Home Blog Page 883

ការប្រគំតន្រ្តីទោល ឱក សុគន្ធកញ្ញា បញ្ចប់យ៉ាងរលូនខណៈអ្នកគាំទ្រចង់ឱ្យ មាស សុខសោភា ធ្វើម្តង

0

ទោះបីជាតម្លៃសំបុត្រការប្រគំតន្រ្តីទោលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានភាពចម្រូងចម្រាសបន្តិចក្តីប៉ុន្តែបញ្ចប់ទៅដោយភាពរលូនមានទស្សនិកជនចូលរួមគាំទ្រស្រែកច្រៀងតាមពេញហ៊ល។ ក្រោយបញ្ចប់ការប្រគំតន្រ្តីរបស់អ្នកនាង ឱក សុគន្ធកញ្ញា ភ្លាមហ្វេនៗក៏ដូចជាបុគ្គលល្បីឈ្មោះ Peypey Dy និងអ្នកនាង ផន សុផារី ជាដើមចង់ឱ្យអ្នកបន្ទាប់មានការប្រគំតន្រ្តីបែបនេះគឺជាតារាចម្រៀង មាស សុខសោភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifMzVjJX8CNjqIIb_-iuPH6LTBrzkxB7oxxamW_8trWMfsWaIDxC7rBzFqEm-S2kjeRCeCIvZ1FSuIgIzlvbGqgAcf6Po64jhmNHTgYfLj4lmK8_-sCAzR4uuntA-CJqvYUKhwHfwIPW_mnxhS0wsbcVWnYL3wzaSBufdH8Rh8wbMre35AFri5YP-ZpT5F/s2048/459995545_1071971217618032_1070278916938258358_n.jpg

នៅរាត្រីថ្ងៃទី១៤ ខែកញ្ញា ការប្រគំតន្រ្តីទោលរបស់អ្នកនាង ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសបានប្រព្រឹត្តទៅសាលមហោស្រពកោះពេជ្រ មានឆាកដ៏ទំនើប៣៦០ដឺក្រេដំបូងគេនៅស្រុកខ្មែរប្រកបដោយផាសុកភាព មានការចូលរួមពីតារាល្បីៗជាច្រើននាក់ចូលរួម បុគ្គលមានឥទ្ធិពលនៅលើបណ្តាញសង្គមជាដើម។ តាមរយៈរូបភាពនិងវីដេអូរបស់ហ្វេនៗចែករំលែកកំពូលតារាចម្រៀងរូបនេះពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងសម្រាប់ការចូលរួមមានការច្រៀងផ្ទាល់រហូតដល់៣៧បទ មានចង្វាក់គ្រប់ប្រភេទដែលមានថេរៈវេលាជាង៣ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga-oDzoiEf1Gt_PFC4EMcBzll8rMsd88wriuDzzqQiQdB1Mj2hei3tEt4FG9bkWj7Cncox_PQtpuFrMibPPJfX5hGJaDQx0RJY2Z3Wl44it2_CGkU-wxVYZ49rimHhE_Ly7BgHTPMxeV285Np755ygS5vVO-ih3ZLsSFUYOQMZ-DyrHh1ZMAoWuu8cdL_Q/s2048/image_2024-09-16_09-32-57.png

រយៈពេលនៃការប្រគំតន្រ្តីទោលរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺពោរពេញដោយភាពសប្បាយរីករាយអមដោយការរំភើបព្រោះនេះជាអ្វីដែលអ្នកគាំទ្រចង់ឃើញមកជាយូរហើយ ខណៈនៅចុងបញ្ចប់នៃកម្មវិធី គឺសមាជិកគ្រួសាររបស់តារាចម្រៀងរូបនេះបានចូលរួមស៊ុបប្រាយថ្ងៃកំណើតអ្នកនាងផងដែរ។ សេចក្តីស្រលាញ់ពីហ្វេនៗតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានលុតជង្គង់សំពះអរគុណហ្វេនៗដែលបានធ្វើឱ្យក្តីសុបិននៃការប្រគំតន្រ្តីនេះលកើតឡើងចំពោះរូបអ្នកនាងផ្ទាល់។ ការប្រគំតន្រ្តីទោលបញ្ចប់ទៅដោយរលូនរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ស្រាប់តែហ្វេនៗជាច្រើនបានសំណូមពរដល់តារាចម្រៀង មាស សុខសោភា មានការប្រគំតន្រ្តីផ្ទាល់ខ្លួនវិញម្តងក្នុងនោះក៏មានបុគ្គលល្បីចង់ឱ្យរឿងនេះកើតឡើងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijeRIESdRYIfOe6ZNtc02jW3Qmil-teHgPqFWizy9lg_0-zL3XCd6lQMwKyrKkcc82mZSonNhqVcMjEpAzbEnd6ms0uCDS45K4tNzfMQLYn7pMOOVBa1iGKbi5pSCr2_RJfRsxjKN1ayg0UD7IhStv7ajPfwArYlHSOhuwc0BcCoDBlqQtM14VWznGY_Fo/s2048/image_2024-09-16_09-32-53%20(3).png

Peypey បានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី១៥ ខែកញ្ញា ដោយបានបង្ហាញសារឆាតទៅតារាចម្រៀង មាស សុខសោភា និងបានដាក់ចំណងជើងថា «ព្យាយាមម្តងទៀតសិន ក្រែងបានស្រែកជុំគ្នាទៀត ម៉ាក់ភា ទំលាក់SOLO Concertដែរមក»។ គួរឱ្យដឹងថា Peypey Dy នេះឯងជាអ្នកផ្តើមគំនិតឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានការប្រគំតន្រ្តីនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkAqn6lSJvhbrHI2Aa7N26Sv9T52bHnJOW_b1dRGqTl4vHUmAjDiwsssADFAAAyYlkM6DmrXi_nRCw-fJRMiD6RIwPCQRjQVmozO-cby6i93Bsa4-P0-iruJc9CX5fMM8STSIFaSYbBz16sE9nPBkplloww0kQr11mtpGZ7GlNHkePc1G4_2ZyOHe6MqGN/s960/image_2024-09-16_09-32-59.png

ងាកទៅកាន់អ្នកនាង ផន សុផារី វិញបានបង្ហោះរូបអ្នកនាង មាស សុខសោភា បានដាក់ខ្លឹមសារថា បើសិនidol Meas Soksophea ចេញsolo concert អ្នកនាងនឹងស្រែកឱ្យបែកក្រឡើត ខណៈបានរៀបរាប់បទល្បីៗរបស់តារាចម្រៀងរូបនេះផងដែរ៕

