Home Blog Page 898

ភឹម ស្រីនោ Miss Grand Cambodia 2023 តាំងពីផ្ទេរតំណែងរួចហឹរជាងមុនដាច់

0

ភឹម ស្រីនោ ចាប់តាំងពីផ្ទេរតំណែងរបស់ខ្លួនកាលពីខែកក្កដា កន្លងមកនេះត្រូវបានកត់សម្គាល់ឃើញថាបង្ហាញសកម្មភាពច្រើនជាងមុន។ Miss Grand Cambodia 2023 រូបនេះបានផ្លាស់ប្តូរការងារបែបកាន់តែហឹរចាប់ដៃគូជាមួយតារាប្រុសៗជាច្រើនរូបក្នុងនោះក៏មានតារាសម្តែង ណាខន ខណៈក៏មាន ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbPQCvSrGHo0-ODSSZkTssD_-Evx95diaMB_y8gMTRIPVaVzHBuHsfI4BA6Uh4Vtz-hWHnXEfHundjzRpFNOvqHJiCGDjHnt8BmxmDMKs8VFhYWoaRhGiktmD2TGc5s8zsOPs5uuIIrCAlviOhrtj5z9mwH9y-76YGbwlvMczBPRBSC24x3mCWzeIRM_cn/s1928/image_2024-08-24_14-31-05.png

ភឹម ស្រីនោ ជាបវរកញ្ញាកំសត់ម្នាក់ត្រូវបានទស្សនិកជនចាប់អារម្មណ៍ចុងក្រោយកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងថ្ងៃដែលត្រូវឡើងនិយាយមុនផ្ទេរតំណែងរបស់ខ្លួនហើយត្រូវបានជនខិលខូចលួចបំផ្លាញស្បៃរ៉ូបធ្វើឱ្យផ្អើលពេញវិស័យបវរកញ្ញា។ សកម្មភាពរបស់ ភឹម ស្រីនោ Miss Grand Cambodia 2023 ក្នុងពេលបំពេញតួនាទីរបស់ខ្លួនត្រូវរងនូវការវាយប្រហារច្រើនពីទស្សនិកជនហើយសកម្មភាពនានាការបង្ហាញរបស់នាងមានទាំងរូបភាពស្រគំស្រគុំនិងបញ្ចេញរូបភាពស៊ិចស៊ីមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP4FkhfQTZ2R8V8qrsvEofXb-Es5tQvmTFYZFsMldOziNPJZ3N-LINpHG2tkzs8zFHARTOPCi59e9GiYmjuQ-CM3nMR0Etssc0zzofs8SQhajG6anK8VQLgHPvILn-6SQVqxeZnPX2l3xOEp2hqs239P5Ck_mcR6Lo1mVP9d7p99ACCJ5TT3uc_PwI_rM-/s2048/image_2024-08-24_14-31-09.png

ទោះជាយ៉ាងណា បន្ទាប់ពីលាលែងតំណែងរបស់ខ្លួនរួច ភឹម ស្រីនោ ហាក់បង្ហាញខ្លួនកាន់តែពេញទំហឹងប្លែកជាងមុនដាច់។ គេបានឃើញនាងបង្ហោះរូបភាពហឹរៗស៊ីអារម្មណ៍ជាងមុន និងបានចាប់ដៃគូជាមួយតារាសម្តែងសង្ហាៗជាច្រើនរូបទាំងក្នុងនិងក្រៅស្ទូឌីយូ។លើសពីនេះទៅទៀត Miss Grand Cambodia 2023 បានបង្ហាញសកម្មភាពចាប់ដៃគូជាមួយតារាសម្តែង តារាម៉ូដែល មានបុរស៤នាក់ឈរសងខាងនាងនិងបានរួចការងារជាមួយតារាសម្តែង ណាខន ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8_TrTpK6-Gzvyd-nttK5C6vDhtI6wvvo21a7AvPoefHAezSb6mjyTwvqRgKANkI0JYLTu1YcLSsSfRSP-2V_sisjMQjpnpiACxW0dHhaXCsQJA2Qhh1fBTX29F-ApPB3SpDMk4c9N4XbvPeKNdBCe1PkxSV_93jfvXjBOfQiYh4xK5qDw1_wudrH-Ol-F/s2048/image_2024-08-24_14-31-10.png
ក្រៅពីរូបភាពសម័យបែបហឹរៗ ភឹម ស្រីនោ ក៏បានថតរូបជាមួយសំលៀកបំពាក់បែបខ្មែរ និងសំលៀកបំពាក់សម័យកាលបារាំងជាមួយ ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5Be-ei2VB_WNezHqtEWgt0RsbDoQDdmCgdl02AtHEMSshIA2M3jgiKkgUK9EuUuvjx1xiu5MbM9kh1pqnsUrZxfrygKdCQSi_kB_sWQcbD34TXy_FiMCudDL9brbcYBoQ6zUm-Pv7QW3tu_OIKRsLeiqVRhP0UaDamB6LNmR_9VX66vIHWS8pHGxZYLq/s2048/image_2024-08-24_14-31-11.png

គួរបញ្ជាក់ផងដែរថា ភឹម ស្រីនោ បានក្លាយជា Miss Grand Cambodia 2023 នៅរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ដោយបានឆ្លងកាត់ការប្រលង៣ដងទើបទទួលបានជ័យជម្នះ។ នាងបានតំណាងប្រទេសកម្ពុជាប្រកួត Miss Grand International 2023 លើទឹកដីវៀតណាម កាលពីខែតុលា ឆ្នាំ២០២៣ ដោយមានបេក្ខនារីចូលរួមប្រកួតទាំងអស់ចំនួន៧០នាក់ ប៉ុន្តែ ស្រីនោ មិនបានជាប់TOPឡើយ៕

 

 

 

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ ឆ្នាំ ២០២៤

0

អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ប្រេងឥន្ធនៈ របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ខែ…….ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី….១០….ខែ…….ឆ្នាំ ២០២៤ វេលាម៉ោង០៧៣០ទីត។ ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង០៧៣០០០ពិតថ្ងៃទី១០ខែ អាឆ្នាំ ២០២៤។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1_ZXdQPIa3hOr4D95zgPU-VzFXBjsGoO-aDsklBDSbwEzBtn0zZwJJWj2fL86sYbJ9B2BXirtXsO0y4TY8FbB-4reR3dJEwMbbGaCCqt8Y-SuSR0y7o9B1W8kp5CQPXQF2L_QXcTtMPEUlfnJimk3jsHaJdp1BC37Y0pq_OkhhWZ6y-ty2Dlog15zK2K7/s7015/%E1%9E%96%E1%9E%B7%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%94%E1%9F%92%E1%9E%9A%E1%9F%81%E1%9E%84_%E1%9E%A2%E1%9E%B6%E1%9E%87%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%92%E1%9E%9A_%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%99_27_08.jpg

ក្រៅពីប្រាសាទអង្គរវត្ត តើខេត្តសៀមរាបមានកន្លែងទេសចរណ៍ល្បីៗណាខ្លះ?

0

នៅពេលនិយាយពីខេត្តសៀមរាប យើងគ្រប់គ្នាប្រាកដជានឹកឃើញដល់ប្រាសាទអង្គរវត្តដែលជាប្រាសាទអច្ឆរិយៈរបស់កម្ពុជា រួមទាំងប្រាសាទបាយ័ន និងប្រាសាទបាពួនជាដើម។ ទោះជាយ៉ាងណាក្រៅពីប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញទាំងនេះ ទឹកដីនៃខេត្តសៀមរាបរបស់យើងក៏សម្បូរទៅដោយរមណីយដ្ឋានសប្បាយៗជាច្រើនទៀតផងដែរ រួមមានទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ។ ដូច្នេះនៅក្នុងអត្ថបទនេះក្រៅពីប្រាសាទ យើងនឹងនាំប្រិយមិត្តមកស្គាល់កន្លែងទេសចរណ៍ល្បីៗជាច្រើននៅខេត្តសៀមរាប។

