Home Blog Page 898

មកស្គាល់កោះកើតពីបន្ទុះភ្នំភ្លើងមានភ្លៀងធ្លាក់តែ១៦ថ្ងៃក្នុង១ឆ្នាំ ប៉ុន្តែប្រជាជនអាចធ្វើរឿងនេះបានទៀត

0

ប្រទេសអេស្ប៉ាញ ៖ កោះ Lanzarote របស់ប្រទេសអេស្ប៉ាញ ស្ថិតនៅភាគខាងកើតបំផុតរបស់ប្រជុំកោះខាណារី ក្នុងមហាសមុទ្រអាត្លង់ទិក ។ កោះនេះស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងជើងទ្វីបអាហ្វ្រិក និងសមុទ្រខ្សាច់សាហារ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYIsMbWdB380AuQZSU8FKtLs5c0r7gn7jn_RMGvgcuoWlWwvhP-seWAGoAuzhdEuojjWOaiLFPEJPAWUBhEjFrawWACFc_oTcz_jxS3XKAe5GK6Yh1oX3oDkOQUlphmT2tjvtt5l-WF7CrQxBQ0nh2xssj8ByPX7fKOPdhybn09IdnrqgmERa5PLZ4mza/s1600/image_2024-09-06_08-39-51.png

កោះ Lanzarote បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងកាលពី១៥លានឆ្នាំមុន ហើយវាគ្របដណ្តប់ទៅដោយកំអែភ្នំភ្លើងរឹង, កំទេចកំទីថ្មភ្នំភ្លើង និងវាលខ្សាច់ពណ៌ខ្មៅ ។ នៅលើកោះមានភ្លៀងធ្លាក់តិចតួចបំផុត គឺស្មើប្រមាណតែ១៦ថ្ងៃក្នុង១ឆ្នាំ ហើយពេលខ្លះសីតុណ្ហភាពនៅលើខ្សាច់ពណ៌ខ្មៅ បានកើនឡើងរហូតដល់៥០អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp43ntrN2swQaRVfZD1A57AD533YNUzEMyhIpQyEYuSL_9_XdrUvZvLnBFpia6FUizEOmvMLWJkMvORScJsbnU423iYn07zTQSD9usJLrx3qZmCjoysbjsPZT_MWeKrj5jszvmXDTsQjiN2F9jYRp_lwaoJBhSceUahvht8HlVGMgoOC4axpur9D_ho4qU/s1800/image_2024-09-06_08-39-59.png

បើទោះជានៅទីនេះមានអាកាសធាតុមិនអំណោយផលក្តី ប៉ុន្តែកោះ Lanzarote អាចផលិតស្រាទំពាំងបាយជូរ ចាប់ពី៤សែនដប រហូតដល់៦សែនដបក្នុង១ឆ្នាំ ។ អ្នកផលិតស្រាទំពាំងបាយជូររបស់កោះចាត់ទុកថា ពួកគេជាក្រុមអ្នកធ្វើការធ្ងន់បំផុតលើពិភពលោក ។ ការស្វែងរកវិធីដាំដើមទំពាំងបាយជូរនៅលើកោះក្សត់ទឹកភ្លៀងនេះបានកើតឡើងតាំងពីសតវត្សរ៍ទី១៨ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisWoca0wobmFSV4zJ1czxvMtYtgQ_8E3SQIp08LH91yETRfAQcW-DAGg6fPbPuE-8d9j0bEtGqwp7N8_L_zJk9xdrUPqkrakafr-ieOXtDfE_5mhmlPDquqA9WYnSYMWo7L4MDrgAPExok4z_BSTRYRtKNjwYStZVyxUg0u9h1YTxnjDUy2jwwL6QdEdP6/s1024/image_2024-09-06_08-40-09.png

កាលពីឆ្នាំ១៧៣០ គឺជាការផ្ទុះភ្នំភ្លើងលើកចុងក្រោយរបស់ភ្នំ Timanfaya និងជាការផ្ទុះភ្នំភ្លើងជាប់ៗគ្នារហូតរយៈពេល៦ឆ្នាំ ។ ហេតុនេះ វាធ្វើឱ្យមនុស្សម្នារស់នៅលើកោះជាច្រើននាក់សម្រេចចិត្តនាំក្រុមគ្រួសារជម្លៀសទៅរស់នៅតំបន់ផ្សេងទៀត ដែលមានអាកាសធាតុអំណោយផល និងពុំប្រឈមជាមួយភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNpdiLtscDcSWofiNMeD4zOieHeR0e_MxE2PBAAc1XxCqBKxO9FHp2AhIuXzaCTIENEEkQmXVuu8XIxjKrlfOdN-UcJ_Wefbs0JslklIJgVRa4fIqKlt1H-2pYq0xr_ZcADQVTcH39P0_x9WA9RjfvQSlwzn8lCDwcqCHoBGHvSm5RJxAZxgPJyzp2PUd/s2560/image_2024-09-06_08-40-18.png

ទោះយ៉ាងណា មនុស្សមួយចំនួនពុំបានផ្លាស់ប្តូរទីលំនៅទៅរស់នៅតំបន់ផ្សេងទេ ហើយពួកគេនៅតែបន្តរស់នៅលើកោះដដែល ។ ពួកគេនិយាយថា ដីភ្នំភ្លើងមានគុណសម្បត្តិអាចរក្សាសំណើមបានយ៉ាងល្អ ទើបពួកគេអាចដាំដុះដំណាំលើកោះដើម្បីមានប្រាក់ចំណូលចិញ្ចឹមជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQkGIk27yBFeSztPIun7kvH58WSSke5P_A3HwfZdp0OyaDtUsQSkJeIYe9u5VrVyKYZcVN65GH5vc5xe2uQutT6rC_g9_2EOnYJz1q2MVYIO76Fgrd7Jxzq1NfiYvpLpkPcgqqB0YKKhoQ4VKJdX426DqaT15M293HxgaXWBGOMDMJyKZOIxsmSAOgO_W/s1024/image_2024-09-06_08-40-26.png

