Home ព័ត៌មានអន្តរជាតិ មានធ្លាប់ឆ្ងល់អត់!​ តើយន្តហោះអាចដំណើរការបានដែរឬទេនៅពេលមានភ្លៀង ឬព្រិលធ្លាក់ខ្លាំង?

មានធ្លាប់ឆ្ងល់អត់!​ តើយន្តហោះអាចដំណើរការបានដែរឬទេនៅពេលមានភ្លៀង ឬព្រិលធ្លាក់ខ្លាំង?

80
0

ចូលដល់រដូវវស្សាហើយ ដែលជារដូវភ្លៀងធ្លាក់ញឹកញាប់ មនុស្សជាច្រើនតែងមានគម្រោងហោះហើរទៅក្រៅប្រទេសដោយសារក្នុងរដូវនេះគឺមានអាកាសធាតុត្រជាក់និងមានទេសភាពស្រស់បំព្រង។ ទោះជាយ៉ាងណាមនុស្សមួយចំនួននៅតែមានការភ័យខ្លាច និងមិនហ៊ានជិះយន្តហោះឡើយនៅពេលដែលមានភ្លៀង ឬព្រិលធ្លាក់ខ្លាំង។ ជាការពិតណាស់ការធ្វើដំណើរតាមជើងហោះហើរក្នុងរដូវនេះអាចមានគ្រោះថ្នាក់តិចតួចនៅពេលដែលមានព្រិលធ្លាក់ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់វិញគឺវាជារឿងធម្មតានោះទេ ព្រោះភ្លៀងមិនអាចបង្កហានិភ័យដល់យន្តហោះ ដូចព្រិលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj56xMiDqF8-RjlctEr-r4X3tqmI3_vtFtIIoASoNLwCbgkV8gm1mmYXkTmB6igSD5-FDf7elIbNGPCVX8Vqk9XQHUePxEfCeBjH_FF96PSAbvohkfJQG9vhM5oCcWPDaj2xMYg8LrIonlgj8PI4-immFg1uUhezwoyujK_Fndwj9rUJXFW8HINqPjN4ZGw/s1152/image_2024-08-23_09-09-23.png

នេះបើយោងតាម IFL Science បានឱ្យដឹងថា កាលពីមុនអាកាសធាតុមិនល្អអាចប៉ះពាល់ដល់ប្រតិបត្តិការអាកាសចរណ៍ ប៉ុន្តែមកដល់ពេលនេះបច្ចេកវិជ្ជាទំនើបបានធ្វើឱ្យយន្តហោះកាន់តែរឹងមាំ និងដំណើរការល្អជាងមុន សូម្បីតែក្នុងលក្ខខណ្ឌគ្រោះថ្នាក់ក៏ដោយ ក៏យន្តហោះនៅតែដំណើរការបានជាធម្មតា។ ដូច្នេះយន្តហោះដឹកអ្នកដំណើរ តែងតែហោះហើរឆ្លងកាត់ព្យុះផ្គររន្ទះដោយមិនមានបញ្ហាអ្វីឡើយ នេះក៏ដោយសារបច្ចេកវិទ្យានាសម័យថ្មីនេះគឺទំនើបខ្លាំង ហេតុនេះអ្នកមិនចាំបាច់ព្រួយបារម្ភក្នុងការហោះហើរនៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬព្យុះផ្គររន្ទះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Ps8ytlQuJbdq4J6J0hVtWFX7sczA13Ea3Jx0KDKsL19K7yMSP8nVlF65rATW8Vpy8D9jMdWfEUZc7vRqV72eEQclkhuqeDqt7CI49vViHvE5n0hrC0IgVqkrSSV30OYua8KQqShJBAxgfpNgS_EZZr1iO9V4epqODNQ2f1OrjK1vGE5aPb1IJhyphenhyphenNcsmS/s2912/image_2024-08-23_09-09-36.png

ទោះជាយ៉ាងណាក៏ដោយ ការហោះហើរនៅពេលដែលមានព្រិលធ្លាក់វិញគឺអាចបង្កឱ្យមានគ្រោះថ្នាក់តិចតួចដល់លោកអ្នក ព្រោះព្រិលអាចធ្វើឱ្យទឹកកកឡើងនៅក្នុងម៉ាស៊ីន បន្ទាប់មកទឹកកកអាចបំបែក និងបុកជាមួយស្លាបកង្ហារ ធ្វើឱ្យខូចស្លាបកង្ហារ និងធ្វើឱ្យម៉ាស៊ីនបង្ហាប់ឈប់ដំណើរការ។ ចំពោះដំណោះស្រាយប្រសិនបើអ្នកចង់ហោះហើរនៅពេលមានព្រិលធ្លាក់ យល់ល្អគួរហោះហើរពេលថ្ងៃ ព្រោះកម្តៅអាចធ្វើឱ្យទឹកកកជុំវិញរលាយ។ នេះមានន័យថា ប្រសិនបើអ្នកជិះយន្តហោះនៅពេលមានអាកាសធាតុដូចជាភ្លៀងធ្លាក់ខ្លាំង ឬព្យុះផ្គររន្ទះគឺមិនជាបញ្ហានោះទេ ប៉ុន្តែបើអ្នកជិះយន្តហោះអំឡុងពេលធ្លាក់ព្រិលវិញនោះគឺជាបញ្ហា ព្រោះវាអាចបង្កគ្រោះថ្នាក់តិចតួចដល់លោកអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi14oNrLlb8mdOg01AU-d4jppDQmeRouA7bXmpUJu9YV5neHyG-gCJN_U8cQdb9a0kMDCPc8nmmnBY7cBwUccnYj4IXvjUq1z7Xs9d94hivM-FqaNWrieQzWGk0v8eerQ0lpuhTNUAJ9cDepflEFu7ENGizLtgjTyZwLtilIziIEP0mtHnRuojHbCxUHkI/s2000/image_2024-08-23_09-09-52.png

យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) ក៏បានឱ្យដឹងថា នៅពេលព្រិលធ្លាក់ខ្លាំង ក្រុមនាវិកអាចដកការកកកុញទឹកកកបានដោយដំណើរការម៉ាស៊ីននៅក្នុងការផ្ទុះជាបន្តបន្ទាប់។ ប្រសិនបើថាមពលត្រូវបានបាត់បង់ដោយសារតែទឹកកក ឬបរិមាណទឹកច្រើនចូលក្នុងបន្ទប់ចំហេះ អ្នកបើកបរអាចព្យាយាមបញ្ឆេះម៉ាស៊ីនឡើងវិញដោយសុវត្ថិភាព ឬប្រើប្រព័ន្ធបញ្ឆេះដោយស្វ័យប្រវត្តិ។ ព្រោះសព្វថ្ងៃនេះ ភាពជឿនលឿននៃបច្ចេកវិទ្យានៅក្នុងរ៉ាដាអាកាសធាតុរបស់យន្តហោះ អាចជួយក្រុមនាវិកជៀសវាងតំបន់ដែលមានអាកាសធាតុអាក្រក់។ ដូច្នេះជាចុងក្រោយការជិះយន្តហោះនៅអំឡុងរដូវវស្សាគឺមិនអាចបង្កគ្រោះថ្នាក់ដល់លោកអ្នកឡើយ៕