កម្ពុជា ជាប្រទេសមានដើមកៅស៊ូអាយុ១០០ឆ្នាំ ច្រើនជាងគេបំផុតលើលោក

0

ចម្ការកៅស៊ូកម្ពុជា បានជាប់ជាប្រវត្តិសាស្រ្តដែលដើមកៅស៊ូចាស់អាយុ១០០ឆ្នាំ ច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នេះបើយោងតាមក្រុមហ៊ុន សុភក្តិនីកា អ៊ិនវេសមេន គ្រុប ខូអិលធីឌី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLVYr0xFtYIXQ9zu4nQrdiDcIksX8Dx7TKgDD4xwS7zmIKtzwGwubJNxGpeNoCHRjgrD2jV11ty2F8H_3ExvlM3D0_2aGP5Mr3LZwyZt6sj72LaxsWQBmU0C0_rkxf-0JIOC0dCg71CfJxkDLwWKW444DzSAIDfwv0N-nnq-JsaxnZ7adThcVdMdAVgNQg/s900/image_2024-09-16_14-31-02%20(2).png

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤សែនហិកតា លាតសន្ធឹងលើខេត្តចំនួន១១ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យនិងកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYgatbzMNSA7zd9HHDNu8MyWnvNE5ICcXOFgs4omE7JnotuesxDLYbJmOtsAv9plprj1TGmVLoz9HTot0TBZLjkQL9dGYqYbgPwMvAOUAXRk_WHIcwtWfcflDOyjnVUe2a_1a8LQhnySN7E1akUugnKF4NCRNLBoiW6Es7AXxJaM2zzUFp-d5tcw6Zu8nh/s780/image_2024-09-16_14-31-02%20(3).png

ចំពោះផ្ទៃដីដាំដុះវិញមានចំនួន ៤០៧ ១៧២ ហិកតា ហើយក្នុងនោះ ៣២០ ១៨៨(ស្មើនឹង ៧៨,៦%) ជាដើមកៅស៊ូចាស់សម្រាប់ការចៀរយកជ័រ និងទទួលផលបាន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KbcFVQ9hysAx2nQUk-H6pFhOkJ1-_P3hKiZQlWPq3QOb1FmXqZLizFdk8u-PXkkqXvYDfIRV5F0mm0Hi_r61xgnITA7PrzBcvyYDT4njCIWJV_KKa3BXs_MEYm3YELcR94Bd7E9dVNhhNr7BMPnJYZcXXnXEH99LtIYo5YcNPuxW16cvcSeoTfsjGQMM/s1024/image_2024-09-16_14-31-02.png

ផ្អែកលើទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ ២០២៣ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីផលិតផលកៅស៊ូមានសរុប ៥៣៦ លានដុល្លារ ក្នុងនោះចំណូលពីការនាំជ័រកៅស៊ូ ទៅទីផ្សារអន្តរជាតិ ៤៩០,៦ លានដុល្លារ,ចំណូលពីការនាំចេញឈើកៅស៊ូ ១,៦ លានដុល្លារ,និងការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក ៤៣,៨ លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Tm81oqsEWX8BAb8gmBH6JdMGtETJn6n0Fi6qH47p8jM9RwfVOgPSMPUyNCRcH1xm4HQQG2RnjyCg7WyyL6yy04wWm5ALayDwNkdr-w-kfBecdjbryAODIOzjQWENmQx20cpJhyM8Iqt1vIJCFY0JmHit7qeHws2xcjDoEd6WK7Hg_LJIXmdaCN9QuRmY/s750/image_2024-09-16_14-31-02%20(4).png

 

ចាយអស់៦០លានដុល្លារ ផ្លូវជាតិលេខ៣១នឹងប្រែមុខមាត់ថ្មី ក្លាយជាផ្លូវមានគុណភាពបំផុតមួយ

0

គិតត្រឹមពាក់កណ្តាលខែកញ្ញ ឆ្នាំ២០២៤នេះ គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ គិតចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន១០០ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdQUtjN-shEKa5GuTTY-_yfC-NsrJdQFHu_RAh1OFTzDRHdakssjtI8TKfbZSb9b_EPdAMt47lGKtr2JFfo5YGT200qCHaKV_KAgqJcDtD6JA4OJ6S84ms0c6K_VMXu0vB93ENWcRihhw-NhfWkQY84DBImUR7koZV4Iwpi1AZEHdDGCpR41Kz9MtfRNRs/s1280/440941976_756601403317523_3662921271992177038_n.jpg

ក្នុងនោះបើមិនមានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL3LMk1mbLa5ALnTyVW_7ImNM2eyzdXZ4Qb1oys3PaDl2r72HfdQf2uC8mNaXzFD3Zqr46Ma6a2PzpK-Zah5egyqj3pCD5OgnZ37aiQ36Yg3XSeTM1krPJfrCVHLLNMWdNAkr771OCFmaisGvfE5icqg4Telx3NXmxUBB1smRsNUUBWsD4eGiNZsRiQRN5/s1280/444500210_771604745150522_2688221914242664169_n.jpg

ផ្លូវជាតិលេខ៣១ បានបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដោយទទួលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisnJ7cJp6TTQdwoubjURIPjHNE8IhgXdtPR-MxjTgFyr3Ifg3OYwIa5NB3jSWZFLvUYqv3UxheKZHHC4Z3qLUg60vJHyWBOCV0DidhkOEP4-bu9r-yI-OD_5g9Ju_iVjdiNA8Au7pe9f9VSPD_6l4rXuxxNZKD6J2g_2H27kvuLah1eqya9HcCDAzPsvpU/s1440/350289899_2447592735414193_8666982630789320278_n.jpg
ចំពោះផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

ជាប្រវត្តិសាស្ត្រ! រដ្ឋចំណាយជិត៦៣លានដុល្លារ សាងសង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង

0

នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត,រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីពេទ្យកាល់ម៉ែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBu-bIlkcgxwOFjklSegFBJW-BMGAW5BdIe4X_ZgTUW7ucDlPl3zm_auO8JF1ofM6kcQOKkAnwqYG9zeBqmrl3xfOWpJ9h7A0DvdrDUzgNaToPs3mwKalEiJ-99XsS4ltK-95-Udo2jNr0ia5k4DvYRZ36KVjTafI4Ts3UZNxxphw7gp5gXKnXZKlQ_5Bm/s1600/image_2024-09-16_14-16-14.png