Lanzarote បានក្លាយជាកោះសម្រាប់ដាំដុះដំណាំលក្ខណៈស្ងួត តាមរយៈការប្រើប្រាស់ដីភ្នំភ្លើង ។ វាជាការពិសោធន៍ឱ្យឃើញថា មនុស្សរស់នៅលើកោះដែលកើតឡើងដោយសារការផ្ទុះភ្នំភ្លើង គឺពិតជាមានភាពអត់ធ្មត់ខ្លាំង និងមានជំនាញកសិកម្ម ៕

ផ្ទុះការមិនពេញចិត្តខ្លាំងពីសំណាក់ពលរដ្ឋថៃរឿងនំគ្រក់

0

ប្រទេសថៃ ៖ នំគ្រក់ គឺជាអាហាររបស់ខ្មែរយើងតាំងពីយូរយាណាស់មកហើយ ដែលនំនេះធ្វើឡើងពីម្សៅអង្ករលាយជាមួយបាយកក ដាក់ខ្ទះដូង និងចម្អិនដោយអំបែងដីមានរន្ធតូចៗ ។ ពេលឆ្អិន ខ្មែរយើងបានយកនំគ្រក់មកផ្គុំជាប់គ្នាពីរៗបរិភោគជាមួយទឹកជ្រលក់ ពេលខ្លះ យើងក៏អាចបរិភោគជាមួយបន្លែផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMpG_BKzkMMRBgaVj2W6j8wuqPwW39_-MS6z9K0mhJkKHTIBuAEt7Mfx_sGFO80pd_wB7aGhA77ZRJ666sfgpHyRKiH-TuK8PnlHxmp-Hcwbli7W5D23g5aKZqt8exl8as3CImi9oaB0nFlFvGr-dSg2Jy84v-qNlVjEV1ofMudbU5x0N1_PSWQAo2xBfx/s1280/image_2024-09-06_08-26-19.png

ប៉ុន្តែពេលយើងបង្ហោះរូបភាពនំគ្រក់ក្នុងបណ្តាញសង្គម បែរជាធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តទៅវិញ ហើយថែមទាំងនិយាយថា ខ្មែរលួ.ច នំរបស់ថៃ ។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានប្រធានបទជជែកគ្នាមិនឈប់ឈររវាងប្រទេសថៃ និងកម្ពុជា ។ ប្រធានបទថ្មីមួយដែលធ្វើឱ្យពលរដ្ឋថៃមានចម្ងល់យ៉ាងខ្លាំងនោះ គឺកម្មវិធី MasterChef របស់កម្ពុជាបានយកនំគ្រក់មកបង្ហាញ និងអះអាងថា នំគ្រក់ គឺជាវប្បធម៌អាហាររបស់ជនជាតិខ្មែរតាំងពីសម័យបុរាណមកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIxrk-OSH7gJd00DafyutZAHr1f_8qNwe6BqLnoBklKArDqfcY6sJsAslqgZbyf-_PKgpapOUOcu-ZYJxHoaBnP2FfixXSBCUBsiH_9JHuR9wKhfNK-dJekgHEP8jE0CM76vT7KA9_sfQOKJHgcw2HkV4TvG1-cFPoxTs801nH6ZuuZxg1NCBeYg-CTpq5/s1200/image_2024-09-06_08-26-27.png

សារព័ត៌មានថៃផ្សាយថា កម្ពុជា គឺជាប្រទេសមួយដែលមានពលរដ្ឋចូលចិត្តយកម្ហូបអាហារ, នំចំណី និងអ្វីជាច្រើនទៀតរបស់ប្រទេសផ្សេងមកធ្វើជារបស់ខ្លួនជានិច្ច ។ ហ្វេសប៊ុកផេករបស់ថៃឈ្មោះ «World Forum ข่าวสารต่างประเทศ» បានបង្ហោះរូបភាពនំគ្រក់ និងសរសេរថា ៖ «កម្ពុជានិយាយថា នំគ្រក់ ជានំរបស់កម្ពុជាដែលមានតាំងពីសម័យបុរាណកាលមកម៉្លេះ ។ បន្ទាប់ពីកម្មវិធី MasterChef យកនំគ្រក់ជានំតំណាងខ្មែរមកបង្ហាញ បែរជាផ្ទះលេខ២ ប្រាប់ថា នំគ្រក់ជារបស់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp0PhZydswtCIZ0NE0mISmn_oHQ_NTaJDd24GSUFhnanApEaWQqxeklqOC8lhN2I8r3xdXyRJ7crB5oHMQ3tcU3HqVtCCKEARo22rNLnja92rvD-1lQh8o2OhCkjj8p3jdc7gS_tJnzMWk50T6KIxyQGcWEUHz29nAtpLzrr06VXG17elM6ClSlnMZdHz5/s1500/image_2024-09-06_08-26-38.png

