2024-09-03_08-23-48%20(2).png

តែយ៉ាងណាមិញ បើយើងគិតពីបង្គោលព្រំដែនកម្ពុជា ដល់ទល់ដែនថៃ មានចម្ងាយជាងមួយគីឡូទៀតឯណោះពីប្រាសាទតាមាន់នេះ តែបែរជាថៃមានសិទ្ធគ្រប់គ្រប់ប្រាសាទតាមាន់ពាក់កណ្តាលទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHM2IyTVLjpNfZgyn8ucmULPzk_egzd45aRfzvpQZtuFhuZHcoZnokXCwdfJDATKui6aFC1vfREybO71rUx-ELRjEUNkI3jvHfCrHgApBp1ZAwUrWu7Fsen3x59HitPqO2MqgX169C76n_dsm4LZO6gtwGbPvMunE0ILnwABq3O_uIkSmzM6KEEbS-AevI/s800/image_2024-09-03_08-23-48.png

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គេពិបាកក្នុងការកែប្រែប្រាសាទតាមាន់ឱ្យទៅជាតំបន់ទេសចរណ៍ ក៏ព្រោះថាប្រាសាទនេះ ជាតំបន់ទាហានគ្រប់គ្រង និងមានការដាក់ពង្រាយកងទ័ពរាងៗខ្លួនរវាងកម្ពុជា និងថៃ៕

លិខិតបកស្រាយ! ជុំវិញករណីទាហានម្នាក់ ចោទថាត្រូវបានមេបញ្ជាការធ្វើបាប

0

ថ្មីៗមានគណនីហ្វេសប៊ុកឈ្មោះ Gidi Jing ជានាយទាហានរបស់អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បានធ្វើការបង្ហោះវីដេអូ ស្នើឱ្យថា្នក់ដឹកនាំជួយ ដោយលើកឡើងថាខ្លួនត្រូវបានមេបញ្ជាការធ្វើបាប ក្រោយពីខ្លួនជួយពលរដ្ឋស្លូតត្រង់។

ជុំវិញករណីនេះ អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បានចេញលិខិតធ្វើការបកស្រាយដោយលើកឡើងថា៖” ទាហាននោះ ជាអនុសេនីយ៍ត្រី ឈ្មោះ រ័ត្ន ទីណា អត្តលេខ ២៣៤៤៨១ មុខងារ មេក្រុម “ខ” ដឹកជញ្ចូន អង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤”។

លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ជាទូទៅតែងតែដើរហើរសេរី មិនគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព នៃកងយោធពលខេមរភូមិន្ទ ជាក់ស្ដែងកំឡុងពេលអនុវត្តបទបញ្ជាថ្នាក់លើឱ្យប្រមូលផ្ដុំកម្លាំងត្រៀមលើចំណុចខ្ពស់ ដែលបានអនុវត្តចាប់ពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ ហើយកំពុងបន្តរង់ចាំបទបញ្ជាថ្នាក់លើ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់មានបទបញ្ជាថ្មី ដូចនេះលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា គាត់បានមានមុខប្រចាំការនៅបន្ទាយ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ប៉ុន្តែគាត់ (រ័ត្ន ទីណា) បាត់មុខ១ថ្ងៃ ១យប់ ដោយមិនបានសុំច្បាប់មេបញ្ជាការរបស់ខ្លួន។

ហើយនៅមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង ១អាទិត្យមានមុខតែ ១ថ្ងៃប៉ុណ្ណោះ ហើយលោកវរសេនីយ៍ទោ ប្រាក់ សារ៉ាវ៉ាន់ មេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ បានប្រជុំជួរទ័ពណែនាំកុំឱ្យយោធិនបាត់មុខពីអង្គភាពកំឡុងពេលត្រៀមកម្លាំង ១០០% លើចំណុចខ្ពស់ហើយមិនអនុញ្ញាតឱ្យដើរហើរសេរីគ្មានច្បាប់ទំលាប់ខុសពីលក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ស្រាប់តែលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មានការមិនសប្បាយចិត្ត ហើយបាត់មុខពីអង្គភាពនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