គម្រោងនេះ ត្រូបានរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបចំនួន ៦២ ៤១៥៦០០ដុល្លារ ដែលប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមបរិច្ចាគ និងសម្តេចបានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក “បរិច្ចាគដើម្បីជីវិតមនុស្ស” រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI1XpBFOh7AIBMfw65UiE136m_JtOqZuo31x5WRRaMnH5164tI7EhDzpVLphlCra3syCBpnhBn3bcL-ZtcIvJL34ndvUx0KDFYUCOFIG0qTA3Qa9hyphenhypheny5CZ84xpX_-0tVLQs18wiPRYycvcbvkjelVKT3a57ec3DjjZ8J6YQBr_og5oPGUyuuVyVAgVO32D/s1024/image_2024-09-16_14-15-37.png

ការសាងសង់អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង គឺជាគម្រោងទី១ ក្នុងប្រវត្តិសាស្ត្រនៃវេជ្ជសាស្រ្តកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5B7Gi_U8Z5ehW93qnVJgMCfkgE41d8m-bXzGo2WQDjUadjz-UE9D1TUnd8ycdilo1AQ0tMNkwkyemj0RQ60NEkKXcwNxpASJkAwPfG2UZhzA9d4Lj86LTcGX27gKlOA6CqsG1AWWHXX1wrM44Weaoqo4l_ayHa-u5P1jioy8HHYqBBZDzmZRbxygAjtY5/s1024/image_2024-09-16_14-15-38.png

អគារនេះនឹងបំពាក់ដោយម៉ាស៊ីនស៊ីក្លូត្រុងទំនើបថ្មីមួយ ដែលអាចផលិតឱសថវិទ្យុសកម្មប្រើប្រាស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ជំងឺឆ្លង និងជំងឺផ្សេងដទៃជាច្រើនទៀត តាមបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរទំនើប ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1VSGbovzNlVSmVwEErfhJE3wIEuvf19a5MhfzDJx3xcappkK5Bxw7skF8zCpybTHCK5LKrL79I7Yo1e9wHYZaQd_V21NuhVXkl65PQmii-5AoA-KEV8wlqCB7YKplpGDStK9J-7sg1OJ3PtWJDqicJ-8wX3Df-2pCIR4b2kv8-rdPalcMuAkprVcxjfAL/s1600/image_2024-09-16_14-15-53.png

 

ក្រោកពីគេងម៉ោង ៣-៤ ទៀបភ្លឺ ប្រយ័ត្នឆ្លងជំងឺដ៏គួរឱ្យខ្លាចទាំងនេះ!

0

តើនរណាខ្លះកំពុងមានទម្លាប់ក្រោកពីគេងម៉ោង ៣-៤ ទៀបភ្លឺ? ការក្រោកពីដំណេកបែបនេះគឺមិនល្អចំពោះសុខភាពរាងកាយនោះទេ។ ជាការពិតណាស់ ការភ្ញាក់ពីដំណេកនៅពាក់កណ្តាលអធ្រាត្រគឺជាអ្វីដែលមិនមាននរណាម្នាក់ចង់បានឡើយ ព្រោះពេលវេលានៃម៉ោង ៣-៤ ព្រឹកត្រូវបានគេចាត់ទុកថាជាពេលវេលាដែលសួតសកម្មបំផុត។ ប្រសិនបើអ្នកឧស្សាហ៍ភ្ញាក់នៅពេលនេះ វាអាចជាសញ្ញាថាសួតរបស់អ្នកកំពុងមានបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBhswtLgJTRtN1r0X6kLp256urSX2OyyCKXlxIoVxIh7jB9DYJ3x78qi7t-vPaHRZEiESnTzcRM53zBx5-34rMG0DIm8DM-RZ-cx3deQNwf_bR5k3XnN0KleStmhvrDejFRHhniUSpCB7HvgfprzxOEta_xCM41WLGDui23xH4EgYFmhu8XTCsHaf1v2K5/s1000/image_2024-09-16_13-23-49.png លើសពីនេះប្រសិនបើអ្នកឧស្សាហ៍ក្រោកពីដំណេកក្នុងអំឡុងពេលខាងលើដែលមានរោគសញ្ញាដូចជា ក្អកមានឈាម ថប់ដង្ហើម ឈឺទ្រូង ហើម និងឈឺបំពង់ក ត្រជាក់ស្មា និងខ្នង អ្នកគួរតែទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះលោកអ្នកអាចនឹងឆ្លងជំងឺដ៏គួរឱ្យខ្លាចទាំងនេះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrLdrkQNhOrsZ2NiK65PfJf4SmD-yMRIzwfKFHPLw7q3L3l_CjVfF1aYT7tKb5GzbJuGitKb4Fpa22kO6PEuzeb4X1tmox9KHVx-jGdBZcX-QHMpZGlPhK8uStswa5Y-CovbuzL5FP4iitJxwyps3b2nj1cYph2MGiy9LwAEwLAU0bGjZGIoDMfHFINrZ/s1024/image_2024-09-16_13-23-52.png

១.ជំងឺថ្លើម៖ ការភ្ញាក់ពីគេងញឹកញាប់នៅម៉ោង ៣-៤ ព្រឹកអាចជាសញ្ញាព្រមានថាថ្លើមរបស់អ្នកកំពុងមានបញ្ហា ដោយសារការរលាកនិងការស្ទះនៃ meridians ថ្លើមអាចបង្កឱ្យមានបាតុភូតនេះ។ បន្ថែមពីលើការភ្ញាក់ពីដំណេកនៅពេលព្រឹកព្រលឹម អ្នកដែលមានជំងឺខ្សោយថ្លើម meridians ក៏អាចជួបប្រទះនូវរោគសញ្ញាផ្សេងទៀតដូចជាមាត់ស្ងួត មាត់ជូរចត់ ដង្ហើមអាក្រក់ សក់មានខ្លាញ់ច្រើន និងសក់ជ្រុះ ក៏ដូចជាភ្នែកស្ងួត រួមទាំងរង្វង់ភ្នែកខ្មៅជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Sn8LSse2mSj1di7w6oRd_7dCeVu3v5UVx2hlsMK9neQNgquB3Je2ZUzBBbQKZBeYCke8HxDPM9JQGhtSuCWqTa4Kb8eWjSb7YiwDnY7sS4yAp4UUu7w75FLz3qUFJ36xkLSQguQSsG1RWeWDVc9UMPdJwQOf8YG8FLIXCg-msX_beoL_ByUfo0gPSI0U/s2560/image_2024-09-16_13-23-50.png

