គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ ម៉ៃ សុគន្ធ បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងខណៈជនបង្កហេតុរូបនេះបានចេញវីដេអូសូមទោសជាសាធារណៈសុំការសន្តោសពីថ្នាក់ដឹកនាំនិងសន្យាមិនឱ្យមានជាលើកទី២ ។ ជនរងគ្រោះក្នុងចំណោមនោះមានម្នាក់ជាបេក្ខភាពបវរកញ្ញាឈ្មោះថា «លីម ណាលី» កំពុងប្រកួតក្នុងកម្មវិធី Miss Mera Cambodia ខណៈបេក្ខភាពរូបនេះបង្ហើបថាអ្នកគ្រប់គ្រងបានត្រៀមមេធាវីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoFCzMCytTVyusLk9QODLeElDr-dbuShgAxW11Ce4xIJEZLaNslIZaez1SQyLAZ_4WMo1e7ajHwwvIHAqy_6unzKkf0ZFWx81KzYab9MpMBrnN6iPKo8ozgc2B3E05nijlsdHjM8Lyibz9_9Me2QrpkgcjXcSbkGnkuTJA_rA87UjnyCdBIlgLglZOBucX/s2048/image_2024-09-06_09-12-20%20(2).png

កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ម៉ៃ សុគន្ធ បានចេញវីដេអូសូមទោសជាសាធារណៈចំពោះកំហុសខុសឆ្គងរបស់ខ្លួនទៅកាន់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំផ្សេងៗច្រើនរូប សមត្ថកិច្ចខណ្ឌសែនសុខ ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយលោកបានបើកបររថយន្តមិនបានគោរព ច្បាប់ចរាចរណ៍ មានជាតិស្រវឹងក្នុងខ្លួន បំពានគោលដៅអនុវត្តរឹតបណ្តឹងដោយសារតែភ័យពេកខ្លាចបាត់បង់កិត្តិយសពេលផាកពិន័យគ្មានចេតនាអ្វីលើសនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2cAlArvgsTCrd5qRatSp0oedZ-zscwc1NK4Wg_2tJWcnbNLWwl7EgmmPThlf8WJX92m9xI1xLpVA2tVEq75yp58Uj-hCFCroXLyEKSPGDlaoYwS6L9nwu6u5ZCUTiAqYnMw0zMtkX7DeaC9S3Mu_YzCi5s15SV7se5CCptpbsuUuc6jMwpRgQqmpPco1j/s2048/image_2024-09-06_09-12-22.png
ក្នុងវីដេអូ ម៉ៃ សុគន្ធ មិនបានពោលពាក្យសូមទោសទៅកាន់ជនរងគ្រោះនោះទេ ប៉ុន្តែសំណេរនៅលើវីដេអូដែលបានបង្ហោះបានសុំការលើកទោសដល់ពី អ្នកបើកបរកង់បី ព្រមទាំងជនរងគ្រោះ ដោយនឹងធានាសងសំណងលើថ្លៃខូចខាត និងការសន្យាកែប្រែកំហុសខុសឆ្គងមួយនេះ ជាមួយនឹងការផ្ញើសារកុំយកគំរូអាក្រក់តាមលោកត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ទោះយ៉ាងណាបន្ទាប់ពី ម៉ៃ សុគន្ធ បានចេញវីដេអូរួច បេក្ខភាពបវរកញ្ញា Miss Mera Cambodia ឈ្មោះថា «លីម ណាលី» បានចេញមកទម្លាយថានាងក៏ជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះផ្សេងទៀតដូចគ្នាទោះបីជាមិនមានរបួសខ្លាំង ប៉ុន្តែបេក្ខភាពរូបនេះបានលើកឡើងថាប៉ះពាល់ផ្លូវចិត្ត។ កម្មវិធីបវរកញ្ញានេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់កញ្ញា ខាត់ស្រីច័ន្ទ ហៅ ខេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjzNi18SgVYzzl73P-D9LNWwcWywiLPUXgIXhia-EM8LILBs2kL_uQMnYZFw0z8w01yr32wMZBLMuw5PiDzrWOj9GnmlWkESIDauDFKd3PQ5Vr52SxkiO-k5w3F5jUmoqqST8296K_E0Ekx5_vIZ7kmtmrAkgzzb-NiUj_HOxxIl9-hIu-u6U4O0aw09PW/s2048/image_2024-09-06_09-12-25.png

លីម ណាលី បានសរសេរថា «ម៉ៃ សុគន្ធ ចុះខ្ញុំដែលជាជនរងគ្រោះក្នុងចំណោម ជនរងគ្រោះទាំង 3 នាក់ ទៀត នឹង passapp 2 គ្រឿងទៀត ?»។ នៅលើ Story វិញ លីម ណាលី បានបង្ហាញស្នាមរបួសដោយភ្ជាប់មកជាមួយសំណេរថា «កុំគិតថាងាយ ក៏កុំគិតថាស្រួល កុំសប្បាយមួយពេលមិនគិតពីជីវិតអ្នកដទៃ ខាងបងអ្នកគ្រប់គ្រងក៏បានត្រៀមមេធាវីរួចរាល់ហើយដែរ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JStSOFktuwQPMVd0bjSo_QZqtQ0-KCS2CU3YoOy_OF2Qv0U74DEm8RSlSsFY4htxxrO-zmIDPE72oSXofvvq7-_0nz8qhwltK2RNED6wCLe1Q2wUqJjToZJhWDRad60WSD7Bzkr1-KAVM3_glTZ78XPn76reJ0YysFKZPHf7blOaRdryfopD2LXEReOP/s2048/image_2024-09-06_09-12-28.png

គួរបញ្ជាក់ថា នាវេលាយប់កណ្តាលអធ្រាត្រចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ៃ សុគន្ធ បានបើករថយន្តគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច រួចបន្តបុករះកង់បីឥណ្ឌា២គ្រឿង។ មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ៃ សុគន្ធ ម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បានបើកគេចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច នៅចំណុចផ្លូវក្បែរបឹងបៃតង រួចមកហួសវត្តទឹកថ្លា ក៏បានរេចង្កូតទៅបុកកង់បីឥណ្ឌា១គ្រឿង បណ្តាលឱ្យកង់បីនោះ ជ្រុលទៅបុកកង់បីឥណ្ឌា១គ្រឿង។ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកទ្រូងផ្លូវអស់៤កង់បន្ថែមទៀត ទើបទៅមុខលែងរួច។ ក្រោយកើតហេតុភ្លាមៗ ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម៕