លុះនៅយប់ថ្ងៃទី០១ និងព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានបាត់មុខពីអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងបានឡាយ (Live) វីដេអូវាយប្រហារមកលើលោកមេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ និងបានចោទប្រកាន់បំភ្លើសខុសពីការពិត និងបានញុះញង់បង្កើតបញ្ហា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ជាពិសេសញុះញង់បំបាក់ស្មារតីសាមគ្គីភាពរបស់កងទ័ពនៅក្នុងអង្គភាព ហើយធ្វើជាគំរូអាក្រក់ដល់យោធិនគ្រប់រូប៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGNIrDKcNcPn3aGopEK2L7WlUa2RF6qpf5euM3Oi5afHwgXtm8WvAlttMeRpC0FKYX3syilx2jeZPaTmVkxHk9PkPreFkrZ97zgyaJvB1-zPSdLkR2ZLqEyCqvhp-4EJ15MCnOjc1w-z4HQDk4SkwADah6scXtZfrurpyatSFLVsGfYXOauakMXrL7s87/s1280/457861755_496186739829962_9020426229122686196_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQDnt5RPfgHZnfVQjbIWXo1SLjHYUDDvy-lGaRQ3WTJFi1F53ycMVtKTUi5ofEUJ-zwKnQvZxXidns68GMusAPyIbdJhff5Bjxm9xNHHRVwVy72IKn2VgzsWvuMi6zqleTyhfJ4swUZq0k86yey7or7T0Qo11XKhFKeM6MSvCFJT7zmm9jLcpY4AqaLzuU/s1280/458114593_496186779829958_6486616762964210957_n.jpg

 

ហាងកាហ្វេប្រេនវៀតណាមបិទទ្វារច្រើនក្នុងរយៈពេល៦ខែដោយសារកត្តានេះ

0

ប្រទេសវៀតណាម ៖ ហាងកាហ្វេប្រេននៅប្រទេសវៀតណាមបានបិទទ្វាររហូតដល់៣ម៉ឺនកន្លែងនៅឆមាសទី១ ឆ្នាំ២០២៤ ដោយសារបណ្តាលមកពីកត្តាផ្សេងៗ ហើយបញ្ហាសំខាន់ គឺពលរដ្ឋវៀតណាមហ៊ានចំណាយប្រាក់ទិញកាហ្វេ១កែវមិនលើស៤ដុល្លារអាមេរិក ។ ពលរដ្ឋវៀតណាមបានទិញកាហ្វេប្រេនមានតម្លៃថ្លៃ នៅពេលមានកម្មវិធីពិសេសៗប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTybkEBh9aJW3byqWfBzl87zDtWL8r40vjSot5Rn3PilouVP5ieybU6mnIPAc6LneVNy0ZunKDB39yiaTUWY_IR6PYHv_zM5tGK5tNT9eFktqBvWawM75fyWF8F85zRHdLGQGIUYAcKV3LhwAbMGj0_z8HMC54HjYYNViXSyxmT61dA3kz8BkTDQTGM8xe/s2048/image_2024-09-03_10-01-10.png

សារព័ត៌មានបរទេសបានរាយការណ៍កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ថា បើហាងកាហ្វេប្រេននៅប្រទេសវៀតណាមលក់កាហ្វេ១កែវ មានតម្លៃលើសពី៤ដុល្លារអាមេរិក គឺគ្មានអតិថិជនចូលទិញឡើយ ប៉ុន្តែកាហ្វេប្រេនពុំអាចលក់តម្លៃថោកដូចកាហ្វេនៅតាមផ្លូវបានទេ ដោយសារហាងត្រូវចំណាយដើមទុនខ្ពស់ ។ បច្ចុប្បន្ន អតិថិជនវៀតណាមភាគច្រើននិយមទិញកាហ្វេមានតម្លៃមិនលើស១សែនដុងក្នុង១កែវ (ឬមិនលើស៤ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFFCCtcEnE-CpOwt5nfuR7BWnxmeKQcN1NQNoiD-YWIKWd21TgQWPA7ugyNOTWfmCVyl595CdrWfAnoT5LkUBeR1A-Ci0OjZq7sPv7Mia7hXpz7v2KJr7_mif02S8BJJ7UmhHlTAelgzyWG5I9aHB4Hhzg8Sx61LPCIyf99A8v3ZhbJAiZW9Xp12nCEP1r/s1200/image_2024-09-03_10-02-19%20(2).png