២.ជំងឺសរសៃប្រសាទខួរក្បាល៖ សរសៃប្រសាទខួរក្បាល ដែលជាទម្រង់ពិសេសនៃជម្ងឺសរសៃប្រសាទ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកដោយស្ងៀមស្ងាត់ ដោយសារតែការប្រើប្រាស់ខួរក្បាលច្រើនពេក។ សញ្ញាព្រមានច្បាស់បំផុតមួយគឺថា អ្នកឧស្សាហ៍ភ្ញាក់ពីគេងនៅម៉ោង ៣-៤ ទៀបភ្លឺ ដែលពេលនេះគឺជាពេលដែលរាងកាយសម្រាក ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាសរសៃប្រសាទខួរក្បាលនៅតែបន្តដំណើរការ “ស្ត្រេស” សូម្បីតែពេលគេងក៏ដោយ។ នេះបណ្តាលឱ្យការគេងបែកខ្ញែក និងរំខានយ៉ាងងាយ ជាពិសេសនៅចន្លោះពេលយប់ និងព្រឹកព្រលឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8wOBdAkB5EJt5RMgeoEN2dJN9d6E9vGsfgEg2u6CIXjHPjyzpRCl03pjBfPd4gl3OHPgjo8GfMi1hCI6SJwkoVkEJ6A3GnKsdIMXrZqMr7ZM3GnKiOtnSId8WIp1lG_thdPCSapzzTGMWjijuygh1422et3sjJKcubbFEgot5cUbtH6FRrZxIoPsLaRjG/s1600/image_2024-09-16_13-23-52%20(2).png

៣.ជំងឺធ្លាក់ទឹកចិត្ត៖ ការភ្ញាក់ពីគេងនៅម៉ោង ៣-៤ ទៀបភ្លឺ ហើយមិនអាចគេងលក់វិញបានត្រូវបានគេហៅថា ការគេងមិនលក់ដំណាក់កាលចុងក្រោយ ដែលជាជំងឺនៃការគេង ហើយវាក៏ទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។ នៅពេលដែលពួកគេជួបការលំបាក ឬបរាជ័យ ពួកគេតែងតែរក្សាអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯង ដែលនាំឱ្យមានអារម្មណ៍មិនល្អ និងប៉ះពាល់ដល់ការគេង។ ប្រសិនបើអ្នកជួបប្រទះស្ថានភាពនេះ សូមទៅជួបគ្រូពេទ្យឱ្យបានឆាប់បំផុត ដើម្បីទទួលបានការណែនាំ និងការព្យាបាលឱ្យទាន់ពេលវេលា៕

កម្ពស់ទឹកទន្លេមេគង្គឡាវហាក់ស្រកលឿន បើទោះបីមានភ្លៀងធ្លាក់ខ្លាំង

0

គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ កម្ពស់ទឹកទន្លេមេគង្គក្នុងក្រុងវៀងចន្ទន៍បានស្រកខ្លាំង បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_WbIGE8BM8NZKV5B1NHlLSSsFPB_eGAMNKem2ngH9Jy4egGCqIYacUFlxrp43upg7QJPZ2pDbnAm9BLBU3kFLlBuAFMUuxmtXTOH2fJGLQA00qJlC1HetIIGozvpXtyb0FII93sISZCDJCrR3L_I4OeG8ySTdiCbqpep1Zq8fytWlfvxMGkOMgseY958X/s1013/459755792_929581515862369_368601511732149995_n.jpg

ប៉ុន្មានសប្តាហ៍មុននេះ ព្យុះ​ទីហ្វុង​ ​យ៉ាក​ជី បានធ្វើឱ្យទឹក​ទន្លេ​មេគង្គ​​​​កើន​ឡើង​យ៉ាង​រហ័ស​ ដែលបណ្តាលឱ្យ​កម្ពស់ទឹក​​​​​ទន្លេ​ Nam Khan  បានឡើងខ្ពស់ ឈាន​ទៅ​លិច​​​ក្រុង​​​ដែលបាន​ចុះ​បញ្ជី​​​បេតិកភ័ណ្ឌ​ពិភពលោកថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrJHQpvrqvNknr8CZlgvBdz83PRu7kjOsmcyixlH63pQZkDGP-B_1ry9HRTnQTAIe9B7FXlngW24SzegvGVWKcNRSuQuRUz0jVNdvhPtTU0X6J6LtRDScicuqeBsHYZIglemzb9kBrx5xFqE1F47P4y8q_qTnMvP9Vy5TCv7WK6w9dBEkYjEg03Cd34gjk/s986/459927429_929581579195696_6505508515976522474_n.jpg

លើសពីនេះទៅទៀត ព្យុះយ៉ាក​ជី បានបង្ករឱ្យមានភ្លៀងធ្លាក់ចុះខ្លាំង និងខ្យល់បោកបក់ខ្លាំង នៅតំបន់ភាគខាងជើង ដែលមានខេត្ត Luang Namtha, Bokeo, Oudomxay, Luang Prabang និងXayaboury កំពង់រងគ្រោះជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-8jB5ut1swioFWLkdJflUexw305HClM5UR6skN2-5UeQJjEYxOnSDCpeH2FLTJKEo6mDQKBLS0vVl-1vlGbZ6pjndDQNr4__x-aUzWy_Pe0V4BmpYY7Wfx_ULyMXA_0slSfNPaHKhuM-nDzaxzWPwUTorrH5rrQKwqPS-_Jjbeue8vzqgouPoMFVhZglc/s960/459998305_929581472529040_779928452758405991_n.jpg
មិនតែប៉ុណ្ណោះពលរដ្ឋមួយចំនួនត្រូវបានជម្លៀសខ្លួនទៅទីទួលសុវត្ថិភាព ខណៈបច្ចុប្បន្នទន្លេមេគង្គឡាវហាក់ស្រកលឿនជាងមុន ក៏ព្រោះតែមានការបិទទំនប់ពីចិនខ្លះផងដែរ៕

មិនដូចមុនទៀតទេ! ប្រទេសកូរ៉េខាងជើងកំពុងមានការរីកចម្រើនខ្លាំងគ្រប់វិស័យ

0

កូរ៉េខាងជើង៖ ក្រោមការដឹកនាំរបស់ប្រធានាធិបតី គីម ជុងអ៊ុន កូរ៉េខាងជើងកំពុងឃើញមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjMlDBRMM-AxFbRvWW_6895WOL4DJuBr9yWoZ3b7tbSKgk6Zjt5xMRooD-GGQbo_HmUXJCjtcPNouxJqNTbA9tazVAX5Eg3YXWDTDynOzfGapsev7xNgH4SplPu1uxl20oG2QHVQoSXglFTWTblwneWMeNChHf6msxHQdMXGbgE84j4zwWhfpctXq3Y0uZ/s2560/image_2024-09-16_10-56-37.png
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកូរ៉េខាងជើងបានឃើញគំនិតផ្តួចផ្តើមមួយចំនួនធំដែលរួមចំណែកដល់ការលើកកម្ពស់សុខភាព និងការកែលម្អជីវិតរបស់ប្រជាជន។ ជាពិសេសទីក្រុង Samjiyon នៅភាគខាងជើងបានផ្លាស់ប្តូរទៅជាគំរូទីក្រុងភ្នំវប្បធម៌ ហើយផ្លូវធំៗដូចជា Songhwa, Hwasong,… ក៏ត្រូវបានសាងសង់នៅក្នុងរដ្ឋធានី Pyongyang ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMAnGJNioZzwhZqPfRJP0moZVHy2VkOWTOrkeRWhMVL7PDtI7k_i0SZ-km0tc2Eeyl4LIARfxUCBJaFZSkPtSsnazFWoeq56DT601I-1Epsl07vxcZX1vLhdbgK69csTTDAQI4jnCFwKkhlVrCHTFJeMnrVZojVF6AaN_ncX7cOhaxCCquH5CWyUsq8Hhk/s3072/image_2024-09-16_10-56-15.png