១.បារាយទឹកថ្លា៖ បារាយទឹកថ្លា ឬបារាយខាងលិច គឺជាអាងស្តុកទឹកដ៏ធំល្វឹងល្វើយ ដែលមានប្រភពទឹកមកពីភ្នំគូលេនបានកសាងឡើងតាំងពីសម័យបុរាណក្នុងសតវត្សទី១១ មកម្លេះ។ កន្លែងនេះគឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដែលមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត ដែលភ្ញៀវទេសចរអាចមកសិក្សាអំពីរប្រវត្តិសាស្រ្ត ក៏ដូចជាសម្រាកលំហែកម្សាន្ត មើលប្រាសាទ ស្រស់ស្រូបអាហារក្នុងតំបន់ និងថតរូបទុកជាអនុស្សាវរីយ៍ជាដើម។ សហគមន៍ទេសចរណ៍បារាយទឹកថ្លា មានទីតាំងស្ថិតនៅក្នុងភូមិជ្រៃ ឃុំទឹកវិល ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ១០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-d0vg4HnmZTdAHIlTXEFN0KKCrQmOYE_NAt6jGla7Ih6DzZ2E1gR_nwZBgIu08eVGDmRKzj9Kzd_2yt1j3xyK7v7_vnjAeHAyhKVcg0vlYDridxWOIdnJpgqaUrjUuPwRhxFRJzmTM3WXN73zdILH9aPz2lM_P2VuJsJ04c-SaxfncgCCQUHNbovr2Rt/s1539/image_2024-08-26_10-03-34.png

២.ល្ខោនសៀកកម្ពុជាហ្វារ៖ ហ្វារសៀកកម្ពុជា គឺជាផ្ទាំងទស្សនីយភាពមួយដែលពិតជាអស្ចារ្យ ដែលអ្នកមិនគួររំលងឡើយ ព្រោះនៅទីនេះអ្នកនឹងបានឃើញការសម្តែងរបស់ហ្វារ ដែលមានលក្ខណះពិសេសលើសពីសៀកទៅទៀត មានន័យថាក្រុមអ្នកសម្តែងប្រើប្រាស់រោងមហោស្រព ភ្លេង ក្បាច់រាំ និងសិល្បៈសៀកទាន់សម័យ ដើម្បីនិទានរឿងរបស់ខ្មែរដូចជា រឿងប្រវត្តិសាស្ត្រ ឬរឿងបែបសម័យទំនើប។ ដូច្នេះសម្រាប់ពេលល្ងាចបន្ទាប់ពីទស្សនាតំបន់កម្សាន្តផ្សេងៗរួច សូមកុំរំលងកន្លែងនេះអី ព្រោះវានឹងធ្វើឱ្យអ្នកស្ងើចសរសើរអំពីទេពកោសល្យ ថាមពល មនោសញ្ចេតនា និងការសម្តែងរបស់ក្រុមសិល្បៈករ សិល្បៈការិនីវ័យក្មេងខ្មែរយើងជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ_dnKH1EkwmLhohCg0NhOg3mfjI1KN42dDGHWB4TpMmjXNL95rFgC3juPn8e3zgDn7y67LJ2WivLnj6i37gXVsIlwiMoFkgStrUvkAAgp9sohXk4CmdvVxhU8B9XShiUPr5_Krz1cYkvp0HLMEH8T2vTDVd9YIMNAIWPhwLZdnbSs7F209GTKlgXcRwG_/s800/image_2024-08-26_10-04-13.png

៣.ភូមិវប្បធម៌កម្ពុជា៖ ភូមិវប្បធម៌កម្ពុជាគឺជាកូនស្រុកគំរូមួយដែលមានសំណង់ ផ្ទះ និងអគារប្រវត្តិសាស្រ្តទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងជីវភាពរបស់ជនជាតិទាំងអស់។ ក្នុងភូមិវប្បធម៌កម្ពុជាមានភូមិចំនួន១២ ដែលតំណាងឱ្យវប្បធម៌ផ្សេងៗគ្នា និងចរិតលក្ខណៈរបស់ជនជាតិ១៩។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសម្តែងរបាំអប្សរា និងរបាំរបស់ជនជាតិភាគតិចនៅកម្ពុជា និងអាចទស្សនាការសម្តែងអំពីប្រពៃណីរៀបអាពាហ៌ពិពាហ៌របស់ជនជាតិខ្មែរជាដើម។ ហើយនៅតាមភូមិនីមួយៗ អ្នកទេសចរក៏អាចមើលឃើញការបង្ហាញអំពីរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងឆ្នៃត្បូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1y7RDEGlO38kitFSqu4YM5Xv01AZJeWIqDvARTtG_U7zo-ExWujCevXyxpnZwzvTldGZzZyBuGOMTQslgpsczMgtnve1p5u7FdFloFHLLRHdXxvHc8norMHRGLsfWKT9g7y_kj-ayEk1BUpK5vpY11hpJb-uO0rJGpUQgCnOSGDo9N1UCh0XrSslX02gM/s960/image_2024-08-26_10-05-15.png

៤.ពើងគំនូរ៖ នៅទីនេះ មានដើមឈើត្រឈឹងត្រឈៃ ហ៊ុមព័ទ្ធដោយផ្ទាំងថ្មធំៗ ហើយមានចម្លាក់ជាប់ផ្ទាំងថ្មដ៏អស្ចារ្យ ដែលបន្សល់ទុកតាំងពីសតវត្សទី ១១ មកម្លេះ។ ចំណែកឯផ្លូវចូលមានដើមឫស្សីដុះយ៉ាងក្រាស់ឃ្មឹកអមសងខាងគ្របលើផ្លូវចូល ប្រៀបដូចជាល្អាងភ្នំមួយយ៉ាងវែងអន្លាយរហូតដល់ទៅ ៣ គីឡូម៉ែត្រឯណោះ។ នៅទីនោះគឺមានអាកាសធាតុត្រជាក់ស្រឹប ព្រោះតែឥទ្ធិពលនៃផ្ទាំងថ្ម និងដើមឈើធំៗធ្វើឱ្យយើងមានអារម្មណ៍ថា កំពុងស្ថិតនៅទីតាំងមួយដូចគេប្រសិទ្ធឡើងយ៉ាងដូច្នោះ។ ហេតុនេះដើម្បីអាចទៅដល់ទីតាំងដ៏អស្ចារ្យនោះ គឺត្រូវធ្វើដំណើរតាមផ្លូវទៅប្រាសាទបឹងមាលា ជិះទៅត្រង់រហូតដល់ផ្លូវបំបែកស្វាយលើ បត់ទៅទិសខាងកើត ឬស្ដាំដៃប្រហែល ១ គីឡូម៉ែត្រ នោះនឹងទៅដល់ជើងភ្នំគូលែន។ នៅពេលទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវមួយដែលគ្របដណ្ដប់ដោយឫស្សីប្រមាណ ៣ គីឡូម៉ែត្រទៀត ទើបទៅដល់ទីតាំងប្រវត្តិសាស្ត្រនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMX6x7SE5vh1Z_3B0Vz7gmIugd1bJvJ1G0w6Q4K17OJikqL2pdm47Hb2x-PQvlIWGtjHi-n1OdyvFjvzL49Phyphenhyphen0o0rgWPcRh0TjRavIoCp8XD3Lwno5Ms8O1YvT1xxg1XnrzN8Oogjs2A-ARAlo6cTZ2oz5cc8YaQydP6M373SA5Zc4luVhu6_Edp26ycg/s1280/image_2024-08-26_10-06-13.png

ក្រៅពីរមណីយដ្ឋានទាំងបួនខាងលើ សៀមរាបក៏មានតំបន់ទេសចរណ៍ល្បីៗជាច្រើនទៀតដូចជា ឧទ្យានភ្នំគូលែន សហគមន៍ទេសចរណ៍បន្ទាយស្រី ទំនប់ម្កាក់ ភូមិលិចទឹកកំពង់ភ្លុក ទឹកធ្លាក់ក្បាលស្ពាន ភ្នំក្រោមនិងសួនផ្កាភ្នំក្រោម ផ្សាររាត្រីអង្គរ ស្រះដូរីក ភូមិលិចទឹកមេជ្រៃ សួនមេអំបៅ កសិដ្ឋានចិញ្ចឹមក្រពើ កសិដ្ឋានចិញ្ចឹមសេះ Pub Street ភ្នំអំពិល ពិភពទឹកអង្គរ និងរាប់រយកន្លែងទៀត៕

តើអ្នកដឹងទេ មនុស្សដែលមានអាយុវែងអាស្រ័យលើកម្ពស់ខ្ពស់ឬទាបដែរឬទេ?