សារព័ត៌មានថៃបញ្ជាក់ថា ពលរដ្ឋខ្មែរបានប្រើប្រាស់ពាក្យថា «ផ្ទះលេខ១» និង «ផ្ទះលេខ២» គឺផ្ទះលេខ១ សំដៅលើប្រទេសកម្ពុជា រីឯផ្ទះលេខ២ សំដៅលើប្រទេសថៃ ។ ក្រោយពេលហ្វេសប៊ុកផេកថៃខាងលើបង្ហោះរូបភាពនំគ្រក់ ធ្វើឱ្យពលរដ្ឋថៃចូលមកបញ្ចេញមតិយ៉ាងច្រើនថា នំគ្រក់ជារបស់ថៃអស់រាប់រយឆ្នាំ ហើយពួកគេថា ខ្មែរលួចនំរបស់ថៃ ធ្វើឱ្យថៃនឿយហត់ចិត្តយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnBM-rsjGtHB14g_85qf8YiZSWdpWm_K9UuHp41ISCVT0pNdsRAVp1A2orbmC6abvFMKMw6LOd71zPInHCTwVya_8KWQX7aPnqSvsl54bevNmzTfv1LKqmFSYoFVPnm5KKLIwwo9y2HG3q27fV7QQqzv8UwG9JD-MIh22tGGCDjr3aZFdNp6bGAF3wck0a/s720/image_2024-09-06_08-27-01.png

ហ្វេសប៊ុកផេកថៃឈ្មោះ «World Forum ข่าวสารต่างประเทศ» បញ្ជាក់ថា នំគ្រក់របស់ថៃ (ខានុម គ្រក់ ឬ Khanom Khrok) បានជាប់ចំណាត់ថ្នាក់ទី៤ ជានំល្អបំផុតនៅលើពិភពលោក ដែលចាត់ចំណាត់ថ្នាក់ដោយគេហទំព័រដ៏ល្បីល្បាញឈ្មោះ Tasteatlas ។ រីឯចំណាត់ថ្នាក់ទី១ បានទៅ Crêpes របស់បារាំង, ចំណាត់ថ្នាក់ទី២ បានទៅ Kaiserschmarrn របស់អូទ្រីស និងចំណាត់ថ្នាក់ទី៣ បានទៅ Jianbing របស់ចិន ។

គួរបញ្ជាក់ថា ទម្លាប់បរិភោគនំគ្រក់របស់ខ្មែរ និងថៃ គឺខុសគ្នា ។ ខ្មែរយើងបរិភោគនំគ្រក់ជាមួយទឹកជ្រលក់ដាក់ក្នុងចានចង្កឹះ ដែលផ្សំពីទឹកត្រី, ស្ករស, ទឹកខ្មេះ, ខ្ទឹមស និងម្ទេស ហើយពេលបរិភោគ យើងដាក់ខ្ទិះដូងចូលក្នុងទឹកជ្រលក់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD3L6In6LOqlM-VErhBxa-yEJv7nFoxfRasdcx1fGg-eMpGNdSFBergzJH7P7F2PfBQ7n1xLIjSLSm4Iy1m7XAjkMh4qCNUsYY4oTYx0cV6D3Yl8TSh_W-QNaqHC5GL6XboHNkr9KkgQqmI6qVdw_j15TH9w7HH4Ygosx4YOqe8T2GLocntkRMBYWU5zQe/s960/image_2024-09-06_08-27-05.png

    ចំណែកថៃវិញពុំបរិភោគនំគ្រក់ជាមួយទឹកជ្រលក់ទេ គឺពួកគេបរិភោគនំនេះជាបង្អែមវិញ ។ នំគ្រក់នៅថៃមានរសជាតិផ្អែមបន្តិច និងដាក់គ្រឿងផ្សំផ្សេងៗនៅផ្នែកខាងលើ ដូចជា ៖ ល្ង, គ្រាប់ពោត, ស្លឹកខ្ទឹម និងត្រាវ ៕

កាន់តែងាយស្រួលហើយ ! រថភ្លើងដឹកទំនិញពីថៃមករាជធានីភ្នំពេញនឹងបើកដំណើរការឆាប់ៗនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នៅខែកញ្ញា ឆ្នាំ២០២៤នេះ នឹងចាប់ផ្តើមដំណើរការរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនពីស្ថានីយរថភ្លើងម៉ាបតាផុត ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងចម្ងាយផ្លូវ ៦៩១គីឡូម៉ែត្រ ។

ប្រទេសថៃបានពិភាក្សាជាមួយកម្ពុជាពីការផ្លាស់ប្តូរទីតាំងស្កេនទំនិញទៅរាជធានីភ្នំពេញតែម្តង ដោយពុំចាំបាច់ស្កេនទំនិញនៅប៉ោយប៉ែតទៀតទេ រីឯការដឹកអ្នកដំណើរតាមរថភ្លើង នឹងដំណើរការនៅឆ្នាំ២០២៥ ។ បច្ចុប្បន្ន ប្រទេសទាំងពីរនឹងផ្តោតលើសុវត្ថិភាពការដឹកទំនិញរបស់រថភ្លើងសិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx70h2wqn_k4Zzk5xnzPOw4P2Ta5UJCXJho23ExnhslGPidkJeBwotNOHzTqLGPB1TSQLDO9zGL4IVjwVGVgwLrYo3g0vz6-BZqBkM0ooTDgtPM1NOGbUPpn888gwi1sgqkC2ZFOAhkcu_rznJX2EbhsvZYTvypqsAoMjJTlUW8KQWfaiaGfd44r0roHCi/s1200/image_2024-09-06_08-17-46.png