លើសពីនេះ កសិដ្ឋានផ្ទះកញ្ចក់ខ្នាតធំជាច្រើនកំពុងផុសឡើងជាបណ្តើរៗ ដូចជាកសិដ្ឋានផ្ទះកញ្ចក់រួមបញ្ចូលគ្នា Kangdong ដែលអាចផលិតបន្លែតាមរបៀបដែលពឹងផ្អែកខ្លាំង ប្រសើរ និងឆ្លាតវៃ បូករួមនឹងគ្រឿងបរិក្ខារទំនើបៗសម្រាប់សកម្មភាពវប្បធម៌ដ៏ពេញនិយម និងកន្លែងផ្តល់សេវាវេជ្ជសាស្រ្តទំនើប ហើយការសាងសង់លំនៅឋានជនបទក៏កំពុងប្រព្រឹត្តទៅយ៉ាងស្វាហាប់ក្នុងកម្រិតជាតិផងដែរ។ វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាជឿនលឿន នាពេលបច្ចុប្បន្ននេះក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយបញ្ហាជាច្រើនដែលកើតឡើងក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដែលមានស្រាប់របស់ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMRz39EDmLCkv11ZqBT8D_rnjur4a2h4XQbXGKq6ndOODDmf-zVZpS4TKKr53eIqzmF7Ry8PM1zfbhDBxsUiumuOebIJlr36PfkuD0s6PvDkkpho2WJg8ILlbW70mpMr26U1wbd9RUnrQ9Ju20CWCZaqdvSM6x3KZQ1olBQQ1YAHoXaoMrbanq8xwFIJ-6/s1600/image_2024-09-16_10-56-19%20(2).png

គួរកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងបន្តជំរុញនិន្នាការកំណើន ដោយនាំសេដ្ឋកិច្ចទូទៅទៅរកការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព។ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យលើការកសាងសមត្ថភាពការពារ ប្រទេសកូរ៉េខាងជើងមានមោទនភាពដែលបានចូលរួមក្នុងជួរនៃបណ្តាប្រទេសត្រួសត្រាយក្នុងវិស័យយោធា។ កូរ៉េខាងជើងបានកសាងគ្រឹះដ៏រឹងមាំសម្រាប់ភាពរុងរឿងរបស់ប្រទេស ឱ្យទៅជាប្រទេសដ៏មានឥទ្ធិពល និងជួយប្រជាជនរបស់ខ្លួនឱ្យរស់នៅប្រកបដោយសុភមង្គល។ មេដឹកនាំកូរ៉េខាងជើងបានប្រកាសពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកថ្មីមួយហៅថា “គោលនយោបាយអភិវឌ្ឍន៍តំបន់ ២០×១០” ដើម្បីបើករោងចក្រទំនើបនៅក្នុងស្រុកដាច់ស្រយាលយ៉ាងហោចណាស់ ២០ ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sgtjkk1bGwfrJmY6E6gFRuyZWSdxSbbSfyVT9_36LDSAQF8CMd8YqX6g9FoQBg5X8vr3xbhH-lNvwg1TqxaxmNa0gBE_g03U_W-klNter9hWrfeQC6ZogFo-zwiROc6JTh3r665j7NJboVTpFNk22DVW3t_-1rnd_ovx2WI3APa9ui0amt4-kMvFCdyu/s1183/image_2024-09-16_10-56-19.png

លោក គីម ជុងអ៊ុន ក៏មានគម្រោងសាងសង់មន្ទីរពេទ្យទូទៅទំនើបមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាង និងខេត្តជាច្រើនទៀត ដើម្បីឱ្យប្រជាជនអាចទទួលបានសេវាព្យាបាលកម្រិតខ្ពស់នៅគ្រប់ទីកន្លែង។ ជាពិសេស គោលនយោបាយប្រជាជនដំបូងរបស់លោក គីម ជុងអ៊ុន ជួយឱ្យប្រទេសមានការអភិវឌ្ឍប្រកបដោយសុខដុមរមនា និងឯកភាព។ លើសពីនេះ ប្រទេសកូរ៉េខាងជើងក៏បានជោគជ័យក្នុងការកសាងកម្លាំងយោធាដ៏រឹងមាំ និងបន្តអភិវឌ្ឍអាវុធទំនើបៗផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)៕

វិស័យអប់រំកូរ៉េធ្លាក់ចុះ ខណៈគ្រូបង្រៀនរាប់ម៉ឺននាក់បានលាឈប់ពីការងារ

0

កូរ៉េខាងត្បូង៖ ស្ថានភាពគ្រូបង្រៀនលាឈប់ពីការងារបានកំពុងធ្វើឱ្យប្រទេសកូរ៉េខាងត្បូងព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់នៃវិស័យអប់រំកូរ៉េ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសកូរ៉េបានឃើញនិន្នាការដ៏លំបាកនៃគ្រូបង្រៀនចាកចេញពីមុខតំណែងមុនអាយុចូលនិវត្តន៍ ដោយមានគ្រូបង្រៀនជាង ៣២,០០០ នាក់បានលាឈប់។ និន្នាការនេះក៏បានបន្តរហូតដល់បច្ចុប្បន្ន ដោយមានគ្រូជាង ៣,៣០០ នាក់ទៀតក៏បានចាកចេញពីមុខតំណែងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrC7ANHaph8gX8_uBVbaF5OclToUo7b8u-FfRW5uzQDITpTY-Y_CZmHdTDp0fEqQWwzh17eNIaJLKAsCiK6XZu8kPD9eA2gOimfylbczvVLMAFsohahFblrQVmlriblEqb-9SY-Em_YvN5JJ1tZ-xjR4mOGMO0Ue6XWoQm_xzq7BlEa7Yb_BuX20HyZToL/s1110/image_2024-09-16_10-51-46.png