0

កម្ពស់របស់មនុស្សយើងនៅលើផែនដីនេះគឺមានភាពខុសៗគ្នា ដោយអ្នកខ្លះខ្ពស់ដូចត្នោត និងអ្នកខ្លះទៀតទាបខ្លាំង ជាហេតុបណ្តាលឱ្យមានសំនួរមួយចោទសួរថា តើកម្ពស់របស់មនុស្សយើងអាចប៉ះពាល់ដល់អាយុជីវិតដែរឬទេ? ហើយរវាងមនុស្សដែលមានកម្ពស់ខ្ពស់ និងទាបមួយណាមានអាយុវែងជាង? នេះបើយោងតាមការសិក្សាស្រាវជ្រាវឆ្នាំ ២០២៣ បានឱ្យដឹងថា មនុស្សដែលមានកម្ពស់ទាបទំនងមានអាយុវែងជាងមនុស្សដែលមានកម្ពស់ខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs6bBmjS8v4bVPRf6ugdJlx_j5SY_K8lu6nlDU1Jr70WSHI7alyuTvhDEQabqxzRHYaYk8cGHcwIR4csF8Zahbp6BkYQHoI8wAPD9o3bpxLIoo1kSIOdutPkeHnrj2a9xLmhLCJzw9s6JMz7DOTsu8oDBlzHW-FCNDvBGaWtcd1LiCXm4nZMj7cIe7uOeM/s2197/image_2024-08-26_09-57-01.png

យោងតាមការសិក្សាបានបង្ហាញថា ក្នុងអំឡុងឆ្នាំ ២០១៤ ក្រុមស្រាវជ្រាវបានធ្វើការសិក្សាទៅលើបុរសជនជាតិជប៉ុន និងអាមេរិកជាង ៨,០០៣ នាក់។ ហើយប៉ុន្មានឆ្នាំក្រោយមក សុខភាព និងរបៀបរស់នៅរបស់អ្នកចូលរួមក្នុងការសិក្សាត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។ ក្នុងចំណោមអ្នកចូលរួមនោះ មានបុគ្គលដែលមានកម្ពស់ទាបប្រមាណ ១.២០០ នាក់បានឈានដល់កម្រិតអាយុ ៩០ និង ១០០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXA5p4BBJT9g9_fWmzSyL2zdsTVmz3GJVUz00gLOv2f7Idw4T-3RqMFd5gr4iSb9HOy4dVydjNQCz4b2dSyb_7qX0CTf-O5zaCClWtitdJGXXByKrhqP2nZTfs8_j8OnwG9YDa4_ghptSd0QfjFG9Hxjky1Q_kj4tKHV7D7ZO98betAXKTZlpgebhlMAZ2/s1024/image_2024-08-26_09-57-06.png

ដូច្នេះការស្រាវជ្រាវបង្ហាញថាបុរសដែលមានកម្ពស់ទាបត្រូវបានការពារដោយហ្សែនមួយហៅថា FOXO3 ដែលរួមចំណែកដល់ការវិវត្តនៃរូបរាង ដោយពួកវាអាចមានសមត្ថភាពពន្យារអាយុជីវិត។ លើសពីនេះ បុគ្គលទាំងនេះច្រើនតែមានកម្រិតអាំងស៊ុយលីនក្នុងឈាមទាប និងមានហានិភ័យទាបនៃជំងឺមហារីក។ ជាពិសេស មនុស្សដែលមានកម្ពស់ក្រោម 1m57 មានទំនោររស់នៅបានយូរជាងមនុស្សដែលមានកម្ពស់លើសពី 1m62។ ដូច្នេះការរកឃើញទាំងនេះគឺជាការស្រាវជ្រាវដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលបញ្ជាក់ថាកត្តាហ្សែន និងសរីរវិទ្យាជាច្រើនអាចដើរតួយ៉ាងសំខាន់ក្នុងការកំណត់សុខភាព និងអាយុវែងរបស់មនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jdwLdZvjz3gGZpqgH2hUCUcxocNrhvWuJtrub2nEY4s2Or4TvnIS5JgfnP5wQXmalpVncUzwe_BW32zYxJW5mibuRulLwuAztU7INk_4uZpy061hUKa7b34K3CKfrPn3SptRKQTBX6Wa7r9j3k6lB4xKFNyU0AT8_PXCdAijQTWhOhC59LhCAk_8iq6c/s1200/image_2024-08-26_09-57-15.png

នេះបើតាមអ្នកជំនាញផ្នែកប្រជាសាស្រ្តលោក Jean-Marie Robine ក៏បានពន្យល់ដែលថា មូលហេតុដែលមនុស្សខ្ពស់ទំនងមានអាយុខ្លីជាងមនុស្សទាបគឺដោយសារមនុស្សខ្ពស់មានកោសិកាច្រើនជាងមនុស្សដែលមានកម្ពស់ទាប។ ជាលទ្ធផល រ៉ាឌីកាល់សេរីនិងសារធាតុបង្កមហារីក អាចមានឥទ្ធិពលខ្លាំងទៅលើកោសិកាទាំងនោះ ជាហេតុធ្វើឱ្យមនុស្សខ្ពស់ច្រើនតែប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35R68Z4mIMESDKf2q01guKh-atROXcRJ2ZPNiK7FHGKuFsEQwhRF_KB8W88wChEWSoPe3vlUtrmq9P1pxblIFp1ObBYaMiRTa4FMebIZJvlQt0XBDn5XqqMqCmHIB-2pd3VtvuC7UuQGV59bOPLxIYM8b051Xi0zYzZvIbi8BMoI2jYLVH8eWWkR3xJay/s4394/image_2024-08-26_09-57-28.png

យោងតាមការស្រាវជ្រាវពីវិទ្យាស្ថានជំងឺមហារីកជាតិអាមេរិកក៏បានឱ្យដឹងទៀតថា កម្ពស់ត្រូវបានផ្សារភ្ជាប់ជាវិជ្ជមានជាមួយនឹងហានិភ័យនៃជំងឺមហារីក។ នៅពេលដែលមនុស្សខ្ពស់កាន់តែចាស់ ស្ថានភាពសរសៃឈាមនឹងរឹង សាច់ដុំរួញ ហើយបន្ទុកលើបេះដូងកើនឡើង ធ្វើឱ្យការផ្គត់ផ្គង់ឈាមកាន់តែពិបាក។ ទោះជាយ៉ាងណាអ្នកជំនាញសង្កត់ធ្ងន់ថាកម្ពស់គ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលទាក់ទងនឹងអាយុវែងប៉ុណ្ណោះ។ កត្តាដែលសំខាន់បំផុតនៃសុខភាព និងអាយុវែងរួមមានបរិយាកាសរស់នៅ ទម្លាប់រស់នៅប្រចាំថ្ងៃ លក្ខខណ្ឌសេដ្ឋកិច្ច និងទិដ្ឋភាពជាច្រើនទៀតនៃជីវិត៕

ពិភពលោកភ្ញាក់ផ្អើល ខណៈរថយន្តអគ្គិសនីបានវ៉ាដាច់រថយន្តសាំងនៅទ្វីបអាហ្វ្រិក

0

អ្នកណាថាទ្វីបអាហ្វ្រិកសម្បូរទៅដោយប្រទេសក្រីក្រច្រឡំធំហើយ ស្ងាត់ៗប្រទេសមួយក្នុងទ្វីបនេះកំពុងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿធ្វើឱ្យពិភពលោកកោតសរសើរយ៉ាងខ្លាំង នៅពេលដែលប្រទេសអេត្យូពីប្រកាសហាមប្រើរថយន្តសាំង ដោយប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីវិញ ដើម្បីរក្សាបរិស្ថាន និងដើរឱ្យទាន់សម័យកាល។
នេះបើយោងតាម CNN រថយន្តអគ្គិសនីល្បីៗជាច្រើនកំពុងមានវត្តមាននៅលើទឹកនៃប្រទេសអាហ្រ្វិកមួយនេះ ដោយបច្ចុប្បន្នអេត្យូពីមានរថយន្តអគ្គិសនីប្រមាណ ១០ ម៉ឺនគ្រឿងទូទាំងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxhqxJWu-7UJvIYjcBfhxNlVBJ_8c5K667-7xPF19naUbFksPNBKWH_YuLuLFMNaPquK9QtBaW0Pu0in7QkRo6zlVD9j1nHDzXf8sMzEhGVrYY6S-9hEV73uqhm4e2ccKhlw9FoMuVnIwoG7sWOp-V1D2jqKawyPXTMhYsmCHG6ByN11MRamym6WVqSDKK/s770/image_2024-08-26_09-17-51.png

