កូរ៉េខាងត្បូង៖ ស្ថានភាពគ្រូបង្រៀនលាឈប់ពីការងារបានកំពុងធ្វើឱ្យប្រទេសកូរ៉េខាងត្បូងព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់នៃវិស័យអប់រំកូរ៉េ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសកូរ៉េបានឃើញនិន្នាការដ៏លំបាកនៃគ្រូបង្រៀនចាកចេញពីមុខតំណែងមុនអាយុចូលនិវត្តន៍ ដោយមានគ្រូបង្រៀនជាង ៣២,០០០ នាក់បានលាឈប់។ និន្នាការនេះក៏បានបន្តរហូតដល់បច្ចុប្បន្ន ដោយមានគ្រូជាង ៣,៣០០ នាក់ទៀតក៏បានចាកចេញពីមុខតំណែងផងដែរ។
គ្រូបង្រៀននៅគ្រប់កម្រិតទាំងអស់សុទ្ធតែបានលាឈប់ពីអាជីពចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ ដោយសារមូលហេតុប្រាក់ខែទាប និងការ Bullly ពីសិស្ស រួមទាំងការថយចុះនៃការគោរពវិជ្ជាជីវៈគ្រូបង្រៀន ការលំបាកក្នុងការគ្រប់គ្រងសិស្ស ហើយគ្រូបង្រៀនវ័យក្មេងដែលមានបទពិសោធន៍តិចជាង ១០ ឆ្នាំក៏មាននិន្នាការចាកចេញផងដែរ។ ការស្ទង់មតិដែលធ្វើឡើងដោយសហព័ន្ធគ្រូបង្រៀនកូរ៉េ (KFTA) កាលពីខែសីហាឆ្នាំមុន បានរកឃើញថា ៨៦% នៃគ្រូបង្រៀនក្នុងវ័យ ២០ ឆ្នាំ និង ៣០ ឆ្នាំរបស់ពួកគេបានពិចារណាចាកចេញពីអាជីពគ្រូបង្រៀនដោយសារតែពួកគេមិនពេញចិត្តនឹងប្រាក់ខែរបស់ពួកគេ។.png)
លើសពីនេះ ២៦.៥% ផ្សេងទៀតបាននិយាយថា ពួកគេរងសម្ពាធយ៉ាងខ្លាំងដោយសារសិស្ស Bully។ ការកើនឡើងនៃការធ្វើបាបគ្រូបង្រៀនបានធ្វើឱ្យប្រទេសកូរ៉េប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ហើយមកដល់សព្វថ្ងៃនេះមិនទាន់មានវិធានការណាមួយដើម្បីការពារសិទ្ធិ និងសុវត្ថិភាពគ្រូបង្រៀននោះទេ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ គ្រូបង្រៀនសាលារដ្ឋប្រហែល ១០០ នាក់បានធ្វើអត្តឃាតនៅចន្លោះខែមករា ឆ្នាំ ២០១៨ ដល់ខែមិថុនា ឆ្នាំ ២០២៣។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីៗនេះបានកំពុងធ្វើការផ្លាស់ប្តូរសំខាន់ៗ ដើម្បីធានាថាគ្រូបង្រៀនត្រូវបានការពារ និងមានលក្ខខណ្ឌការងារកាន់តែប្រសើរឡើង។ គ្រូបង្រៀនត្រូវបានអនុញ្ញាតឱ្យបណ្តេញសិស្សណាដែលរំខាន ឬរញ៉េរញ៉ៃចេញពីថ្នាក់រៀន។ បន្ទប់សាលានីមួយៗបានបំពាក់កាមេរ៉ាគ្រប់ជ្រុងជ្រោយដើម្បីឃ្លាំមើលវីដេអូ ហើយបណ្តឹងរបស់ឪពុកម្តាយក៏លែងជាទំនួលខុសត្រូវរបស់គ្រូទៀតហើយ ប៉ុន្តែជារបស់នាយកសាលា លើសពីនេះឪពុកម្តាយក៏ត្រូវបានហាមឃាត់មិនឱ្យមានទំនាក់ទំនងជាមួយគ្រូផងដែរ។ .png)
ទោះបីជាយ៉ាងនេះក្តី អ្នកជំនាញបានចង្អុលបង្ហាញថា បញ្ហានេះនៅតែជាការលំបាក ដោយសារឪពុកម្តាយទំនងជាការពារកូនៗរបស់ពួកគេហួសហេតុខ្លាំង ជាហេតុបណ្តាលឱ្យគ្រូបង្រៀននៅតែជៀសមិនផុតពីការ Bully ពីសិស្ស។ នៅខែមេសា ឆ្នាំ ២០២៣ ការស្ទង់មតិដោយសហជីពគ្រូបង្រៀនបានរកឃើញថា ២៦.៥% នៃគ្រូបង្រៀនបានទទួលការប្រឹក្សា ឬការព្យាបាលសម្រាប់បញ្ហាផ្លូវចិត្តទាក់ទងនឹងការងារ ខណៈដែលរហូតដល់ ៨៧% បានពិចារណាលាឈប់ពីការងារ។ អ្នកជំនាញជឿថាឫសគល់នៃបញ្ហាទាំងនេះគឺមកពីមនោគមវិជ្ជានៃសង្គមកូរ៉េ៕