គ្រូបង្រៀននៅគ្រប់កម្រិតទាំងអស់សុទ្ធតែបានលាឈប់ពីអាជីពចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ ដោយសារមូលហេតុប្រាក់ខែទាប និងការ Bullly ពីសិស្ស រួមទាំងការថយចុះនៃការគោរពវិជ្ជាជីវៈគ្រូបង្រៀន ការលំបាកក្នុងការគ្រប់គ្រងសិស្ស ហើយគ្រូបង្រៀនវ័យក្មេងដែលមានបទពិសោធន៍តិចជាង ១០ ឆ្នាំក៏មាននិន្នាការចាកចេញផងដែរ។ ការស្ទង់មតិដែលធ្វើឡើងដោយសហព័ន្ធគ្រូបង្រៀនកូរ៉េ (KFTA) កាលពីខែសីហាឆ្នាំមុន បានរកឃើញថា ៨៦% នៃគ្រូបង្រៀនក្នុងវ័យ ២០ ឆ្នាំ និង ៣០ ឆ្នាំរបស់ពួកគេបានពិចារណាចាកចេញពីអាជីពគ្រូបង្រៀនដោយសារតែពួកគេមិនពេញចិត្តនឹងប្រាក់ខែរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfzv10BYHNjlxBrWzbhiaqvfRK2kNtGlhEdLVw46uwfdV3WLBPpAmeR5xhiw8IS4Bgvl0hKiINCV4mVilEiTXU-_0pmYT9LhBa4SWDm2Y1SU5KWgbMfVh4a_oug8MLSMZghBa-GgWqeJAYGYqQm-t4hpBynMJA78wJ2RKujRYzZ_75SCPnHlTOsGuf0tkG/s960/image_2024-09-16_10-51-47%20(2).png

លើសពីនេះ ២៦.៥% ផ្សេងទៀតបាននិយាយថា ពួកគេរងសម្ពាធយ៉ាងខ្លាំងដោយសារសិស្ស Bully។ ការកើនឡើងនៃការធ្វើបាបគ្រូបង្រៀនបានធ្វើឱ្យប្រទេសកូរ៉េប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ហើយមកដល់សព្វថ្ងៃនេះមិនទាន់មានវិធានការណាមួយដើម្បីការពារសិទ្ធិ និងសុវត្ថិភាពគ្រូបង្រៀននោះទេ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ គ្រូបង្រៀនសាលារដ្ឋប្រហែល ១០០ នាក់បានធ្វើអត្តឃាតនៅចន្លោះខែមករា ឆ្នាំ ២០១៨ ដល់ខែមិថុនា ឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1hOB0pkB5HKmeZedkth3YK0XhqxLTZmh2-DlQHuVbh1hq0j38epa9yWFOMW5y7aoKTfQtE2Q02Y8iZBSrUvD1kEx3xMnUNG2LUTAirHslhoHo04QifoEKQk470YlMz_8JEpPQ5nt5SyRj27kDUodu0-BpLFA92bEmVCpXJqTxJkVPUsn90-PGfJmp_FMp/s800/image_2024-09-16_10-51-47.png

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីៗនេះបានកំពុងធ្វើការផ្លាស់ប្តូរសំខាន់ៗ ដើម្បីធានាថាគ្រូបង្រៀនត្រូវបានការពារ និងមានលក្ខខណ្ឌការងារកាន់តែប្រសើរឡើង។ គ្រូបង្រៀនត្រូវបានអនុញ្ញាតឱ្យបណ្តេញសិស្សណាដែលរំខាន ឬរញ៉េរញ៉ៃចេញពីថ្នាក់រៀន។ បន្ទប់សាលានីមួយៗបានបំពាក់កាមេរ៉ាគ្រប់ជ្រុងជ្រោយដើម្បីឃ្លាំមើលវីដេអូ ហើយបណ្តឹងរបស់ឪពុកម្តាយក៏លែងជាទំនួលខុសត្រូវរបស់គ្រូទៀតហើយ ប៉ុន្តែជារបស់នាយកសាលា លើសពីនេះឪពុកម្តាយក៏ត្រូវបានហាមឃាត់មិនឱ្យមានទំនាក់ទំនងជាមួយគ្រូផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTn_Tjp2WEpSzKgie7-3VQSx6eD0rm9Y1L1ytuzWxU5MLg5AeUkkj6-Ma30L79BnkkQOkYPhqoFFJ8nrVa_A9Y98MudZ5X55VdK6zO3d8SghQnfwVuz8S_imKCL-roh_tAV6Oiud9vZ6uWXfn91Yo25GFdAN36t51dRNvOBcpKdX-PFktBd0ql9OsS62Oy/s2943/image_2024-09-16_10-51-47%20(3).png

ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញបានចង្អុលបង្ហាញថា បញ្ហានេះនៅតែជាការលំបាក ដោយសារឪពុកម្តាយទំនងជាការពារកូនៗរបស់ពួកគេហួសហេតុខ្លាំង ជាហេតុបណ្តាលឱ្យគ្រូបង្រៀននៅតែជៀសមិនផុតពីការ Bully ពីសិស្ស។ នៅខែមេសា ឆ្នាំ ២០២៣ ការស្ទង់មតិដោយសហជីពគ្រូបង្រៀនបានរកឃើញថា ២៦.៥% នៃគ្រូបង្រៀនបានទទួលការប្រឹក្សា ឬការព្យាបាលសម្រាប់បញ្ហាផ្លូវចិត្តទាក់ទងនឹងការងារ ខណៈដែលរហូតដល់ ៨៧% បានពិចារណាលាឈប់ពីការងារ។ អ្នកជំនាញជឿថាឫសគល់នៃបញ្ហាទាំងនេះគឺមកពីមនោគមវិជ្ជានៃសង្គមកូរ៉េ៕

ដឹងអត់! គ្រោះទឹកជំនន់វាយប្រហារប្រទេសណាខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?