ដោយសារតែគោលនយោបាយដ៏អង់អាចរបស់ប្រទេសអេត្យូពីកាលពីដើមឆ្នាំ ២០២៤ ក្នុងការហាមឃាត់ការនាំចូលរថយន្តដឹកអ្នកដំណើរដែលប្រើសាំងទាំងអស់។ រដ្ឋាភិបាលអេត្យូពីបានប៉ាន់ប្រមាណថាចំនួនរថយន្តអគ្គិសនីនឹងកើនឡើងបួនដងនៅឆ្នាំ ២០៣២ ធ្វើឱ្យប្រទេសអេត្យូពីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានហាមឃាត់ការនាំចូលរថយន្តសាំង។ ប្រទេសនៅអាហ្រ្វិកនេះក៏បានកែសម្រួលពន្ធគយលើរថយន្តនាំចូលផងដែរ ដោយពន្ធលើយានជំនិះដែលប្រើសាំងមានរហូតដល់ ២០០% មុនពេលការហាមឃាត់ ខណៈដែលពន្ធនាំចូលលើរថយន្តអគ្គិសនីដែលបានដំឡើងពេញលេញមានត្រឹមតែ ១៥% ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzN1kwJhT1B7ggDT5SrIpLyJjUonQ87iHwYhZfxxgbs_2vph2GeR50VmbzGMpyvw6dbhsdmv7HDFvWImqJRZvO9vVd1DJnsoR4RcgiLMYa4rPRM973xX_XLwQv2bUU0mqcFj84qtmc1qvCZeRV28j_RmMOFl5mhZ0JXLahUFQlsgUpXzpcUZSKfC3ISqm8/s1280/photo_2024-08-22_11-04-33.jpg

នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយរដ្ឋាភិបាលក្នុងការដាក់រថយន្តអគ្គិសនីបន្ថែមទៀតនៅតាមដងផ្លូវ។ អត្រាពន្ធទាបក៏ជំរុញការផលិតរថយន្តអគ្គិសនីក្នុងស្រុកផងដែរ។ រថយន្តរាប់រយគ្រឿងត្រូវបានប្រមូលផ្តុំដោយក្រុមហ៊ុន Belayneh Kindie Group ដែលមានមូលដ្ឋាននៅប្រទេសអេត្យូពី ដោយប្រើប្រាស់គ្រឿងបន្លាស់ដែលនាំចូលពីប្រទេសចិន។ នាយក Besufekad Shewaye បានប្រាប់ CNN ថាពន្ធនាំចូលគឺ “ស្ទើរតែសូន្យភាគរយ” លើគ្រឿងបន្លាស់រថយន្តអគ្គិសនីដែលបានដំឡើងនៅក្នុងប្រទេសអេត្យូពី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlRVCnLZ0Iwk-jtI9f4StFlvh5gQH5PCQ731pKc4MGoO96HiXjbcOg2t9g7BzC7jr92U2_-J5zQxVDoFpaDewOhlpPe1dtdaqWC9MsgQ3hwpWdk3Aw23L1xNix26J5Cu71Y6zQGmRql2E-sVB7zHmZzZ4mIDsVDwVPUdXZ_UJCveozC8fLFjEmQJJEleD/s1280/photo_2024-08-22_11-04-42.jpg

Shewaye បាននិយាយថា “សព្វថ្ងៃនេះ ម្ចាស់រថយន្តភាគច្រើនចូលចិត្តរថយន្តអគ្គិសនី ជាពិសេសរថយន្តធុនស្រាល… ដោយតម្រូវការកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។ បច្ចុប្បន្នការរីកចម្រើននៃរថយន្តអគ្គិសនីនៅទូទាំងទ្វីបអាហ្រ្វិកគឺកំពុងមានការកើតឡើងមិនគួរឱ្យជឿ ទោះបីជាគ្មានការហាមឃាត់ក៏ដោយ។ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ម៉ូតូអគ្គិសនីកំពុងមានការរីកចម្រើនខ្លាំងមិនធ្លាប់មាន ហើយនៅបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្វ្រិកកំពុងសម្លឹងមើលរថយន្តអគ្គិសនីបន្ថែមទៀត។ នេះសរបញ្ជាក់ឱ្យឃើញថាប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿ៕

Hello Kitty កំពុងវាយលុកយ៉ាងខ្លាំងលើឧស្សាហកម្មម៉ូដ ខណៈគេជឿថានឹងជំនួសតំណែងតុក្កតា Labubu

0

ថ្មីៗនេះតុក្កតា Hello Kitty បានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារម៉ូដជុំវិញពិភពលោក ហើយត្រូវបានលក់ដាច់អស់ពីស្តុក មិនចាញ់តុក្កតា Labubu ឡើយ។ យោងតាមទស្សនាវដ្តី Vogue នាពេលបច្ចុប្បន្ននេះ Hello Kitty បានក្លាយជានិន្នាការដ៏ពេញនិយមមួយមិនថាកុមារឬមនុស្សវ័យកណ្តាលសុទ្ធតែចូលចិត្តតុក្កតាឆ្មាដ៏ល្បីល្បាញនេះ បន្ទាប់ពីក្រុមហ៊ុនផលិតតុក្កតាបានរៀបចំពិធីខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់តួអង្គឆ្មា Hello Kitty។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJm2yMZRmvreDcQwpk-GhSibVxdzucOoK9hEJ_M9GhN51k_7LbJoXOSi_b18pUJD_i0rCAl-NwVV8AQ9mryJ5_dhmODahfX62Um8xUJ4fNbrUxLSuRVH1AoY-i0kzzjWdR8Fhe3LGSwIUWZwy8hE-t_NntPsk5eSgCQVKfRcBvpxC4W_Qk9NSxeN-EVQry/s1200/photo_2024-08-23_14-19-09.jpg

កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សារព័ត៌មាន Hollywood Reporter បានឱ្យដឹងថា ផលិតផលម៉ូដដូចជាសម្លៀកបំពាក់មានរូប Kitty វ៉ែនតា Kitty ស្បែកជើង Kitty និងសម្ភារៈជាច្រើនទៀតរបស់ម៉ាកល្បីៗ Adidas, Champion, Crocs, Forever 21 និង OPI បានកំពុងលក់ដាច់អស់គ្មានសល់ ហើយទំនិញខ្លះក៏ត្រូវបានលក់ដាច់អស់ពីស្តុកតែម្តង។ លើសពីនេះតារាម៉ូឌែលល្បីៗជាច្រើនក៏បានស្លៀកឈុតតុក្កតា Kitty បង្ហាញម៉ូដលើឆាកអន្តរជាតិផងដែរ ដែលនេះនឹងធ្វើឱ្យឧស្សាហកម្មម៉ូដ Hello Kitty កាន់តែល្បីល្បាញខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEpOpxmW52cuNamJS3mpst_R1l_4cqFLGf4X4WwLSsUQxldbxXtzg2-h7LBSoPfQ-7bzXdJ8MLFpXmTy1cq6GFvn1p0Bbnh-LjZLSC3vP6yM1PoOp72CnEN1UjzI6jt6pWiSJ4i1l-prajZpGgGw360gfCCNbpDXGi8H9aEST74VUt7HFmLgZxWGajt42T/s1200/photo_2024-08-23_14-19-10.jpg

នាយកប្រតិបត្តិក្រុមហ៊ុន Forever 21 Winnie Park បានប្រាប់ទស្សនាវដ្តី Vogue ថាមុនថ្ងៃបើកសម្ពោធក្នុងខែកក្កដា អ្នកគាំទ្របានតម្រង់ជួរនៅមុខហាងដើម្បីទិញផលិតផលម៉ូដរបស់យើង។ ហើយម៉ាកយីហោម៉ូដតាមដងផ្លូវផ្សេងទៀតក៏បានដាក់បង្ហាញផលិតផលម៉ូដ Hello Kitty ផងដែរ។ តុក្កតា Hello Kitty គឺជាតួអង្គប្រឌិតដែលរចនាដោយ Yuko Shimizu នៃក្រុមហ៊ុនជប៉ុន Sanrio បានចាប់ផ្តើមនៅឆ្នាំ ១៩៧៤ និងបង្ហាញខ្លួនដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៦។ ឆ្មាដ៏ល្បីល្បាញនេះមានរូបរាងស្អាត និងគួរឱ្យស្រឡាញ់ គឺជាផលិតផលនៃវប្បធម៌ kawaii (cute)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheliHSF1VHhKp6QOJAQeD5eQr5jeXLg8EUl_CvK1y84Y7Nop6tYVDCGmfBEvQy7Gxj1ahifVl3r2pZJ2Iz8Bny9fDmviQUzc56utPmGxCi1hTnUHcBovlwPXMgEW11f9Dkb1oT96tvM2OYJB_nh0iYwJmeWgXKw-8nkzzdbJx3XiiNjTskaciHY4vwZDge/s1200/photo_2024-08-23_14-19-12.jpg