យោងតាមការស្ទង់មតិពលរដ្ឋវៀតណាមចុងក្រោយបង្អស់បង្ហាញថា តម្លៃកាហ្វេសមរម្យ ហើយអតិថិជនអាចទទួលយកបាន គឺស្មើនឹង៤ដុល្លារអាមេរិកក្នុង១កែវ ។ ពលរដ្ឋវៀតណាមភាគច្រើននិយាយថា កាលពីមុន ពួកគេបានទិញកាហ្វេនៅតាមហាងញឹកញាប់ ប៉ុន្តែពេលសាកល្បងឆុងកាហ្វេនៅផ្ទះខ្លួនឯង គឺមានអារម្មណ៍ថា ពុំចាំបាច់ចំណាយប្រាក់ទិញកាហ្វេប្រេនតាមហាងទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv93rR7HXIqRFPf06iTLjN1Pn0zeRDxKDmZEWWx7CVSexm-Zs9rPeXs2jSkSQpbWd535L6YH-yDwM5utoW79iiMrGRJHJChM9sshkMYmiikIQ5oMl8HQSoNT2luHUPzcDLnTcvfEcbom7vhxGk-VhM9m5ayei-DoUvHIxh7GCc15rYqWjIRCcD7NzQ0twM/s1753/image_2024-09-03_10-02-19%20(3).png

ប៉ុន្តែពួកគេនឹងទិញកាហ្វេប្រេនពីហាងម្តងម្កាលនៅពេលចូលរួមប្រជុំជាមួយអតិថិជន ឬជជែកពិភាក្សាពីការធ្វើជំនួញតែប៉ុណ្ណោះ ។ រីឯការផឹកកាហ្វេប្រចាំថ្ងៃដើម្បីបង្កើតភាពរីករាយ គឺពួកគេចូលចិត្តទិញកាហ្វេលក់តាមផ្លូវ ដែលមានតម្លៃសមរម្យជាងកាហ្វេប្រេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9x7ptItUtMkEtnsOrA7gWvfxs5-G-YVuSAmZWx46yIRDeDFsYyzjGhm5tS4LIRCDHyv10BCBVHX4UlJO-4eEr0C1DWk3_Hb8tByso-iP47EQdDCSPt0gVWhquDA70Pw5jdSoPVZE4WzZo7IAcJcY0L9d3IAACOy5cTrQlFYcEC5fOzOJ81-1qxDcwlY2P/s1080/image_2024-09-03_10-02-19.png

ការទម្លាប់ផឹកកាហ្វេរបស់ពលរដ្ឋវៀតណាមបង្ហាញថា មានការប្រកួតប្រជែងខ្លាំងក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ពីព្រោះអតិថិជនផ្តល់ភាពសំខាន់លើតម្លៃកាន់តែខ្លាំង ។ នៅឆមាសទី១ ឆ្នាំ២០២៤ ហាងកាហ្វេប្រេននៅវៀតណាមបានបិទទ្វាររហូតដល់៣ម៉ឺនកន្លែង ហើយមូលហេតុធ្វើឱ្យកាហ្វេប្រេនមានតម្លៃថ្លៃ ដោយសារការចំណាយខ្ពស់លើវត្ថុធាតុដើម, ការជួលបុគ្គលិក និងការជួលហាង៕

Samsung នឹងចំណាយ ១០ ពាន់លានដុល្លារដើម្បីទិញយកអាជីវកម្មដ៏សំខាន់មួយរបស់ Nokia

0

Samsung ត្រូវបានគេនិយាយថាអាចនឹងទិញយកអាជីវកម្មដ៏សំខាន់មួយរបស់ Nokia ក្នុងតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងជំហររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisEHmh9mP1LnQI_XheDI2oouOXcOyQUM2mqASCojo9uVDsPzORrLdEruKhufwnNW2YsZoBbo9KSrTnwcY9FoneJvu9ivDxjq0plG-VJjqg_0cvKU7NAPpjPg9thD3-XcVx24WPptVxw7lpqn37I-9-rdplTNy5TMZYL5qAsCeYVMzzU5QTx3bjUhkARDuo/s1200/image_2024-09-03_08-39-52.png

នេះបើយោងតាមការចុះផ្សាយរបស់ sammobile បានឱ្យដឹងថា បច្ចុប្បន្ន Nokia កំពុងជួបការលំបាកខ្លាំងក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Ericsson និង Huawei ដោយ Nokia កំពុងពិចារណាលក់អាជីវកម្មបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនទៅឱ្យ Samsung ក្នុងតម្លៃ ១០ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Samsung ចង់ទិញយកផ្នែកអាជីវកម្មនេះដើម្បីពង្រឹងជំហររបស់ខ្លួន។ ហើយប្រសិនបើជោគជ័យនោះ Samsung នឹងក្លាយជាអ្នកផ្គត់ផ្គង់ Radio Access Network (RAN) ធំជាងគេទីពីររបស់ពិភពលោកជាមួយនឹងចំណែកទីផ្សារ ២៥.៦% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDCliyG9W4gQD5g0ZzBgk2tFQ6aBKvFezRgZLIpz7PuUqAt-uFiSLzf46tp_TdEN2PXmlpkjPxIRDtTokHVoW4XeHGGPYWpeC92lKoyYax_NqbLaVcNODWh5AQEerOw0PcJGZi0bvWJkeGufFnnDEiBUpv2EbMZ9uSkoCHzkhJmKlVNhy3U2MeZNokw7v-/s4446/image_2024-09-03_08-40-33.png