0

គ្រោះទឹកជំនន់ គឺជាគ្រោះមហន្តរាយដ៏កាចសាហាវបំផុតមួយ ដែលតែងតែឆក់យកជីវិតមនុស្ស សត្វជារៀងរាល់ឆ្នាំ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជាតិនានាជុំវិញពិភពលោក។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ប្រទេសណាខ្លះដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនេះ? សម្រាប់ចម្លើយនោះគឺប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEnzrU5XvDA8uCrc7wthtehNAJksws8YYPtNuoeaAU8n6-O8snNfq-GemJf5tL-4zlWtXsvP7NsLb6-c4tUBifcNA5XtNrbmzesVnRmbOPQZpbgD7HUbC7_d8SCt-SqiXKdABaDhikVxJRlMjlaflDXMvTrkGPaz1uaPmtn7PlWKKUCOSs317WVCntx415/s1280/photo_2024-09-16_10-30-37%20(2).jpg

នៅប្រទេសចិន ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានប្រជាពលរដ្ឋ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ទោះជាយ៉ាងណាប្រជាជននៅតែទ្រាំរស់នៅជាមួយការលិចលង់បែបនេះតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន ហើយក៏តែងតែមានមនុស្សស្លាប់ជារៀងរាល់ឆ្នាំផងដែរ។ គ្រោះមហន្តរាយដ៏កំណាចនេះ គឺបង្កឡើងដោយទន្លេសំខាន់ៗចំនួន២ គឺទន្លេឆាងជាំង និងទន្លេលឿង ខណៈប្រជាជនប្រមាណ ៣៥០ លាននាក់កំពុងរស់នៅតាមដងទន្លេឆាងជាំង និងប្រមាណ ១០០ លាននាក់ទៀតរស់នៅតាមដងទន្លេលឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOmNfIu8y7FR6gx7WuL8XeKNbLBVZOfwQ6MyegF1r1getL8ZM0bkgxhe1FS9BDVbMzcxRhTJ5iffhk1RY6hfltHYWgX7pOmt_T6fTdZ7wH-zgw9qUiD62zzW6IwcAPdzzEtSHJeL7CZv3IqJQLPUmHa7fBDdHVuqt5xZamnZrTFYxotEHIiccRGiPVmjsa/s1280/photo_2024-09-16_10-30-37.jpg

យោងតាមគេហទំព័រ Nikkei Asia បានបង្ហាញថា នៅឆ្នាំ ២០២៤ នេះប្រជាជនចិនប្រមាណ ២.៧ លាននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយប្រមាណជាង ៦៣លាននាក់ទៀតបានរងផលប៉ះពាល់យ៉ាងខ្លាំង។ នេះបើតាមការកត់ត្រានៅឆ្នាំ ១៨៨៧ ទន្លេលឿងបានជន់លិចលើផ្ទៃដីប្រមាណ ៣០,០០០ គីឡូម៉ែត្រការ៉េ ធ្វើឱ្យលិចលង់ភូមិដ្ឋានរបស់ប្រជាជនចិនអស់ប្រមាណ ១,៥០០ ភូមិ។ រីឯទន្លេឆាងជាំងនៅភាគខាងត្បូងនោះវិញ ក៏តែងតែបង្កឱ្យមានទឹកជំនន់គួរឱ្យភ័យខ្លាចខ្លាំងណាស់ដែរ ខណៈទឹកជំនន់ដ៏ធំបំផុតបានកើតឡើងនៅឆ្នាំ១៨៨៧ បង្កឱ្យមានអ្នករងគ្រោះប្រមាណ ៩០០,០០០ នាក់ ហើយរហូតមកដល់ឆ្នាំ ១៩៣៨ ទឹកជំនន់ក៏បានបង្កឱ្យមានអ្នករងគ្រោះប្រហាក់ប្រហែលនឹងឆ្នាំ ១៨៨៧ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgON904pMHoAiL0hmdUMijzze2z3yngwwO_Uy-g3w3cknSXfUN-u44QiHyZjX9qG6Jnqo6dUARaBux0W7z0qdXdrLsjHjxuIwbHhs5UIcXIboPp5g9zioj-A0ONs28fZ9AkTmytvahsGf68GPSli1zT9jZ3mUqw0qFAW0lizn2iqb1zYI6mqaK9bVKjBWmh/s1280/photo_2024-09-16_10-30-38.jpg

ចាប់ពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមកដល់ពេលនេះប្រទេសចិននៅតែរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់។ ឆ្លើយតបនឹងគ្រោះធម្មជាតិនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានកសាងទំនប់ច្រកភ្នំចំនួន ៣ ចាប់ពីឆ្នាំ ២០០៣ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេឆាងជាំង ឬទន្លេលឿងនេះ។ ក្រៅពីប្រទេសចិន ក៏មានប្រទេសមួយចំនួនផ្សេងទៀតក៏បានរងគ្រោះដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ ក្នុងនោះរួមមានប្រទេសឥណ្ឌា បង់ក្លាដែស វៀតណាម ប៉ាគីស្ថាន ឥណ្ឌូណេស៊ី អេហ្ស៉ីប មីយ៉ាន់ម៉ា អាហ្វហ្កានីស្ថាន នីហ្សេរីយ៉ា ប្រេស៊ីល ថៃ កុងហ្គោ អ៊ីរ៉ាក់ ព្រមទាំងកម្ពុជាផងដែរ៕

គួរតែប្រុងប្រយ័ត្នចំណុចទាំងនេះមុនពេលទៅប្រទេសវៀតណាម

0

ភ្ញៀវទេសចរបរទេសជាច្រើនចាប់អារម្មណ៍មកកម្សាន្តនៅវៀតណាម ដោយសារនៅប្រទេសនេះមានតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ដូចជា ៖ ឆ្នេរសមុទ្រ កោះ និងតំបន់ទីប្រជុំជនតាមផ្លូវរថភ្លើង ។ ប៉ុន្តែយើងគួរតែប្រុងប្រយ័ត្នចំណុចទាំងនេះ មុនពេលទៅប្រទេសវៀតណាម ។

១-ប្រយ័ត្នគេសម្លឹងមើល ៖ បើអ្នកណាមានរូបរាងធាត់លើសទម្ងន់ គឺត្រូវប្រយ័ត្នខ្លួនបន្តិចពេលទៅវៀតណាម ពីព្រោះនៅវៀតណាមពុំសូវមានមនុស្សធាត់ទេ ។ ជនជាតិវៀតណាមបានប្រឹងប្រែងធ្វើការខ្លាំង ហើយពួកគេចូលចិត្តបរិភោគបន្លែច្រើនជាងសាច់ ។ វាពុំចម្លែកទេ ដែលយុវជនវៀតណាមភាគច្រើនសុទ្ធតែមានរូបរាងស្អាតសង្ហា ទើបគេកម្រឃើញមនុស្សធាត់នៅទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRR6F5ACVSzeYoo9tFAl4rl70XexwNgJzmQv56ospqJ_fjBHnPRyI43rmSoHXfmm3P3LZrWvPNeO4UGdVSum6Q3ZgbBTXnizL-2slmlsY_Xxt4pWu-BlpXyB3RcWH73YW8IrNWAyBFKo8OimTsgTLC_CTGeJSlZJqWTp0TlzbowiIpqNWaGwqFs90vaqNG/s2560/image_2024-09-16_10-18-02.png

