Home ព័ត៌មានជាតិ ចាយអស់៦០លានដុល្លារ ផ្លូវជាតិលេខ៣១នឹងប្រែមុខមាត់ថ្មី ក្លាយជាផ្លូវមានគុណភាពបំផុតមួយ

ចាយអស់៦០លានដុល្លារ ផ្លូវជាតិលេខ៣១នឹងប្រែមុខមាត់ថ្មី ក្លាយជាផ្លូវមានគុណភាពបំផុតមួយ

59
0

គិតត្រឹមពាក់កណ្តាលខែកញ្ញ ឆ្នាំ២០២៤នេះ គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ គិតចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន១០០ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdQUtjN-shEKa5GuTTY-_yfC-NsrJdQFHu_RAh1OFTzDRHdakssjtI8TKfbZSb9b_EPdAMt47lGKtr2JFfo5YGT200qCHaKV_KAgqJcDtD6JA4OJ6S84ms0c6K_VMXu0vB93ENWcRihhw-NhfWkQY84DBImUR7koZV4Iwpi1AZEHdDGCpR41Kz9MtfRNRs/s1280/440941976_756601403317523_3662921271992177038_n.jpg

ក្នុងនោះបើមិនមានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL3LMk1mbLa5ALnTyVW_7ImNM2eyzdXZ4Qb1oys3PaDl2r72HfdQf2uC8mNaXzFD3Zqr46Ma6a2PzpK-Zah5egyqj3pCD5OgnZ37aiQ36Yg3XSeTM1krPJfrCVHLLNMWdNAkr771OCFmaisGvfE5icqg4Telx3NXmxUBB1smRsNUUBWsD4eGiNZsRiQRN5/s1280/444500210_771604745150522_2688221914242664169_n.jpg

ផ្លូវជាតិលេខ៣១ បានបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ដោយទទួលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisnJ7cJp6TTQdwoubjURIPjHNE8IhgXdtPR-MxjTgFyr3Ifg3OYwIa5NB3jSWZFLvUYqv3UxheKZHHC4Z3qLUg60vJHyWBOCV0DidhkOEP4-bu9r-yI-OD_5g9Ju_iVjdiNA8Au7pe9f9VSPD_6l4rXuxxNZKD6J2g_2H27kvuLah1eqya9HcCDAzPsvpU/s1440/350289899_2447592735414193_8666982630789320278_n.jpg
ចំពោះផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