Home ព័ត៌មានអន្តរជាតិ ផ្ទុះការរិះគ.ន់ យុវតីយកវ៉ាលិសអគ្គិសនីប្រើក្នុងអាកាសយានដ្ឋានមកជិះពេញផ្លូវ

ផ្ទុះការរិះគ.ន់ យុវតីយកវ៉ាលិសអគ្គិសនីប្រើក្នុងអាកាសយានដ្ឋានមកជិះពេញផ្លូវ

90
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មហាជនផ្ទុះការរិះគ.ន់ ថា តើសមត្ថកិច្ចបាត់ទៅណាអស់ ទើបបណ្តោយឱ្យយុវតីម្នាក់យកវ៉ាលិសអគ្គិសនីប្រើក្នុងអាកាសយានដ្ឋានមកជិះលើផ្លូវ «វីផាវ៉ាឌី រាំងស៊ីត» ក្នុងទីក្រុងបាងកក និងឱនមុខចុចទូរស័ព្ទ ពុំខ្វល់ពីយានជំនិះផ្សេងទៀត ។ ការរិះគ.ន់ ពីសំណាក់មហាជន គឺក្រោយមានការចែកចាយវីដេអូយុវតីនេះយ៉ាងច្រើនក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdMhSz4M1Nb6LRB7uTtCkz6NlTc7xzSqcUGDsM8KpbzpAU3FVCMOb7J6vQVN9h-ylpaNOB85L42g5ijYHvCDVe4J0b-dKaCFoqVAxyGUPXsiZLIVe_ExBA1sy-tlZg6o_pEHsnWlum2KyNhzjp9nR5ArbQz2mw3g5YahrENRX3XuuCUllkYq5M5aIIuPh/s764/photo_2024-08-24_09-22-28%20(2).jpg

នៅក្នុងវីដេអូ គេបានឃើញយុវតីខាងលើពុំពាក់មួកសុវត្ថិភាព ជិះវ៉ាលិសធ្វើដំណើរអគ្គិសនីនៅតាមផ្លូវជាមួយរថយន្តតូច-ធំជាច្រើនគ្រឿងទៀត ហើយធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមឃើញរូបភាពនេះរិះគន់ថា វាជាទង្វើពុំសមរម្យទាល់តែសោះ និងខុសច្បាប់ ។

បច្ចុប្បន្ន វ៉ាលិសធ្វើដំណើរអគ្គិសនីទទួលបានការពេញនិយមខ្លាំងក្នុងបណ្តាញសង្គម ពីព្រោះការផលិតវ៉ាលិសនេះឡើង គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរប្រើប្រាស់ក្នុងអាកាសយានដ្ឋានតែប៉ុណ្ណោះ ។ វ៉ាលិសនេះអាចទ្រទ្រង់ទម្ងន់ខ្លួនមនុស្សបាន ប៉ុន្តែយុវតីខាងលើបែរជាយកវ៉ាលិសមកជិះពេញផ្លូវធ្វើឱ្យមហាជនឃើញហើយបារម្ភពីសុវត្ថិភាពការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTLmthoDa6qDdl1wcYSzzqoEmdifQ8BmjLYNr6JP5sK8W0ZHJw69D6V_dYuqBpNdQ2gF93Q5XTce3lWcK2EDJ2aHU_dJJ0LhQQXPUGkDdbJuzDhRJLAl6gjsNMH_rTwDrEdp5oU3OA9YM5AVH-jINyQIJzXOzt72noul_lUnrwPU4fso9mkfZk28KTAWM1/s843/photo_2024-08-24_09-22-28%20(3).jpg

វីដេអូយុវតីជិះវ៉ាលិសអគ្គិសនីតាមដងផ្លូវត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ដោយសារនាងពុំពាក់មួកសុវត្ថិភាព និងគ្មានឧបករណ៍សម្រាប់ការពារខ្លួនអ្វីទាំងអស់ ។ លើសពីនេះ នាងថែមទាំងអង្គុយលើវ៉ាលិសរបស់ខ្លួននៅពីក្រោយគូទរថយន្តក្រុង ក្នុងទីក្រុងបាងកកទៀតផង ។

មហាជនសួរថា តើទង្វើនេះសមរម្យ និងស្របច្បាប់ប្រទេសថៃដែរឬទេ? ហើយវ៉ាលិសអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងអាកាសយានដ្ឋាន ពិតជាអាចជិះតាមផ្លូវបែបនេះ មែនទេ? យុវតីនេះមិនខ្វល់នឹងយានជំនិះផ្សេងទៀត ដោយសារនាងរវល់ឱនមុខចុចទូរស័ព្ទដៃគ្រប់ពេលវេលា ។ ហេតុនេះ មហាជនសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យករណីនេះជាបន្ទាន់ ដើម្បីសុវត្ថិភាពតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6qIK1g5cFLM2qKqyvypvkKmHM-3yhj5H7BBOqP1BavasaIKt_MSQdwdBH7oJf50iUyLT_v_Qo832PoMgpWckbBoooOhQ_3iJ-iiwy0yvmWbNBkdSyXRCzvgbOYQ8d9vlPBCos1k_AJt8Qg_RREXPw4DPtWGB6CaD2_uukhcvS0vn7Ms-mUnY60MqQ2ZC/s1280/photo_2024-08-24_09-22-28%20(4).jpg

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់និយាយថា ៖ «យុវតីនេះអាចជាជនជាតិចិន និងមិនខ្លាចស្លាប់» ។ បន្ទាប់មក ជនជាតិថៃម្នាក់ក៏ឆ្លើយតបទៅមតិនេះថា ៖ «នាងធ្លាប់ជិះវ៉ាលិសអគ្គិសនីនៅចិន ប៉ុន្តែនាងពុំអាចជិះនៅថៃបានទេ» ។ រីឯជនជាតិថៃផ្សេងទៀតថា ៖ «នាងចុចទូរស័ព្ទបណ្តើរ ជិះវ៉ាលិសបណ្តើរ ដោយសារនាងរវល់ឆែកមើលផែនទីផ្លូវ» ។

គួរបញ្ជាក់ថា វ៉ាលិសអគ្គិសនីអាចរត់បានក្នុងចម្ងាយលឿនបំផុតស្មើនឹង១៣គីឡូម៉ែត្រក្នុង១ម៉ោង និងរត់លើផ្លូវរហូតដល់១០គីឡូម៉ែត្រឯណោះ ហើយវ៉ាលិសប្រភេទនេះមានឧបករណ៍ដំឡើង និងបន្ថយល្បឿនគ្រប់បែបយ៉ាង ។ ប្រទេសនានាពុំអនុញ្ញាតឱ្យពលរដ្ឋជិះវ៉ាលិសនេះនៅតាមផ្លូវទេ ដូចជា ៖ ជប៉ុនបានហាមជិះវ៉ាលិសនេះដាច់ខាត បើគ្មានលិខិតអនុញ្ញាត ថែមទាំងពិន័យប្រាក់ទៀតផង ខណៈចិនក៏មានច្បាប់ហាមជិះវ៉ាលិសនេះនៅតាមផ្លូវដែរ ៕