លោក ពិឈេត គុនណាថាំរ៉ាក់ មន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវដែកថៃ និយាយថា ៖ «នៅខែកញ្ញា ឆ្នាំ២០២៤ (ប៉ុន្តែពុំទាន់កំណត់ថ្ងៃច្បាស់លាស់) ខាងរថភ្លើងថៃមានគម្រោងដំណើរការរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនលើកដំបូង គឺចេញពីស្ថានីយរថភ្លើងម៉ាបតាផុត ខេត្តរ៉ាក់យ៉ង ទៅកាន់រាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវ ៦៩១គីឡូម៉ែត្រ ។ ការដឹកទំនិញតាមផ្លូវរថភ្លើងនេះ ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈរវាងកម្ពុជា និងថៃ តាំងពីឆ្នាំ២០១៩» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPqvyoza4x8fqH9vZ-no3HBykPg7xsHR7H_byHmi0sxLDkpMWwBaz6o2aH2p2ARi3nm0ekqDubVidXNgDFMeHjZ8hVsKxj7NZojWAl_K6w1HbM1mlwghCWstq13L1ONtjihoNTYA_jG_4WR9fB6qtULHidWXBZhIirOsQPGKdy21SVzeRqVqWpNTwv5BuE/s800/image_2024-09-06_08-17-54.png

លោកបន្តថា ៖ «ជំហានដំបូង នឹងដំណើរការរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. (GML) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន PTT Public Company Limited ។ រថភ្លើងនឹងធ្វើដំណើរ ចំនួន២ជើងក្នុង១សប្តាហ៍ ដោយដឹកទំនិញដូចជា ៖ កំទេចផ្លាស្ទិក, ប្រេងម៉ាស៊ីន និងប្រេងហ្វ្រាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG3n0gYK4GuUvo0tbv1zWm0XA2Oo2bbhFgxfnfiH2mZe6FsgjGwVBAYVTcOnBrJRMfGXMmO2yBnzBzA07DzMs_8yT6HaFeI9dP73blbvinQ-GxNwKxLqhOoshyjNKK3aPhPUd2pX9nP2L4UOuuaSWYBcI6HKE0okcMBVCN1eUqDESwD5PoZTF303vvwcJh/s1600/image_2024-09-06_08-19-26.png

លោកបន្តទៀតថា កាលពីចុងឆ្នាំ២០២៣ ខាងរថភ្លើងថៃបានសាកល្បងដឹកទំនិញឆ្លងកាត់ព្រំដែនជាលើកដំបូង តាមរយៈក្រុមហ៊ុន GML ដែលចាកចេញពីស្ថានីយរថភ្លើងម៉ាបតាផុត ទៅកាន់រាជធានីភ្នំពេញ ។ ពេលនោះ ថៃបានដឹកកំទេចផ្លាស្ទិក និងប្រេងម៉ាស៊ីនចំនួន២ទូរ ហើយគ្មានបញ្ហាពេលធ្វើដំណើរទេ ប៉ុន្តែមានបញ្ហាការពិនិត្យទំនិញរបស់មន្ត្រីគយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFIehZ079Amjd90L72QgltlikJqXtghDPjORej0gvR-l_J4KmCZ2M47LwLBgVjn0XUl6x8y-dhzdM-fwdOZboajgerZpoYQ_GHF84JwP7FFwpVG1BbrzFAyAgAkaNfaYWUA6BLIR1i_n_X5NhZrecAgIsyh89Q42jIdiSxCbOlfs0rovRnqflwb5REhxbR/s800/image_2024-09-06_08-18-24.png

ពេលរថភ្លើងដឹកទំនិញទៅដល់ប៉ោយប៉ែត គឺត្រូវលើកទំនិញចេញពីរថភ្លើងទៅដាក់លើរថយន្ត ដើម្បីយកទៅត្រួតពិនិត្យនៅនាយកដ្ឋានគយ ដែលនៅឆ្ងាយពីប៉ោយប៉ែតប្រមាណ២គីឡូម៉ែត្រ ។ ពេលពិនិត្យទំនិញរួចរាល់ ត្រូវលើកទំនិញពីរថយន្តឡើងលើរថភ្លើងវិញ ទើបធ្វើដំណើរទៅរាជធានីភ្នំពេញ ។ វាពុំងាយស្រួលទេ និងចំណាយពេលយូរណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRiqO6iLhMP1p23WAMIw5X0dyEa3whLc2O9NVkcEX7ZduLxyo13qqaT5xALXHlPHjUtkiajRZDR7SEekQEWVCF6DAoHP2jARIPa3zqtGisiM7CaSyzKBWkUHUVxvKV6-2qzvojaYAGAeIO0uyk7A8vZ5wnXQSdx34oUCxE2fJCzhKDoZLRNTb0linuGSH/s1280/image_2024-09-06_08-18-43.png

ហេតុនេះ ប្រទេសទាំងពីរក៏បានបង្កើតក្រុមការងាររួមគ្នា និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងត្រួតពិនិត្យទំនិញនៅរាជធានីភ្នំពេញតែម្តង ដោយពុំចាំបាច់ត្រួតពិនិត្យនៅប៉ោយប៉ែត ។ បច្ចុប្បន្ន យើងកំពុងត្រៀមខ្លួនដើម្បីឱ្យការដឹកទំនិញតាមរថភ្លើងមានប្រសិទ្ធភាពបំផុត, ងាយស្រួល, សន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយ ស្របតាមគោលនយោបាយរបស់ក្រសួងគមនាគមន៍ថៃ ដែលជំរុញការដឹកទំនិញតាមរថភ្លើងទៅកាន់តំបន់អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-jWgXuGwcWtsd6XLoIptyj3Q6s0XZPp6ctTOdI1oNur-KUJJZ1fQ3L6ljpAI3ZsdMetHgoYSzNm6IhHcJ8FA47GFspnFtNowZ89QarVSGtQmk-FMzI6gSYjQghXlfaYvF12QpiIJ_D0OH3XWRiZOElTWZCrYLCYKjBy9zAbWuTJbZmiOjGsernWGbKdww/s780/image_2024-09-06_08-19-13.png

