Home ព័ត៌មានអន្តរជាតិ តើការបម្លាស់ទីរបស់កោះ The Eye កើតឡើងដោយសារបាតុភូតធម្មជាតិ ឬយ៉ាងណា?

តើការបម្លាស់ទីរបស់កោះ The Eye កើតឡើងដោយសារបាតុភូតធម្មជាតិ ឬយ៉ាងណា?

67
0

ប្រទេសអាហ្សង់ទីន ៖ វាបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាច្រើននាក់ឆ្ងល់ជាខ្លាំង ពេលឃើញកោះអាថ៌កំបាំងមួយមានរាងជារង្វង់មូល និងអាចផ្លាស់ទីដោយខ្លួនឯង ។ អ្នកបានឃើញកោះនេះសួរថា តើវាកើតឡើងដោយសារធម្មជាតិ ឬជាទីតាំងរបស់មនុស្សក្រៅភព?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzkllT6cZF0NIRGHsYZqXxImPGeHuk2MYONKcCbSwMjSrnNjT9qBRG9Bgx5zlPM30oLgA7zzlxZS9uL6DCBk8aaJNwoNiRWnNXtWtUJgS71K-TqvyeDomwaVzL3Ou2bxS4-rAsd6HpvbQ22UVZ7_fWAjm8Hl5alkf3her_9lgAvmsZ-uf5DUSBBROjhnuq/s1008/image_2024-08-26_09-05-46.png

ប៉ារ៉ាណា គឺជាទន្លេវែងបំផុតនៅទ្វីបអាមេរិក ដែលមានប្រវែងរហូតដល់៤.៨៨០គីឡូម៉ែត្រ និងហូរឆ្លងកាត់ប្រទេសចំនួន៣ ដូចជា ៖ ប្រេស៊ីល, ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន ។ ប៉ុន្តែទន្លេនេះមានរឿងរ៉ាវប្លែកៗ ហើយក្នុងចំណោមនោះមានរឿងរ៉ាវមួយធ្វើឱ្យបណ្តាអ្នកស្រាវជ្រាវឆ្ងល់ជាខ្លាំង គឺកោះនៅបរិវេណតំបន់ដីសណ្តឈ្មោះថា «The Eye» ឬឈ្មោះ «EL Ojo» ដែលភាសាអេស្ប៉ាញ មានន័យថា «កែវភ្នែក» ។

កោះ The Eye មានរាងជារង្វង់មូលស្ថិតនៅតំបន់ឌែលតាប៉ារ៉ាណា និងនៅជិតទីក្រុងបួណូស អៃរេស ។ កោះនេះមានអង្កត់ផ្ចិតប្រមាណ១២០ម៉ែត្រ ហើយវាអាចបម្លាស់ទីដោយខ្លួនឯង ស្រដៀងនឹងកែវភ្នែកមនុស្សកំពុងសម្លឹងមើលបរិវេណជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxXp84Azv8zZZKn2mD08RRoj-NQU-FgQKB0wjeZK86RsldpMoB3HKH2_cSZafEiZqjZMjI_cdrAhfd9QQlSpus7z0XXuE61pdVJ39OJQAVdhfoPum-wU6_3iULPo5SFWjS7gewA0SRLIBuxoNI22JOyddsMqUFnKlgpKtlI0Yi85eeSBfBXm8t4bs3hZOa/s3840/image_2024-08-26_09-06-04.png

លោក សេសជិអូ ណេអុសប៊ីល័រ ជាអ្នកដឹកនាំថតភាពយន្តជនជាតិអាហ្សង់ទីន បានឃើញកោះនេះដោយចៃដន្យ ក្នុងអំឡុងពេលលោកស្វែងរកទីតាំងថតភាពយន្តរឿងមនុស្សក្រៅភព និងរឿងរ៉ាវអាថ៌កំបាំង ។ ពីដំបូង លោកមានគម្រោងថតភាពយន្តនៅលើកោះនេះ ប៉ុន្តែពេលលោកត្រឡប់មកកោះម្តងទៀត ស្រាប់តែឃើញថា វាបានប្តូរទីតាំង ។

ភស្តុតាងអាចពិសោធន៍ថា កោះនេះបម្លាស់ទីបាន គឺដោយសាររូបភាពថតពីលើអាកាសរបស់ Google Earth ។ ពេលគេយករូបភាពកោះដែលថតខុសពេលវេលា ឬថតខុសថ្ងៃគ្នាមកប្រៀបធៀប គេនឹងឃើញយ៉ាងច្បាស់ថា កោះបានបម្លាស់ទីនៅបរិវេណជិតៗ ។ រហូតមកដល់ពេលនេះ ពុំទាន់មានការបកស្រាយច្បាស់លាស់ថា ហេតុអ្វីទើបវាអាចបម្លាស់ទីបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ZuiBvoBGBjvGvpxV1qRzOYt71vaZSrsOYUplLamECuP-ctLC7XGmC9l0Vb8JDmB3xlwURs_sNcRxyx6ozr2OxcDRrpb676a0XQy6KKgfyPdFUZDXqpXMoPN2vfT3wRRDSTw61Mq2DFqrwin7CpbdRtsYxLR48fUDaJ6Xg75v-08hTXMZq7gm8vn6uXwE/s1900/image_2024-08-26_09-06-13.png