តាមពិតទៅ Samsung ក៏មានផ្នែកផ្ទាល់ខ្លួនគឺ Radio Access Network (RAN) ដែរ ប៉ុន្តែវាមានទំហំតូចណាស់ជាមួយនឹងចំណែកទីផ្សារប្រហែល ៦.១% កាលពីឆ្នាំមុន។ ប្រសិនបើក្រុមហ៊ុនទិញយកអាជីវកម្មបណ្តាញទូរស័ព្ទចល័តរបស់ Nokia បាន ចំណែកទីផ្សារ RAN របស់ Samsung នឹងកើនឡើងពី ៦.១% កាលពីឆ្នាំមុនទៅ ២៤.៦% នោះនឹងធ្វើឱ្យ Samsung ក្លាយជាអ្នកផ្គត់ផ្គង់ RAN ធំជាងគេទីពីររបស់ពិភពលោក។ គួរបញ្ជាក់ដែរថា Samsung បានបង្កើតស្ថានីយ៍មូលដ្ឋាន 4G និង 5G រួចហើយដូចជា បន្ទះឈីប ឧបករណ៍ វិទ្យុ និងឧបករណ៍ស្នូល ដោយវាបានផ្គត់ផ្គង់ឧបករណ៍ដល់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpf75INiOb-gz5RBaIpujL-kHXG8zD-Ui26kE6O871sFhOC9KhmUzL_CQk54_JavOlCKxGCd2OCigygWIMJbF5iZHc98N8CW_YToT3mKZVqnjc1ILwQzRhNqmX7DfjMmpT72zu3in91ySyqvkHi8VldqAcjgKTat3uAD9_BBmmat1oMtjdRw5Swve5vPgN/s1473/image_2024-09-03_08-40-46.png

ទោះជាយ៉ាងណា Nokia មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេអំពីអាជីវកម្មឧបករណ៍ទូរគមនាគមន៍របស់ខ្លួន ដោយក្រុមហ៊ុនកំពុងគិតពិចារណាអំពីការលក់ផ្នែកខ្លះ ឬទាំងអស់ទៅឱ្យ Samsung តែម្តង ឬការរួមបញ្ចូលគ្នាជាមួយគូប្រជែងណាមួយរបស់ខ្លួន។ ក្រុមហ៊ុន Nokia ត្រូវបង្ខំចិត្តពិចារណាលើជម្រើសទាំងនេះ នៅពេលដែលក្រុមហ៊ុនកំពុងជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei ។ ប្រាក់ចំណេញប្រតិបត្តិការនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ បានធ្លាក់ចុះ ៣២% ដោយសារតែតម្រូវការខ្សោយសម្រាប់ឧបករណ៍ទូរគមនាគមន៍ 5G៕

 

 

ផ្លែចេកយក្សទម្ងន់ ៦ គីឡូក្រាមកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

0

ផ្លែឈើដែលមានទំហំធំជាញឹកញាប់តែងតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន មិនថាជាផ្លែអ្វីនោះទេ ឱ្យតែមានទំហំធំខុសធម្មតា ឬមានទម្ងន់ធ្ងន់ គ្រប់គ្នាតែងតែភ្ញាក់ផ្អើលជានិច្ច។ ជាក់ស្តែងដូចជាផ្លែចេកនេះអ៊ីចឹងគឺមានទម្ងន់រហូតដល់ ៦ គីឡូក្រាម ដោយផ្លែចេកមួយអាចហូបបានរហូតដល់ទៅ ៤ នាក់ឯណោះ។ បើក្រឡេកមើលទំហំរបស់វាវិញ មនុស្សជាច្រើនប្រហែលជាគិតថា ជាផ្លែចេកជ័រ ឬកាត់តហើយ ទោះជាយ៉ាងណានេះគឺជាផ្លែចេកពិតប្រាកដ ១០០% ដោយសារវាមានពូជចេកទាំងមូលដែលបង្កើតផលធំៗបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsfpMb7UXJanUxHcyiAoJoMFP6y4TMozkoT39FezKK0SPkuEVx52oLepldRyBvvFIaM5UrQYtzjAd7eehea0eVt0ByWqBU_GWw2ebf1dyARE98DXR0bCNYqgd6K_UXsf_taVw8o44uq5aX9L0TdMyVCu3t5_tWG1sQk0Z5zUG5mC8meljEpvB9CLy32Z8J/s750/image_2024-09-03_08-36-42.png