ចំណែកការដឹកអ្នកដំណើរតាមរថភ្លើងពីប្រទេសថៃទៅកម្ពុជា លោក សុរ៉ាផុង ពិយ៉ាកឆូត រដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃកំពុងពន្លឿនឱ្យដំណើរការឆាប់ៗ ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាពីការត្រៀមដឹកអ្នកដំណើរតាមរថភ្លើងឱ្យមានសុវត្ថិភាពបំផុត ។ ភាគីថៃរំពឹងថា ការដឹកអ្នកដំណើរតាមរថភ្លើងរវាងប្រទេសទាំងពីរនឹងដំណើរការនៅឆ្នាំ២០២៥ ៕

ធ្លាយដំណឹងថា J-hope សមាជិក BTS ទិញ Penthouse ជាង១៦លានដុល្លារជាសាច់ប្រាក់សុទ្ធ

0

នៅថ្ងៃទី៣ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយ Biz Korea បានរាយការណ៍ថា ថ្មីៗនេះ J-hope បានទិញ penthouse នៅក្នុងផ្ទះល្វែងលំដាប់ខ្ពស់ក្នុងទីក្រុងសេអ៊ូលក្នុងតម្លៃ ១២ ពាន់លានវ៉ុន (ប្រហែលជិត ៩ លានដុល្លារ) ជាសាច់ប្រាក់ទាំងស្រុង។ វាក៏ត្រូវបានគេបង្ហាញផងដែរថាមួយខែក្រោយមកតារាល្បីឈ្មោះរូបនេះបានទិញបន្ទប់បន្ថែមមួយនៅជាន់ក្រោម penthouse។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTiY9EY3Z6YEukMsYrKKYWqM2bCztZouMQV1ba5DaNNRuW3VJasy9ctr9Icbh3Kzb7Nf5L7nHNcYbG5ZdNAGRYjP4x_2Eoct4dRE5FXD8RYgUnVP_m0-iKBZ5z1w93pxQs8G6Kr_9JFY0ssKmcAr7BARWYgB9yjgQnZkucVQSe8mn46RxLL8_8Fn9DFxJ/s1480/image_2024-09-05_15-54-16.png

យោងតាមរបាយការណ៍ J-hope បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់យូនីតជាន់ក្រោមនៅក្នុងខែមិថុនា ឆ្នាំ២០២០ ហើយបានបញ្ចប់ការបង់ប្រាក់ពេញលេញនៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ដោយផ្ទេរកម្មសិទ្ធិជាផ្លូវការ។ តម្លៃទីផ្សារបច្ចុប្បន្នសម្រាប់អាផាតមិនទាំងនេះមានចាប់ពី ១១ពាន់លានដល់ ១២ ពាន់លានវ៉ុន (ប្រហែល ៨.២ ទៅ ៨.៩ លានដុល្លារ)។ ដោយសារ J-hope មិនបានយកប្រាក់បញ្ចាំមក គេបានប៉ាន់ប្រមាណថា J-hope បានចំណាយប្រាក់ជាង ២០ ពាន់លានវ៉ុន (ជាង១៦លានដុល្លារ) ជាសាច់ប្រាក់ដើម្បីទិញអាផាតមិនទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9YjEb7rj6dgHmk_IfAdomsg-Ht93K14vs14LyZwkdrfCyy4UnIPLY21wJJ1wIZlpQejqoFXRpZr7EWhJG9sYpRjQTq-6XGShSbGrrlxvfihQN4LITD1QkgnpHyHO5JotGCi_PA-4FWmyhN9t2zzSPCnDUcxZZtXMe6cxHQhj7OEVh3kTqycWAFuYTYu6P/s1200/image_2024-09-05_15-54-25.png

នេះមិនមែនជាលើកទីមួយទេ ដែល J-hope វិនិយោគលើអចលនទ្រព្យដ៏ប្រណីត។ កាលពីមុនសមាជិកBTS រូបនេះបានទិញផ្ទះល្វែងលំដាប់ខ្ពស់ពីរផ្សេងទៀត។ ជាមួយនឹងការទិញទាំងនេះ ពេលនេះ J-hope កាន់កាប់លំនៅដ្ឋានប្រណីតសរុបចំនួន ៤ ដែលពង្រឹងឋានៈរបស់លោកជា «អ្នកមានវ័យក្មេង» ដែលសរុបជាទឹកប្រាក់ប្រហែលជា២០.១លានដុល្លារ។ គួរបញ្ជាក់ថា J-hope បានចុះឈ្មោះចូលបម្រើយោធាជាទាហានសកម្មនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់កាតព្វកិច្ចនេះនៅខែតុលានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_PQY9Z4a3JBvqJ6TjwKbKIA1d6A7sZqymRiEMYCrIkYdOWhyphenhyphen2cj7910FPZx9qMq4bdD5PE72zyufA1TVy9hlKWXRJ2uR-hvMhu86BU4QNR1vgDkiNEYiVf_fTO-YnnpBEvpmLVjUBJpedLsjiWPbSJNoJouWgGsFE2j1uvmEXqFd6RIMCVQbGOdNOyDel/s925/image_2024-09-04_13-54-00%20(3).png

