Home ព័ត៌មានអន្តរជាតិ ដឹងអត់! គ្រោះទឹកជំនន់វាយប្រហារប្រទេសណាខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?

ដឹងអត់! គ្រោះទឹកជំនន់វាយប្រហារប្រទេសណាខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?

82
0

គ្រោះទឹកជំនន់ គឺជាគ្រោះមហន្តរាយដ៏កាចសាហាវបំផុតមួយ ដែលតែងតែឆក់យកជីវិតមនុស្ស សត្វជារៀងរាល់ឆ្នាំ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជាតិនានាជុំវិញពិភពលោក។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ប្រទេសណាខ្លះដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនេះ? សម្រាប់ចម្លើយនោះគឺប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEnzrU5XvDA8uCrc7wthtehNAJksws8YYPtNuoeaAU8n6-O8snNfq-GemJf5tL-4zlWtXsvP7NsLb6-c4tUBifcNA5XtNrbmzesVnRmbOPQZpbgD7HUbC7_d8SCt-SqiXKdABaDhikVxJRlMjlaflDXMvTrkGPaz1uaPmtn7PlWKKUCOSs317WVCntx415/s1280/photo_2024-09-16_10-30-37%20(2).jpg

នៅប្រទេសចិន ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានប្រជាពលរដ្ឋ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ទោះជាយ៉ាងណាប្រជាជននៅតែទ្រាំរស់នៅជាមួយការលិចលង់បែបនេះតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន ហើយក៏តែងតែមានមនុស្សស្លាប់ជារៀងរាល់ឆ្នាំផងដែរ។ គ្រោះមហន្តរាយដ៏កំណាចនេះ គឺបង្កឡើងដោយទន្លេសំខាន់ៗចំនួន២ គឺទន្លេឆាងជាំង និងទន្លេលឿង ខណៈប្រជាជនប្រមាណ ៣៥០ លាននាក់កំពុងរស់នៅតាមដងទន្លេឆាងជាំង និងប្រមាណ ១០០ លាននាក់ទៀតរស់នៅតាមដងទន្លេលឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOmNfIu8y7FR6gx7WuL8XeKNbLBVZOfwQ6MyegF1r1getL8ZM0bkgxhe1FS9BDVbMzcxRhTJ5iffhk1RY6hfltHYWgX7pOmt_T6fTdZ7wH-zgw9qUiD62zzW6IwcAPdzzEtSHJeL7CZv3IqJQLPUmHa7fBDdHVuqt5xZamnZrTFYxotEHIiccRGiPVmjsa/s1280/photo_2024-09-16_10-30-37.jpg

យោងតាមគេហទំព័រ Nikkei Asia បានបង្ហាញថា នៅឆ្នាំ ២០២៤ នេះប្រជាជនចិនប្រមាណ ២.៧ លាននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយប្រមាណជាង ៦៣លាននាក់ទៀតបានរងផលប៉ះពាល់យ៉ាងខ្លាំង។ នេះបើតាមការកត់ត្រានៅឆ្នាំ ១៨៨៧ ទន្លេលឿងបានជន់លិចលើផ្ទៃដីប្រមាណ ៣០,០០០ គីឡូម៉ែត្រការ៉េ ធ្វើឱ្យលិចលង់ភូមិដ្ឋានរបស់ប្រជាជនចិនអស់ប្រមាណ ១,៥០០ ភូមិ។ រីឯទន្លេឆាងជាំងនៅភាគខាងត្បូងនោះវិញ ក៏តែងតែបង្កឱ្យមានទឹកជំនន់គួរឱ្យភ័យខ្លាចខ្លាំងណាស់ដែរ ខណៈទឹកជំនន់ដ៏ធំបំផុតបានកើតឡើងនៅឆ្នាំ១៨៨៧ បង្កឱ្យមានអ្នករងគ្រោះប្រមាណ ៩០០,០០០ នាក់ ហើយរហូតមកដល់ឆ្នាំ ១៩៣៨ ទឹកជំនន់ក៏បានបង្កឱ្យមានអ្នករងគ្រោះប្រហាក់ប្រហែលនឹងឆ្នាំ ១៨៨៧ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgON904pMHoAiL0hmdUMijzze2z3yngwwO_Uy-g3w3cknSXfUN-u44QiHyZjX9qG6Jnqo6dUARaBux0W7z0qdXdrLsjHjxuIwbHhs5UIcXIboPp5g9zioj-A0ONs28fZ9AkTmytvahsGf68GPSli1zT9jZ3mUqw0qFAW0lizn2iqb1zYI6mqaK9bVKjBWmh/s1280/photo_2024-09-16_10-30-38.jpg

ចាប់ពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមកដល់ពេលនេះប្រទេសចិននៅតែរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់។ ឆ្លើយតបនឹងគ្រោះធម្មជាតិនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានកសាងទំនប់ច្រកភ្នំចំនួន ៣ ចាប់ពីឆ្នាំ ២០០៣ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេឆាងជាំង ឬទន្លេលឿងនេះ។ ក្រៅពីប្រទេសចិន ក៏មានប្រទេសមួយចំនួនផ្សេងទៀតក៏បានរងគ្រោះដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ ក្នុងនោះរួមមានប្រទេសឥណ្ឌា បង់ក្លាដែស វៀតណាម ប៉ាគីស្ថាន ឥណ្ឌូណេស៊ី អេហ្ស៉ីប មីយ៉ាន់ម៉ា អាហ្វហ្កានីស្ថាន នីហ្សេរីយ៉ា ប្រេស៊ីល ថៃ កុងហ្គោ អ៊ីរ៉ាក់ ព្រមទាំងកម្ពុជាផងដែរ៕