ពូជចេកធំៗបែបនេះត្រូវបានគេហៅថា Musa Ingens អាចដាំដុះបានតែនៅលើទឹកដីនៃប្រទេស Papua New Guinea ប៉ុណ្ណោះ ដោយសារប្រទេសនេះមានទីតាំងនៅជិតខ្សែអេក្វាទ័រនៅអាស៊ីអាគ្នេយ៍។ ទោះបីជាមានកន្លែងជាច្រើនបានព្យាយាមបង្កាត់ពូជចេកប្រភេទនេះក៏ដោយ ប៉ុន្តែផ្លែមិនអាចលូតលាស់ធំបាននោះទេ ព្រោះមានតែប្រទេសកោះប៉ាស៊ីហ្វិកមួយនេះប៉ុណ្ណោះដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ចេក Musa Ingens ដើម្បីលូតលាស់ និងអភិវឌ្ឍបានល្អ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja_DKS3Hp_ALC1LK87hP9VmETui-x1vLsmCYxdqlZkqmDR2gLol4Q_UuNleL7egU-Ssp_hnAcQK-gSbN3aue5A21tnGFbRx8NtT3AbgAhzqn9poolKTRBXXGk6WnuXLDhF8awqV3snlg6gotRuq4HcHTrCaYzHk_Tncsu7YfYEPjlDBh2MMe_F-w5MomAd/s720/image_2024-09-03_08-35-28.png

មិនត្រឹមតែមានផ្លែធំប៉ុណ្ណោះទេ សូម្បីដើមចេកក៏មានទំហំធំ និងខ្ពស់ខ្លាំងផងដែរ ត្រូវបានគេប៉ាន់ស្មានថា ដើមចេកគឺមានកម្ពស់ប្រហែល ២០ ម៉ែត្រទៅ ២៥ ម៉ែត្រស្មើនឹងអគារ ៦ ជាន់។ លើសពីនេះអង្កត់ផ្ចិតនៃដើមមែកធាងក៏ធំណាស់ដែរ សូម្បីតែដៃរបស់មនុស្សពេញវ័យក៏មិនអាចអោបវាបានដែរ។ នៅពេលដាំដុះផ្លែចេកយក្សនៅប៉ាពួញូហ្គីណេ ពូជចេកនេះបង្កើតផលធំណាស់ មានទម្ងន់ប្រហែល ១.៥ – ២ គីឡូក្រាម ហើយពេលខ្លះអាចលូតលាស់រហូតដល់ ៦ គីឡូក្រាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhucCuGFFsqfBgzE2TZhyUu7FE9_l_8rk-l-UGQdBk_rmKywB0CoIdGCz6XZLv1sArtbYgiFzly9lVxc0B50Q9nUlEnVXyAKvi-5Vl2S74VfDZeVKx9o3imiTEI1xz6vKL8WeXgkcDl2cDbmn_V3JWKzKedY80DoYqhiL8CBo-VZfJECuThcOtHa0jRdjED/s1200/image_2024-09-03_08-35-20.png

ទោះជាយ៉ាងណាបន្ថែមពីលើទំហំដ៏ល្អឥតខ្ចោះរបស់វា ពណ៌ និងរសជាតិនៃចេកនេះគឺមិនសូវឆ្ងាញ់នោះទេ ហើយវាក៏មានគ្រាប់ច្រើនដែរ ពិបាកញ៉ាំណាស់ បើធៀបនឹងចេកតូចៗធម្មតាដែលយើងតែងតែញ៉ាំរាល់ថ្ងៃ។ ទោះបីជាយ៉ាងនេះក្តី ដោយសារតែភាពប្លែក និងកម្ររបស់វា មនុស្សនៅគ្រប់ទីកន្លែងតែងតែចង់សាកល្បងរសជាតិនៃចេកយក្សនេះ។ គួរបញ្ជាក់ដែរថា ពូជចេក Musa Ingens គឺជាពូជចេកធម្មជាតិ មិនមានការកែច្នៃ ឬមិនមានការបង្កាត់ពូជអ្វីឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjpGiZSK3VJFEXeFCLeiA4m1X6Rjx3_Arv4RCc8omgzv0fO1FgBa3QRaFI8S-pLFR43BZkGx5ISC_yhP1uRRST_JnZ3qJpks34L_qu5ikCoUN8rRH1k_rXRGW-Uyfxqgvg6-0voW97PIhgXuq2gGWCto9ooVOba7VRthv5a0P0AiJtt1n0_t1ZyEnpshr0/s786/image_2024-09-03_08-34-36.png

