Home ព័ត៌មានជាតិ កម្ពុជា ជាប្រទេសមានដើមកៅស៊ូអាយុ១០០ឆ្នាំ ច្រើនជាងគេបំផុតលើលោក

កម្ពុជា ជាប្រទេសមានដើមកៅស៊ូអាយុ១០០ឆ្នាំ ច្រើនជាងគេបំផុតលើលោក

146
0

ចម្ការកៅស៊ូកម្ពុជា បានជាប់ជាប្រវត្តិសាស្រ្តដែលដើមកៅស៊ូចាស់អាយុ១០០ឆ្នាំ ច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នេះបើយោងតាមក្រុមហ៊ុន សុភក្តិនីកា អ៊ិនវេសមេន គ្រុប ខូអិលធីឌី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLVYr0xFtYIXQ9zu4nQrdiDcIksX8Dx7TKgDD4xwS7zmIKtzwGwubJNxGpeNoCHRjgrD2jV11ty2F8H_3ExvlM3D0_2aGP5Mr3LZwyZt6sj72LaxsWQBmU0C0_rkxf-0JIOC0dCg71CfJxkDLwWKW444DzSAIDfwv0N-nnq-JsaxnZ7adThcVdMdAVgNQg/s900/image_2024-09-16_14-31-02%20(2).png

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤សែនហិកតា លាតសន្ធឹងលើខេត្តចំនួន១១ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យនិងកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYgatbzMNSA7zd9HHDNu8MyWnvNE5ICcXOFgs4omE7JnotuesxDLYbJmOtsAv9plprj1TGmVLoz9HTot0TBZLjkQL9dGYqYbgPwMvAOUAXRk_WHIcwtWfcflDOyjnVUe2a_1a8LQhnySN7E1akUugnKF4NCRNLBoiW6Es7AXxJaM2zzUFp-d5tcw6Zu8nh/s780/image_2024-09-16_14-31-02%20(3).png

ចំពោះផ្ទៃដីដាំដុះវិញមានចំនួន ៤០៧ ១៧២ ហិកតា ហើយក្នុងនោះ ៣២០ ១៨៨(ស្មើនឹង ៧៨,៦%) ជាដើមកៅស៊ូចាស់សម្រាប់ការចៀរយកជ័រ និងទទួលផលបាន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KbcFVQ9hysAx2nQUk-H6pFhOkJ1-_P3hKiZQlWPq3QOb1FmXqZLizFdk8u-PXkkqXvYDfIRV5F0mm0Hi_r61xgnITA7PrzBcvyYDT4njCIWJV_KKa3BXs_MEYm3YELcR94Bd7E9dVNhhNr7BMPnJYZcXXnXEH99LtIYo5YcNPuxW16cvcSeoTfsjGQMM/s1024/image_2024-09-16_14-31-02.png

ផ្អែកលើទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ ២០២៣ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីផលិតផលកៅស៊ូមានសរុប ៥៣៦ លានដុល្លារ ក្នុងនោះចំណូលពីការនាំជ័រកៅស៊ូ ទៅទីផ្សារអន្តរជាតិ ៤៩០,៦ លានដុល្លារ,ចំណូលពីការនាំចេញឈើកៅស៊ូ ១,៦ លានដុល្លារ,និងការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក ៤៣,៨ លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Tm81oqsEWX8BAb8gmBH6JdMGtETJn6n0Fi6qH47p8jM9RwfVOgPSMPUyNCRcH1xm4HQQG2RnjyCg7WyyL6yy04wWm5ALayDwNkdr-w-kfBecdjbryAODIOzjQWENmQx20cpJhyM8Iqt1vIJCFY0JmHit7qeHws2xcjDoEd6WK7Hg_LJIXmdaCN9QuRmY/s750/image_2024-09-16_14-31-02%20(4).png