គួរបញ្ជាក់ដែរថា អស់ជាច្រើនទស្សវត្សមកហើយ Hello Kitty នៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យជាច្រើន រួមទាំងម៉ូដ និងសម្រស់ផងដែរ។ តុក្កតានេះត្រូវបានគេជឿថានឹងជំនួសតំណែងតុក្កតា Labubu នាពេលខាងមុខ។ ដោយតារាពិភពលោកមួយរូបគឺ Jennie Blackpink កាលពីពេលថ្មីៗនេះក៏បានស្លៀកខោជើងធំដែលមានលំនាំតុក្កតា Kitty ដែរ ហើយ Jisoo Blackpink ក៏ជាអ្នកគាំទ្រដ៏កំពូលម្នាក់របស់ Hello Kitty ផងដែរ មិនថាខ្សែដៃ ខ្សែក ស្រោមទូរស័ព្ទ បន្តោងសោរ សុទ្ធតែមានរូបតុក្កតា Kitty ទាំងអស់៕

តើការបម្លាស់ទីរបស់កោះ The Eye កើតឡើងដោយសារបាតុភូតធម្មជាតិ ឬយ៉ាងណា?

0

ប្រទេសអាហ្សង់ទីន ៖ វាបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាច្រើននាក់ឆ្ងល់ជាខ្លាំង ពេលឃើញកោះអាថ៌កំបាំងមួយមានរាងជារង្វង់មូល និងអាចផ្លាស់ទីដោយខ្លួនឯង ។ អ្នកបានឃើញកោះនេះសួរថា តើវាកើតឡើងដោយសារធម្មជាតិ ឬជាទីតាំងរបស់មនុស្សក្រៅភព?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzkllT6cZF0NIRGHsYZqXxImPGeHuk2MYONKcCbSwMjSrnNjT9qBRG9Bgx5zlPM30oLgA7zzlxZS9uL6DCBk8aaJNwoNiRWnNXtWtUJgS71K-TqvyeDomwaVzL3Ou2bxS4-rAsd6HpvbQ22UVZ7_fWAjm8Hl5alkf3her_9lgAvmsZ-uf5DUSBBROjhnuq/s1008/image_2024-08-26_09-05-46.png

ប៉ារ៉ាណា គឺជាទន្លេវែងបំផុតនៅទ្វីបអាមេរិក ដែលមានប្រវែងរហូតដល់៤.៨៨០គីឡូម៉ែត្រ និងហូរឆ្លងកាត់ប្រទេសចំនួន៣ ដូចជា ៖ ប្រេស៊ីល, ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន ។ ប៉ុន្តែទន្លេនេះមានរឿងរ៉ាវប្លែកៗ ហើយក្នុងចំណោមនោះមានរឿងរ៉ាវមួយធ្វើឱ្យបណ្តាអ្នកស្រាវជ្រាវឆ្ងល់ជាខ្លាំង គឺកោះនៅបរិវេណតំបន់ដីសណ្តឈ្មោះថា «The Eye» ឬឈ្មោះ «EL Ojo» ដែលភាសាអេស្ប៉ាញ មានន័យថា «កែវភ្នែក» ។

កោះ The Eye មានរាងជារង្វង់មូលស្ថិតនៅតំបន់ឌែលតាប៉ារ៉ាណា និងនៅជិតទីក្រុងបួណូស អៃរេស ។ កោះនេះមានអង្កត់ផ្ចិតប្រមាណ១២០ម៉ែត្រ ហើយវាអាចបម្លាស់ទីដោយខ្លួនឯង ស្រដៀងនឹងកែវភ្នែកមនុស្សកំពុងសម្លឹងមើលបរិវេណជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxXp84Azv8zZZKn2mD08RRoj-NQU-FgQKB0wjeZK86RsldpMoB3HKH2_cSZafEiZqjZMjI_cdrAhfd9QQlSpus7z0XXuE61pdVJ39OJQAVdhfoPum-wU6_3iULPo5SFWjS7gewA0SRLIBuxoNI22JOyddsMqUFnKlgpKtlI0Yi85eeSBfBXm8t4bs3hZOa/s3840/image_2024-08-26_09-06-04.png

លោក សេសជិអូ ណេអុសប៊ីល័រ ជាអ្នកដឹកនាំថតភាពយន្តជនជាតិអាហ្សង់ទីន បានឃើញកោះនេះដោយចៃដន្យ ក្នុងអំឡុងពេលលោកស្វែងរកទីតាំងថតភាពយន្តរឿងមនុស្សក្រៅភព និងរឿងរ៉ាវអាថ៌កំបាំង ។ ពីដំបូង លោកមានគម្រោងថតភាពយន្តនៅលើកោះនេះ ប៉ុន្តែពេលលោកត្រឡប់មកកោះម្តងទៀត ស្រាប់តែឃើញថា វាបានប្តូរទីតាំង ។

ភស្តុតាងអាចពិសោធន៍ថា កោះនេះបម្លាស់ទីបាន គឺដោយសាររូបភាពថតពីលើអាកាសរបស់ Google Earth ។ ពេលគេយករូបភាពកោះដែលថតខុសពេលវេលា ឬថតខុសថ្ងៃគ្នាមកប្រៀបធៀប គេនឹងឃើញយ៉ាងច្បាស់ថា កោះបានបម្លាស់ទីនៅបរិវេណជិតៗ ។ រហូតមកដល់ពេលនេះ ពុំទាន់មានការបកស្រាយច្បាស់លាស់ថា ហេតុអ្វីទើបវាអាចបម្លាស់ទីបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ZuiBvoBGBjvGvpxV1qRzOYt71vaZSrsOYUplLamECuP-ctLC7XGmC9l0Vb8JDmB3xlwURs_sNcRxyx6ozr2OxcDRrpb676a0XQy6KKgfyPdFUZDXqpXMoPN2vfT3wRRDSTw61Mq2DFqrwin7CpbdRtsYxLR48fUDaJ6Xg75v-08hTXMZq7gm8vn6uXwE/s1900/image_2024-08-26_09-06-13.png

អ្នកវិទ្យាសាស្ត្រជឿថា កោះ The Eye បានកើតឡើងនៅឆ្នាំ២០០៣ ហើយបើទោះជាមតិផ្សេងៗលើកឡើងពីកោះខុសៗគ្នា ប៉ុន្តែគ្មានការបញ្ជាក់តាមវិទ្យាសាស្ត្រពីកំណើតរបស់កោះទេ ។ ការលើកឡើងមួយតាមវិទ្យាសាស្ត្រដែលបកស្រាយពីរាងមូលរបស់កោះ គឺកើតឡើងដោយសារទឹកត្រជាក់ធ្វើឱ្យវាបម្លាស់ទី ។ អ្នកវិទ្យាសាស្ត្រខ្លះទៀតជឿថា អាចមានទឹកត្រជាក់នៅក្រោមកោះ ដែលមានសីតុណ្ហភាព និងពណ៌ខុសគ្នាពីទឹកនៅបរិវេណជុំវិញ ។

ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ន គ្មានភស្តុតាងផ្នែកវិទ្យាសាស្ត្រច្បាស់លាស់ពាក់ព័ន្ធនឹងកំណើតរបស់កោះឡើយ ។ ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រប្រាប់ថា កោះរង្វង់មូលអាចបម្លាស់ទីនេះមានលក្ខណៈដូចគ្នានឹងតំបន់ផ្សេងៗលើពិភពលោក ដូចជា ៖ ប្រទេសហ្វាំងឡង់, តួកគី, អ៊ីតាលី, ស៊ែប៊ី, រូម៉ានី និងឥណ្ឌា ព្រមទាំងកោះសិប្បនិម្មិតដែលមនុស្សបង្កើតឡើងសម្រាប់រស់នៅ គឺកោះនៅប្រទេសប៉េរូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwj_vF6hh5jXxQRTHp6OwlXC8yahmLOwq2WZKAWw6otlF8XfrlajfwCfKDxw4BhfspFHRojsl8leykL_acwH-bbF4CMXMxCvZFJSWsP59GRXjtD0dKoq75lrJQt1GuLcsNsvYYRVNlUEUjovO04nKZoYhsLPr_Nr2VApc-Hlm41SFqPOQmNvr9_2koDMMp/s1400/image_2024-08-26_09-06-18.png