បច្ចុប្បន្នចេក Musa Ingens នៅតែត្រូវបានគេស្វែងរកគ្រប់ទីកន្លែង ដោយសារតែភាព “កម្រ និងពិបាករក” របស់វាបានធ្វើឱ្យវាក្លាយជាចេកដែលមានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ហើយប្រហែលជាមានតែនៅប្រទេស Papua New Guinea តែប៉ុណ្ណោះដែលមនុស្សអាចស្វែងរកវាបាន ព្រោះមានតែប្រទេសមួយនេះទេដែលពូជចេក Musa Ingens លូតលាស់ល្អ ក្រៅពីនេះទោះបីជាប្រទេសផ្សេងបានព្យាយាមបង្កាត់ពូជវាច្រើនយ៉ាងណាក៏ដោយ ក៏វាពិតជាលំបាកណាស់ក្នុងការទទួលបានផ្លែឈើធំៗ ហើយគ្រាប់ពូជក៏ពិបាករកផងដែរ៕

កូនស្រីសម្តេចចៅហ្វាវាំង គង់ សំអុល ទទួលបានគោរមងារ “លោកអ្នកឧកញ៉ា មហាភក្តី”

0

យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់ផ្តល់គោរមងារដល់លោកស្រី គង់ បញ្ញា ជា “លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា”។

បន្ថែមពីនេះទៀត លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យក្លាយជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ជំនួសសម្តេច មហាមន្ត្រី គុយ សុផល ដែលទើបទទួលគោរមងារសម្តេច និងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។

គួរបញ្ជាក់ថា លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជាកូនស្រីបង្កើតរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលលោកទើបទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

លោកស្រីជារដ្ឋលេខាធិកាក្រសួងព្រះបរមរាជវាំង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង ហើយក៏មានតួនាទីជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLsjrl5jfUPxPPO36BV7RDY5J1wwMJc_pgtSAe2iZFRH2TpIIGhK7zXBV8hlM7__sxt24Lboo4YsmMHWG2ie598d9PCA2BCj00P3YWoOEbnQRA21uXQ3QjKVFH2g0mr0hijLi0XgKSKDElNxHTYyytwduLxu-mNZMzfe08gDhashKoTQQYMOZ_7ZsE22CL/s1080/328.jpg 

សម្តេចចៅហ្វាវាំង គង់ សំអុល បន្សល់ទុកផ្លូវមួយខ្សែ និងស្ពានមួយស្ថិតក្នុងគម្រោងសាងសង់

0

សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រីលង្គារ គង់ សំអុល ជាសមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD6RKEKk2RVQHrPtw89NFgHdqwvbzdD8lrh_KG08wL3dojOlWI2u63M4YEKuQD6p5C7f8v-E4F4zxeCRsOq9IusvMzyOPU4B6CdxhMSC7_W9O98W-FZ6GSKtwDbPuURaH77WkRU85p18hkhPnQMC2_5XhtA5DnO4MajKsbH7ci7lBVa-IxBAJSIq3B3B-F/s613/image_2024-09-02_16-10-53.png

សម្តេចចៅហ្វាវាំង បានកាន់ដំណែងជារដ្ឋមន្ត្រីព្រះបរមរាជវាំងតាំងពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្នអស់រយៈពេល២៦ឆ្នាំហើយ ដោយសម្តេចបានថែរក្សាព្រះបរមរាជវាំង និងបំពេញតួនាទីបានយ៉ាងល្អ តាំងពីរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី។