តិចចាញ់បរទេស! ផ្ទុះការសរសើរជនបរទេសម្នាក់ច្រៀងបទ «នគររាជ វគ្គ២» បានយ៉ាងល្អ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកបន្ទាប់ពីបានស្តាប់បានឃើញជនបរទេសម្នាក់ច្រៀងបទ នគររាជ វគ្គ២ បានយ៉ាងល្អ ថែមទាំងច្រៀងច្បាស់ៗមិនចាញ់ជនជាតិខ្មែរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0kjjm8byfp-YOxm-LerSlRekDwq14XHESFMgnmYPxJyXzJwxBqcHLfaYiXgFTQUYOIGwHCIdMtt1RAaKBiCydBF0eUL6_neXN6XsBeF8yI9blRHHhrHpuBNrnqWnnwQRR-4jqlstpOabky7Htux44PNhFt7UC8XkNiwlsl-A9vc3Du6QnLFOLNPitSUxC/s1500/image_2024-09-04_10-53-37%20(2).png

បទ «នគររាជ» គឺជាចម្រៀងជាតិដែលនិពន្ធដោយសម្ដេចសង្ឃរាជ ជួន ណាត មានចំនួន៣វគ្គ ហើយភាគច្រើនវគ្គទី១គឺត្រូវបានសិស្សានុសិស្សច្រៀងគោរពទង់ជាតិ ខណៈប្រជាជនខ្មែរភាគច្រើនចេះច្រៀងវគ្គទី១បានច្រើនជាងគេ។ ទោះយ៉ាងណា ជនបរទេសម្នាក់បានធ្វើឱ្យពលរដ្ឋកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីជនបរទេសនេះចេះបទនគររាជ ថែមទាំងពោលថាស្រលាញ់វគ្គទី២ជាងគេនិងបានច្រៀងច្បាស់ៗល្អថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAkgV9uPMcOWzFqIina_0gUtsgCU-wZHZ8_4yQCosg5Om7UyaDS3K7H9dygg5R47RaRD87AapzhojvyjFtH5HNVUWP8tnfBgvkwubpSUf0TVRd_8Cy6-RQveFbmgSfINFdbdJujxYxxmxIYQK8zH_09bvtc_gTfh3QORLeMqArQzBNRM3lwUGUCxAVlozI/s2048/image_2024-09-04_10-53-37.png

គណនីទិកតុកជនបរទេសនោះមានឈ្មោះថា «Euan Gray» យួន ក្រេ ជាជនជាតិអូស្តា្រលី មករស់នៅកម្ពុជារយៈពេល១២ឆ្នាំមកហើយនិងមានប្រពន្ធខ្មែរផងដែរ។ លោកគឺជាសិល្បករម្នាក់ដែលចេះច្រៀងចម្រៀងខ្មែរនិងលេងឧបករណ៍តន្ត្រីដូចជា ហ្គីតា សាក់សូហ្វូន ជាដើម។ កាលពីថ្ងៃទី៣ ខែកញ្ញា Euan Gray បានបង្ហោះវីដេអូច្រៀងបទ នគររាជ វគ្គ២ ដោយដាក់ចំណងជើងជាភាសាខ្មែរថា «បទនគររាជ វគ្គពីរ
នេះជាវគ្គដែលខ្ញុំចូលចិត្តក្នុងបទនគររាជ។ ការលំអោនកាយទៅរកវប្បធម៌បុរាណដ៏ជ្រាលជ្រៅនៅតែដក់ជាប់យ៉ាងរស់រវើកក្នុងដួងចិត្ត និងការចងចាំរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាក្នុងក្តីស្រមៃរបស់ខ្ញុំផងដែរ។ បន្ទាប់ពីបានឡើង៦០០កាំទម្រាំដល់កំពូលភ្នំបូក ប្រាសាទពាន់ឆ្នាំនេះបានបណ្តាលឱ្យខ្ញុំមានអារម្មណ៍ថា នេះជាកន្លែងដ៏ស័ក្តិសមសម្រាប់សម្តែងការគោរពរបស់ខ្ញុំដល់ដំណើរឿងជាសការៈដ៏ពិសិដ្ឋនេះ។ សូមអរគុណដល់មិត្តរបស់ខ្ញុំ ពុទ្ធិកា ហ៊ាង និង សុជ្ជតា ដែលបានជួយខ្ញុំ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqyVZn5ALG6n2qroXioxXYhoQR1of0I72TmOXmmUDNvnDnJXOB4r6R-YmD2SGsyUkFHfdiVAkC8kBlDY98z0OvybtOjPnpncbvG7I6cTIpoD0JlabLwd8GE-Or-YTE82E7u55xnY0gTO_h43uY8nAQbOeSkZeqi5-pecR4MXXCRBfmvdgl2_fgIN-u_T5C/s1080/image_2024-09-04_10-53-42%20(2).png

វីដេអូរបស់លោក Euan Gray ជាជនជាតិអូស្រ្តាលី ច្រៀងចម្រៀងជាតិកម្ពុជានេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនខ្មែរនិងពោលពាក្យសរសើរថាជនបរទេសរូបនេះច្រៀងបានពីរោះណាស់។ គួរឱ្យដឹងថា លោក Euan Gray មិនត្រឹមតែច្រៀងបទ នគររាជ បានយ៉ាងល្អប៉ុណ្ណោះទេតែលោកក៏បានCoverបទខ្មែរជាច្រើនទៀតផងដែរ៕