ភ្ញៀវទេសចរបរទេសម្នាក់ធ្លាប់ទៅលេងប្រទេសវៀតណាម និយាយថា ខ្លួនបានទៅដើរលេងនៅផ្សារមួយកន្លែង ស្រាប់តែអាជីវករវៀតណាមនិយាយថា ពុំធ្លាប់ឃើញមនុស្សធាត់បែបនេះ ។ ហេតុនេះ បើយើងមានរូបរាងធាត់ ហើយត្រូវជនជាតិវៀតណាមសម្លឹងមើលនោះ យើងកុំភ្ញាក់ផ្អើលអី ។

២-ប្រយ័ត្នម៉ូតូ ៖ នៅហាណូយ មិនត្រឹមតែជាទីក្រុងធំរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាជាទីក្រុងម៉ូតូផងដែរ ។ យើងនឹងបានឮសំឡេងម៉ូតូពេញមួយថ្ងៃ និងឮសំឡេងចុចស៊ីប្លេម៉ូតូនៅតាមផ្លូវបំបែកជា៤ ពីព្រោះពលរដ្ឋនៅហាណូយជិះម៉ូតូច្រើនណាស់ ។ លើសពីនេះ យើងក៏ត្រូវប្រុងប្រយ័ត្នពេលឆ្លងផ្លូវផងដែរ ហើយចំណុចសំខាន់ អ្នកថ្មើរជើងត្រូវតែចៀសចេញពីផ្លូវម៉ូតូ និងយានជំនិះផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF7GCSYiT8qpURhjh3hov3o1F8yVLgEwfBVzPMlCfx1WC8M4HyBkLZTuvFgwCcj_DT9Z55Dx13ixuGAd_QvTPRYwDY4JKB5nVb0n9VFhcYYVFp5QW5LBfXbVmgiy_orYtjLoZtqNKoW6A9e46NIYXvbW4eqWXHd3hK_IzyLGZCh93TdppkDx9TP64fd9hL/s920/image_2024-09-16_10-18-06.png

៣-ប្រយ័ត្នចាញ់ល្បិច ៖ មិនមែនជនជាតិវៀតណាមទាំងអស់សុទ្ធតែជាមនុស្សមិនល្អទេ ប៉ុន្តែភ្ញៀវទេសចរបរទេសគ្រប់រូបដែលធ្លាប់ទៅប្រទេសវៀតណាម បាននិយាយដូចៗគ្នាថា បើចង់ទិញរបស់របរ គឺយើងត្រូវតែតថ្លៃឱ្យអ្នកលក់បញ្ចុះតម្លៃពាក់កណ្តាល ពីព្រោះអ្នកលក់តែងតែលក់ទំនិញតម្លៃខ្ពស់ឱ្យភ្ញៀវទេសចរបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZrEOG_i2Fe0pgr24GPzpf_LxL2jU83NdcJ5X3PjGdrm8BlILHZQwHExfDGyyI24nMSHPCVhzLSABQEQIC5b-YtRVPSpxWiw50_C5NGYIy7jLn4S_iMj73HW6d_g4Fn39mWL3mAYaBen6q2dMOWTQY5BwvpVNw9NbgeY82MQkt1r_s7Y6ThWZ6Xl_tn9RE/s1366/image_2024-09-16_10-18-07%20(2).png

ដូចគ្នានេះ បើយើងជិះរថយន្តតាក់ស៊ី គឺត្រូវចរចាតម្លៃជាមួយអ្នកបើកបរតាក់ស៊ីជាមុន ។ វិធីល្អ ពុំគួរចរចាតម្លៃជិះតាក់ស៊ីផ្ទាល់មាត់ទេ ប៉ុន្តែត្រូវឱ្យអ្នកបើកតាក់ស៊ីចុះហត្ថលេខាបញ្ជាក់ថា នឹងយកថ្លៃជិះប៉ុន្មាន ពីព្រោះពេលខ្លះ ភ្ញៀវទេសចរកំពុងជិះរថយន្តសុខៗ ស្រាប់តែអ្នកបើកតាក់ស៊ីសុំឡើងថ្លៃក៏មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3e6z-92YjK63gN9DqKau2D7WNQqEj5A0qyfubXjB19d2fOqVhcuttmG4NmitV1_4fKD8mKl3MW8qZ817VhJ_rjq2fY79KTek_emQ4ly12icFQlmCY1mQ3GOV_JrfNbDsmnJfnoV6Sq3bvhPT6YXBi92MOdbtLoxj7GDHbRkd1uHJKKX8dNaHGzyuVIANB/s1000/image_2024-09-16_10-18-07.png

ភ្ញៀវទេសចរបរទេសជាច្រើនឆ្ងល់ថា ហេតុអ្វីអាជីវករវៀតណាមមានទម្លាប់លក់ទំនិញតម្លៃខ្ពស់ឱ្យភ្ញៀវទេសចរបរទេស? គឺដោយសារប្រទេសវៀតណាមទើបតែឆ្លងកាត់សង្គ្រាមមិនយូរប៉ុន្មាន ទាំងសង្គ្រាមជាមួយបារាំង និងសង្គ្រាមជាមួយវៀតណាមគ្នាឯង ។ ហេតុនេះ ធ្វើឱ្យជនជាតិវៀតណាមភាគច្រើនប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិត និងរស់នៅយ៉ាងលំបាក ។

៤-គូស្នេហ៍អង្គុយសាសងនៅទីសាធារណៈ ៖ បើទោះជាជនជាតិវៀតណាមរក្សាអត្តសញ្ញាណរបស់ពួកគេក្តី ប៉ុន្តែបើទៅទីសាធារណៈនៅវៀតណាម យើងនឹងឃើញគូស្នេហ៍វៀតណាមអង្គុយសាសងជាគូ ដោយសារពួកគេស្រឡាញ់គ្នាដោយបើកចំហដូចនៅអឺរ៉ុប ។ ដូច្នេះ បើជួបបែបនេះ កុំភ្ញាក់ផ្អើលអី ពីព្រោះវាជារឿងធម្មតានៅទីនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzmmaUCYxijxcVwDefALLjHhYWfmJAXFSwEg3rzbMHwy8_82Iv8wKxTdJeGwomUbf9H5w4j4dl_seEFeeIhA_Rut4rbPOZZrJD3qLSJfcwcqm5eH6OBlMnnptIloJaTuJt244NUZdZ9wTEhBueuUaP9k97GyuzphdZVhtuFUPCrUp-uDidZnwPkpDwMt_B/s1020/image_2024-09-16_10-18-08.png