ដោយមើលឃើញពីការលះបង់ដ៏ល្អជាច្រើនមកនេះ កាលពីខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចប្រសិទ្ធនាមផ្លូវមួយខ្សែឈ្មោះ “មហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល” ជាផ្លូវលេខ២០០៤ ចាប់ពីចំណុចផ្លូវលេខ២៧១ រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងប្រមាណ ៤៤៥០ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/454740216_513621251222988_297806099736653455_n.jpg?_nc_cat=103&ccb=1-7&_nc_sid=833d8c&_nc_eui2=AeFb6iDwrtY1sF-N0n-kj3t0lKs7PuXHKeCUqzs-5ccp4HwZLA09n0_FG1DXdMykgKr2lKijh76heVt0fNlcucfm&_nc_ohc=GcGSM9rSoh8Q7kNvgED9RHv&_nc_ht=scontent.fpnh20-1.fna&oh=00_AYDKUI053SwdSGIBBGsIDbAY1rBy2Zt1ZqbIHOw2uogaaA&oe=66DB6676

លើសពីនេះទៅទៀតកាលពីឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់ស្ពានអាកាស គង់ សំអុល ដែលស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេច ចៅហ្វាវាំង គង់ សំ អុល (ផ្លូវ២០០៤) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAL_va7XC1ARLI_77d_Z5XNNY4tE-HZkKsERNit6sxN-S5R032cwP2uoDR7eU2b3axsGG-vgGZO7c2C7XQxcmzMwVPeqZtZ91HNIEXTWQSJwh1_03tqC-8-FJgZaUjjeRYud1eGrwu56Wf7ozEePCUxWJXAjoXy5GG-PnYyBWWUNjh3Ns7CMhCpTG8EGKU/s2000/image_2024-08-24_14-02-20.png

ក៏ប៉ុន្តែរំលងផុត២ឆ្នាំ គម្រោងនេះនៅតែមិនទាន់ចេញរូបរាងនៅឡើយ៕

រកឃើញអ្នកកាន់តំណែងរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជំនួស សម្តេចចៅហ្វាវាំង គង់ សំអុល

0

ក្រោយពីសម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រីលង្គារ គង់ សំអុល ជាសមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ឱ្យ ឯកឧត្តម ឧកញ៉ា មហាមន្ត្រី គុយ សុផល ឡើងកាន់តំណែងជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBoyTyPssE3R7ZOUYnuQ3TFs5mlEfvRwDyLp9Y9ANGA-Cw3v5oTrE2cS14sbyjRwwC99OtDtZFjTNoEyx0WCVxoS_LFXQiXj_KXOtcSvBZ6QyYbVabxli87edMafFhFOrhCwSH9QJ8TWcUE1nqJhtWpcstZAxkkzKAO7gPewUdSvHiEqisZzYGN-ekrMpt/s1024/image_2024-09-02_16-10-13.png

គួរបញ្ជាក់ផងដែរថា សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ ស្របពេលបច្ចុប្បន្ន សព សម្តេចត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD6RKEKk2RVQHrPtw89NFgHdqwvbzdD8lrh_KG08wL3dojOlWI2u63M4YEKuQD6p5C7f8v-E4F4zxeCRsOq9IusvMzyOPU4B6CdxhMSC7_W9O98W-FZ6GSKtwDbPuURaH77WkRU85p18hkhPnQMC2_5XhtA5DnO4MajKsbH7ci7lBVa-IxBAJSIq3B3B-F/s613/image_2024-09-02_16-10-53.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip9xti6Kpd0OhwUEgXZrT6GewaC4uL6zaIpHoDsfxfINGdfYIqA0nvXCuzur2qmjYUlqmxEoZQROZjU2yW7Ewq4vCD3v9VkREr6on3UCULclXKvSW8OQfWDMNtlEpvyWGqOyqk5_-pqSjQ7W3240w3Ukiu9KwCNIxNi4u6JDmY-Raiguy9pHx0di9xIy6X/s1280/photo_2024-09-02_15-57-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZmnrNVb671u_FTx_RVHiMW3fwdYFNNCheFO_i-XcRgwPUXfC9StexDrAWhgrbosS01xrX1OXJctGxxiWsRLF951wr69cCW8FHzPkVs4VBWdBE24JxJMxVVyLsQFqFKriK1OGnkZ_5YZ_5wCwlGW1zpmLKlM3CpD4L5p9KrB5FCwljK5tJ2q7Vqp7TECJu/s1280/photo_2024-09-02_15-57-23.jpg

 