ស្រីស្អាត SK និង Mina សហការគ្នាលើកដំបូងទាក់ទាញការចាប់អារម្មណ៍ពីមហាជន

0

ស្រីស្អាត SK និង Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីស្រីស្អាតទាំងពីររូបបានសហការជាមួយគ្នាលើកដំបូងយកបទចម្រៀងផ្ទាល់ខ្លួនប្តូរមកជាចង្វាក់ផ្សេងទៀតខុសពីទម្រង់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhxMAlKV_EI8DXtsxyZUtcYJLcnxUAxlgUCFpKGcCRkQ9i6Czuz8Vtz1zlwQjDljZL0FLIhRCP5E1ldKAYBcxSmtC79cuphDUyc2JS9Gh5QE6r2epSaAYlDSd-Shh2BaGuZKLM55jF7egWmQnfGFm3xZhcXH5Y7vfVvG99qE0gyPRpR3D1dXsOnzNSPyi/s2048/image_2024-09-04_16-02-11.png

កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា តារាចម្រៀង SK និង Mina បានធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតបន្ទាប់ពីគេបានឃើញស្រីស្អាតទាំងពីរបានសហការជាលើកដំបូងទម្លាក់បទចម្រៀង« Be Myself x Tipsy» ប្រភេទចង្វាក់ Mashup Acoustic ជាមួយគ្នា។ បទ Be Myself គឺជាបទរបស់ SK ដែលបានចេញកាលពី១៧ ខែឧសភា ឆ្នាំ២០២៤ ខណៈបទ Tipsy របស់ Mina គឺបានទម្លាក់កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9fi4V3d7H3PgeXCywnCF0EXkZljlBDCRdSRTn48vEzfLRCuixmbnN6C3Den_nrciP1wncFMIkgOlYG7Sj8zaWmCyX0gU4Eo6Uvs0dMuIga9LyqJ_7NKcUsym5N3UfOYFipD9WnwKejLHtl8pSpt_sJD50seZu3qFlmhYUS9FTbsnkAb7J6csnRH-8COj/s2048/image_2024-09-04_16-02-16.png

នៅពេលបទទាំងពីរmix បញ្ចូលគ្នាហើយបានផ្លាស់ប្តូររសជាតិដើមមកជាចង្វាក់ Mashup Acoustic ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ ចំណុចពិសេសមួយទៀតក្រៅពីទឹកដមសំឡេង អ្នកគាំទ្រក៏បានចាប់អារម្មណ៍នៅពេលស្រីស្អាតទាំងពីរបានបង្ហាញខ្លួនរួមគ្នាគឺពិតជាមានភាពទាក់ទាញណាស់។ អ្នកគាំទ្របានបញ្ចេញមតិថា បទក៏ពីរោះអ្នកច្រៀងក៏ស្អាតមើលហើយសឹងភ្លេចដកដង្ហើម។ អ្នកផ្សេងទៀតថា លើកទី១ដែល មើលវីដេអូ អង្គុយមើលដល់ចប់ អត់រំលងសូម្បី១វិនាទី រួមជាមួយមតិយោបល់សរសើរជាច្រើនទៀត។ គួរឱ្យដឹងថា នេះជាការសហការលើកទី១ហើយសម្រាប់ SK និង Mina ខណៈអ្នកទាំងពីរស្ថិតនៅផលិតកម្មផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8c4kXJQqm0RxI00L-yEaqoR8waDX0pby09vhUgYt_s2UUS9eNCdPzZyVh7EkwiRvNfzS6f1EgbJAMO4Tque6Dg7s9SWoc47qg6q9EfsfwdktS8a1T2K_KOz0h5KYG3g4hg5MM4HAeb7Yy-w7OELYtSkTrjfzklmUelpDcLF3bN9HY8ZV8FtVWJ1GFqIWF/s2048/image_2024-09-04_16-02-17.png

ស្រីស្អាត SK ជារឿយៗតែងតែធ្វើឱ្យហ្វេនៗឈ្លក់វង្វេងតាមរយៈរូបភាពរបស់នាងដែលបានបង្ហោះនៅលើបណ្តាញសង្គមជាមួយនឹងសម្រស់ស្រស់ស្អាតគ្មានទាស់សូម្បីតែស្រីៗគ្នាឯងក៏បង្ហាញការចូលចិត្តស្រលាញ់ SK ដែរ។ ងាកមកកាន់ Mina វិញមិនត្រឹមតែមានរូបសម្រស់គួរជាទីគយគន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរទេពកោសល្យសិល្បៈមិនថារាំច្រៀងមិនឱ្យចាញ់តារាK-Popឡើយ៕

 

 

ខណ្ឌ៥នឹងកាត់បន្ថយការលិចទឹក ក្រោយស្ថានីយ៍បូមទឹកបឹងទំពុនថ្មីសាងសង់រួច

0

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចេញប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែមរបស់ស្ថានីយ៍បូមទឹកបឹងទំពុន នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6B2eg5ZtUoaTjDcBQBeScPq1NWGVideUPKmWo5s-Xli9uMbmFSjo3nD1uol_uir6_fWTiki4MpiV4LaIKQu3hfX0F0tjUE-En_cjH5qk3rTzpAmuhqPOMJtzzjoMflrKmp7_7rqGQVjqepqEHN2u1e2r0FcxY9nWn_Jqv6T_QPe6Z0M4wvGWGOltoFUID/s1280/458186180_1071899920969117_8305642330295844075_n.jpg

គម្រោងនេះ នឹងត្រូវបំពាក់ម៉ូទ័របូមទឹកខ្នាតធំ មានទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhma_C-_FG1_7IC9YpwtAffH8lrvxisi5_eua7t7EsyrShlQsca3kkry0YLBtnXkwvUhz8VWKwQVINm6oVEV2QRiNHFIj9ZCWDDPvg9sTmqzLq_eK5Ym8ONel7Y_9-ew0gY1wqqeR_M07kR9qZZYTARO4WzW2hBkBZg0B2h4IuEe7d6VWbL6sFPMBwPZxtO/s1280/458205486_1071899910969118_2369612194686466361_n%20(1).jpg