កោះអណ្តែតទឹកទាំងនេះភាគច្រើនកើតឡើងពីរុក្ខជាតិប្រមូលផ្តុំគ្នា រហូតដល់របូតពីច្រាំងអណ្តែតទៅកណ្តាលទឹក ។ ពេលយូរបន្តិច រុក្ខជាតិទាំងនេះក៏ធំលូតលាស់ និងដុះពាសពេញធ្វើឱ្យឫសវាអណ្តែតទៅឆ្ងាយ ។ ហេតុនេះ ឫសរុក្ខជាតិពុំអាចដុះដល់បាតទឹកទេ វានឹងប្រើប្រាស់អុកស៊ីសែនស្រូបពីឫសជួយឱ្យដើមវាដុះនៅកណ្តាលទឹក ទើបវាក្លាយជាកោះអណ្តែតទឹក ។

នេះជាការបកស្រាយសម្រាប់ការអណ្តែតរបស់កោះ ប៉ុន្តែពុំអាចបកស្រាយពីការបម្លាស់ទីទៅបរិវេណក្បែរៗកោះបានទេ ទើបធ្វើឱ្យអ្នកជឿលើអប៉ីជំនឿ និងជឿរឿងមនុស្សក្រៅភព ជឿថា កោះនេះពុំបានកើតឡើងតាមធម្មជាតិទេ វាជាកោះសិប្បនិម្មិតបង្កើតឡើងដោយមនុស្សក្រៅភព ។ ប៉ុន្តែរូបភាពកោះដែលបានថតទុកអស់រយៈពេលជិត២០ឆ្នាំ គឺចាប់ពីឆ្នាំ២០០៣ ជាភស្តុតាងបង្ហាញថា កោះមានដើមកំណើតតាំងពីពេលមុននេះ ។ https://i.redd.it/33go7t53f2ca1.jpg

លោក សេសជិអូ ណេអុសប៊ីល័រ ចូលចិត្តកោះ The Eye យ៉ាងខ្លាំង ហើយលោកព្យាយាមរកវិធីស្រាវជ្រាវកោះជាមួយក្រុមវិស្វករដើម្បីពិសោធន៍ថា តើវាកើតឡើងតាមធម្មជាតិ ឬយ៉ាងណា? នៅឆ្នាំ២០១៦ លោកបានរៃអង្គាសប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិកដើម្បីស្រាវជ្រាវកោះ ប៉ុន្តែលោកបរាជ័យ ។ បច្ចុប្បន្ន កោះអាថ៌កំបាំងអាចបម្លាស់ទីដោយខ្លួនឯង នៅតែជាចម្ងល់របស់អ្នកស្រាវជ្រាវបន្តទៀត ៕

តើជាកំហុសបច្ចេកវិទ្យា ឬមកពីកត្តាអាកាសធាតុក្តៅពេក ទើបរថយន្តចិនមានសភាពបែបនេះ?

0

ប្រទេសចិន ៖ ស្របពេលសីតុណ្ហភាពកើនឡើងខ្ពស់នៅប្រទេសចិន វាមិនត្រឹមតែធ្វើឱ្យមនុស្សក្តៅប៉ុណ្ណោះទេ ប៉ុន្តែរថយន្តក៏ក្តៅដូចគ្នាដែរ ។ គេឃើញរថយន្តជាច្រើនគ្រឿងនៅចិនមានសភាពហើមប៉ោង មិនថាផ្នែកមុខ, ផ្នែកក្រោយ និងចំហៀង ហើយអ្នកប្រើប្រាស់បណ្តាញសង្គមហៅថា «រថយន្តមានផ្ទៃពោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD1ZCxRkoOL3djf_dnfT3LgSW7GCuK8UCZMLCKEZtx2EiKb7OuQ55di6GP08ZrBY8IraEbjojzvhB1qnwLYT8WudIpPwW5LImIHb358l80zCvH3uXYKXYZ8QB1oEJQaMt7A1HDADrN5A5CrrtEVBwWTTEYP39-Ye9cGfwjhVNvtlsdIHCc4R0k78kSigzM/s1199/image_2024-08-26_09-01-45.png

អ្នកប្រើប្រាស់បណ្តាញសង្គមចិន ជាពិសេស បណ្តាញសង្គម X (ឬ Twitter) បានជជែកគ្នាយ៉ាងច្រើនពាក់ព័ន្ធនឹងវីដេអូមួយ ដែលបង្ហាញពីរថយន្តជាច្រើនគ្រឿងមានសភាពប៉ោងនៅផ្នែកខាងក្រៅ ស្រដៀងនឹងមនុស្សមានផ្ទៃពោះ ។ ម្ចាស់រថយន្តជាច្រើនបារម្ភពីបញ្ហានេះ ហើយពួកគេបានសាកសួរពីមូលហេតុពិតប្រាកដ ដែលធ្វើឱ្យរថយន្តប៉ោងជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnZJfPSCA5gO5xKBw3hSWDAxZb4sH77FxjP2ZH7y1YXt3xvuZiMXaM6enQhW_1m_Lj5fx1K51x_TAz40i4bSRl38yGOT3wyBJ8trZ1dKSVhAG1AD-aYxkinqiQxZyiO7T5eGkjufX2CodWKl7mbg16sLKloNQSOw3aZodlLJsuzl5KlAzCwrHcnsL3O8tc/s648/image_2024-08-26_09-02-06.png

Jennifer Cheng ជាអ្នកសារព័ត៌មានដែលមានលំនៅឋាននៅសហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្ន មករស់នៅប្រទេសចិន បានចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម X ព្រមទាំងសរសេរថា ៖ «វាមិនមែនជារឿងកំប្លែងទេ! រថយន្តផលិតនៅចិនមានផ្ទៃពោះ ដោយសារអាកាសធាតុក្តៅខ្លាំង» ។

រូបភាពវីដេអូខាងលើត្រូវបានគេយកមកជជែកគ្នាយ៉ាងច្រើន និង Share យ៉ាងឆាប់រហ័សក្នុងបណ្តាញសង្គម ហើយមានចំនួនអ្នកទស្សនាយ៉ាងហោចណាស់ ស្មើនឹង៧៥ម៉ឺន៧ពាន់លើក ។ គេឃើញរថយន្តទំនើបជាច្រើនគ្រឿង ដែលចតនៅតាមទីសាធារណៈមានសភាពប៉ោងដូចៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Nrb0Ylk5RRQJlICKV-RlR4AwiM-olZcpvnnflNa8wXkWJ-W4Q4UHyN7JxzhB5SiQUoezRuwfs-CNL4NE9Ed1mVM2cif1QByzLwSwmJV-jCnL59GKYzoTPM6puuF918lwP1u7O0JsKKESSA1hy7iqdZyqgxztUJTqmLp7vD5hfHZ8qS3t8pZ_sbtm_QvP/s1200/image_2024-08-26_09-02-18.png

សារព័ត៌មានចិនរាយការណ៍ថា ស្របពេលសីតុណ្ហភាពកើនឡើងខ្ពស់បំផុតនៅចិន ទើបថ្នាំការពារផ្នែកខាងក្រៅរថយន្តហើមបែបនេះ ។ រីឯអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនឃើញហើយអស់សំណើច ខណៈអ្នកខ្លះទៀតបារម្ភ និងសន្និដ្ឋានខុសៗគ្នា ។

ទោះយ៉ាងណា មនុស្សមួយចំនួនបានធូរចិត្តបន្តិចពាក់ព័ន្ធនឹងរថយន្តប៉ោង ដោយសារវាមិនពាក់ព័ន្ធនឹងបច្ចេកទេសផលិតរថយន្តទេ ។ ប៉ុន្តែវាពាក់ព័ន្ធនឹងសីតុណ្ហភាពកើនឡើងខ្ពស់ ដែលពុំធ្លាប់កើតឡើងនៅប្រទេសចិន ។ បើទោះជារថយន្តទាំងនេះបានបិទស្រទាប់ Film សម្រាប់ការពារកំដៅថ្ងៃក្តី ប៉ុន្តែពេលសីតុណ្ហភាពកើនឡើងខ្ពស់ វានឹងធ្វើឱ្យស្រទាប់ការពារនេះពុំអាចទប់ទល់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHJBLfTE7_LqAhC-Enu826niu4iZYmICvfPvMeJYlMeVsO-vJfZYKdtyyRrUzmZGfiZlHdychihlUMdFJ9JxJ0bxSuQw57mFZ-XYqTrxzzZof9sJEr96MBTqVjTUuw0kbSDN-AI_SbpEaL2wu8tlaMFPY7qExJ9sW536pQZD4GeZsCYX2VDYJvwcJ-e5Q/s1200/image_2024-08-26_09-01-50.png

ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង អ្នកជំនាញបានណែនាំឱ្យម្ចាស់រថយន្តប្រើប្រាស់ស្រទាប់ Film (ដែលមានរាងជាសន្លឹកស្តើងៗសម្រាប់បិទរថយន្តការពារកំដៅថ្ងៃ) និងប្រើប្រាស់កាវមានគុណភាពល្អ ។ ក្រៅពីនេះ គួរតែចៀសវាងចតរថយន្តហាលថ្ងៃនៅពេលមេឃក្តៅខ្លាំង ៕

ជឿទេ! តើចាស់បុរាណតែងតែដាក់បម្រាមអ្វីខ្លះដល់កូនចៅក្នុងការសាងសង់ផ្ទះ?