ត្រឹមឆ្នាំ២០៥០​ អ្នកធ្វេីការរោងចក្រអាចនឹងទទួលបានប្រាក់ខែរាប់ពាន់ដុល្លារ

0

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រដោយកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ដោយយកកម្ពុជាចេញពីប្រទេសក្រក្រី ទៅជាប្រទេសអភិវឌ្ឍន៍ និងជាប្រទេសអ្នកមាន ហើយហ៊ានប្រកួតជាមួយប្រទេសគេដទៃលើគ្រប់វិស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vFLUV6I4SEwUpdHQk1lI4_1snF1Rr8vuHOTnJKSkoQyWIP7SkFA-k84M2RT_truyNm0lz2K3p9rfD-zCFIVPEPRzl4xlflAcNfIjrZLkaK3G8zNv2R-uIWOPLErTIs2-uUBvbZ0s8TgDL2nK7jO5SQBTN1TFYxvjFvYFyH4mlyDpVn1h2Jm70eTPBFLt/s3860/image_2024-09-02_14-19-51.png

បើតាមអភិបាលខេត្តកំពង់ស្ពឺថ្មី ឯកឧត្តម ជាម ចន្ទសោភ័ណ្ឌ បានលើកឡើងថា៖”ឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអ្នកមាន ខណៈពលរដ្ឋប្រកបរបររោងចក្រដែលកំពុងទទួលបានប្រាក់ខែ៣០០-៤០០ អាចនឹងឡើងបានដល់រាប់ពាន់ដុល្លារ។ មិនតែប៉ុណ្ណោះមន្ត្រីរាជការក៏ដូចគ្នានោះដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNcbgxHMcQlQvml2tyXlX3fCkgtrfBYlnbAC2CFhBxJ8pVwz86TFSJqk0MwmXhkNdLw3oDIH8igVDgDKVVYMCoVBdWtk4-tGDqlvgH1H7Xt8pYHsP8f3tq8zQJx1TYfz5fPm76opnremlJeqETBKhX7_9QRQSiqYN49Gro6lph68MkayL06OrUswBxU7cR/s1024/image_2024-09-02_14-20-36.png

បច្ចុប្បន្នកម្មកររោងចក្រទទួលបានប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត)កើនដល់សរុប ២០៤ដុល្លារក្នុង១ខែ ក្នុងនោះ២ដុល្លារជាបន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaL0whiDAFEguRhTF5vYBMLmaAiHWTr49K1fe8D0S0TnYp0KF8bssZ7gO8LvJ6OU1f3-bSxrJPyMsrB2YEs8Z_6h3lZfFYx24lQeMZKc4ikute5mV3ZAK9nL5mgRBGvqLenvVA1MP7W1ZvIVZkeLAQDUn7sdrvJsVHvGqVPbZB7GhyBC1B-C-H_CnOsqj/s900/image_2024-09-02_14-20-07.png

ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤ មានចំនួន២០៤ ដុល្លារ ក្នុង១ ខែ កើន៤ ដុល្លារប្រៀបធៀបជាមួយឆ្នាំ២០២៣ដែលមានត្រឹម២០០ ដុល្លារ៕

 

នៅកម្ពុជា! ថតរូបអ្នកដទៃ ដោយគ្មានការអនុញ្ញាត អាចជាប់ពន្ធនាគារដល់១ឆ្នាំ

0

ការថតរូបអ្នកដទៃ ដោយគ្មានការអនុញាតពីសមីខ្លួនគេ អ្នក​អាច​គិត​ថា ជា​រឿង​ធម្មតា ក៏ប៉ុន្តែ​ការធ្វើបែបនេះអាចឱ្យអ្នក​ប្រឈមមុខនឹងទោសទាន់។

យោងតាម មាត្រា​ ៣០២ បទប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​អំពើ​ថតរូបភាព​នៃ​បុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​មួយខែ​ទៅ​ មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០រៀល​ទៅ​ ២០០០ ០០០ រៀល​។

ដោយឡែក ចំពោះការស្តាប់ ឬថតសំដី ដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀលផងដែរ នេះបើយោងតាមក្រមព្រហ្មទណ្ឌ ,មាត្រា៣០១។

នៅកម្ពុជា មនុស្សម្នាក់ៗមាន “សិទ្ធិខាងរូបភាព” ដែលជាសិទ្ធិផ្ដាច់មុខរបស់បុគ្គល ដែលមានចំពោះរូបភាពនានាដែលអាចបង្ហាញពីបុគ្គលនោះ ឬអត្តសញ្ញាណរបស់បុគ្គលនោះ ដែលត្រូវបានការពារដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

សិទ្ធិនេះ ជាផ្នែកមួយនៃសិទ្ធិបុគ្គល សំដៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធជិវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គល ក្នុងមាត្រា ១០ នៃក្រមរដ្ឋប្បវេណី៕