នាក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវី កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖”សម្តេចបានចុះហត្ថលេខា ធ្វើផ្លូវក្រវាត់ព្រំដែន ប្រវែង១៣០០គីឡូម៉ែត្រ”។
គម្រោងនេះ ត្រូវប្រើកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ ដោយប្រើប្រាស់រយៈពេល១០ឆ្នាំ ដើម្បីសាងសង់ផ្លូវតាមបណ្តោយព្រំដែន ជាប់ជាមួយប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម។
ដំបូងឡើយ គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែននេះ មានជាង ២៦៦០គីឡូម៉ែត្រ ប៉ុន្តែបច្ចុប្បន្នយើងសម្រេចបាន ១.៣៣០គីឡូម៉ែត្រ នៅសល់ ១.៣០០ គីឡូម៉ែត្រទៀត។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា ៖”រាជរដ្ឋាភិបាល បានប្តេជ្ញាថានឹងអភិវឌ្ឍន៍ខេត្តទាំងបួន នៅតំបន់ភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឱ្យបានរួចរាល់”៕