0

តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីចាស់ៗបុរាណបានហាមឃាត់កូនចៅយ៉ាងច្រើនពាក់ព័ន្ធនឹងការសាងសង់ផ្ទះ? តើបម្រាមទាំងនេះនៅតែមានឥទ្ធិពលដល់ការសាងសង់ផ្ទះនាពេលបច្ចុប្បន្នដែរឬទេ? ថ្ងៃនេះ សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកអំពីចំណុចហាមឃាត់ខ្លះៗ និងដកស្រង់នូវមូលហេតុដែលធ្វើឱ្យចាស់ៗហាមឃាត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVT3WtE0M2Anr03zBEwF1jNoUEKV9Ij8Is3f2m6yivPkKNqwDMP3b2B2q_EMSuDPq8vD_UPOtHoGUhjCzGUrts3ZBGPZ6Ujomt2d0XZ9-ULMTuclcCuIDfD4r-6bBfQVgpSE-lW2Mra2OcfClzQYWdrhz_yrZVPu-XUe16XFcDlcB2vE3aWvcc-VHnAtrm/s980/image_2024-08-26_08-51-15.png

ការសាងសង់ផ្ទះត្រូវបានចាត់ទុកថា គឺជាការងារធំសម្រាប់គ្រួសារនីមួយៗតាំងពីសម័យបុរាណមកម៉្លេះ ពីព្រោះផ្ទះជាកន្លែងរស់នៅ និងជាទីលំនៅរួមរបស់សមាជិកគ្រួសារ ។ ហេតុនេះ ទើបចាស់ៗមានជំនឿ និងបម្រាមផ្សេងៗពាក់ព័ន្ធនឹងការសង់ផ្ទះ ដើម្បីឱ្យអ្នករស់នៅមានសេចក្តីសុខ សុភមង្គល និងចៀសឆ្ងាយពីហេតុការណ៍អាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs_-74zyBoJSGSgyCrEbozGACSSEeqmlrGmdU1nXsyj90hMoNzSwy4ich6aqbnOB5OT7NDkeJIIFtJPwxfc9btfghdbnPfVTGgvZ0je99RTga-PQOYlaCeuLEQfVVHNyOwBnMzGh7rGASPl76514EIE5QmPvbV7CHF8KE_IQFTmK_GJldoh3CfUQJksKac/s1000/image_2024-08-26_08-51-30.png

ខាងក្រោមនេះ គឺជាបម្រាមរបស់ចាស់ៗពាក់ព័ន្ធនឹងការសង់ផ្ទះ រួមមាន ៖

-ហាមធ្វើធ្នឹមធំជាងសសរផ្ទះ ៖ វានឹងធ្វើឱ្យសមាជិកគ្រួសារមានអំណាចលើសមេគ្រួសារ
-ពុំគួរសង់ផ្ទះស្រដៀងកន្លែងគោរពម្ចាស់ទឹក ម្ចាស់ដី ៖ វានឹងធ្វើឱ្យមានរឿងអពមង្គលកើតឡើង
-ហាមសង់ផ្ទះបាំងពន្លឺថ្ងៃ ៖ វានឹងធ្វើឱ្យសមាជិកគ្រួសារឈឺថ្កាត់
-ពុំគួរសង់ផ្ទះមានរានហាល ៤ ៖ វានឹងធ្វើឱ្យមាសប្រាក់ និងលុយកាក់ហូរចេញពីផ្ទះ
-ពុំគួរសង់ផ្ទះកាត់តាមប្រឡាយទឹក ៖ វានឹងធ្វើឱ្យមានឧបសគ្គក្នុងជីវិត
-ហាមសង់ផ្ទះមានទ្វារ និងបង្អួចច្រើនពេក ៖ វានឹងធ្វើឱ្យមាសប្រាក់ និងលុយកាក់ហូរចេញពីផ្ទះ
-ហាមសង់ផ្ទះមានជណ្តើរវិល ៖ វានឹងធ្វើឱ្យមានភាពចលាចល វឹកវរ
-ហាមសង់ផ្ទះមានបន្ទប់ទឹកនៅក្រោមបន្ទប់គេង ៖ វានឹងធ្វើឱ្យសុខភាពមិនល្អ
-ហាមសង់ផ្ទះមានសសរទ្រេត ៖ វានឹងធ្វើឱ្យបែកបាក់គ្រួសារ ឬប្តី-ប្រពន្ធ
-ហាមធ្វើដំបូលផ្ទះស្រួចខ្លាំងពេក ៖ វានឹងធ្វើឱ្យមានរឿងឈ្លោះប្រកែកគ្នា
-ហាមធ្វើដំបូលផ្ទះផ្អៀងទៅផ្នែកខាងមុខ ៖ វានឹងធ្វើឱ្យមាសប្រាក់ និងលុយកាក់ហូរចេញពីផ្ទះ
-ហាមធ្វើដំបូលផ្ទះផ្អៀងទៅផ្នែកខាងក្រោយ ៖ វានឹងធ្វើឱ្យសមាជិកគ្រួសារមិនរីកចម្រើនក្នុងការងារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI4ZVD9FBXh1djUPnrD7XCerDta3uLpQp_97LGJr_RTJMu95XaF3sO5p1NHyHXn9B4dY-kgS7-ba0chEIbqVbiEU53Z3ouHEUv5pCwuillnvMZh-F4S0ewIxCVD4y8h86Cu0FewvbtbnlYDD8k5jcZ4Bo9jU9FSiHPy52FGCIpmIXJZWv4AJJ6Oc-E5ILf/s600/image_2024-08-26_08-52-52.png
-ហាមធ្វើដំបូលផ្ទះខ្ពស់ខ្លាំងពេក ៖ វានឹងធ្វើឱ្យសមាជិកគ្រួសារមានអាយុខ្លី
-ហាមធ្វើដំបូលផ្ទះទាបខ្លាំងពេក ៖ វានឹងធ្វើឱ្យសមាជិកគ្រួសារគ្មានស្ថិរភាព
-ហាមធ្វើផ្ទះមានបន្ទប់នៅក្រោមដី ៖ វានឹងធ្វើឱ្យមានវិញ្ញាណខ្មោចអាក្រក់មករស់នៅ
-ហាមធ្វើបន្ទប់ដាក់សម្ភារៈនៅក្រោមជណ្តើរ ៖ វានឹងធ្វើឱ្យមានសំណាងអាក្រក់
-ហាមធ្វើផ្ទះបាយនៅទិសខាងលិច ៖ វានឹងធ្វើឱ្យមានសុខភាពមិនល្អ
-ហាមធ្វើទ្វារមុខផ្ទះបែរទៅទិសខាងលិច ៖ វានឹងធ្វើឱ្យមានទំនាស់កើតឡើង
-ហាមធ្វើទ្វារមុខផ្ទះបែរទៅទិសខាងកើត ៖ វានឹងធ្វើឱ្យមានភាពរញ៉េរញ៉ៃ
-ហាមធ្វើទ្វារមុខផ្ទះបែរទៅទិសខាងត្បូង ៖ វានឹងធ្វើឱ្យមានភាពក្តៅក្រហាយ
-ហាមធ្វើទ្វារមុខផ្ទះបែរទៅទិសខាងជើង ៖ វានឹងធ្វើឱ្យមានភាពអាប់អួរ
-ហាមធ្វើទ្វារមុខផ្ទះចំនួន២ ៖ វានឹងធ្វើឱ្យមាសប្រាក់ និងលុយកាក់ហូរចេញពីផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5TcFPKI3OwivQ3ZKh3LpWoKouDCWcZSee1hcUvI9v7Wnrdp5nnaCC-VkmS3LLAsit1c8i77W7w94jDSgr72mv0qgoYmC9P3aE3rnxiWUR_AQ2T1JQx3zt7yB1w8hGTPCMphj8d6gmzhMHmTNscCV3rzMcmSU37apsxwqLVpvCLW-iS2RZ90x0FBcuvr8M/s1538/image_2024-08-26_08-51-40.png