នៅពេលដាក់អោយដំណើរការបូមទឹកនាពេលខាងមុខ ស្ថានីយ៍បឹងទំពុន នឹងមានសមត្ថភាពបូមទឹកសរុប ៤៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌមានជ័យ ចំការមន ទួលគោក សែនសុខ និងពោធិ៍សែនជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEa8k43vfN7sHraP7YXtTzicPrRRTwIUNZ1o24bQHqTkF4BfFLz2sd3WGphKMEm5L2gfWUj0nXlBUJ32D0b_o4zgdH3fV-ZuekCQaAXr5t8DLywWIRQnv8Hy6G5ykQqV8UPUubXzy5lFdh_DreCTLVqSgUg_MU-g6-ZdYkUzc8sjtnBxAv_X_JWkeHKhcn/s1280/458089499_1071899894302453_2779881281876121477_n.jpg

គួរបញ្ជាក់ផងដែរថា ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង និងអាចរំដោះទឹកបានជាច្រើនខណ្ឌ៕

រកផ្លូវវៀង! ស្អែកនេះនឹងមានការដង្ហែសពសម្តេចចៅហ្វាវាំងគង់ សំអុល ពីរុក្ខវិថីសម្តេចប៉ាន ដល់វត្តជម្ពូវ័ន

0

នាថ្ងៃស្អែក ទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០នាទីព្រឹក នឹងមានការដង្ហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន។

ការដង្ហែសពនេះ នឹងចាប់ផ្តើម ដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថី សម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅ មហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។

ហេតុដូចនេះ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដង្ហែសពខាងលើ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

ឱកាសការងារ ២ថ្ងៃ១០មុឺនរៀល! ACU ប្រកាសរើសអ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុប

0

នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានសេចក្តីជូនដំណឹងស្ដីពី ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ចំនួន ៣៣១៨ នាក់។

សម្រាប់ការដាក់ពាក្យ ACU បានបើកទទួលពីឥឡូវនេះរហូតដល់ថ្ងៃទី១៣ ខែកញ្ញ ឆ្នាំ២០២៤ មុនពេលដែលប្រកាសឈ្មោះបេក្ខជនជាប់នឹងថ្ងៃទី១៨ ខែកញ្ញា។

នៅក្នុងការបំពេញភារកិច្ចរយៈពេល២ថ្ងៃនេះ អ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុបទាំងអស់ម្នាក់នឹងទទួលបាន១០មុឺនរៀល ជាមួយនឹងវញ្ញាបនបត្រមួយសន្លឹក។

ការដើម្បីដាក់ពាក្យតម្រូវឱ្យ ចូលតាមតំណលីង QR code ខាងក្រោមនេះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4a2VH6s_6TD3T3lRKucZbcJToGXh4dsODAbM01twjPuCQZMo_nT6Xmnag3I2jnTCd4dCOB40h4BYQ3mbtUDWe5CsEzgNPvjY_n3vyFiMKn6jP9Y3izy3KgS8YpZI91FeZHc3DOLU62ESKsVA3zcwKFGUodJAd06yx7TkAr2Qkc3tRp_yFNyjP2EVMTCsb/s1280/fn-2024-09-04-17-04-17-0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQs3FW7Ck28baDhs4lqeuFb3AODWgJjjzL5dbeSFT8AKfsVjiFHea3O5X_BFaRaRBQpVKWU506S33WKmj5wUaKaWOLLY4zFRR5VhSzEurQABZRCMdBKHs-RRENCRtFcDtKit7yIY8_jVYMH2IjMyjCKINbeUvI6tDZ_k6fuab3oTtO2NiEIxipq8IdCDh/s1280/fn-2024-09-04-17-04-17-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS5zVhreRjQwTv-29vbgZZK1zwwzp2vz-gUDdzi2HMGQDiVdO_U24kKodeg7BbnRvMVJQglB3JVNgZPx-f7RMNTHhRWeEwdZI-MuEILwWf1IuNb5c-2-UQ58McFN9WWql3j92LHAGdQZ_p-zKbOv-zlADMowhY8OfCzBZY0ZyadtHBRaUaBBn7TgS2yW3w/s1280/fn-2024-09-04-17-04-17-2.jpg

 

ម៉ៃ សុគន្ធ បើករថយន្តគេចគោលដៅត្រួតពិនិត្យ បុករះកង់បី២គ្រឿង

0

នាវេលាយប់កណ្តាលអធ្រាត្រចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ៃ សុគន្ធបានបើករថយន្តគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច រួចបន្តបុករះកង់បីឥណ្ឌា២គ្រឿង។

មុនពេលកើតហេតុ គេបានឃើញរថយន្តលោក ម៉ៃ សុគន្ធ ម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បានបើកគេចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច នៅចំណុចផ្លូវក្បែរបឹងបៃតង រួចមកហួសវត្តទឹកថ្លា ក៏បានរេចង្កូតទៅបុកកង់បីឥណ្ឌា១គ្រឿង បណ្តាលឱ្យកង់បីនោះ ជ្រុលទៅបុកផ្កង់បីឥណ្ឌា១គ្រឿង។

បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកទ្រូងផ្លូវអស់៤កង់បន្ថែមទៀត ទើបទៅមុខលែងរួច។

ក្រោយកើតហេតុភ្លាមៗ ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម៕