ទោះបីជាតម្លៃសំបុត្រការប្រគំតន្រ្តីទោលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានភាពចម្រូងចម្រាសបន្តិចក្តីប៉ុន្តែបញ្ចប់ទៅដោយភាពរលូនមានទស្សនិកជនចូលរួមគាំទ្រស្រែកច្រៀងតាមពេញហ៊ល។ ក្រោយបញ្ចប់ការប្រគំតន្រ្តីរបស់អ្នកនាង ឱក សុគន្ធកញ្ញា ភ្លាមហ្វេនៗក៏ដូចជាបុគ្គលល្បីឈ្មោះ Peypey Dy និងអ្នកនាង ផន សុផារី ជាដើមចង់ឱ្យអ្នកបន្ទាប់មានការប្រគំតន្រ្តីបែបនេះគឺជាតារាចម្រៀង មាស សុខសោភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifMzVjJX8CNjqIIb_-iuPH6LTBrzkxB7oxxamW_8trWMfsWaIDxC7rBzFqEm-S2kjeRCeCIvZ1FSuIgIzlvbGqgAcf6Po64jhmNHTgYfLj4lmK8_-sCAzR4uuntA-CJqvYUKhwHfwIPW_mnxhS0wsbcVWnYL3wzaSBufdH8Rh8wbMre35AFri5YP-ZpT5F/s2048/459995545_1071971217618032_1070278916938258358_n.jpg

នៅរាត្រីថ្ងៃទី១៤ ខែកញ្ញា ការប្រគំតន្រ្តីទោលរបស់អ្នកនាង ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសបានប្រព្រឹត្តទៅសាលមហោស្រពកោះពេជ្រ មានឆាកដ៏ទំនើប៣៦០ដឺក្រេដំបូងគេនៅស្រុកខ្មែរប្រកបដោយផាសុកភាព មានការចូលរួមពីតារាល្បីៗជាច្រើននាក់ចូលរួម បុគ្គលមានឥទ្ធិពលនៅលើបណ្តាញសង្គមជាដើម។ តាមរយៈរូបភាពនិងវីដេអូរបស់ហ្វេនៗចែករំលែកកំពូលតារាចម្រៀងរូបនេះពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងសម្រាប់ការចូលរួមមានការច្រៀងផ្ទាល់រហូតដល់៣៧បទ មានចង្វាក់គ្រប់ប្រភេទដែលមានថេរៈវេលាជាង៣ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga-oDzoiEf1Gt_PFC4EMcBzll8rMsd88wriuDzzqQiQdB1Mj2hei3tEt4FG9bkWj7Cncox_PQtpuFrMibPPJfX5hGJaDQx0RJY2Z3Wl44it2_CGkU-wxVYZ49rimHhE_Ly7BgHTPMxeV285Np755ygS5vVO-ih3ZLsSFUYOQMZ-DyrHh1ZMAoWuu8cdL_Q/s2048/image_2024-09-16_09-32-57.png

រយៈពេលនៃការប្រគំតន្រ្តីទោលរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺពោរពេញដោយភាពសប្បាយរីករាយអមដោយការរំភើបព្រោះនេះជាអ្វីដែលអ្នកគាំទ្រចង់ឃើញមកជាយូរហើយ ខណៈនៅចុងបញ្ចប់នៃកម្មវិធី គឺសមាជិកគ្រួសាររបស់តារាចម្រៀងរូបនេះបានចូលរួមស៊ុបប្រាយថ្ងៃកំណើតអ្នកនាងផងដែរ។ សេចក្តីស្រលាញ់ពីហ្វេនៗតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានលុតជង្គង់សំពះអរគុណហ្វេនៗដែលបានធ្វើឱ្យក្តីសុបិននៃការប្រគំតន្រ្តីនេះលកើតឡើងចំពោះរូបអ្នកនាងផ្ទាល់។ ការប្រគំតន្រ្តីទោលបញ្ចប់ទៅដោយរលូនរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ស្រាប់តែហ្វេនៗជាច្រើនបានសំណូមពរដល់តារាចម្រៀង មាស សុខសោភា មានការប្រគំតន្រ្តីផ្ទាល់ខ្លួនវិញម្តងក្នុងនោះក៏មានបុគ្គលល្បីចង់ឱ្យរឿងនេះកើតឡើងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijeRIESdRYIfOe6ZNtc02jW3Qmil-teHgPqFWizy9lg_0-zL3XCd6lQMwKyrKkcc82mZSonNhqVcMjEpAzbEnd6ms0uCDS45K4tNzfMQLYn7pMOOVBa1iGKbi5pSCr2_RJfRsxjKN1ayg0UD7IhStv7ajPfwArYlHSOhuwc0BcCoDBlqQtM14VWznGY_Fo/s2048/image_2024-09-16_09-32-53%20(3).png

Peypey បានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី១៥ ខែកញ្ញា ដោយបានបង្ហាញសារឆាតទៅតារាចម្រៀង មាស សុខសោភា និងបានដាក់ចំណងជើងថា «ព្យាយាមម្តងទៀតសិន ក្រែងបានស្រែកជុំគ្នាទៀត ម៉ាក់ភា ទំលាក់SOLO Concertដែរមក»។ គួរឱ្យដឹងថា Peypey Dy នេះឯងជាអ្នកផ្តើមគំនិតឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានការប្រគំតន្រ្តីនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkAqn6lSJvhbrHI2Aa7N26Sv9T52bHnJOW_b1dRGqTl4vHUmAjDiwsssADFAAAyYlkM6DmrXi_nRCw-fJRMiD6RIwPCQRjQVmozO-cby6i93Bsa4-P0-iruJc9CX5fMM8STSIFaSYbBz16sE9nPBkplloww0kQr11mtpGZ7GlNHkePc1G4_2ZyOHe6MqGN/s960/image_2024-09-16_09-32-59.png

ងាកទៅកាន់អ្នកនាង ផន សុផារី វិញបានបង្ហោះរូបអ្នកនាង មាស សុខសោភា បានដាក់ខ្លឹមសារថា បើសិនidol Meas Soksophea ចេញsolo concert អ្នកនាងនឹងស្រែកឱ្យបែកក្រឡើត ខណៈបានរៀបរាប់បទល្បីៗរបស់តារាចម្រៀងរូបនេះផងដែរ៕