បម្រាមទាំងនេះជាជំនឿបន្តតាំងពីសម័យបុរាណមកម៉្លេះ ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ផ្នែកវិទ្យាសាស្ត្រទេ ហើយការជឿ ឬមិនជឿ គឺអាស្រ័យលើបុគ្គលម្នាក់ៗ ។ ការសង់ផ្ទះគួរគិតពីភាពងាយស្រួល និងសុវត្ថិភាពរបស់អ្នករស់នៅជាចម្បង ។ មុននឹងសម្រេចចិត្តសង់ផ្ទះ គួរពិភាក្សាជាមួយវិស្វករ និងអ្នកម៉ៅការសាងសង់ដើម្បីឱ្យផ្ទះរបស់យើងរឹងមាំល្អ ។

សរុបមក ការសង់ផ្ទះ គឺជាការងារធំរបស់គ្រួសារ ដែលត្រូវចំណាយប្រាក់យ៉ាងច្រើន និងចំណាយពេលយូរ ។ យើងគួរស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងពិភាក្សាជាមួយអ្នកជំនាញជាមុនសិន ដើម្បីទទួលបានផ្ទះ១ខ្នងតាមការពេញចិត្តរបស់យើង និងសមស្របជាមួយតម្រូវការគ្រួសារ ៕

ផ្ទុះការរិះគ.ន់ យុវតីយកវ៉ាលិសអគ្គិសនីប្រើក្នុងអាកាសយានដ្ឋានមកជិះពេញផ្លូវ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មហាជនផ្ទុះការរិះគ.ន់ ថា តើសមត្ថកិច្ចបាត់ទៅណាអស់ ទើបបណ្តោយឱ្យយុវតីម្នាក់យកវ៉ាលិសអគ្គិសនីប្រើក្នុងអាកាសយានដ្ឋានមកជិះលើផ្លូវ «វីផាវ៉ាឌី រាំងស៊ីត» ក្នុងទីក្រុងបាងកក និងឱនមុខចុចទូរស័ព្ទ ពុំខ្វល់ពីយានជំនិះផ្សេងទៀត ។ ការរិះគ.ន់ ពីសំណាក់មហាជន គឺក្រោយមានការចែកចាយវីដេអូយុវតីនេះយ៉ាងច្រើនក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdMhSz4M1Nb6LRB7uTtCkz6NlTc7xzSqcUGDsM8KpbzpAU3FVCMOb7J6vQVN9h-ylpaNOB85L42g5ijYHvCDVe4J0b-dKaCFoqVAxyGUPXsiZLIVe_ExBA1sy-tlZg6o_pEHsnWlum2KyNhzjp9nR5ArbQz2mw3g5YahrENRX3XuuCUllkYq5M5aIIuPh/s764/photo_2024-08-24_09-22-28%20(2).jpg

នៅក្នុងវីដេអូ គេបានឃើញយុវតីខាងលើពុំពាក់មួកសុវត្ថិភាព ជិះវ៉ាលិសធ្វើដំណើរអគ្គិសនីនៅតាមផ្លូវជាមួយរថយន្តតូច-ធំជាច្រើនគ្រឿងទៀត ហើយធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមឃើញរូបភាពនេះរិះគន់ថា វាជាទង្វើពុំសមរម្យទាល់តែសោះ និងខុសច្បាប់ ។

បច្ចុប្បន្ន វ៉ាលិសធ្វើដំណើរអគ្គិសនីទទួលបានការពេញនិយមខ្លាំងក្នុងបណ្តាញសង្គម ពីព្រោះការផលិតវ៉ាលិសនេះឡើង គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរប្រើប្រាស់ក្នុងអាកាសយានដ្ឋានតែប៉ុណ្ណោះ ។ វ៉ាលិសនេះអាចទ្រទ្រង់ទម្ងន់ខ្លួនមនុស្សបាន ប៉ុន្តែយុវតីខាងលើបែរជាយកវ៉ាលិសមកជិះពេញផ្លូវធ្វើឱ្យមហាជនឃើញហើយបារម្ភពីសុវត្ថិភាពការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTLmthoDa6qDdl1wcYSzzqoEmdifQ8BmjLYNr6JP5sK8W0ZHJw69D6V_dYuqBpNdQ2gF93Q5XTce3lWcK2EDJ2aHU_dJJ0LhQQXPUGkDdbJuzDhRJLAl6gjsNMH_rTwDrEdp5oU3OA9YM5AVH-jINyQIJzXOzt72noul_lUnrwPU4fso9mkfZk28KTAWM1/s843/photo_2024-08-24_09-22-28%20(3).jpg

វីដេអូយុវតីជិះវ៉ាលិសអគ្គិសនីតាមដងផ្លូវត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ដោយសារនាងពុំពាក់មួកសុវត្ថិភាព និងគ្មានឧបករណ៍សម្រាប់ការពារខ្លួនអ្វីទាំងអស់ ។ លើសពីនេះ នាងថែមទាំងអង្គុយលើវ៉ាលិសរបស់ខ្លួននៅពីក្រោយគូទរថយន្តក្រុង ក្នុងទីក្រុងបាងកកទៀតផង ។

មហាជនសួរថា តើទង្វើនេះសមរម្យ និងស្របច្បាប់ប្រទេសថៃដែរឬទេ? ហើយវ៉ាលិសអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងអាកាសយានដ្ឋាន ពិតជាអាចជិះតាមផ្លូវបែបនេះ មែនទេ? យុវតីនេះមិនខ្វល់នឹងយានជំនិះផ្សេងទៀត ដោយសារនាងរវល់ឱនមុខចុចទូរស័ព្ទដៃគ្រប់ពេលវេលា ។ ហេតុនេះ មហាជនសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យករណីនេះជាបន្ទាន់ ដើម្បីសុវត្ថិភាពតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6qIK1g5cFLM2qKqyvypvkKmHM-3yhj5H7BBOqP1BavasaIKt_MSQdwdBH7oJf50iUyLT_v_Qo832PoMgpWckbBoooOhQ_3iJ-iiwy0yvmWbNBkdSyXRCzvgbOYQ8d9vlPBCos1k_AJt8Qg_RREXPw4DPtWGB6CaD2_uukhcvS0vn7Ms-mUnY60MqQ2ZC/s1280/photo_2024-08-24_09-22-28%20(4).jpg

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់និយាយថា ៖ «យុវតីនេះអាចជាជនជាតិចិន និងមិនខ្លាចស្លាប់» ។ បន្ទាប់មក ជនជាតិថៃម្នាក់ក៏ឆ្លើយតបទៅមតិនេះថា ៖ «នាងធ្លាប់ជិះវ៉ាលិសអគ្គិសនីនៅចិន ប៉ុន្តែនាងពុំអាចជិះនៅថៃបានទេ» ។ រីឯជនជាតិថៃផ្សេងទៀតថា ៖ «នាងចុចទូរស័ព្ទបណ្តើរ ជិះវ៉ាលិសបណ្តើរ ដោយសារនាងរវល់ឆែកមើលផែនទីផ្លូវ» ។

គួរបញ្ជាក់ថា វ៉ាលិសអគ្គិសនីអាចរត់បានក្នុងចម្ងាយលឿនបំផុតស្មើនឹង១៣គីឡូម៉ែត្រក្នុង១ម៉ោង និងរត់លើផ្លូវរហូតដល់១០គីឡូម៉ែត្រឯណោះ ហើយវ៉ាលិសប្រភេទនេះមានឧបករណ៍ដំឡើង និងបន្ថយល្បឿនគ្រប់បែបយ៉ាង ។ ប្រទេសនានាពុំអនុញ្ញាតឱ្យពលរដ្ឋជិះវ៉ាលិសនេះនៅតាមផ្លូវទេ ដូចជា ៖ ជប៉ុនបានហាមជិះវ៉ាលិសនេះដាច់ខាត បើគ្មានលិខិតអនុញ្ញាត ថែមទាំងពិន័យប្រាក់ទៀតផង ខណៈចិនក៏មានច្បាប់ហាមជិះវ៉ាលិសនេះនៅតាមផ្លូវដែរ ៕