អ្នកវិទ្យាសាស្ត្រជឿថា កោះ The Eye បានកើតឡើងនៅឆ្នាំ២០០៣ ហើយបើទោះជាមតិផ្សេងៗលើកឡើងពីកោះខុសៗគ្នា ប៉ុន្តែគ្មានការបញ្ជាក់តាមវិទ្យាសាស្ត្រពីកំណើតរបស់កោះទេ ។ ការលើកឡើងមួយតាមវិទ្យាសាស្ត្រដែលបកស្រាយពីរាងមូលរបស់កោះ គឺកើតឡើងដោយសារទឹកត្រជាក់ធ្វើឱ្យវាបម្លាស់ទី ។ អ្នកវិទ្យាសាស្ត្រខ្លះទៀតជឿថា អាចមានទឹកត្រជាក់នៅក្រោមកោះ ដែលមានសីតុណ្ហភាព និងពណ៌ខុសគ្នាពីទឹកនៅបរិវេណជុំវិញ ។

ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ន គ្មានភស្តុតាងផ្នែកវិទ្យាសាស្ត្រច្បាស់លាស់ពាក់ព័ន្ធនឹងកំណើតរបស់កោះឡើយ ។ ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រប្រាប់ថា កោះរង្វង់មូលអាចបម្លាស់ទីនេះមានលក្ខណៈដូចគ្នានឹងតំបន់ផ្សេងៗលើពិភពលោក ដូចជា ៖ ប្រទេសហ្វាំងឡង់, តួកគី, អ៊ីតាលី, ស៊ែប៊ី, រូម៉ានី និងឥណ្ឌា ព្រមទាំងកោះសិប្បនិម្មិតដែលមនុស្សបង្កើតឡើងសម្រាប់រស់នៅ គឺកោះនៅប្រទេសប៉េរូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwj_vF6hh5jXxQRTHp6OwlXC8yahmLOwq2WZKAWw6otlF8XfrlajfwCfKDxw4BhfspFHRojsl8leykL_acwH-bbF4CMXMxCvZFJSWsP59GRXjtD0dKoq75lrJQt1GuLcsNsvYYRVNlUEUjovO04nKZoYhsLPr_Nr2VApc-Hlm41SFqPOQmNvr9_2koDMMp/s1400/image_2024-08-26_09-06-18.png

កោះអណ្តែតទឹកទាំងនេះភាគច្រើនកើតឡើងពីរុក្ខជាតិប្រមូលផ្តុំគ្នា រហូតដល់របូតពីច្រាំងអណ្តែតទៅកណ្តាលទឹក ។ ពេលយូរបន្តិច រុក្ខជាតិទាំងនេះក៏ធំលូតលាស់ និងដុះពាសពេញធ្វើឱ្យឫសវាអណ្តែតទៅឆ្ងាយ ។ ហេតុនេះ ឫសរុក្ខជាតិពុំអាចដុះដល់បាតទឹកទេ វានឹងប្រើប្រាស់អុកស៊ីសែនស្រូបពីឫសជួយឱ្យដើមវាដុះនៅកណ្តាលទឹក ទើបវាក្លាយជាកោះអណ្តែតទឹក ។

នេះជាការបកស្រាយសម្រាប់ការអណ្តែតរបស់កោះ ប៉ុន្តែពុំអាចបកស្រាយពីការបម្លាស់ទីទៅបរិវេណក្បែរៗកោះបានទេ ទើបធ្វើឱ្យអ្នកជឿលើអប៉ីជំនឿ និងជឿរឿងមនុស្សក្រៅភព ជឿថា កោះនេះពុំបានកើតឡើងតាមធម្មជាតិទេ វាជាកោះសិប្បនិម្មិតបង្កើតឡើងដោយមនុស្សក្រៅភព ។ ប៉ុន្តែរូបភាពកោះដែលបានថតទុកអស់រយៈពេលជិត២០ឆ្នាំ គឺចាប់ពីឆ្នាំ២០០៣ ជាភស្តុតាងបង្ហាញថា កោះមានដើមកំណើតតាំងពីពេលមុននេះ ។ https://i.redd.it/33go7t53f2ca1.jpg

លោក សេសជិអូ ណេអុសប៊ីល័រ ចូលចិត្តកោះ The Eye យ៉ាងខ្លាំង ហើយលោកព្យាយាមរកវិធីស្រាវជ្រាវកោះជាមួយក្រុមវិស្វករដើម្បីពិសោធន៍ថា តើវាកើតឡើងតាមធម្មជាតិ ឬយ៉ាងណា? នៅឆ្នាំ២០១៦ លោកបានរៃអង្គាសប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិកដើម្បីស្រាវជ្រាវកោះ ប៉ុន្តែលោកបរាជ័យ ។ បច្ចុប្បន្ន កោះអាថ៌កំបាំងអាចបម្លាស់ទីដោយខ្លួនឯង នៅតែជាចម្ងល់របស់អ្នកស្រាវជ្រាវបន្តទៀត ៕